កាលពីថ្ងៃសៅរ៍ទី១៨ ម៉ោងប្រហែល៤ល្ងាច មានភ្លៀង និងខ្យល់បក់យ៉ាងខ្លាំងមកពីត្រូពិក ប្រមាណជិតមួយម៉ោង ផ្លូវក្នុងទីក្រុងលិចទឹកអស់ ហើយកូនព្យុះត្រូពិកក្នុងពេលភ្លៀងនោះ បានរម្លើងរុក្ខាតាមវិថីនានាជាច្រើន នៅផ្លូវកម្ពុជាក្រោមជិត ភីហ្សាខាំផេនី ដើមឈើមួយដើមនោះ រលំសង្កត់ឡានខូចអស់ពីរ…។
អាកាសធាតុស្រុកខ្មែរបច្ចុប្បន្នប្រែប្រួល ក្ដៅខ្លាំង និងភ្លៀងខ្យល់មិនទៀង។ ម្សិលមិញជិះម៉ូតូចំពេលថ្ងៃត្រង់ និយាយពីក្ដៅកំពូលហើយ សៀវភៅខ្ញុំលើកបាំងថ្ងៃលើក្បាលខ្ញុំនោះ យកមកប៉ះសាច់មិនបានទេ ក្ដៅស្ទើររលាក។
ខែនេះ បើចង់ចេញទៅណាមកណា ត្រូវត្រៀមគ្រឿងការពារកម្ដៅថ្ងៃឲ្យហើយ ដូចជាឡេ មួក សម្លៀកបំពាក់ការពារកម្ដៅថ្ងៃជាដើម។
អញ្ចឹងបានថ្ងៃហ្នឹងទឹកជំនន់សឹងគ្រប់ផ្លូវនៅភ្នំពេញ!
វីរិយា៖ លោកវីឯងខ្យល់ព្យុះអត់ដឹង ចឹងបាននៅនឹកចង់ទៅស៊ីភីហ្សាទៀត។
អាកាសធាតុស្រុកយើងអីឡូវយ៉ាប់មែន។ ម្សិលមិញមកដល់ភ្នំពេញ ភ្លាម គ្រាន់តែចុះពីលើឡាន លោកអើយសឹងតែឆ្អិនហើយ។ មើលអា ថឹមភឺរេតឆឺ វិញ ដល់ ៤៣អង្សា។ ចឹងបានចង់ឆ្អិនស្បែក។ និយាយពីដៃវិញ ស្នាម ៣កំនាត់។ កដៃ ១កំនាត់ កែងដៃ ១កំនាត់ និង ដើមដៃមួយកំនាត់។ ម៉ោពី ចង់អួតប្រាប់គេថា ខ្លួនអែង ស។ស្រាប់តែមកដល់ ផ្ទះ ខ្មៅអ៊ូញ!
បងបឿន! ខ្ញុំដូរឈ្មោះហើយណា sopheak009 មកជាបាត់ដំបងវិញ។ ខ្ញុំសរសេរ ប្លករបស់ខ្ញុំ វារញ៉េរញៃទៀតហើយ។ បងប្រាប់ខ្ញុំកាលពីមុននោះខ្ញុំខំធ្វើតាម តែវាអត់មានប្រសិទ្ឋិភាពសោះ។ ឧទាហរណ៏ ពាក្យ បាត់ដំបង វាទៅជា បាត់ដំបង ។ខំវាយដកឃ្លា Space or Shitf+Space ក៏នៅដដែល។
មកពីប្អូនច្រឡំ មិនមែនវាយ ប(space)ា(space)ត(space)់… នោះទេ ប្អូនត្រូវវាយដកឃ្លា(ប្រើ space) ពេលវាយចប់ពាក្យនីមួយៗ។ ឧទាហរណ៍ «ខ្ញុំរៀននៅវិទ្យាល័យ» វាយ «ខ្ញុំ(space)រៀន(space)នៅ(space)វិទ្យាល័យ» ។
ខ្ញុំវាយចឹងហើយនៅតែរញ៉េរញៃទៀតហ្នឹង។ តែបើសរសេរវិចារដាក់ប្លករបស់បង បែជាអត់អីវិញ។អាហ្នឹងមកពីអីទៅ? អាច មកពីកុំព្យូទ័ររបស់ខ្ញុំ ឬ មកពី ប្លករបស់ខ្ញុំ រៀបចំខុស?
