កូនព្យុះ​ត្រូពិក


កាល​ពី​ថ្ងៃ​សៅរ៍​ទី​១៨ ម៉ោង​ប្រហែល​៤​ល្ងាច មាន​ភ្លៀង និង​ខ្យល់​​បក់​យ៉ាងខ្លាំង​មក​ពី​ត្រូពិក ​ប្រមាណ​ជិត​មួយ​ម៉ោង ផ្លូវ​ក្នុង​ទីក្រុង​លិច​ទឹក​អស់ ហើយ​កូន​ព្យុះ​ត្រូពិក​ក្នុង​ពេល​ភ្លៀង​នោះ បាន​រម្លើង​រុក្ខា​តាម​វិថី​នានា​ជាច្រើន នៅ​ផ្លូវ​កម្ពុជាក្រោម​​ជិត ភីហ្សា​ខាំផេនី ដើម​ឈើ​មួយ​ដើម​នោះ រលំ​សង្កត់​ឡាន​ខូច​អស់​ពីរ…។

អាកាសធាតុ​ស្រុក​ខ្មែរ​បច្ចុប្បន្ន​​ប្រែប្រួល ក្ដៅ​ខ្លាំង និង​ភ្លៀង​ខ្យល់​មិន​ទៀង​។ ម្សិលមិញ​ជិះ​ម៉ូតូ​ចំ​ពេល​ថ្ងៃ​ត្រង់ និយាយ​ពី​ក្ដៅ​កំពូល​ហើយ សៀវភៅ​ខ្ញុំ​លើក​បាំង​ថ្ងៃ​លើ​ក្បាល​ខ្ញុំ​នោះ យក​មក​ប៉ះ​សាច់​មិន​បាន​ទេ ក្ដៅ​ស្ទើរ​រលាក។

ខែ​នេះ បើ​ចង់​ចេញ​ទៅ​ណា​មក​ណា ត្រូវ​ត្រៀម​គ្រឿង​ការពារ​កម្ដៅ​ថ្ងៃ​ឲ្យ​ហើយ ដូច​ជា​ឡេ ​មួក ​សម្លៀកបំពាក់​ការពារ​កម្ដៅ​ថ្ងៃ​​ជា​ដើម។

18 thoughts on “កូនព្យុះ​ត្រូពិក

  1. វីរិយា ថ្ងៃចន្ទ ទី 20 ខែ​មេសា 2009 / 10:08 ព្រឹក

    អញ្ចឹង​បាន​ថ្ងៃ​ហ្នឹង​ទឹកជំនន់សឹង​គ្រប់ផ្លូវនៅ​ភ្នំពេញ!

  2. ទឹម បឿន ថ្ងៃចន្ទ ទី 20 ខែ​មេសា 2009 / 10:10 ព្រឹក

    វីរិយា៖ លោកវី​ឯង​​ខ្យល់​ព្យុះ​អត់​ដឹង ចឹង​បាន​នៅ​នឹក​ចង់​ទៅ​ស៊ី​ភីហ្សា​ទៀត។

  3. sopheak009 ថ្ងៃចន្ទ ទី 20 ខែ​មេសា 2009 / 10:56 ព្រឹក

    អាកាសធាតុស្រុកយើងអីឡូវយ៉ាប់មែន។ ម្សិលមិញមកដល់ភ្នំពេញ ភ្លាម គ្រាន់តែចុះពីលើឡាន លោកអើយសឹងតែឆ្អិនហើយ។ មើលអា ថឹមភឺរេតឆឺ វិញ ដល់ ៤៣អង្សា។ ចឹងបានចង់ឆ្អិនស្បែក។ និយាយពីដៃវិញ​ ស្នាម ៣កំនាត់។ កដៃ ១កំនាត់ កែងដៃ ១កំនាត់ និង ដើមដៃមួយកំនាត់។ ម៉ោពី​ ចង់អួតប្រាប់គេថា ខ្លួនអែង ស។ស្រាប់តែមកដល់ ផ្ទះ ខ្មៅអ៊ូញ!

