ពេល​ម៉ែ​មក​នៅ​ជាមួយ


ឥឡូវ​បាន​ម៉ែ​មក​នៅ​ជាមួយ មិន​ត្រឹមតែ​សប្បាយ​ចិត្ត​ទេ ថែម​ទាំង​ស្រួល​ទៀត​ផង។ ក្រោក​ពី​ដេក​មាន​បាយ​ មាន​បបរ​ស៊ី​ស្រាប់ ចេញ​ពី​ធ្វើការ ឬ​ចេញ​ពី​សាលា​បាយ​ឆ្អិន​សម្ល​ឆ្អិន មិន​ត្រឹមតែ​ប៉ុណ្ណឹង ខោអាវ​ប្រឡាក់​គ្មាន​សល់​ក្នុង​កន្ត្រក​ទេ។😉

ខ្ញុំ​ចង់​ឲ្យ​គាត់​មក​នៅ​ជាមួយ​យូរ​ណាស់​ហើយ តែ​បបួល​គាត់​ គាត់​មិន​ដែល​យល់ព្រម​សោះ គាត់​ចេះ​តែ​ឆ្លើយ​ថា ម៉ែ​នៅ​មាន​កម្លាំង​រក​ស៊ី​បាន ម៉ែ​មិន​ចង់​ឲ្យ​កូន​ចិញ្ចឹម​ម៉ែ​ទេ ឲ្យ​តែ​កូន​គ្រប់គ្រាន់​ចាយវាយ និង​បង់​ថ្លៃ​សាលា​រៀន​ចុះ។ ឥឡូវ​ដល់​ពេល​គាត់​មក​នៅ​ជាមួយ ខ្ញុំ​កាន់តែ​អាណិត​គាត់ ខ្លាច​តែ​គាត់​មិន​សប្បាយ​ចិត្ត។ ធ្វើៗ​ការ នឹក​តែ​គាត់ ចង់​តែ​រត់​ទៅ​ផ្ទះ​នៅ​ជាមួយ​គាត់ ​នឹក​ថា​ខ្លាច​គាត់​អផ្សុក ឬ​​មាន​អារម្មណ៍​ថា​ឯកា ព្រោះ​ភ្នំពេញ​មិន​ដូច​ស្រុក​ស្រែ​ឯណា រក​អ្នក​ជជែក រក​ផ្ទះ​អង្គុយ​លេង​មិន​បាន​ទេ។

ព្រឹកមិញ​ក្រោក​ពី​ដេក ខ្ញុំ​ស្រវា​រក​កុំព្យូទ័រ ម៉ែ​ខ្ញុំ​ធ្វើ​ម្ហូប ដល់​អ៊‍ីចឹង​ទៅ ខ្ញុំ​លែង​បាន​អត់​បាយ​ព្រឹក​ដូច​សព្វ​មួយដង​ទៀត​ហើយ តែ​តាមពិត​ទៅ ខ្ញុំ​មិន​ចង់​ឲ្យ​គាត់​ធ្វើ​នោះ​ទេ ពិសេស​សម្លៀកបំពាក់ មិន​សម​ណា​គាត់​មក​បោក​ឲ្យ​សោះ។ នេះ​មិន​មែន​កូន​បម្រើ​ម៉ែ​ទេ តែ​ម៉ែ​បម្រើ​កូន​វិញ​ហើយ…😉

30 thoughts on “ពេល​ម៉ែ​មក​នៅ​ជាមួយ

  1. Samady KS ថ្ងៃពុធ ទី 22 ខែ​មេសា 2009 / 10:33 ព្រឹក

    ហ្នឹង​ហើយ តាប៉ិ បឿន…! អាណិត​ម៉ែ​ណាស់​ចង់​អោយ​ម៉ែ​មក​នៅ​ជា​មួយ ដើម្បី​គ្រាន់​បាន​ធ្វើ​ម្ហូប​អោយ​ញាំ​ មែនទេ? ហិ​ហិ​​ហិ…. ចឹង​បាន​ថា គ្មាន​អ្នក​ណា​ល្អ​ជាង​ម៉ែ​យើង​ទេ, មិន​មែន​ដូច​ ម៉ែប្រពន្ធ​ ទេណា… បើក​ប្រាក់​ខែ​គឺ​គេ​ដក​យក​អស់​ហើយ ព្រោះ​តែ​ចឹង​បាន​ជា​ខ្ញុំ​មិន​ហាន​យក​ប្រពន្ធ​ហ្នឹង​ណា..​សុក​ចិត្ត​រស់​នៅ​ជា​មួយ​ម៉ែ​ខ្ញុំ​វិញ​ល្អ​ជាង,
    ហិ​ហិ​ហិ

