កុំព្យូទ័រ​នឹង​អាច​មាន​ប្រើ​នៅ​សាលា​តាម​ជនបទ


ព្រឹកមិញ​ពេល​ក្រោក​ពី​ដេក​មើល​ទូរទស្ស​ស៊ីធីអែន ឃើញ​គេ​បង្ហាញ​កុំព្យូទ័រ​ដែល​ស៊ី​ភ្លើង​តិច​បំផុត ត្រឹមតែ​១២​វ៉ុល ដែល​អាច​ប្រើ​ជាមួយ​អាគុយ​បាន។ គេ​បាន​ដំឡើង​សាក​មើល​នៅ​សាលា​មួយ ដោយ​មាន​បំពាក់​អាគុយ​ប្រើ​ថាមពល​ព្រះអាទិត្យ ដែល​ជា​អាគុយ​ស្ងួត​សម្រាប់​ប្រើ​ជាមួយ​កុំព្យូទ័រ​ប្រភេទ​នេះ។ មិន​ឃើញ​មាន​បញ្ជាក់​ទេ​ថា​កុំព្យូទ័រ​ប្រភេទ​នេះ​មាន​កម្លាំង​ត្រឹម​ប៉ុណ្ណា​ខ្លះ តែ​ខ្ញុំ​ជឿ​ថា សម្រាប់​​សិស្ស​​បឋម អនុវិទ្យាល័យ ឬ​សិស្ស​ដែល​​រៀន​នៅ​វិទ្យាល័យ ពិត​ជា​អាច​ប្រើ​បាន រួម​ទាំង​គ្រូ​​ផង។ ក្នុង​ការដាក់​សាកល្បង​គម្រោង​​ហ្នឹង ទំនង​​ជា​មាន​ការឧបត្ថម្ភ​​ពី យូ​អែស​អេដ (USAID) តែ​ខ្ញុំ​មិន​ច្បាស់​ប៉ុន្មាន​ទេ។

ឃើញ​គម្រោង​ហ្នឹង​ល្អ​មែនទែន និង​គួរ​ឲ្យ​​ចាប់អារម្មណ៍​ណាស់ សង្ឃឹម​ថា​​នឹង​អាច​​ដើរ និង​​មាន​ការគាំទ្រ​ពី​រដ្ឋាភិបាល រួម​ទាំង​​ក្រសួង​អប់រំ​ផង…

11 thoughts on “កុំព្យូទ័រ​នឹង​អាច​មាន​ប្រើ​នៅ​សាលា​តាម​ជនបទ

  1. mkmu ថ្ងៃអង្គារ ទី 21 ខែ​មេសា 2009 / 8:35 ព្រឹក

    good to hear that. I hope they still follow up. so a lot of young people will increase their It knowledge.

    How a u ? where did u go on Khmer New Year?

    Chhaya

  2. kooms ថ្ងៃអង្គារ ទី 21 ខែ​មេសា 2009 / 9:53 ព្រឹក

    បើតាមខ្ញុំដឹង​ខ្លះៗ កុំព្យួទ័រមួយ​គ្រឿង​គឺស៊ីថាមពល 48W អាច​ប្រើជាមួយ​អាគុយ​បាន​​។ ហើយកុំព្យួទ័រទាំងអស់នេះ​ត្រូវ​ភ្ជាប់ទៅ កុំព្យួទ័រមេមួយ (Terminal Server) ដែល​វាស៊ីថាមពលដូចកុំព្យួទ័រមេធម្មតា។

  3. ទឹម បឿន ថ្ងៃអង្គារ ទី 21 ខែ​មេសា 2009 / 10:02 ព្រឹក

    kooms: ហ្នឹង​ជា​ប្រព័ន្ធ​កុំព្យូទ័រ​មួយ​ដែល​គេ​ធ្លាប់​ប្រើ​ពី​មុន បើ​តាម​ខ្ញុំ​ស្ដាប់​ព្រឹក​ម្សិល​នោះ កុំព្យូទ័រ​នេះ​មិន​ចាំ​បាច់​ប្រើ​កុំព្យូទ័រ​មេ​មួយ​ដែល​ស៊ី​ភ្លើង​ដូច​កុំព្យូទ័រ​ធម្មតា​នោះ​ទេ។ គេ​ដំឡើង​ផ្ទះ​កញ្ចក់​ដើម្បី​ស្រូប​យក​ថាមពល​ពី​ព្រះ​អាទិត្យ និង​ផ្ទុក​ជាមួយ​អាគុយ រួច​គេ​យក​ភ្លើង​ពី​អាគុយ​នោះ​មក​ប្រើ​ជាមួយ​កុំព្យូទ័រ​តែ​ម្ដង។

    mkmu: I’m good thanks. I went to my hometown in Khmer New Year.

  4. វីរិយា ថ្ងៃអង្គារ ទី 21 ខែ​មេសា 2009 / 10:07 ព្រឹក

    បើ​ធ្វើ​បាន​មែន​ពិត​ជាព័ត៌មាន​ដ៏ល្អ​មួយ!