  4. បាត់ដំបង ថ្ងៃចន្ទ ទី 20 ខែ​មេសា 2009 / 1:32 ល្ងាច

    បងបឿន! ខ្ញុំដូរឈ្មោះហើយណា sopheak009 មកជាបាត់ដំបងវិញ។ ខ្ញុំសរសេរ ប្លករបស់ខ្ញុំ វារញ៉េរញៃទៀតហើយ។ បងប្រាប់ខ្ញុំកាលពីមុននោះខ្ញុំខំធ្វើតាម តែវាអត់មានប្រសិទ្ឋិភាពសោះ។ ឧទាហរណ៏ ពាក្យ បាត់ដំបង វាទៅជា ប​ា​ត​់​ដ​ំ​បង ។​ខំវាយដកឃ្លា Space or Shitf+Space ក៏នៅដដែល។

  5. ទឹម បឿន ថ្ងៃចន្ទ ទី 20 ខែ​មេសា 2009 / 1:49 ល្ងាច

    មក​ពី​ប្អូន​ច្រឡំ មិន​មែន​វាយ ប(space)ា(space)ត(space)់… នោះ​ទេ ប្អូន​ត្រូវ​វាយ​ដកឃ្លា(ប្រើ space) ពេល​​វាយ​ចប់​ពាក្យ​នីមួយៗ។ ឧទាហរណ៍ «ខ្ញុំ​រៀន​នៅ​វិទ្យាល័យ» វាយ «ខ្ញុំ(space)រៀន(space)នៅ(space)វិទ្យាល័យ» ។

  6. បាត់ដំបង ថ្ងៃចន្ទ ទី 20 ខែ​មេសា 2009 / 2:44 ល្ងាច

    ខ្ញុំវាយចឹងហើយនៅតែរញ៉េរញៃទៀតហ្នឹង។ តែបើសរសេរវិចារដាក់ប្លករបស់បង បែជាអត់អីវិញ។អាហ្នឹង​មកពីអីទៅ? អាច មកពីកុំព្យូទ័ររបស់ខ្ញុំ ឬ មកពី ប្លករបស់ខ្ញុំ រៀបចំខុស?

  7. បាត់ដំបង ថ្ងៃចន្ទ ទី 20 ខែ​មេសា 2009 / 2:47 ល្ងាច

    បើខ្ញុំវាយក្នុងMS word វាចេញធម្មតា តែបើខ្ញុំកូបពីចេញមក​ដាក់ប្លក របស់ខ្ញុំ វាស្រាប់តែរញ៉េរញ៉ៃទៀត។ ធើម៉េចទេនេះ

  8. ទឹម បឿន ថ្ងៃចន្ទ ទី 20 ខែ​មេសា 2009 / 3:17 ល្ងាច

    សាក​ផ្ញើ​អត្ថបទ​ដែល​ប្អូន​វាយ​ហ្នឹង​ឲ្យ​បង​មើល​បន្តិច​មើល!

  9. អគ្គលីបុត្រ ថ្ងៃចន្ទ ទី 20 ខែ​មេសា 2009 / 4:43 ល្ងាច

    តិច​ទៀត​ហ្នឹង ដើរ​ប៉ះ​ថ្ងៃ ខ្លោច​មិនខាន!

  10. ពិសិដ្ឋ ថ្ងៃចន្ទ ទី 20 ខែ​មេសា 2009 / 4:53 ល្ងាច

    កុំ​ភ្លេច​ត្រៀម​អាវ​ភ្លៀង​ផងដែរ ព្រោះ​តែ​ដល់​ពេល​ចេញ​ពី​ធ្វើ​ការ​ពេល​ល្ងាច មេឃ​កល់​រក​ភ្លៀង​ហើយ​។

  11. ទឹម បឿន ថ្ងៃចន្ទ ទី 20 ខែ​មេសា 2009 / 5:16 ល្ងាច

    ពិសិដ្ឋ​និយាយ​ហ្នឹង​ដូច​ត្រូវ​ណាស់ ឥឡូវ​កំពុង​ភ្លៀង មិន​ដឹង​ទៅ​សាលា​កើត​ឬ​អត់​ទេ😉

