កុំព្យូទ័រ, ទាក់ទង​នឹង​ខ្ញុំ

កុំព្យូទ័រ​ដែល​ខ្ញុំ​ស្រឡាញ់​បំផុត


និយាយ​ឲ្យ​ខ្មាស​​គេ​ម្ដង​ទៅ រាល់ថ្ងៃ​ហ្នឹង​ចង់​បាន​កុំព្យូទ័រ​ឡើង​ចង់​ឆ្កួត​ម្ដងៗ​ហើយ 😉 ។ ប៉ង​ចង់​បាន​កុំព្យូទ័រ​តាំង​ពី​សូនី​នៅ​ម៉ូដែល អិនអែស ស៊ីអែស រហូត​​ដល់​អែហ្វ​ដឹបបលយូ ឥឡូវ​ចង់​ឡើង​ដល់ អេ​ដឹបបលយូ​ទៀត​ហើយ តែ​ដូច​គ្មាន​វាសនា​ទេ។ ​ឥឡូវ​នៅ​ស្រឡាញ់ អែហ្វ​ដឹបបលយូ​មែនទែន ឲ្យ​តែ​ទៅ​ហាង​កុំព្យូទ័រ​ម្ដងៗ មើល​តែ​វា គិត​ថា​វា​នឹង​ក្លាយ​ជា​របស់​ខ្ញុំ តែ​រាប់​ខែ រាប់​ឆ្នាំ​ហើយ បាន​តែ​ស្រមៃ។ មាន​ពេល​មួយ ដេក​យល់សប្ដិ​ថា​បាន​កុំព្យូទ័រ​ហ្នឹង​មក​ប្រើ អរ​ចង់​ងាប់​ហើយ… មិន​ដឹង​ពេល​ណា​បាន​វាសនា​មាន​ទេ 😦

អែហ្វ​ដឹបបលយូ ជា​កុំព្យូទ័រ​ដែល​ខ្ញុំ​ស្រឡាញ់​បំផុត​ក្នុង​ពេល​បច្ចុប្បន្ន

wf3

fw

អេ​ដឹបបលយូ ប្រហែល​ជា​កុំព្យូទ័រ​​ដែល​ខ្ញុំ​ចង់​បាន​​ក្នុង​ពេល​អនាគត 😉

aw

Advertisements

44 thoughts on “កុំព្យូទ័រ​ដែល​ខ្ញុំ​ស្រឡាញ់​បំផុត”

  1. មិន​អី​ទេ បឿ​អ្ហើយ…​កុំ​ភ័យ​បើ​ចង់​ប្រើ​ណាស់ ចាំ​ដល់​ឆ្នាំ 2020 វា​កុំ​ព្យូទ័រ​ប្រ​ភេទ​ហ្នឹង វា​និង​ធ្លាក់​ចុះ​ថោក​វិញ​ហើយ​ ស្រួល​មិន​ស្រួល​ ឆ្នាំ​2020 សល់​តែ​ 100 យូ​អែស ដូឡា ផង​ក៏​មិន​ដឹង, ចាំ​សិន​ទៅ!

  2. កុំ​ភ័យ​ចាំ​ខ្ញុំ​ក្លាយ​ទៅ​ជា​មហាសេដ្ឋី​ចាំ​ខ្ញុំ​ទិញ​ឱ្យ​ប្រើ​ចុះ, ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​នៅ​រៀន​នៅ​ឡើយ​ទេ….
    អូ ! ភ្លេច​ប្រាប់​ទៅ​ខ្ញុំ​កាល​ពី​មុន​ឈ្មោះ «​ក្មេង​តូច» តែ​ឥឡូវ​ចង់​ដូរ​ទៅ «ខេមរបុត្រ» ដែល​ខ្ញុំ​សរសេរ​ជា​ភាសា​ឡាតាំង «KHEMRA BUTRA» ។
    អត់​មាន​Laptopអួត​ដូច​គេ​សុំ​អួត​ឈ្មោះ​បន្តិច​សិន​, ខេមរបុត្រ ហ្នឹង​មាន​ន័យ​ថា​ កូន​ខ្មែរ ប៉ុន្តែ​ពាក្យ​ខេមរៈ​ហ្នឹង​ប្រហែល​ជា​ពាក្យ​ខ្ចី​ពី​បាលី​ «ខេមំ» ដែល​មាន​ន័យ​ថា​ «មនុស្ស​មាន​សេចក្ដី​ក្សេម» ។ បក​ស្រាយ​បាន​តែ​ប៉ុណ្ណឹង​ទេ​ ព្រោះ​ក្នុង​វចនានុក្រម​សរសេរ​តែ​ប៉ុណ្ណឹង ។
    អូ! នៅ​មាន​រឿង​មួយ​ទៀត​, បើ​បង​ចង់​បាន​អាLaptop ហ្នឹង ខ្ញុំ​ឱ្យ​យោបល់​មួយ​ចំនួន ៖
    ១. បង​អាច​ចូល​ទៅ​កន្លែង​ដែល​លក់​នោះ​រួច​លួច​យក​មក
    ២. បង​អាច​ចូល​ទៅ​ប្លន់​​នៅ​ធនាគារ ឬ ចាប់​ជំរិត​កូន​មហាសេដ្ឋី​លំដាប់​លេខ​មួយ​លើ​ពិភព​លោក​ទៅ​ បាន​លុយ​ទិញ​ហើយ
    ចំណាំ ៖ ខ្ញុំ​សូម​ប្រាប់​ថា​ប្រសិន​បើ​បង​ធ្វើ​តាម​វិធី​ណា​មួយ​ខាង​លើ​ ខ្ញុំ​នឹង​ទៅ​ប្ដឹង​ឱ្យ​ជួប​គុកទាំង​អស់​គ្នា (ខ្ញុំ​អ្នក​រួម​គំនិត)

