ដំណោះស្រាយ WGA របស់​វិនដូស៍​អ៊ិចភី


កុំព្យូទ័រ​នេះ​មាន​ចេញ​សញ្ញា​ដូច​រូប​ខាងក្រោម​នេះ​ទេ?

wga_notifications

កុំព្យូទ័រ​នៅ​កន្លែង​ធ្វើការ​របស់​ខ្ញុំ​មួយ​មាន​បញ្ហា​នេះ ​មូលហេតុ​គឺ​មក​ពី​យើង​​ប្រើ​វិនដូស៍​ខុសច្បាប់​របស់​ម៉ៃក្រូសហ្វតិ៍ តែ​ក៏​មាន​ក្រែក​ដោះស្រាយ​បញ្ហា​នេះ និង​អាច​ឲ្យ​យើង​ប្រើ​វិនដូស៍​ខុសច្បាប់​នេះ​បន្ត​ទៀត​បាន​ដែរ។ ខ្ញុំ​បាន​ប្រើ​​ក្រែក​របស់​លោក Wocarson ។ បន្ទាប់​ពី​ប្រើ​រួច WGA (Windows Genuine Advantage) របស់​ម៉ៃក្រូសហ្វតិ៍​លែង​ប្រាប់​ថា​យើង​លួច​ប្រើ​វិនដូស៍​របស់​វា​ខុសច្បាប់​ និង​ថែម​ទាំង​អាច​អាប់ដេត​វិនដូស៍​ពី​វិបសាយ​របស់​ម៉ៃក្រូសហ្វតិ៍​បាន​ទៀត​ផង។

បើ​កុំព្យូទ័រ​លោកអ្នក​មាន​បញ្ហា​នេះ សូមដោនឡូត យក​ក្រែក​របស់ Wocarson ។ (វីរុស​ហ្វ្រី)

23 thoughts on “ដំណោះស្រាយ WGA របស់​វិនដូស៍​អ៊ិចភី

  1. សុភា ថ្ងៃសុក្រ ទី 24 ខែ​មេសា 2009 / 11:34 ល្ងាច

    Microsoft នៅតែជា​ Microsoft មិនមានអ្វីឲ្យអស្ចារ្យតិចសោះ។ តែបើកុំតែលោកអនុញ្ញាត្តឲ្យយើងប្រើខុសច្បាប់ហ្នឹង កុំអីំពួកយើងទាំងអស់គ្នានឹងវីរវរមិនខានទេ៕

  2. STARFiSH ថ្ងៃសៅរ៍ ទី 25 ខែ​មេសា 2009 / 7:29 ព្រឹក

    ហាហា! ខ្ញុំទើបតែចាត់ការ​អា​ WGA​ ​នឹងចេញពីកុំព្យូទ៍រខ្ញុំម្សិលម៉ិញនឹងឯង រាល់ដងខ្ញុំមាន McAfee ជាអ្នករាំងស្ទះកុំឲ្យវាធ្វើបច្ចុប្បន្នភាព តែមានថ្ងៃមួយ ភ្លេចខ្លួន វាសួរខ្ញុំថាធ្វើបច្ចុប្បន្នភាព Word ឬអត់? លឿនពេកខ្ញុំក៏ចុច អូខេ ទៅ ហើយក៏ចេញសញ្ញានឹងរហូតមក ខ្មះពួកម៉ាកសឹងអី តែពួកវាចិនចិន ក៏មិនមាន លីសង់ អីដែរ ឌាតាខ្នូច។ ហើយទើបតាម្សិលម៉ិញ បាន google រកដំណោះស្រាយ។ តាមពិតគ្រាន់តែលប់ឯកសារ ៣ នៅក្នុង system32 ទៅបានហើយ គឺ WgaLogon.dll, WgaTray.exe, WGACheckControl.dll😀

  3. STARFiSH ថ្ងៃសៅរ៍ ទី 25 ខែ​មេសា 2009 / 7:30 ព្រឹក

    សូមទោស សូមបឿនជួយកែពាក្យផង ខ្មាស់ មិនមែន ខ្មះ ទេ… លឿនពេក ហេហេ.. ^_^

  4. សុខហេង ថ្ងៃសៅរ៍ ទី 25 ខែ​មេសា 2009 / 8:49 ព្រឹក

    បង​បឿន ក្រែក​នឹង​យក​ទៅ​ធ្វើ​ម៉េច​ខ្លះ ?

    STARFiSH លុប​ចឹង​អាច​អាប់​ឌែត​វិនដូ ពី​វ៉ិបសាយ​ផស់​ម៉ៃ​ក្រូសូហ្វ​បានអត់ ?

