ទស្សនាវដ្ដី កេរដំណែល​ខ្មែរ


kdnk

ទស្សនាវដ្ដី “កេរដំណែល​ខ្មែរ” ជា​ទស្សនាវដ្ដី​ផ្នែក​សិល្បៈ និង​បុរាណ​វិទ្យា​ដំបូង​បង្អស់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ ទស្សនាវដ្ដី​នេះ គឺ​ជា​លទ្ធផល​មួយ ​ដែល​ស្ដែង​ចេញ​ពី​ការខិតខំ​ប្រឹងប្រែង​ របស់​ក្រុម​ការងារ​ស្រាវជ្រាវ​នៃ​និស្សិត និង​សាស្ត្រាចារ្យ​ដែល​មាន​ជំនាញ​ស្ទើរ​គ្រប់ផ្នែក​ដូចជា បុរាណវិទ្យា ស្ថាបត្យកម្ម សិល្បៈ វប្បធម៌ អារ្យធម៌ សិលាចារឹក ប្រវត្តិសាស្ត្រ ទេសចរណ៍ បរិស្ថាន ព័ត៌មានវិទ្យា សេដ្ឋកិច្ច និង​អ្នក​ជំនាញ​លើ​ផ្នែក​ស្រាវជ្រាវ​ផ្សេងៗ​ទៀត​ដែល​រួម​មាន​ទាំង​ជនជាតិ​ ខ្មែរ និង​បរទេស​ជា​ច្រើន​រូប​ទៀត។ ក្រុម​ការងារ​ទាំង​អស់ បាន​រួម​មតិ​គ្នា​ជា​ធ្លុង​មួយ​ក្នុង​ការបង្កើត​ឲ្យ​ចេញ​នូវ​អ្វី​ដែល​ហៅ​ថា “ផ្លែផ្កា​នៃ​កូនចៅ​ខ្មែរ​ជំនាន់​ក្រោយ” និង ​នៅ​ក្នុង​ទឹកចិត្ត​ដែល​ស្រឡាញ់​ជា​ពន់ពេក​នូវ​កេរដំណែល និង​សម្បត្តិ​វប្បធម៌​ខ្មែរ​ដែល​មាន​អាយុកាល​ដ៏​យូរលង់។ យើង​ខ្ញុំ​ទាំង​អស់​គ្នា មាន​ឆន្ទៈ​តែ​មួយ គឺ​ខិតខំ​ធ្វើ​យ៉ាងណា​ដើម្បី​ជួយ​ថែរក្សា​ការពារ និង​ផ្សព្វផ្សាយ​វប្បធម៌ អារ្យធម៌​ខ្មែរ ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន ជូន​ទៅ​ដល់​មតិ​ជាតិ និង​អន្តរជាតិ ហើយ​ជាពិសេស​គឺ​ប្រជារាស្ត្រ​ដែល​ជា​កូន​ខ្មែរ​គ្រប់​រូប ដើម្បី​ឲ្យ​យល់​អំពី​តម្លៃ​នៃ​សម្បត្តិ​វប្បធម៌​ជាតិ និង​ជួយ​រួម​គ្នា​ថែរក្សា​សម្បត្តិ និង​កេរដំណែល​ទាំង​នោះ កុំ​ឲ្យ​បាត់បង់​បន្ត​ទៅ​មុខ​ទៀត ហើយ​ដើម្បី​ឲ្យ​ស្រប​ទៅ​នឹង​ពាក្យ​ស្លោក​ថា “វប្បធម៌​រលត់ ជាតិ​រលាយ” “បំផ្លាញ​វប្បធម៌ គឺ​បំផ្លាញ​អត្តសញ្ញាណ​ជាតិ” “ថែ​រក្សា​វប្បធម៌ គឺ​ថែរក្សា​បាន​នូវ​ព្រលឹង​ជាតិ”

