កំប្លែង៖ ត្រូវ​រង្វាន់


គ្រួសារ​មួយ​ពីរ​នាក់​ប្ដី​ប្រពន្ធ​​នោះ ក្រ មហា​ក្រ ​ជំពាក់​លុយ​គេ រក​អង្ករ​ច្រក​ឆ្នាំ​គ្មាន​ទេ។ ដល់​លំបាក​ខ្លាំង​ពេក​ទៅ ក៏​នឹក​រក​កល​​សម្លាប់​ខ្លួន​ទាំង​ពីរ​នាក់។ គិត​ស្រេច​ហើយ ក៏​បបួល​គ្នា​ទៅ​ទិញ​ថ្នាំ​កណ្ដុរ លុយ​ទិញ​បាន​តែ​មួយ​កញ្ចប់​។ មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាងម៉េច បើ​រំលែក​ចែក​គ្នា​ម្នាក់​កន្លះ​កញ្ចប់​ខ្លាច​វា​មិន​ងាប់ តែ​សម្រេច​ថា​ចែក​គ្នា​ម្នាក់​កន្លះ​កញ្ចប់​ចុះ​ព្រោះ​វា​អស់​ជម្រើស​ហើយ ​​ហែក​កញ្ចប់​ថ្នាំ​ ត្រូវ​រង្វាន់​បាន​ថ្នាំ​​មួយ​កញ្ចប់​ទៀត​… ហេង​ពួក​គាត់​មែន😀

រឿង​រង្វាន់​ហ្នឹង ឮ​គេ​និយាយ​ថា​ដូង​ក៏​មាន​រង្វាន់​ដែរ។ ​ផឹក​ទឹក​ដូង​រួច កុំ​ភ្លេច​មើល​កូដ​​ដូង… មាន​រង្វាន់​ម៉ូតូ​ហ្វីណូ​អី​ឯណា​ទៀត​ហ្ន៎😀

30 thoughts on “កំប្លែង៖ ត្រូវ​រង្វាន់

  1. ម៉ន ថ្ងៃអង្គារ ទី 28 ខែ​មេសា 2009 / 12:58 ល្ងាច

    😀

  2. កេសី ថ្ងៃអង្គារ ទី 28 ខែ​មេសា 2009 / 1:14 ល្ងាច

    ដល់ថ្នាក់ផឹកទឹកដូងក៏បានរង្វាន់ដែរអីចឹង រកផឹកអោយណាណីម្តង​មើល៍ ។ កុំថា​តែស្រុកខ្មែរ សូម្បីតែនៅ​ស្រុកថៃនេះ ស្អីក៏មានរង្វាន់ដែរ ។ បន្តិច​ទៀតបែប​គេ​ធ្វើ promotion ស្រោមអនាម័យ​​ក៏មានរង្វាន់ដែរទេដឹង? ហេហេហេ

  3. ទឹម បឿន ថ្ងៃអង្គារ ទី 28 ខែ​មេសា 2009 / 1:46 ល្ងាច

    បើ​ស្រោម​អនាម័យ​មាន​រង្វាន់ អត់​ប្រើ ក៏​ទិញ​ដែរ lolz

  4. សុភា ថ្ងៃអង្គារ ទី 28 ខែ​មេសា 2009 / 4:03 ល្ងាច

    ហាហា ខ្ញុំ​សើច ខ្ញុំ​សើច😆 ។ ចេះ​តែ​មាន​ហ្មង​បឿន។ សុំ​យក​ទៅ​អោយ​មិត្តភក្តិ​ក្នុង​ហ្វេស​ប៊ុក​សើច​ដែរ​ហើយ ហាហា