  5. STARFiSH ថ្ងៃសៅរ៍ ទី 25 ខែ​មេសា 2009 / 7:12 ល្ងាច

    សុខហេង, លុបហើយគ្រាន់តែដោះស្រាយបានម៉ាគ្រាប៉ុណ្ណឹងឯង កុំឲ្យអាប់ដេតឲ្យ សោះប្រសិនបើកម្មវិធីនោះមិនមានលីសង់ ម៉ាក់កាហ្វេ ខ្ញុំមាន Internet Security សំរាប់គ្រប់គ្រងការតភ្ជាប់ទៅ Internet គឺខ្ញុំមិនអនុញ្ញាតិឲ្យវា ភ្ជាប់ទេ បើឲ្យវាអាប់ដេតវានឹងមកវិញដដែលហើយ។ តែបើវិធីដូចដែលបឿន បានប្រាប់ខ្ញុំក៏មិនដឹងដែរ សួរបឿនមើលមើល៍ ក្រែងអាចឲ្យវាអាប់ដេតបាន😀

  6. STARFiSH ថ្ងៃសៅរ៍ ទី 25 ខែ​មេសា 2009 / 7:15 ល្ងាច

    Oooops, សង្ស័យខ្ញុំចាកប្រធានធំហើយ តាមពិតបឿននិយាយពី Windows XP ទេតើ ចំណែកឯខ្ញុំនិយាយអំពី MS Office ទៅវិញ… ចំមែនខ្ញុំ សូមទោសបងប្អូន ផង ដំណោះស្រាយរបស់ខ្ញុំគឺសំរាប់ WGA របស់​ MS Office ទេ​បាទ។

  7. somsothea ថ្ងៃអាទិត្យ ទី 26 ខែ​មេសា 2009 / 12:01 ព្រឹក

    កុំបារម្ភអី!!!
    ឥឡូវនេះសូម្បី​Window Vista ក៏អាច Crack License ដែរ េហីយអាចធ្វើការ Connect to Internet ព្រមទាំងអាចធ្វើការ​Update Window បានតាមចិត្តទៀតផង។

  8. vannak ថ្ងៃអាទិត្យ ទី 26 ខែ​មេសា 2009 / 6:55 ព្រឹក

    ធ្វើ​យ៉ាង​ម៉េច​ទៅ​សុធា? ខ្ញុំ​មាន​បញ្ហា​នេះ​លើ​ វីនដូស៍​វីស្តា តើ​ធ្វើ​ម៉េច​អាច​ដោះស្រាយ​បាន? វា​ចេញ​សញ្ញា​ដូច​រូប​ដែល​ដាក់​នៅ​ខាង​លើ​នោះ​ចឹង​ឯង ។
    អរគុណ​ទុក​ជា​មុន។

  9. ថាណារ័ត្ន ថ្ងៃអង្គារ ទី 28 ខែ​មេសា 2009 / 9:59 ព្រឹក

    ចម្រាបសួរអ្នក​តែទឹកកកទាំងអស់,ខ្ញុំមានបញ្ហា សុំសួរមួយ Yahoo Messenger របស់ខ្ញុំនៅពេល Turn off វាប្រើពេលយូរជាងរបស់គេធម្មតា(ឧ.បើគេប្រើ ១sec,ខ្ញុំប្រើ ៣-៤sec)ខ្ញុំមិនដឹងថាវាមានបញ្ហាទាក់ទងជាមួយ window ដែលឬអត់។

  10. ថាណារ័ត្ន ថ្ងៃអង្គារ ទី 28 ខែ​មេសា 2009 / 10:01 ព្រឹក

    ប៉ុន្តែ Program ផ្សេងៗទៀតអត់មានបញ្ហាទេ គឹដំណើរការធម្មតា។

  11. បាត់ដំបង ថ្ងៃអង្គារ ទី 28 ខែ​មេសា 2009 / 6:09 ល្ងាច

    ដោនឡូតអត់បាន​ចឹង?

  12. ដាវីដ ថ្ងៃពុធ ទី 29 ខែ​មេសា 2009 / 4:17 ព្រឹក

    ពេលណាមានក្រែកសំរាប់វីស្តា? ហាហាហហា សួរលេងទេ !
    វីស្តានោះចាំតែថ្ងៃទំលាប់ចោលទេ ! ចាំប្រើវីនដូប្រាំពីរវិញ !!!

  13. សុធាខ្មែរ ថ្ងៃពុធ ទី 29 ខែ​មេសា 2009 / 4:47 ល្ងាច

    ដំណោះស្រាយWGA ហ្នឹង ខ្មុំអរគុណជាច្រើនណា្ បឿន!!!
    ពីព្រោះ ខ្មុំបានជួបវាមួយដងហើយ មិនអាចធ្វើអីវាបានទេ!!!អរគុណ!!!