បើខ្ញុំវាយក្នុងMS word វាចេញធម្មតា តែបើខ្ញុំកូបពីចេញមកដាក់ប្លក របស់ខ្ញុំ វាស្រាប់តែរញ៉េរញ៉ៃទៀត។ ធើម៉េចទេនេះ
សាកផ្ញើអត្ថបទដែលប្អូនវាយហ្នឹងឲ្យបងមើលបន្តិចមើល!
តិចទៀតហ្នឹង ដើរប៉ះថ្ងៃ ខ្លោចមិនខាន!
កុំភ្លេចត្រៀមអាវភ្លៀងផងដែរ ព្រោះតែដល់ពេលចេញពីធ្វើការពេលល្ងាច មេឃកល់រកភ្លៀងហើយ។
ពិសិដ្ឋនិយាយហ្នឹងដូចត្រូវណាស់ ឥឡូវកំពុងភ្លៀង មិនដឹងទៅសាលាកើតឬអត់ទេ 😉
បងចាំមើលអត្ថបទដែលខ្ញុំសរសេរដូចខាងក្រោម
!!!!
ង៉ៃទី១៥នាំគ្នាទៅលេងសេកសកដែល ឋិតនៅស្រុករតនះមណ្ឌលខេត្តបាត់ដំបង។ វាមានចំងាយប្រហែលជា៦៥គីឡូម៉ែត្រ ពីក្រុងបាត់ដំបង។ យើងត្រូវធ្វើដំនើរឆ្លងកាត់ផ្លូវជាតិលេខ១០។ មនុស្សច្រើនណាស់ សឹងរកកន្លែងផ្ញើរម៉ូតូមិនបាន។ មានកំលោះក្រមុំមួយគូៗ កាន់ដៃគ្នាត្រសង លើថ្ម។ ខ្លះអង្គុយច្រកទឹកគប់គេ ខ្លះអង្គុយជុំគ្នាផឹកបៀរ ខ្លះអង្គុយចាំប៉ាតម្សៅគេក៏មាន។ គិតទៅចូលឆ្នាំ ឆ្នាំនេះសប្បាយគ្រាន់បើដែរតើ។
!!!!
ពេលសរសេរចឹងទៅ វាចេញធម្មតាអានដាច់ តែពេលយកដាក់ប្លករបស់ ខ្ញុំស្រាប់តែវាចេញដូចឆ្កួតចឹង។
បងមានបានទៅមើលប្លកខ្ញុំនៅ?
ត្រឹមត្រូវហើយតើ! ប្អូនសាកសរសេរក្នុង Post ផ្ទាល់វិញម្ដងមើល ឬសរសេរជាមួយ Notepad ឬប្រើ Open Office សម្រាប់សរសេរវិញ និងចម្លងចូលក្នុង Post ត្រង់ HTML Code តែសង្ស័យមកពី Theme ដែលប្រើហ្នឹង សាកប្ដូរ theme សិនក៏បាន។
ចុះបងប្រើ theme ឈ្មោះអីដែរ? ចាំមើលខ្ញុំសាកដូរtheme ហ្នឹងមើល។
អរគុណហើយបងបឿន! ឥលូវនេះខ្ញុំអាចធ្វើបានហើយ។ អូយស្អាតជាងមុនទៀត។
បង ដាក់ខ្ញុំចូលប្លកបងអែងផងណា
អរគុណបឿនដែលបានប្រាប់ឲ្យដីងពីសភាពការណ៍នៅស្រុខខ្មែរ។
នឹកឃើញគ្រានោះម្តង ស្តារនៅម្តុំគីរីរម្យ ចេញមកជំនន់ ដល់ក ជីះ ២ ម៉ោងជាងបានដល់ផ្ទះ។ លឺតែពូកម៉ាកខ្ញុំវារអ៊ូដែរណឹងរឿងក្តៅនោះ គេងអត់លក់ទេ
កន្លែងដែលដើមឈើរលំ នោះគឺនៅម្តុំ ផ្សារបង្អែម ជិតផ្សារថ្មី ខ្ទេចឡាន់អស់ចំនួន ២ ខ្ញុំបានឃើញផ្ទាល់ភ្នែកហ្មង, អ្ហូយ ញាក់សាច់