** ​ចេញ​នៅ​ថ្ងៃ​ទី ២៧ ខែ​ឧសភា ឆ្នាំ​២០០៩​នេះ!

19 thoughts on “ទស្សនាវដ្ដី កេរដំណែល​ខ្មែរ

  1. kaineng ថ្ងៃអាទិត្យ ទី 17 ខែ​ឧសភា 2009 / 11:27 ព្រឹក

    មានលក់នៅទីកន្លែងណាខ្លះ អត់ដឹងទស្សនាវដ្ដីនេះស្តីអំពីអ្វីខ្លះ

  2. Posoky ថ្ងៃអាទិត្យ ទី 17 ខែ​ឧសភា 2009 / 12:17 ល្ងាច

    ចេះជួយឡង់សេ ឡូយបស់គេ មានវេបសាយអត់នឹង

  3. អាចម៍ផ្កាយ ថ្ងៃអាទិត្យ ទី 17 ខែ​ឧសភា 2009 / 8:03 ល្ងាច

    គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់! ពិសេស​ចំណង​ជើង«នាគ​ក្នុង​សង្គម​ខ្មែរ» ព្រោះ​កំពុង​ស្រាវ​ជ្រាវ​រឿង​នេះ​ដែរ។ ដូច្នេះ​បើ​បង​បាន​ទិញ​ ជួយ​ផ្សាយ​អត្ថបទ​នេះ​ផង​ណ៎ា! អរគុណ​ជាមុន ព្រោះ​ខ្ញុំ​នឹង​គ្មាន​ឱកាស​បាន​ទិញ​ទេ… ចុះ​ខាង​ណា​គេ​ ជា​អ្នក​ធ្វើ?

  4. ទឹម បឿន ថ្ងៃអាទិត្យ ទី 17 ខែ​ឧសភា 2009 / 10:02 ល្ងាច

    kaineng: ខ្ញុំ​បាន​បន្ថែម​ព័ត៌មាន​ខ្លះ​ពី​ទស្សនាវដ្ដី​នេះ អាន​ចុះ​នឹង​ដឹង​ថា​ទស្សនាវដ្ដី​នេះ​និយាយ​អំ​ពី​អ្វី។

    Posoky: វិបសាយ​មាន ខ្ញុំ​នឹង​ប្រាប់​បង​ពេល​ក្រោយ

    អាចម៍ផ្កាយ៖ ពេល​ចេញ បើ​ខ្ញុំ​អាច​ផ្ញើ​ទៅ​អាចម៍ផ្កាយ​បាន ខ្ញុំ​នឹង​ផ្ញើ​សៀវភៅ​ទៅ​ឲ្យ​តែ​ម្ដង តែ​បើ​មិន​អាច ខ្ញុំ​ប្រហែល​ផ្ញើ​អត្ថបទ ឬ​សុំ​សិទ្ធិ​ផ្សាយ​អត្ថបទ​មួយ​នេះ។ ទាក់ទង​នឹង​នាគ​នេះ ក៏​មាន​អត្ថបទ​​និយាយ​អំពី​នាគ​ក្នុង​សង្គម​ចាម​ផង​ដែរ។

  5. តាស៊ីក្លូ ថ្ងៃចន្ទ ទី 18 ខែ​ឧសភា 2009 / 3:43 ព្រឹក

    យ៉ាងម៉េចយ៉ាងម៉ា សុំមេត្តាផ្តាំផ្ញើរទៅលោកចាងហ្វាងទស្សនាវដ្តីនោះផង សុំមេត្តាកុំកូពីឬចំលងសារណានិសិ្សតរៀននៅមហាវិទ្យាល័យគាត់ដាក់
    ក្នុងទស្សនាវដ្តីនេះឲ្យសោះ ព្រោះតាមតាស៊ីក្លូធ្លាប់ឮល្ហៀងៗតាមមាត់ចាប
    មាត់ព្រាបថាចាងហ្វាងទស្សនវដ្តីនោះពូកែចំលងខ្លាំងណាស់។គាត់នោះល្បី
    តាំងពីស្រុកខ្មែរដល់ស្រុកបារាំងរឿងចំលងរបស់គេហ្នឹង។ រៀនធ្វើការស្រាវ
    ជ្រាវដោយខ្លួនឯងបន្តិចខ្លះទៅ !