  3. អូ​! និយាយ​អញ្ចឹង​ខ្ញុំ​ឮ​ថា​កុំព្យូទ័រ​ហ្នឹង​គេ​ជិត​លក់​បញ្ចុះ​តម្លៃ​ ហើយ​ទិញ​មួយ​ថែម​៣​ ឬ ក៏​៤ទៀត

    ប្រហែល​តែ​ ៨០ ទៅ ១០០​ ឆ្នាំ​ទៀត​ទេ ទ្រាំៗ​សិន​ទៅ ក្រែង​បាន​មួយ​ប្រើ​នឹង​គេ

  4. – វា​មិន​ដែល​ទេ​ណារដ្ឋ! កុំព្យូទ័រ​ផ្សេង ប្រពន្ធ​ផ្សឹង វា​ខុស​គ្នា​ដាច់​ហ្មង យី!
    – បង​សុគី៖ នៅ​ខ្មែរ​ថ្លៃ​តែ ១១០០​ទេ។
    – ខេមរបុត្រ៖ អត់​ល្អ!
    – សុភ័ក្ត្រ៖ ពីមុន​ថា​សង្ឃឹម​លុយ​លោកភាក់​ឯង តែ​ឥឡូវ​លែង​ចង់​ហើយ

  5. សំរាប់ខ្ញុំ សូនី ខ្ញុំចូលចិត្តបំផុត ខ្ញុំប្រើមួយនេះតាំងពីឆ្នាំទៅ ពិតជាអេមមែន អ្នកទិញម៉ាកផ្សេងមួយស្រកខ្ញុំតិចៗមកអោយជួយ មានគាំង error virus ។ល។
    និយាយអោយចំទៅ ខ្ញុំឧស្សាហ៍ program->accessories->system tool-> clean disk នឹងម្តងម្កាល disk defragmenter។ ម្យ៉ាងកុំដោនឡូដពី អិនធើនិត ដែលចេញមកសុទ្ឋតែ ហ្វ្រីៗ កំចាត់មេរោគ។ តែប៉ុណ្ណឹង ប្រើមិនចេះទៅណាទេ

  6. គ្រាន់តែយល់សព្វសោះអរចង់ងោបចុះបើបានប្រើមិនឆ្កួតហើយទេអីបឿន!ខ្ញុំប្រើដល់ទៅអែហ្វទ្រីបផលផងខ្ញុំមិនទាន់អួត!អាសេរីនេះខ្ញុំលក់អោយអេតចាយម្សិលមិញបាត់កុំអីលក់អោយបឿនតែ១០$។​​
    😀

  7. សួស្តី!អ្នកទាំងអស់គ្នា ខ្ញុំឈ្មោះ ថាច់ សុភក្ត្រ័ ជានិស្សិតឆ្នាំទី០៣ ផ្នែក វិទ្យាសាស្ត្រ កុំព្យូទ័រ ជាខ្មែរកម្ពុជាក្រោម
    តើអ្នកទាំងអស់មានការគិតយ៉ាងណាចំពោះ​ទឹកខ្មែរក្រោមដែលជាអតីតៈអាណាកម្ពុជានោះ!
    ទូរស័ព្ទ ៖ ០៩២ ៣៥១៥០៥ / ០៩៧ ៩៦៣១០៩៩

  8. វីរិយា, កុំព្យូទ័រ​ប៉ុណ្ណឹង​មិន​ធំ​ទេ​សម្រាប់​ពេល​បច្ចុប្បន្ន ហើយ​ខ្ញុំ​ត្រូវការ​វា​សម្រាប់​ការងារ និង​សម្រាប់​រៀន ពិសេស​ខាង​ឌីសាញ។

  9. បើ​គិត​ថា​ខាង​ឌីស្សាញ​ចាំបាច់​ខ្ញុំ​ថា​បឿនឯង​រក​មើក MCBOOK Pro វិញ​! ព្រោះ​ Apple ហ្នឹង​​ធ្វើ​ក្រាហ្វិ​ច​ឡូយជាង​គេ តម្លៃ​មិន​ថ្លៃដួច​ពីមុនទេ!

