ទៅធ្វើកុំព្យូទ័រគេនៅផ្ទះពួកម៉ាកយប់មិញ ពួកម៉ាកឲ្យស៊ីម ប៊ីឡាញ ០៩០ មួយ ខ្ញុំទើបបានសាកតេចេញមួយដង(មួយនាទី ៥សេន) មិនទាន់សាកអ៊ីនធឺណិតទេ។ គេថាអ៊ីនធឺណិត ៥០គីឡូបៃ មួយសេន ដូចថ្លៃគួរសមដែរ តែមិនដឹងថាលឿនឬអត់ទេ ចាំពេលក្រោយនឹងសាកមើល។
ជួយឃោសនាឲ្យគេហ្នឹង គេឲ្យហ្មាន?
ម៉េចក៏ស្រីស្អាតម្នាក់នេះអង្គុយអីចឹង? ផ្ងាក្រោយអាឡូវហ្នឹងហើយ…? អ្ហូបឿនជួយឃោសនាអោយគេព្រោះតែឃើញមានស្រីស្អាតហ្នឹងទេអ្ហី…?
ខ្ញុំមិនបាច់គេឲ្យអី ក៏ឃោសនាឲ្យដែរ។
រូបស្រីស្អាតហ្នឹង បានន័យថា ប៊ីឡាញ មានប្រើគ្រប់កន្លែង…
ស្រីៗ ឥឡូវឃើញស្អាតចឹងមែន តែកុំទុកចិត្តអោយសោះ, ស្រីស្អាតច្រើនតែខ្លៀកស្អុយ
និយាយអាក្រក់ស្ដាប់ម្ល៉េះ? មិនសមសុភាពបុរសទេ…
ខ្ញុំមិនមែននិយាយអាក្រក់ឯណា…?វាជាការពិតតើ… កាលខ្ញុំនៅសាំងហ្គាពួរ មានថ្ងៃមួយចូលខ្ញុំបានចូលរួមក្នុងពិធីបុណ្យជាតិ មានស្រីស្អាតម្នាក់ជនជាតិ ហ្វីលីពិន ស្អាតអស់ទាស់ ខ្ញុំខំខិតចូលទៅចិតគេ ដើម្បីក្រែងលោ ញ៉ែគេ លេងៗទៅ, តែមានអី គ្រាន់តែឈរជិតគេភ្លាម ម៉ែអ្ហើយ… ធំក្លិនក្លៀកមែនទែន ចង់សាឡប់…
ចុំមានក្រុមហ៊ុនទូរស័ព្ទថ្មីទៀតហើយ ហ្ន៎? មិនដែលទៅស្រុកខ្មែរជិត៥ឆ្នាំមិនដឹងថាយ៉ាងណាទេ។
ហេតុអី អ៊ីនដ័រណែតស្រុកខ្មែរ ថ្លៃដូចមាសចឹង?? ទៅស្រុកខ្មែរមិនដឹងបានអ៊ីនធ័រណែត ប្រើអត់ទេខ្ញុំ។ ប៊ឿនសាកប្រើ មើល, បើលឿន អ៊ីម៉ែល ប្រាប់ខ្ញុំផង។ 😛
បើលឿនចាំខ្ញុំផ្ញើស៊ីមហ្នឹងទៅឲ្យប្រើ
ឃើញផ្លាកឡូហ្កូដាក់តាមលូទឹកស្អុយ!
លឺដំណឹងតាមមិត្តភ័ក្ភ Beeline ជាក្រុមហ៊ុនរបស់យួន MobiFone, 090 ពិតមែនចឹងអត់??
ចេញថ្មីទៀតហើយ! ច្រើននោះច្រើន! សង្ឃឹមតម្លៃចុះតាមចំនួនកំណើនក្រុមហ៊ុន!
ចាំមើល តើលឿនអត់? បើលឿនប្រាប់ខ្ញុំផង។ 😀
សុំចំណែកមួយដែរ 😀
មិនដឹងធ្វើបានអាស៊ីមនឹងមួយទេ?
ស៊ីមមួយតែ៣០០០៛ ធ្វើដូចថ្លៃណាស់អ៊ីចឹង សុភី!
ឆាប់សាកអ៊ិនធើនែតទៅ ហើយប្រាប់ញុំផង !