  2. បណ្ឌិត ថ្ងៃពុធ ទី 22 ខែ​មេសា 2009 / 10:45 ព្រឹក

    នៅមកអួតទៀត ហៅម៉ែមកប្រើហើយតើនៀក នែបើថាមិនចង់ឃើញគាត់បោក​ខោអាវឲ្យទេ ទិញម៉ាស៊ីនបោកខោអាវមួយទៅ គ្រាន់គាត់ធូកំលាំងខ្លះ ដាក់ចូល​ម៉ាស៊ីនចេញមកវិញស្អាតភ្លឹងតាម៉ង

  3. ទឹម បឿន ថ្ងៃពុធ ទី 22 ខែ​មេសា 2009 / 10:53 ព្រឹក

    ទិញ​ម៉ាស៊ីន​អី? រាល់​ថ្ងៃ រក​លុយ​​បង់​ថ្លៃ​ទឹក​មិន​ចង់​បាន​ផង!😛

    សាម៉ាឌី​វិញ ឃើញ​អួត​រូបថត​ថត​ជាមួយ​ស្រី​ស្នេហ៍ តែ​មិន​ដែល​ឃើញ​អួត​រូប​ម៉ែ​ថត​ជាមួយ​ទេ។

  4. Samady KS ថ្ងៃពុធ ទី 22 ខែ​មេសា 2009 / 11:01 ព្រឹក

    ណ្ហើយ​ខ្ញុំ​និយាយ​ត្រង់​ហ្មង​ទៅ តាម​ពិត​ណា​ ខ្ញុំ​មិន​ដែល​បាន​ធ្វើ​អ្វី​​ដែល​ជា​ការ​សងគុណ ដល់​ម៉ែ របស់​ខ្ញុំ​ផង​។ ខ្ញុំ​ធ្វើ​មិន​ដែល​បាន​អោយ​លុយ​គាត់​អី សូម្បី​តែ 100 រៀល​ខ្មែរ, គួ​អោយ​ខ្មាស់​ណាស់។
    ខ្ញុំ​ធ្លាប់​តែ​ដើរ​ ស៊ីចាយ​ជា​មួយ​សង្សារ

  5. បាត់ដំបង ថ្ងៃពុធ ទី 22 ខែ​មេសា 2009 / 12:39 ល្ងាច

    បងបឿនដូចខ្ញុំដែរហ្នឹងនៀក! ខ្ញុំបានម៉ែមកនៅជាមួយ ដូចអត់មានអីពិបាកសោះ។ តែខ្ញុំមិនដូចបងបឿនត្រង់ ថា ខ្ញុំមិនអោយម៉ែបោកខោអាអាវអោយទេ។​ ព្រោះមាន ម៉ាស៊ីនបោក។ដាក់បោកតែខ្លួនឯងទៅចប់ហើយ។ ហាហា🙂

  6. duongchan ថ្ងៃពុធ ទី 22 ខែ​មេសា 2009 / 12:41 ល្ងាច

    ចាស់ៗតាចឹងហើយ មិនចេះនៅស្ងៀមទេ។ បើមិនចង់ឲ្យគាត់ធ្វើការងារអស់ទាំងនោះ មានតែបឿនឯងកើតចៅឲ្យគាត់ គ្រាន់នឹងបានប្រលែងឲ្យគាត់រវល់😛

