គ្រួសារមួយពីរនាក់ប្ដីប្រពន្ធនោះ ក្រ មហាក្រ ជំពាក់លុយគេ រកអង្ករច្រកឆ្នាំគ្មានទេ។ ដល់លំបាកខ្លាំងពេកទៅ ក៏នឹករកកលសម្លាប់ខ្លួនទាំងពីរនាក់។ គិតស្រេចហើយ ក៏បបួលគ្នាទៅទិញថ្នាំកណ្ដុរ លុយទិញបានតែមួយកញ្ចប់។ មិនដឹងថាត្រូវធ្វើយ៉ាងម៉េច បើរំលែកចែកគ្នាម្នាក់កន្លះកញ្ចប់ខ្លាចវាមិនងាប់ តែសម្រេចថាចែកគ្នាម្នាក់កន្លះកញ្ចប់ចុះព្រោះវាអស់ជម្រើសហើយ ហែកកញ្ចប់ថ្នាំ ត្រូវរង្វាន់បានថ្នាំមួយកញ្ចប់ទៀត… ហេងពួកគាត់មែន 😀
រឿងរង្វាន់ហ្នឹង ឮគេនិយាយថាដូងក៏មានរង្វាន់ដែរ។ ផឹកទឹកដូងរួច កុំភ្លេចមើលកូដដូង… មានរង្វាន់ម៉ូតូហ្វីណូអីឯណាទៀតហ្ន៎ 😀
😀
ដល់ថ្នាក់ផឹកទឹកដូងក៏បានរង្វាន់ដែរអីចឹង រកផឹកអោយណាណីម្តងមើល៍ ។ កុំថាតែស្រុកខ្មែរ សូម្បីតែនៅស្រុកថៃនេះ ស្អីក៏មានរង្វាន់ដែរ ។ បន្តិចទៀតបែបគេធ្វើ promotion ស្រោមអនាម័យក៏មានរង្វាន់ដែរទេដឹង? ហេហេហេ
បើស្រោមអនាម័យមានរង្វាន់ អត់ប្រើ ក៏ទិញដែរ lolz
ហាហា ខ្ញុំសើច ខ្ញុំសើច 😆 ។ ចេះតែមានហ្មងបឿន។ សុំយកទៅអោយមិត្តភក្តិក្នុងហ្វេសប៊ុកសើចដែរហើយ ហាហា
លោកបឿនឯងល្មមទៅទិញហើយ ក្រែងបានរង្វាន់នឹងគេ
រឿងរបស់ប៊ឿនខ្ញុំចាប់ផ្តើមអានស្មានថាគាត់ត្រូវរង្វាន់ ស្អីផ្សេងមិននិកស្មានថាត្រូវរង្វាន់ថ្នាំមួយកង្ចប់ទៀតឯណា។ គួរឲ្យអាណិតគាត់ទាំងពីរ និងគួរឲ្យអាណិតអ្នកលក់ថ្នាំដល់ហើយ។ ហាហា
ស្រុកខ្មែរជិតមាន កាត់សក់ក៏ចែករង្វាន់ដែរហើយ។ បើសិនជាមានមែន ពិតជាអស្ចារ្យហើយ!!! ហាហាហា
😀
សម័យឥលូវស្អីក៏មានរង្វាន់ដែរ តិចទៀតអង់ទ្រីនក៏មានរង្វាន់ដែរ។ ចាំមើល ! 😛
ចេះតែមានហ្មង៎!
អ្ហេបើជិះស៊ីក្លូរបស់តាអត់មានរង្វាន់ឲ្យទេវើយបា្រប់ឲ្យដឹងមុនឲ្យហើយ !
តិចគិតថាជិះមួយថែមមួយអីអត់មានទេ និយាយគ្នាឲ្យច្បាស់ ! ងាប់តាស៊ីក្លូ
ធាក់ឌុបទាល់តែធ្លាក់អណ្តាតចេតរ៉យ ខានបានដកមេឥឡូវហ្នឹង ហាហាហ !
អាណិតតាស៊ីក្លូដែរតែមិនដឹងថឲធ្វើម៉េចបើមិនមែនរង្វាន់ទេ ក៏មិនខ្ចីជិះដែល! ប្រយ័យ្នអត់លុយខានដកមេណាតា!
អូ!ជាដំបូងខ្ញសូមជំរាបសួរតាស៊ីក្លូមួយសិន ព្រោះអីគាត់ចាស់ទុំហើយ។
តាស៊ីក្លូមានហ៊ានឲ្យមានរង្វាន់ទេនោះប្រាកដជាមិនមានអ្នកជឹះទេចាំតែមើលទៅ។ តែប្រសិនជាហ៊ានឲ្យមានរង្វាន់ ឫក៏ជឹះមួយថែមមួយវិញច្បាស់ជាតាស៊ីក្លូមិនអាច រស់បានទេ។
“ស្លាប់លើស៊ីក្លូ”មិនខានទេ។ តែក៏ម្យ៉ាងដែរ, ធ្លាប់តែលឺគេថា ស្លាប់លើបង្គង ពេលបានលឺថា ស្លាប់លើស៊ីក្លូក៏ម្យ៉ាងដែរ។ ហេហេ
សុំទោសតាស៊ីក្លូផងណា បើមានពាក្យណាមិនសមរម្យ
ហ្នឹងហើយស្រុកអាឡូវស្អីក៏រង្វាន់ដែរ!