  12. បាត់ដំបង ថ្ងៃចន្ទ ទី 20 ខែ​មេសា 2009 / 5:45 ល្ងាច

    បងចាំមើលអត្ថបទដែលខ្ញុំសរសេរដូចខាងក្រោម

    !!!!
    ង៉ៃទី១៥​នាំ​គ្នា​ទៅលេង​សេក​សក​ដែល ឋិត​នៅ​ស្រុក​រតនះ​មណ្ឌល​ខេត្តបាត់​ដំបង​។ វា​មានចំងាយ​ប្រហែលជា​៦៥​គីឡូម៉ែត្រ ពីក្រុង​បាត់​ដំ​បង។ យើងត្រូវធ្វើដំនើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​១០​។ មនុស្ស​ច្រើន​ណាស់ សឹងរក​កន្លែងផ្ញើរ​ម៉ូតូមិន​បាន។ មាន​កំលោះ​ក្រមុំ​មួយគូៗ កាន់ដៃគ្នាត្រសង ​លើ​ថ្ម​។ ខ្លះ​អង្គុយ​ច្រក​ទឹក​គប់​គេ ខ្លះ​អង្គុយ​ជុំ​គ្នា​ផឹកបៀរ​ ខ្លះ​អង្គុយ​ចាំ​ប៉ាត​ម្សៅ​គេ​ក៏​មាន។​ គិត​ទៅចូល​ឆ្នាំ​ ឆ្នាំ​នេះ​សប្បាយ​គ្រាន់​បើ​ដែរ​តើ។
    !!!!

    ពេលសរសេរចឹងទៅ វាចេញធម្មតា​អានដាច់ តែពេលយកដាក់ប្លករបស់ ខ្ញុំស្រាប់តែវាចេញដូចឆ្កួតចឹង។
    បងមានបានទៅមើលប្លកខ្ញុំនៅ?

  13. ទឹម បឿន ថ្ងៃចន្ទ ទី 20 ខែ​មេសា 2009 / 6:03 ល្ងាច

    ត្រឹមត្រូវ​ហើយ​តើ! ប្អូន​សាក​សរសេរ​ក្នុង​ Post ផ្ទាល់​វិញ​ម្ដង​មើល ឬ​សរសេរ​ជាមួយ Notepad ឬ​ប្រើ Open Office សម្រាប់​សរសេរ​វិញ និង​ចម្លង​ចូល​ក្នុង Post ត្រង់ HTML Code តែ​សង្ស័យ​មក​ពី Theme ដែល​ប្រើ​ហ្នឹង សាក​ប្ដូរ theme សិន​ក៏​បាន។

  14. បាត់ដំបង ថ្ងៃចន្ទ ទី 20 ខែ​មេសា 2009 / 6:22 ល្ងាច

    ចុះបងប្រើ theme ឈ្មោះអីដែរ? ចាំមើលខ្ញុំសាកដូរtheme​ ហ្នឹងមើល។

  15. បាត់ដំបង ថ្ងៃចន្ទ ទី 20 ខែ​មេសា 2009 / 6:44 ល្ងាច

    អរគុណហើយបងបឿន! ឥលូវនេះខ្ញុំអាចធ្វើបានហើយ។ អូយស្អាតជាងមុនទៀត។
    បង ដាក់ខ្ញុំចូលប្លកបងអែងផងណា

  16. duongchan ថ្ងៃចន្ទ ទី 20 ខែ​មេសា 2009 / 6:45 ល្ងាច

    អរគុណបឿនដែលបានប្រាប់ឲ្យដីងពីសភាពការណ៍នៅស្រុខខ្មែរ។

  17. សុភា ថ្ងៃអង្គារ ទី 21 ខែ​មេសា 2009 / 12:40 ព្រឹក

    នឹក​ឃើញ​គ្រានោះ​ម្តង ស្តារនៅ​ម្តុំ​គីរី​រម្យ ចេញ​មក​ជំនន់ ដល់ក ជីះ ២ ម៉ោង​ជាង​បាន​ដល់​ផ្ទះ។ លឺ​តែ​ពូកម៉ាក​ខ្ញុំ​វា​រអ៊ូដែរ​ណឹង​រឿង​ក្តៅ​នោះ គេ​ង​អត់​លក់​ទេ

  18. Samady KS ថ្ងៃអង្គារ ទី 21 ខែ​មេសា 2009 / 12:32 ល្ងាច

    កន្លែង​ដែល​ដើម​ឈើរលំ នោះ​គឺ​នៅ​ម្តុំ ផ្សារ​បង្អែម ជិត​ផ្សារ​ថ្មី ខ្ទេច​ឡាន់​អស់ចំ​នួន ២ ខ្ញុំ​បាន​ឃើញ​ផ្ទាល់​ភ្នែក​ហ្មង, អ្ហូយ ញាក់​សាច់

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s