  7. សុវុឌ្ឍី ថ្ងៃពុធ ទី 22 ខែ​មេសា 2009 / 1:22 ល្ងាច

    មានម៉ាក់នៅជិតពិតជាកក់ក្តៅ🙂

  8. សុភា ថ្ងៃពុធ ទី 22 ខែ​មេសា 2009 / 2:09 ល្ងាច

    ហេហេ ថ្ងៃ​ក្រោយ​​បឿន​ត្រូវ​យក​ខោអាវ​ប្រឡាក់​ណឹង​ដាក់​ក្នុង​ទូ​ទៅ កំអោយ​គាត់ឃើញ។ ពេល​ចុង​សប្តាហ៏​ត្រូវ​ឆ្លៀត​ជូន​គាត់​ទៅ​នេះ​ទៅ​នោះ កុំ​អោយ​គាត់​អផ្សុក។ ចាំមើល​តិចទៀត​បឿន​គាត់អូត​រឿង​ធាត់​ម្តង​ហើយ😛 ។

  9. Spagulax ថ្ងៃ​ព្រហស្បតិ៍ ទី 23 ខែ​មេសា 2009 / 1:13 ព្រឹក

    ហាហាហាហា !!! ដល់កហើយបឿនអើយ ! បឿនឯងនេះសំណាងណាស់ !
    ប៉ុន្តែ មិនអីទេ ចាំពេលបានការងារធ្វើមានលុយចិញ្ចឹមគាត់វិញទៅ ! មែនទេ?

  10. hanumanking ថ្ងៃ​ព្រហស្បតិ៍ ទី 23 ខែ​មេសា 2009 / 1:49 ព្រឹក

    មែនហើយ Spagulax ត្រឹមត្រូវហើយ ហើយថែមទាំងបានបុណ្យ សមជាកូនក៏ល្អផង​ ! មែនហើយ កាលនៅជាមួយម៉ាក់ មិនពិបាកទេ តែដល់មករស់នៅម្នាក់ឯង ហាក់បីដូចជាខ្យល់កំបុតត្បូងអីច្ចឹង គ្មានការកក់ក្តៅសោះ ! Enjoy while you can,there’s no love like mother’s love

    គ្មានអ្វីធំជាក្តីស្រឡាញ់របស់មាតា ចំពោះកូនទេ !

  11. kooms ថ្ងៃ​ព្រហស្បតិ៍ ទី 23 ខែ​មេសា 2009 / 8:24 ព្រឹក

    មាន​ម្តាយ​នៅ​ជាមួយ​ដូច​ជាមាន​ព្រះនៅ​ ជាមួយ​អញ្ចឹង​ បឿន​កំអោយ​ពេល​វេលា​កន្ងង​ផុត​ទៅ ត្រូវ​នៅ​ជាមួយ​គាត់​អោយ​បាន​ច្រើន ហើយ​និយាយ​លេង​ជាមួយ​គាត​អោ​យ​បាន​ច្រើន​កុំ​អោយ​គាត​អប្សុក។​

  12. ម៉ន ថ្ងៃ​ព្រហស្បតិ៍ ទី 23 ខែ​មេសា 2009 / 9:51 ព្រឹក

    ពេលវេលាល្អ គួរតែរីករាយ ព្រោះវាមិននៅអីចឹងរហូតទេ ។ ថ្ងៃក្រោយបើមាន
    រឿនអីមិនល្អ កុំអោយតែតមមាត់នឹងម្តាយបានហើយ ។ ទោះយើងជាកូនខំធ្វើ
    យ៉ាងណា ក៏មិនអាចសងគុណគាត់បានដែរ ។

  13. Posoky ថ្ងៃ​ព្រហស្បតិ៍ ទី 23 ខែ​មេសា 2009 / 11:22 ព្រឹក

    សូមមេត្តាជួយមានអី្វអោយ គាត់បាត់អផ្សុកផង មនុស្សចាស់ធ្លាប់ធ្វើការ នៅស្រុកជុំបងប្អូន រាល់ថ្ងៃ នៅទីក្រុងម្នាក់ឯងមង់ៗ ពិតជាពិបាកគាត់ហើយបឿន។

  14. kagnaem ថ្ងៃ​ព្រហស្បតិ៍ ទី 23 ខែ​មេសា 2009 / 2:23 ល្ងាច

    ឱពួកប្រុសៗអើយមិនដែលចេះជួយរំលែកការងារទេចេះតែប្រើម្តាយ!