    ហើយរឿងនិយាយពីចាមនោះ សុំមេត្តាជួយជំរាបគាត់ផងថាសុំមេត្តាកុំចំលង
    ឬកូពីអត្ថបទរបស់នាង អេមីកូ ស្តុក ដែលជានិស្សិតបារាំងសរសេរនិក្ខេបបទ
    ថ្នាក់បណ្ឌិតនិងបានស្រាវជ្រាវពីរឿងចាមនៅស្រុកខ្មែរអស់រយះកាលជិត៥ឆ្នាំ
    ទៅហើយនោះ។ ប្រយ័ត្ននាងនោះជេរព្រោះអីនាងនោះចេះនិយាយនិងសរសេរ
    ភាសាខ្មែរច្បាស់ខ្លាំងណាស់ !

    ពិតមិនពិត តាស៊ីក្លូអត់បានដឹងទេរឿងនេះ ព្រោះតាស៊ីក្លូឃើញសំបុត្រគេម្នាក់
    ដែលជិះស៊ីក្លូហើយភ្លេចនៅលើកែបស៊ីក្លូ។

  6. ទឹម បឿន ថ្ងៃចន្ទ ទី 18 ខែ​ឧសភា 2009 / 7:07 ព្រឹក

    ខ្ញុំ​មិន​ដឹង​ទេ​រឿង​អស់​នេះ ប៉ុន្តែ អេមីកូ ស្តុក ជា​សមាជិក​ម្នាក់​ក្នុង​ទស្សនាវដ្ដី​នេះ ហើយ​គាត់​ក៏​ជា​អ្នក​សរសេរ​អត្ថបទ​នៅ​ក្នុង​ទស្សនាវដ្ដី​នោះ​ផង​ដែរ និង​រាល់​អត្ថបទ​សុទ្ធតែ​មាន​លីសង់​របស់​អ្នក​សរសេរ តែ​ពេល​​ចេញ​មក តាស៊ីក្លូ​ជួយ​ផ្ទៀង​មើល​សិន​ទៅ ក្រែង​ចម្លង​មែន ព្រោះ​ខ្ញុំ​អត់​ដឹង​រឿងរ៉ាវ​អត់​ហ្នឹង​ទេ។

  7. គ្រូសូត្រឆ្វេង ថ្ងៃចន្ទ ទី 18 ខែ​ឧសភា 2009 / 10:27 ព្រឹក

    តាស៊ីក្លូស្គាល់ អេមីកូ ដែរ? នាងជាមិត្តភ័ក្តិគ្រូសូត្រឆ្វេងតើ ! យ៉ាប់ណាស់
    និយាយចុះឡើងស្គាល់គ្នាទៀតហើយ !

  8. Posoky ថ្ងៃចន្ទ ទី 18 ខែ​ឧសភា 2009 / 11:31 ព្រឹក

    បឿនបានមើលពត៌មាននេះទេ? http://www.kohsantepheapdaily.com.kh/khmer/killer18_05.htm ខ្ញុំមានអារម្មណ៍ ក្តុកក្តួលណាស់ ហេតុអ្វី បានលើកដៃ សំលាប់ក្មេង បួនឆ្នាំទៅកើត។ ខ្ញុំពិបាកចិត្តណាស់ អំពីសុវត្តភាព ខ្ញុំនៅមានប៉ាម៉ាក់ ជាពិសេស ក្មួយៗរបស់ខ្ញុំ ការេស់នៅស្រុកខ្មែរ ពិតជាបិបាកណាស់ ចំពោះសុវត្តភាព បើប្រៀបនៅទីនេះ។

  9. Loto ថ្ងៃចន្ទ ទី 18 ខែ​ឧសភា 2009 / 1:30 ល្ងាច

    Hi,

    I found a web site that sells really good phone cards and I thought you might be interested.