  5. សុភ័ក្ត្រ ថ្ងៃអង្គារ ទី 28 ខែ​មេសា 2009 / 4:56 ល្ងាច

    លោក​បឿន​ឯង​ល្មម​ទៅ​ទិញ​ហើយ ក្រែង​បាន​រង្វាន់​នឹង​គេ

  6. សុភា ថ្ងៃអង្គារ ទី 28 ខែ​មេសា 2009 / 5:17 ល្ងាច

    រឿងរបស់ប៊ឿនខ្ញុំចាប់ផ្តើមអានស្មានថាគាត់ត្រូវរង្វាន់ ស្អីផ្សេងមិននិកស្មានថាត្រូវរង្វាន់ថ្នាំមួយកង្ចប់ទៀតឯណា។ គួរឲ្យអាណិតគាត់ទាំងពីរ និងគួរឲ្យអាណិតអ្នកលក់ថ្នាំដល់ហើយ។ ហាហា
    ស្រុកខ្មែរជិតមាន កាត់សក់ក៏ចែករង្វាន់ដែរហើយ។ បើសិនជាមានមែន ពិតជាអស្ចារ្យហើយ!!! ហាហាហា

  7. សុខហេង ថ្ងៃអង្គារ ទី 28 ខែ​មេសា 2009 / 6:01 ល្ងាច

    😀

  8. បាត់ដំបង ថ្ងៃអង្គារ ទី 28 ខែ​មេសា 2009 / 6:06 ល្ងាច

    សម័យឥលូវស្អីក៏មានរង្វាន់ដែរ តិចទៀតអង់ទ្រីនក៏មានរង្វាន់ដែរ។ ចាំមើល !😛

  9. វណ្ណ ថ្ងៃអង្គារ ទី 28 ខែ​មេសា 2009 / 9:07 ល្ងាច

    ចេះតែមានហ្មង៎!

  10. តាស៊ីក្លូ ថ្ងៃអង្គារ ទី 28 ខែ​មេសា 2009 / 9:24 ល្ងាច

    អ្ហេបើជិះស៊ីក្លូរបស់តាអត់មានរង្វាន់ឲ្យទេវើយបា្រប់ឲ្យដឹងមុនឲ្យហើយ !
    តិចគិតថាជិះមួយថែមមួយអីអត់មានទេ និយាយគ្នាឲ្យច្បាស់ ! ងាប់តាស៊ីក្លូ
    ធាក់ឌុបទាល់តែធ្លាក់អណ្តាតចេតរ៉យ ខានបានដកមេឥឡូវហ្នឹង ហាហាហ !

  11. RAsmey ថ្ងៃអង្គារ ទី 28 ខែ​មេសា 2009 / 10:37 ល្ងាច

    អាណិតតាស៊ីក្លូដែរតែមិនដឹងថឲធ្វើម៉េចបើមិនមែនរង្វាន់ទេ ក៏មិនខ្ចីជិះដែល! ប្រយ័យ្នអត់លុយខានដកមេណាតា!

  12. សុភា ថ្ងៃពុធ ទី 29 ខែ​មេសា 2009 / 12:20 ព្រឹក

    អូ!ជាដំបូងខ្ញសូមជំរាបសួរតាស៊ីក្លូមួយសិន ព្រោះអីគាត់ចាស់ទុំហើយ។
    តាស៊ីក្លូមានហ៊ានឲ្យមានរង្វាន់ទេនោះប្រាកដជាមិនមានអ្នកជឹះទេចាំតែមើលទៅ។ តែប្រសិនជាហ៊ានឲ្យមានរង្វាន់ ឫក៏ជឹះមួយថែមមួយវិញច្បាស់ជាតាស៊ីក្លូមិនអាច រស់បានទេ។
    “ស្លាប់លើស៊ីក្លូ”មិនខានទេ។ តែក៏ម្យ៉ាងដែរ, ធ្លាប់តែលឺគេថា ស្លាប់លើបង្គង ពេលបានលឺថា ស្លាប់លើស៊ីក្លូក៏ម្យ៉ាងដែរ។ ហេហេ

    សុំទោសតាស៊ីក្លូផងណា បើមានពាក្យណាមិនសមរម្យ

  13. វីរិយា ថ្ងៃពុធ ទី 29 ខែ​មេសា 2009 / 10:59 ព្រឹក

    ហ្នឹង​ហើយ​ស្រុកអាឡូវ​ស្អី​ក៏​រង្វាន់ដែរ!