  15. Samady KS ថ្ងៃ​ព្រហស្បតិ៍ ទី 23 ខែ​មេសា 2009 / 2:28 ល្ងាច

    ប្រុស​ណា​មិន​ដឹង​ទេ តែ​ប្រុស​បែប សាម៉ាឌី មិន​មែន​ចឹង​ទេ ណា ! ព្រោះ​អី​ខ្ញុំ​ជា​មនុស្ស​ឧស្សាហ​ណាស់

  16. កូនខ្មែរ-បារាំង ថ្ងៃ​ព្រហស្បតិ៍ ទី 23 ខែ​មេសា 2009 / 4:28 ល្ងាច

    ឆ្លើយតបទៅវិចាររបស់ សាម៉ាឌី ដែលថាមិនដែលឲ្យលុយទៅម្ដាយសូម្បីតែ​១០០៛ តែបែរជាដើរលេងស៊ីចាយជាមួយសង្សារទៅវិញ !
    នេះបានសមជា«​កូនអកត្តញ្ញឹង ដឹងគុណសំផឹង ជាងគុណគ្រូ» មែន! និយាយ​លេងទេណ៎ា កុំខឹងអី សម៉ាឌី ។
    មែន! គ្មានបុគ្គលឯណា ដែលប្រសើរជាងម្ដាយរបស់ខ្លួនឡើយ ! ទោះបីជាមាន​ការនឿយហត់ ក៏លោកមិនត្អូញត្អែដែរ​ ហើយឧបការគុណរបស់លោកទៀតសោត ក៏មិនអាចពិពណ៌នាឬកាត់ថ្លៃ​មិនបានដែរ។ ហេតុដូច្នេះ ពួកយើងគ្រប់ៗគ្នា ត្រូវតែតបស្នងសងគុណដល់​លោកឲ្យខាងតែបាន ទោះបីជាគុណរបស់លោកជាអនន្តគុណក៏ដោយ !
    « បើយកផែនពសុធាទាំងមូលធ្វើជាក្រដាសសម្រាប់សរសរ ហើយយកទឹក​មហាសាគរធ្វើជាទឹកខ្មៅ ក៏នៅតែមិនអាចពិពណ៌នានូវអនន្តគុណរបស់​មាតាបិតាបានអស់នឹងសព្វគ្រប់ឡើយ !»

  17. Samady KS ថ្ងៃ​ព្រហស្បតិ៍ ទី 23 ខែ​មេសា 2009 / 4:38 ល្ងាច

    អុញ​នោះ កូន​ខ្មែរ-បារាំង​ សុត​ខ្ញុំ​មែន​ទែន​ហើយ​តើ….! អ្វី​ដែល​ខ្ញុំ​បាន​និយាយ​នោះ​មិន​មែន​មាន​ន័យ​ថា​ខ្ញុំ​ចង់​ធ្វើ​បែប​ហ្នឹង​ទេ សូម​លោក​អាន​អោយ​ច្បាស់ ! ការ​ដែល​ខ្ញុំ​និយាយ​នោះ​គឺ​ចង់​បាន​ន័យ​ថា ម្តាយ​ពិត​ជា​ល្អ​សម្រាប់​ខ្ញុំ មួយ​ទៀត​គឺ​ចង់​បញ្ចាក់​ថា​ខ្ញុំ​មាន​ចិត្ត​សោក​ស្តាយ​ដែល​មិន​ដែល​បាន​គិត​ដល់​គាត់​ពី​មុន​មក…

  18. សុភា ថ្ងៃ​ព្រហស្បតិ៍ ទី 23 ខែ​មេសា 2009 / 8:48 ល្ងាច

    និយាយទៅ ចាស់ៗបើឲ្យគាត់មកនៅក្រុងវិញពិតជាពិបាកណាស់ ព្រោះអីគាត់មិនចេះនូវទំនេរៗ ដូចក្មងៗឡើយ។ នោះសំណាងហើយ ប៊ឿងមិនបានទុករបស់ពិសេសៗ អាថទ៌កំបាំង កុំអីគាត់ឃើញអស់ច្បាស់ជាវីវរមិនខានទេ។
    មានមនុស្សនៅជាមួយក៏ជាការប្រសើរម្យ៉ាងដែរ។ ចំនែកខ្ញុំវិញបែកពីម៉ែហ្នឹង ជាង៦ឆ្នាំហើយ គិតថាទៅខ្មែរវិញហ្នឹង នឹងគេងអោបម៉ែឲ្យអស់ចិត្តនឹងហើយ។​😛