    They have a reward program that allows you to earn points every time you buy phone cards. The best part is you can use those points to claim any phone cards.

    http://www.phonecardsmile.com/?rf=2151

  10. que ថ្ងៃចន្ទ ទី 18 ខែ​ឧសភា 2009 / 2:54 ល្ងាច

    cool!!!!!

  11. ខេមរអធិរាជ្យ ថ្ងៃចន្ទ ទី 18 ខែ​ឧសភា 2009 / 4:19 ល្ងាច

    យើងមិនដឹងថាគ្រួសារឯកឧត្តមទេពដារ៉ុងធ្លាប់មានគំនុំជាមួយអ្នកណាទេ។ ខ្ញុំធ្លាប់បានជួបប្រជុំជាមួយឯកឧត្តមទេពដារ៉ុង​ និងសហការីរបស់គាត់នៅសាលាភូមិន្ទរដ្ឋបាល (ឥឡ្ូវគេហៅសាលាវិជ្ជាជីវះតុលាការ)​ ឃើញថា គាត់ជាមនុស្សស្លូត​ សុភាពរាបសារ។ ប៉ុន្មានសប្តាហ៏នេះ ឭគេផ្អើលពីរឿងពុករលួយ​រឿងប្រឡងចូលធ្ជើជាចៅក្រម ក្រឡាបញ្ជី មេធាវី។ល។ ប្រហែលជាក្រុមចោរគិតថាឯកឧត្តមទេពដារ៉ុងមានលុយច្រើនហើយមើលទៅ ព្រោះឯកឧត្តមទេពដារ៉ុងជាប្រធានសាលាវិជ្ជាជីវះតុលាការហ្នឹង!

  12. VioletRiver ថ្ងៃអង្គារ ទី 19 ខែ​ឧសភា 2009 / 8:19 ព្រឹក

    តើមាននរណាចិត្តល្អជួយទិញផ្ញើរខ្ញ៼ផងបានទេនេះ​​?​

  13. វីរិយា ថ្ងៃអង្គារ ទី 19 ខែ​ឧសភា 2009 / 8:51 ព្រឹក

    ខ្ញុំ​បាន​ខំ​ដើរ​រក​ទិញ​កាល​ពី​ថ្ងៃជាង​១០​ដើម​ខែ​តែ​មិនទាន់មាន​ ដឹង​អីគេ​ចេញ​ចុង​ខែ​សោះ! ចាំ​រក​ទិញ​អាន​មួយ​សិន…

  14. RAsmey ថ្ងៃអង្គារ ទី 19 ខែ​ឧសភា 2009 / 10:45 ល្ងាច

    ខ្ញុំគិតថាការបង្កើតឲ្យមានសៀវភៅបែបនេះឡើងពិតជាល្អណាស់ ព្រោះដើម្បីឲ្យខ្មែរគ្រប់គ្នាស្រួលរកអានរឿងរ៉ាវពីវប្បធ៌មរបស់ខ្លួន។ ព្រោះបើឲ្យគាត់នឹកឃើញទិញជាមុខៗម្មងមិនងាយទេ។ តែបើជាទស្សនាវត្តីចឹងបែបផ្សព្វផ្សាយមានប្រសិទ្ធភាពជាង! តឹងតឹងតឹងពប៉ុន្តែ តំលៃគួរតែថោកបន្តិចទើបល្អ!!!! មិនមែនសំរាប់ខ្ញុំទេ គឺសំរាប់គ្រប់គ្នា!!!!!​