  14. Posoky ថ្ងៃពុធ ទី 29 ខែ​មេសា 2009 / 1:53 ល្ងាច

    ម៉ោដល់ថ្មីផ្ញើកង់ ម៉ូតូកន្លែងខ្ញុំ ចាប់ពី២ពេលឡើងទៅ ថែមជូនមួយដោយមិនគិតលុយ ចំណែកសំបុត្រ អាចសសេរឈ្មោះ អស័យដ្ឋាន លេខអត្តសញ្ញណប័ណ្ឌ ផ្ញើមកកាន់ហិបឆ្នោត ចាប់រៀងរាល់មួយខែម្តង រង្វាន់ធំ ផ្ញើកង់មិនយកលុយ ចំនួនមួយឆ្នាំ នឹងមានរង្វាន់ដទៃល្អៗជាច្រើនទៀត។ សូមអរគុណ

  15. កេសី ថ្ងៃពុធ ទី 29 ខែ​មេសា 2009 / 3:32 ល្ងាច

    អូ ខ្ញុំបានទទួលដំណឹងថាវត្តព្រះពុទ្ធ ក៏មានកម្មវិធី promotion ហ្នឹងដែរ គឺដុតពីរ free មួយ (ដុតដែលខ្ញុំនិយាយនេះគឺ ដុត​ខ្មោច មិនមែនដុតមាន់តទេ) ។ តើមាន​អ្នកណា​ចង់ចូលរួម ឬ អត់? យ៉ាងម៉េចយ៉ាងម៉ា អ្នកណាទៅចូលរួមក៏ទៅៗ តែខ្ញុំ​អត់​ចង់ចូលទេណា កិកិកិកិ

  16. kienforcefidele ថ្ងៃពុធ ទី 29 ខែ​មេសា 2009 / 9:57 ល្ងាច

    ចង់​ចូល​រួម​ដែរ😆

  17. សុវុឌ្ឍី ថ្ងៃពុធ ទី 29 ខែ​មេសា 2009 / 11:51 ល្ងាច

    បងកេសី អារឿងថែមចឹងៗញុំអត់សូវចង់លេងជាមួយទេ លែងសុទ្ធតែហ្រ្វីដុតចឹងអី ហេហេហេ

  18. kooms ថ្ងៃ​ព្រហស្បតិ៍ ទី 30 ខែ​មេសា 2009 / 8:33 ព្រឹក

    មិនត្រឹមតែដូងទេមានរង្វាន់សូម្បី តែ លៀស, ងាវ, ខ្ចង់ ក៏មានរង្វាន់ធំដែរ គឺ រថយន្ត VIGO ស៊េរី ២០១០ មួយគ្រឿងឯនោះ និងមានរង្វាន់លួង​ចិត្តជាច្រើនទៀត ដូចជា Honda dream 2009 ១០ រង្វាន់, ទូរទស្សសូនី២១អីង ៥០រង្វាន់ ផងដែរកុំភ្លេចណា… ហាហា។ នៅ​ស្រុក​យើ​ស្អី​ក៏មាន​ដែរ លៀស​មួយ​កំប៉ុង​ ១តុលា​ឯនោះ😆 ប្រកដជាមាន​រង្វាន់​ហើយ​ ពិសា​វា​ហើយ​កុំ​ភ្លេច​មើ​ល​សំបក​ផង។