  10. បឿនអើយ ! មកខ្ចីលុយខ្ញុំឯណេះវិញ ! គ្រូសូត្រឆ្វេងទើបតែបង្កើតមុខរបរ
    ចងការបា្រក់។ អត្រាការបា្រក់មានកំរឹតទាបប្រកួតប្រជែងជាមួយកន្លែង
    កុងសីនានា។ គ្នាឯងអញ្ចឹង គ្រូសូត្រឆ្វេងយកតែ ៥% ទេក្នុងមួយនាទី។
    ចង់សងពេលណាក៏បានដែរ! ចាំសរុបទាំងការទាំងដើមតាហ្មងក៏បាន
    ដែរ។ ជំរើសពិសេសបែបនេះ មានតែនៅមន្ទីរប្តូរបា្រក់គ្រូសូត្រឆ្វេងទេ។

  11. វីរិយា៖ ម៉ាក់ប៊ុក ខ្ញុំ​ដូច​អត់​ចំណាប់​អារម្មណ៍​ទេ បើ​ទិញ​មក ហេង​ស៊យ​ដំឡើង​វិនដូស៍​ប្រើ​វិញ ខ្មាស​គេ​ឥឡូវ​ហ្នឹង កិកិ

    សុភី៖ យើង​មាន​ប្រពន្ធ​មាន​អី​ហើយ កុំ​ធ្វើ​ដូច​គេ​នៅ​លីវ ប្រយ័ត្ន​អត់! lolz

  12. ល្អមែន​ SONY VAIO FW.
    SONY VAIOពួកនេះពិបាកប្រើបន្តិច ឆ្លងកាត់បទពិសោធន៍ក្នុងការប្រើ​ប្រាស់កន្លងមក   ខ្ញុំសូមណែនាំពីគុណសម្បត្តិនិងគុណវិបត្តិរបស់ SONY VAIO​ដូចខាងក្រោមៈ
    1. គុណសម្បត្តិៈ
    -ស្រាលគួរសម, សំលេងច្បាស់ពិរោះ, មានច្រើនPort to connect other divices, ស៊ីភ្លើងតិច, ងាយស្រួលតម្លើងកម្មវិធី, កញ្ចក់រ៉ៃបាន់ច្បាស់, ធនក្នុងការប្រើប្រាស់(ហាមច្រលក់ទឹក), មិនងាយក្តៅ…​រាងស្អាត
    2.គុណវិបត្តិ
    -ថ្លៃពេក, កញ្ចក់ឆាប់មានបញហា, អាល់ដាប់ទ័រធំពេក, ការបូបមិនសូវល្អ, ឆាប់ខួចស៊ីឌីរ៉ុម, ឆាប់របេះជ័រទ្រនាប់ខ្ចៅ, ឆាប់ខួចTouch Pat, ផុតអាយុធានារ៉ាប់រងចាប់ផ្តើមមានបញ្ហា….
    (សម្រាប់ SONY VAIO ដែល Made in China or Product of China) តែសម្រាប់ Made in Japan, Made in USA, Product of Japan ច្រើនគ្មានបញ្ហាដូចរៀបរាប់ខាងលើទេ។
    សូមពិនិត្យឡើងវិញកនុងការប្រើប្រាស់ណា​ប៊ឿន។។។

  13. ខ្ញុំទើបតែទិញកុំព្យូទ័រមួយគ្រឿងដែរ ប៉ុន្តែមិនមែនម៉ាក Sony ទេ គឺម៉ាក HP ប៉ុន្តែ គ្រឿងវាធំៗណាស់ហើយមានតំលៃថោកទៀតផង។ My computer detail is below:
    Brand name: HP Pavilion DV4-1120us
    CPU: intel core 2 duo 2.00G
    Ram: DDR2 4G
    HDD: 250G
    Drive: DVD WR DL
    Port: WF. Webcam…
    OS: windows vista home premium 64-bit

  14. សូស្តីមិត្ត ខ្ញុំចង់ដឹមានមិត្តណាចេះវាយ lemon font ក្នុងកុំព្យូទ័រ imac ទេ? នេះជាលើកទីមួយ​ ដែលខ្ញុំមកកាន់ប្លកនេះ ខ្ញុំសូមអរគុណទុកជាមុនដល់មិត្តដែលអាចជួយដោះស្រាយបញ្ហារបស់ខ្ញុំ អរគុណ 
    សុវណ្ណភូមិ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s