ម៉ោដល់ថ្មីផ្ញើកង់ ម៉ូតូកន្លែងខ្ញុំ ចាប់ពី២ពេលឡើងទៅ ថែមជូនមួយដោយមិនគិតលុយ ចំណែកសំបុត្រ អាចសសេរឈ្មោះ អស័យដ្ឋាន លេខអត្តសញ្ញណប័ណ្ឌ ផ្ញើមកកាន់ហិបឆ្នោត ចាប់រៀងរាល់មួយខែម្តង រង្វាន់ធំ ផ្ញើកង់មិនយកលុយ ចំនួនមួយឆ្នាំ នឹងមានរង្វាន់ដទៃល្អៗជាច្រើនទៀត។ សូមអរគុណ
អូ ខ្ញុំបានទទួលដំណឹងថាវត្តព្រះពុទ្ធ ក៏មានកម្មវិធី promotion ហ្នឹងដែរ គឺដុតពីរ free មួយ (ដុតដែលខ្ញុំនិយាយនេះគឺ ដុតខ្មោច មិនមែនដុតមាន់តទេ) ។ តើមានអ្នកណាចង់ចូលរួម ឬ អត់? យ៉ាងម៉េចយ៉ាងម៉ា អ្នកណាទៅចូលរួមក៏ទៅៗ តែខ្ញុំអត់ចង់ចូលទេណា កិកិកិកិ
ចង់ចូលរួមដែរ 😆
បងកេសី អារឿងថែមចឹងៗញុំអត់សូវចង់លេងជាមួយទេ លែងសុទ្ធតែហ្រ្វីដុតចឹងអី ហេហេហេ
មិនត្រឹមតែដូងទេមានរង្វាន់សូម្បី តែ លៀស, ងាវ, ខ្ចង់ ក៏មានរង្វាន់ធំដែរ គឺ រថយន្ត VIGO ស៊េរី ២០១០ មួយគ្រឿងឯនោះ និងមានរង្វាន់លួងចិត្តជាច្រើនទៀត ដូចជា Honda dream 2009 ១០ រង្វាន់, ទូរទស្សសូនី២១អីង ៥០រង្វាន់ ផងដែរកុំភ្លេចណា… ហាហា។ នៅស្រុកយើស្អីក៏មានដែរ លៀសមួយកំប៉ុង ១តុលាឯនោះ 😆 ប្រកដជាមានរង្វាន់ហើយ ពិសាវាហើយកុំភ្លេចមើលសំបកផង។
និយាយអញ្ចឹងខ្ញុំក៏មានរង្វាន់សម្រាប់ឱ្យដែរ ។ លក្ខខណ្ឌគឺនរណាគេរកបាន Website ប្រភពឯកសារច្បាប់ ខ្ញុំនឹងថែមជូនប្រធានបទថ្មីសម្រាប់ស្វែងរកទៀត ។
(តាមការពិតចង់ពឹងគេសោះ…………. !)
😀
ហាហា សប់ៗហើយហ្នក្បឿន! 😛
ចង់ទិញទេចន្ទ ខ្ញុំទិញផ្ញើឲ្យ ក្រែងត្រូវរង្វាន់ 😀
អស់ស្ទះហ្មង។ ថ្នាំកណ្តុរក៏មានរង្វាន់ដែរ។ ហាហា
អ្នកតែងរឿងនេះ ពូកែឌឺ មែនតាហ្មងហើយ។
ផ្ទះមានអនាម័យ មិតត្រូវការថ្នាំកណ្ដុរទេ! បឿនស្គាល់ចន្ទយូរគ្រាន់ដែរហើយ គួរតែដឹងថា ខ្ញុំស្រលាញ់ជីវិតប៉ុណ្ណា 😛
និយាយដូចមែនទែន lolz
វាគួរឲ្យចង់សើចបន្តិច អាណិតពួកគាត់បន្តិច។ បន្តែសើចច្រើនជាងព្រោះថាជារឿងកំប្លែងទេតើ។ ;^)
តើជីវិតពិត អាចមានអញ្ជឹងទេ?
it is soooooo funny to read your stories. sorry that i can’t use khmer font.
it’s a very funny story!! i really like this web, 😀
វិបសាយច្បាប់ ៖ http://bakc.org.kh
គិតទៅរឿងនេះម្យ៉ាងដែរ….ស្តាប់ទៅគួរឲ្យចង់សើច!
ប្រមូសិន វត្តព្រះពុទ្ធក៏ម្យ៉ាងដែរ…
happy