  14. សុទ្ធា ថ្ងៃ​ព្រហស្បតិ៍ ទី 30 ខែ​មេសា 2009 / 10:12 ព្រឹក

    សួស្តី ខ្ញុំចង់Upload file crack Window រឺ កម្មវិធីផ្សេងៗ សំរាប់អោយអ្នក
    ទាំងអស់គ្នា Download ហើយខ្ញុំបានCompress វាដាក់ជាFile.rar ប៉ុន្តែ
    wordpress មិនអាចអោយ Upload បានទេ តើមានវិធីណាផ្សេងទេ សូមជួយ
    ណែនាំផង………..

  15. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 30 ខែ​មេសា 2009 / 5:04 ល្ងាច

    សុទ្ធា​អាប់ឡូត​នៅ​កន្លែង​ផ្សេង រួច​សឹម​ដាក់​លីង​ទៅ​រក​វា។

  16. សុទ្ធា ថ្ងៃសុក្រ ទី 1 ខែ​ឧសភា 2009 / 3:48 ល្ងាច

    អាប់ឡូដទៅកន្លែងណាទៅ?
    ជួយឧទាហរណ៍តិចមើល!!!
    ភាគច្រើនគេអោយអាប់ឡូដតែ
    រូបភាព ចំរៀង និង វីដេអូហ្នឹង…

  17. បាត់ដំបង ថ្ងៃសៅរ៍ ទី 2 ខែ​ឧសភា 2009 / 2:43 ល្ងាច

    បងបឿន បានអា WGA ហ្នឹងហើយធើម៉េចទៀតទៅ? ខ្ញុំពន្លាតវារួចហើយ តែអត់ដឹង ធ្វើម៉េចទៀត?

  18. ទឹម បឿន ថ្ងៃសៅរ៍ ទី 2 ខែ​ឧសភា 2009 / 2:46 ល្ងាច

    ចុច​ពីរ​ដង​លើ file ឈ្មោះ Install រួច បិទ​និង​បើក​កុំព្យូទ័រ​ម្ដង​ទៀត។

  19. បាត់ដំបង ថ្ងៃសៅរ៍ ទី 2 ខែ​ឧសភា 2009 / 2:57 ល្ងាច

    អរគុណ Perfect!

  20. phirum007 ថ្ងៃពុធ ទី 3 ខែមិថុនា 2009 / 7:48 ល្ងាច

    ខ្ញុំមានបពា្ហនឹងដែរ តែពេលធ្វើរួចហើយវាអត់បាត់ទេ វានៅតែចេញពាក្យថា You may be a victim of software ដដែលហ្នឹង។ជួយប្រាប់ខ្ញុំផង​។អរគុណជាមុន

  21. tumnei ថ្ងៃអង្គារ ទី 4 ខែសីហា 2009 / 4:56 ល្ងាច

    ធ្លាប់តែប្រើ​RemoveWGA.exe រួចហើយ​Turn off Automatic Update។​​ ចាំ​មើល​លើក​ក្រោយ​ សាក​​ប្រើ​ក្រែកនេះម្តងមើល ព្រោះ​ថា​អាច​អាប់ឌែត​បាន​។ អគុណ​ចំពោះ​ការ​ចែក​រំលែក៕

  22. ឫទ្ធី ថ្ងៃអង្គារ ទី 25 ខែសីហា 2009 / 1:01 ព្រឹក

    ថ្ងែមួយខ្ញុំបានដោនឡូតយកកម្មវិធីមួយដែល​អាចកែបញ្ហានេះបាន កម្មវិធី​នេះ​វា​គ្រា​ន់តែទៅលប់ រីជិសស្ទ្រីWGALogonចេញពីRegistry Editor​ដើម្បី​ឲ្យវាលែងបង្ហាញ ដូចរូបរបស់បងនឹង គឺតែ​វាគ្រាន់​តែ​ជា​បណ្ដោះ​អាសន្ត​តែ​ប៉ុន្នោះ!​ បើសិនជាអ្នកចង់Update ប្រព័ន្ធប្រតិបត្តិការរបស់អ្នក អ្នកប្រាកដជាមិនអាចឡើយ!
    ខ្ញុំមាន វិធីដោះស្រាយណ៎ះ
    http://nyrithyshared.blogspot.com/2009/07/windows.html

    វាជាRegistry File. ពេលដោនឡូតបានមក គ្រាន់តែDouble Click ជាការស្រេច
    អរគុណណាបង!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s