បើអ៊ីនធើនែតគេលឿនជួយប្រាប់ផង ខ្ញុំក៏ចង់ប្រើមួយដែរ
ស៊ីមឃ្មុំ ឃើញគេផ្សាយពេញមាត់ទន្លេថ្ងៃមិញ។សុទ្ឋស្រីស្អាតៗ។
ខ្ញុំប្រើរួចហើយ លឿនគួរសមដែរតើ ។ តែប្រហែលជាមិនទាន់មានអ្នកណាប្រើច្រើនបានលឿនចឹង។ លឺសូរគេថា តិចទៀត មានប្រូម៉ូសិន និយាយហ្រ្វី អ៊ីនធើណេតហ្រ្វី សំរាប់ ៥ខេត្តក្រុង តែមិនដឹងថាមានឬអត់ទេ។ កុំថាខ្ញុំជាអ្នកប្រូម៉ូសិនអី គ្រាន់តែប្រាប់ៗទេ។ ហើយក្រុមហ៊ុននេះមកពីរុស្សី។
It sounds interesting for new existed 090 especially it price. It would be good if the company charges the call my second. What’s more the signal is not yet stable, especially in West of North Bridge road, Toeuk Thla zone
ខ្ញុំទៅវៀតណាម ឃើញគេមានផ្សាយbeelineតាមផ្លូវច្រើនណាស់។
តើវាពិតជាមកពីរុស្សីមែនរឺ?
គឺរុស្ស៊ី ១០០%
មើលលិង http://en.wikipedia.org/wiki/Beeline_(telecommunications)
នៅយួនក៏មានសាខាវាដែរ មានមុនខ្មែរទៅទៀត!
I am now stay at Chrey Thom(Cambodia-viet Name); my sister bouht one sim card from Beeline but can not use because it has no service.How u cost the call by minut or secend. thank u very much for your help.
Best Regards,
vy,
កាលពីអាទិត្យមុន ខ្ញុំឃើញគេផ្សាយពាណិជ្ជកម្មថា សេវារបស់BEELINEមិនទាន់គ្រប់ខេត្តក្រុងទេ។ នៅចុងឆ្នាំ២០០៩នេះ គេនឹងតំឡើងសេវាគ្រប់ទីកន្លែងហើយ។
ជូនចំពោះអ្នកទាំងអស់គ្នា!
Beeline គឺជាក្រុមហ៊ុនរុស្សី ១០០%។ សំរាប់ Internet គឺ 50Kb/1សេន ល្បឿន 256Kbs.
The VimpelCom Group consists of telecommunications operators providing voice and data services though a range of wireless, fixed and broadband technologies. The Group includes companies operating in Russia, Kazakhstan, Ukraine, Uzbekistan, Tajikistan, Georgia and Armenia, as well as Vietnam and Cambodia, in territories with a total population of about 340 million. The Group companies provide services under the “Beeline” brand.
In July 2008 VimpelCom signed a joint venture agreement to launch a GSM network in Vietnam and acquired a 90% stake in Sotelco, a company holding a GSM license for Cambodia.
Dear
I would like to know about (How to configure sim beeline with mothem connet to PC)
ចង់ប្រើមួយដែរមិនដឹងល្អរឺអត់?
ខ្្ញុំចង់ប្រើដែរ
ខ្ញុំចង់ប្រើបា្រស់ស៊ីមBeelineឱ្យល្អដូចគេដែរ អ្វីដែរស្អាតខ្ញុំពេញចិត្ត
ចងនិយាយថា good for me. i want to use.i want to say Beeline good.
ខ្ញុំមិនដឹងថាពេលណាBeelineមួយខែ 2$ដូចhelloទេ
Beelineល្អប្រើប៉ុន្តែបើសំរាប់តម្លៃcall tuneថោកជាងគេបន្តិចពិតជាល្អ
អីឡូវ beeline មានសេវាកម្ម 0.12c ក្នុងមួយថ្ងៃ ប៉ុន្តែដូចជាពិបាកក្នុងការភ្ជាប់ណាស់ ជួនកាលចាំឡើងម្ង៉ៃ ចឹងបើយូរដដែលមិនបាច់ដាក់ឲ្យមានកម្មវិធីហ្នឹងឡើងទេ កុំឲ្យអតិថិជនខកចិត្ត