  5. kooms ថ្ងៃអង្គារ ទី 21 ខែ​មេសា 2009 / 10:21 ព្រឹក

    មែនហើយ​គឺប្រើថាមពលព្រះអាទិត្យ​អ្វីដែល​ខ្ញុំនិយាយនេះ គឺខ្ញុំបាន​ទស្សនាកម្មវិធីនេះដែរតាម​ទូរទស្សស៊ីធីអិនដែរកាល​ពីរសៀល​ថ្ងៃអាទិត្យមុន​បឿនមួយថ្ងៃ។ ខ្ញុំ​បានស្តាប់អ្នក​បង្កើត​កម្មវីធីនេះ គាត់និយាយ​ដូច្នេះ​ ហើយ​មិន​ត្រឹម​តែប៉ុណ្ណឹង​ទេ​ ខ្ញុំ​បានឃើញ​គាត់​បាន​ប្រើ​ផ្ទះកញ្ចក់​ទាញម៉ូទ័របូម​ទឺក​​ទៀត​ផង គឺប្រើបាន​ពេញ​មួយថ្ងៃឯនោះ​ពិត​ជាអស្ចារ្យ​មែន តែទោះផ្ទះកញ្ចក់មានតំលៃ​បន្តិច ជាង​៤០០ដុល្លា តែអាច​ប្រើបាន២០ឆ្នាំគ្រាន់បើដែរ តែទោះជាយ៉ាងណាគំរោងនេះពិត​ជាល្អណាស់។

  6. kienforcefidele ថ្ងៃអង្គារ ទី 21 ខែ​មេសា 2009 / 4:57 ល្ងាច

    បើ​ប្រើ​បាន​ល្អ​ហើយ។ នៅ​សាលា​ខ្ញុំ​វិញ កុំព្យូទ័រ​គេ​ជំនួយ​មក​ជាង​ម្ភៃ​គ្រឿង​ ប្រើ​មិន​បាន​ដល់​១០​គ្រឿង​ផង ហើយ​១០​គ្រឿង​ហ្នឹង ប្រើ​យ៉ាង​ម៉េច​មិន​ដឹង​ទេ។ សង្ឃឹម​ថា​គេ​អាច​សម្រេច​គំរោង​នេះ​បាន ដើម្បី​ឲ្យ​ក្មេង​ជំនាន់​ក្រោយៗ​ចេះ​តែ​ទឹក​កក​ខ្លះ​ផង។:mrgreen:

  7. បាត់ដំបង ថ្ងៃអង្គារ ទី 21 ខែ​មេសា 2009 / 7:48 ល្ងាច

    លោក​អើយពេលណាបានដាក់ខ្ញុំចូលប្លកបងអែង? កំណាញ់ម៉្លេះ? http://battambanglife.wordpress.com មេត្តាទានប្រោស!🙂

  8. hanumanking ថ្ងៃពុធ ទី 22 ខែ​មេសា 2009 / 1:16 ព្រឹក

    បាត់ដំបង

    បើ បឿន មិនដាក់ ចាំខ្ញុំដាក់ ឲ្យ នៅប្លក របស់ ខ្ញុំ😀 ទៅមើលទៅឃើញហើយ ! មិនមែនបឿន កំណាញ់ទេ គឺ កាត់រវល់ នឹងកិច្ចការ សាលារៀន ខ្ញុំវិញ ខ្ញុំមិនធ្វើអី បាត់ដំបង ចង់ដាក់នៅប្លក់ខ្ញុំ ប៉ុន្នានដង ក៏បានដែរ តែប្លក ខ្ញុំ ស្ងាត់ បន្តិច !😀 កុំភ្លេចចូលលេងផង បាទ !

    http://khmer4life.wordpress.com

  9. Phone blog ថ្ងៃពុធ ទី 22 ខែ​មេសា 2009 / 9:35 ព្រឹក

    That is great that young students in rural areas will be able to access computer. Hopefully, internet access will reach rural too.

  10. ម៉ន ថ្ងៃពុធ ទី 22 ខែ​មេសា 2009 / 1:40 ល្ងាច

    ចំនូនវ៉ុលតិចឬច្រើនមិនមែនជាបញ្ហាទេ សំខាន់គឺជាចរន្តវាវិញទេ ។ បើមួយ
    គ្រឿងត្រូវការ៤៨វ៉ាត់នោះ វាមិនអីទេ ព្រោះភ្លើង១២វ៉ុល ត្រូវការចរន្ត៤អែម្ភ
    តែប៉ុណ្ណោះ ។ បញ្ហានោះគឺតម្លៃ កញ្ចក់នោះ វានៅថ្លៃពែក ហើយក៏មិនប្រាកដ
    ជាអាចមានដំណើរការរហូតដល់ទៅ២០ឆ្នាំដែរ ។

  11. ម៉ន ថ្ងៃពុធ ទី 22 ខែ​មេសា 2009 / 1:51 ល្ងាច

    បន់អោយតែកញ្ចក់នេះវាចុះថោក អាលខ្ញុំទិញវាយកមកប្រើនៅផ្ទះរបសខ្ញុំ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s