    រស្មី

  15. rainbowpig ថ្ងៃពុធ ទី 20 ខែ​ឧសភា 2009 / 8:38 ល្ងាច

    តាក្លូយ៉ាប់ហ្មង មកហែកកេរ្ត៍របស់ពួកម៉ាកកូនជ្រូកទៅកើត។ កូនជ្រូកធានាថា ចាងហ្វាងទស្សនាវដ្តីនេះ ជាមនុស្សល្អ មិនបានចំលងទេ ប៉ុន្តែ គេស្រាវជ្រាវ។ ជារឿងធម្មតាទេ បើស្រាវជ្រាវ ច្បាស់ជានឹងប៉ះចំលើអត្ថបទស្រដៀងគ្នា របស់អ្នកស្រាវជ្រាវ​ជំនាន់មុនហើយ។ ចាងហ្វាងនេះជាពួកម៉ាកកូនជ្រូកយូរហើយ ហើយកូនជ្រូកស្គាល់ច្បាស់ ដឹងថា គេរៀនពូកែ រឺរៀនខ្សោយ។ អារឿងគំរោង ទស្សនាវដ្តីនេះ គ្នាមានគំនិតយូរណាស់មកហើយ ទើបតែថ្ងៃនេះ គ្នាមានឱកាស ធ្វើអោយក្តីសុបិនក្លាយជាការពិត។ គ្នាមានចិត្តចង់ជួយជាតិមែនៗណា អត់មានបោកប្រាស់ទេ។ អេមីកូ ក៏កូនជ្រូកស្គាល់ដែរ។ គេស្រលាញ់ខ្មែរសឹងអីហ្នឹង ហើយជាមិត្តល្អរបស់ចាងហ្វាងទស្សនាវដ្តីផង។ តាក្លូកុំមកចោទពួកម៉ាកកូនជ្រូកអាចឹងទៀត តិចកូនជ្រូកខឹង លោតសង្កត់អាលូវហ្នឹង។ ទំងន់កូនជ្រូកមិនធម្មតាទេណា តាក្លូមាឌប៉ុនចៃ តិចបាក់ឆ្អឹងទទេៗ ហាហា។

  16. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 21 ខែ​ឧសភា 2009 / 8:41 ព្រឹក

    ហាហា តា​ស៊ីក្លូ​ភ័យ​ស្លាប់​ហើយ​បង!

  17. តាស៊ីក្លូ ថ្ងៃ​ព្រហស្បតិ៍ ទី 21 ខែ​ឧសភា 2009 / 11:12 ព្រឹក

    នរណាថាតាស៊ីក្លូចោទគេ ! តាស៊ីក្លូបានឃើញសំបុត្រមួយដែលគេ
    ជិះស៊ីក្លូហើយភ្លេចនៅលើកែបស៊ីក្លូតើ ! រឿងនេះតាស៊ីក្លូបានបា្រប់
    ហើយតើតាំងពីដំបូងនោះ ម៉េចមិនមើលនក្សររ៉ូវ? អាងមាឌហ្មង អាង
    អីហក់សង្កត់ ៗ ! ប្រយ័ត្នតែប៉ះឆ្អឹងតាស៊ីក្លូតេតាណូសទៅបានដឹងប្រឹង
    កូនជ្រូកឯង !

    នែនារីអាងមាឌ ! នែអាម៉ាប់ សុំចាប់ដៃមួយ ! ហហាហាហាហាហហាហ

  18. rainbowpig ថ្ងៃ​ព្រហស្បតិ៍ ទី 21 ខែ​ឧសភា 2009 / 12:31 ល្ងាច

    ចាក់ថ្នាំការពារតេតាណូសរួចហើយ មិនភ័យខ្លាចឆ្អឹងតាក្លូទេ។ ប្រយ័ត្នគេចមិនទាន់ កូនជ្រូកហក់ទៅអាលូវហ្នឹងហើយ។ មួយពីរបី

  19. តាស៊ីក្លូ ថ្ងៃសុក្រ ទី 22 ខែ​ឧសភា 2009 / 5:43 ព្រឹក

    ហក់ម៉ោ ! ប៉ាយ័ត្នតែតាស៊ីក្លូគេចផុត កូនជ្រូកឯងហក់ម៉ោ ស្ប៉ាបស៊ីដី !
    ញ៉េញ ញ៉េញ !!!!!! ហាហាហហាហហាហាហ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s