  19. ក្មេង​តូច ថ្ងៃ​ព្រហស្បតិ៍ ទី 30 ខែ​មេសា 2009 / 1:28 ល្ងាច

    និយាយ​អញ្ចឹង​ខ្ញុំ​ក៏​មាន​រង្វាន់​សម្រាប់​ឱ្យ​ដែរ ។ លក្ខខណ្ឌ​គឺ​នរណា​គេ​រក​បាន​ Website ប្រភព​ឯកសារ​ច្បាប់​ ខ្ញុំ​នឹង​ថែម​ជូន​ប្រធាន​បទ​ថ្មី​សម្រាប់​ស្វែង​រក​ទៀត ។
    (តាម​ការ​ពិត​ចង់​ពឹង​គេ​សោះ​…………. !) 😀

  20. duongchan ថ្ងៃ​ព្រហស្បតិ៍ ទី 30 ខែ​មេសា 2009 / 1:35 ល្ងាច

    ហាហា សប់ៗហើយហ្នក្បឿន!😛

  21. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 30 ខែ​មេសា 2009 / 5:06 ល្ងាច

    ចង់​ទិញ​ទេ​ចន្ទ ខ្ញុំ​ទិញ​ផ្ញើ​ឲ្យ ក្រែង​ត្រូវ​រង្វាន់😀

  22. rainbowpig ថ្ងៃអាទិត្យ ទី 3 ខែ​ឧសភា 2009 / 2:59 ព្រឹក

    អស់ស្ទះហ្មង។ ថ្នាំកណ្តុរក៏មានរង្វាន់ដែរ។ ហាហា
    អ្នកតែងរឿងនេះ ពូកែឌឺ មែនតាហ្មងហើយ។

  23. duongchan ថ្ងៃអាទិត្យ ទី 3 ខែ​ឧសភា 2009 / 12:23 ល្ងាច

    ផ្ទះមានអនាម័យ មិតត្រូវការថ្នាំកណ្ដុរទេ! បឿនស្គាល់ចន្ទយូរគ្រាន់ដែរហើយ គួរតែដឹងថា ខ្ញុំស្រលាញ់ជីវិតប៉ុណ្ណា😛

  24. ទឹម បឿន ថ្ងៃអាទិត្យ ទី 3 ខែ​ឧសភា 2009 / 8:36 ល្ងាច

    និយាយ​ដូច​មែនទែន lolz

  25. tamab80 ថ្ងៃអង្គារ ទី 2 ខែមិថុនា 2009 / 5:10 ល្ងាច

    វា​គួរ​ឲ្យ​ចង់​សើច​បន្តិច​​ អាណិត​ពួក​គាត់​​បន្តិច។​ បន្តែ​សើច​ច្រើន​ជាង​ព្រោះ​ថា​ជា​រឿង​កំប្លែង​ទេ​តើ។ ;^)
    តើ​ជីវិត​ពិត​ អាច​មាន​អញ្ជឹង​ទេ?

  26. chantha raksmey ថ្ងៃពុធ ទី 15 ខែកក្កដា 2009 / 11:44 ព្រឹក

    it is soooooo funny to read your stories. sorry that i can’t use khmer font.

  27. Hean ថ្ងៃអាទិត្យ ទី 9 ខែសីហា 2009 / 9:47 ល្ងាច

    it’s a very funny story!! i really like this web,😀

  28. cambomaths ថ្ងៃ​ព្រហស្បតិ៍ ទី 17 ខែធ្នូ 2009 / 4:03 ល្ងាច

    វិបសាយច្បាប់ ៖ http://bakc.org.kh

  29. cambomaths ថ្ងៃ​ព្រហស្បតិ៍ ទី 17 ខែធ្នូ 2009 / 4:06 ល្ងាច

    គិតទៅរឿងនេះម្យ៉ាងដែរ….ស្តាប់ទៅគួរឲ្យចង់សើច!
    ប្រមូសិន វត្តព្រះពុទ្ធក៏ម្យ៉ាងដែរ…

  30. koy ថ្ងៃ​ព្រហស្បតិ៍ ទី 28 ខែមករា 2010 / 4:39 ល្ងាច

    happy

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s