  19. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 23 ខែ​មេសា 2009 / 9:10 ល្ងាច

    តាមពិត​ទៅ ម៉ែ​ខ្ញុំ​មិន​ពិបាក​ទេ គាត់​យល់​និង​ចេះ​សម្រប​ខ្លួន​ណាស់ គាត់​ក៏​ធ្លាប់​ដើរ​រកស៊ី​ឆ្លង​ស្រុក ឆ្លង​ខេត្ត​ផង​ដែរ តែ​ខ្ញុំ​ចេះ​តែ​បារម្ភ និង​អាណិត​គាត់ ព្រោះ​ចង់​ឲ្យ​គាត់​នៅ​ជាមួយ​រហូត។

  20. សំណាង ថ្ងៃ​ព្រហស្បតិ៍ ទី 23 ខែ​មេសា 2009 / 10:57 ល្ងាច

    ដូច​យក​ម៉ែ​មក​បម្រើ​​ចឹង ហេហេ និយាយ​លេង​ទេ តែ​ដូចជា​ត្រូវ….

  21. សុភ័ក្ត្រ ថ្ងៃសុក្រ ទី 24 ខែ​មេសា 2009 / 8:09 ព្រឹក

    កូន​អាកាត់​តាញូវ ហៅ​ម៉ែ​មោ​ជួយ​ដាំ​បាយ!

  22. ទឹម បឿន ថ្ងៃសុក្រ ទី 24 ខែ​មេសា 2009 / 8:21 ព្រឹក

    ច្រណែន​អ្ហស៍​លោក​ភាក់?

  23. serei ថ្ងៃចន្ទ ទី 27 ខែ​មេសា 2009 / 10:00 ព្រឹក

    ម៉ែតែងតែស្រឡាញ់កូនចឹងហើយ មកពីគាត់ឃើញកូនរវល់ទើបគាត់បោកអោយ ទៅ តែកុំអោយគាត់បោកអោយរហូតអី

  24. Khmer Cambodia ថ្ងៃពុធ ទី 29 ខែ​មេសា 2009 / 2:34 ព្រឹក

    Great post

  25. mkmu ថ្ងៃពុធ ទី 29 ខែ​មេសា 2009 / 6:15 ល្ងាច

    ដូច្នេះបងកុំអោយគាត់ធ្វើការជំនួសបងច្រើនពេកណា! ពេលទំនេរបងគួរយកគាត់ដើរលេងខ្លះទៅ។
    ចំពោះខ្ញុំក៏នឹកម្តាយដែរ។
    អរគុណជួបគ្នាទៀត
    ឆាយា

  26. Nimol ថ្ងៃអង្គារ ទី 5 ខែ​ឧសភា 2009 / 4:21 ល្ងាច

    ក្បឿន!​ ល្មមរៀននិយាយអោយពិរោះតិចមើស….ហៅម៉ាក់ ឬ ហៅថា Mumy បានពិរោះស្តាប់ណាមីកាអូនបឿន។ហាហាហាហា

  27. ទឹម បឿន ថ្ងៃអង្គារ ទី 5 ខែ​ឧសភា 2009 / 5:13 ល្ងាច

    មិន​ដឹង​ម៉ាក់​អី​ទេ ក្រ​ចង់​ងាប់​ហើយ ហាហា

    ចាំ​ម៉ែ​ក្មេក ចាំ​ហៅ​ម៉ាក់😀

  28. da ថ្ងៃសៅរ៍ ទី 9 ខែ​ឧសភា 2009 / 2:49 ព្រឹក

    ហៅម៉ែពីរោះជាងណា៎!

  29. que ថ្ងៃអង្គារ ទី 12 ខែ​ឧសភា 2009 / 9:26 ព្រឹក

    បឿនអើយឆាប់យកប្រព្ធទៅ អោយម៉ាក់ដាមបាយអោយដល់អ្កាល!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s