ដំណើរ​កម្សាន្ត​ចូលឆ្នាំ​ថ្មី


ឆ្នាំ​នេះ​ដូច​ជា​កម្សត់​ខុស​ពី​ឆ្នាំ​ទៅ​មួយ ព្រោះ​ក្រមុំៗ​គេ​ការ​អស់​ទៅ។ ឆ្នាំទៅមួយ ក្រមុំ​នៅ​ច្រើន ដើរលេង​សប្បាយ​ណាស់ ពិសេស​ពេល​រាំ​ពេល​អី​ហ្នឹង សប្បាយ​ដល់​ក​ហើយ។ ថ្ងៃទី​១៣ ម៉ោង​៨​កន្លះ​យប់​​បាន​ទៅ​ដល់​ផ្ទះ ថ្ងៃ​១៤​គ្មាន​ធ្វើ​អី​ ឬ​ទៅ​ណា​ច្រើន​ ក្រៅ​ពី​បង្សុកូល រលាស់​ទឹក និង​ទៅ​លេង​ផ្ទះ​ផង​ប្អូន​ទេ។ ដល់​ថ្ងៃ​១៥ មាន​បងប្អូន​មក​ពី​ស្រុក​ផ្សេង ​មក​ធ្វើ​ចង្ហាន់ និង​បង្សុកូល ហើយ​គេ​បបួល​មក​លេង​ស្រុក​គេ។ មក​បាន​ដើរលេង​ពីរបី​វត្ត តែ​មិន​បាន​រាំ មិន​បាន​លេង​អី​នឹង​គេ​ទេ ព្រោះ​ដើរ​ជាមួយ​ក្មេងៗ នឹក​ថា​ខ្លួនឯង​ចាស់​ កុំ​ឲ្យ​ក្មេង​វា​ថា​ចង់​ឌីត​ក្មេងៗ​អី😀 ។ ដល់​ស្អែក​ឡើង ថ្ងៃ​ទី​១៦ គេ​បបួល​ទៅ​ភ្នំតាម៉ៅ ក៏​ទៅ​នឹង​គេ​ទៅ។ តាមផ្លូវ​ម៉ូតូ​មួយ​​ឡាន​កៀរ ដួល​សន្លប់​អស់​ទៅ។ ម៉ូតូ​ហ្នឹង​ត្រូវ​ឡើង​ទៅ​យក​ប្អូន​ថ្លៃ​វា​នៅ​ភ្នំពេញ​ទៀត ដល់​វា​គ្រោះថ្នាក់​ចឹង​ទៅ ខ្ញុំ​ក៏​មក​យក​ប្អូន​វា​ជំនួស។ អ្នក​ឌុប​នោះ​វង្វេងវង្វាន់​អត់​ដឹង​លិច​កើត​ឯណា​ទេ ព្រោះ​ដួល​ហ្នឹង​វា​បោក​ខ្លាំង ឡើង​ប្រេះ​មួក ប្រពន្ធ​វា និង​ប្អូនថ្លៃ​វា​ត្រូវ​តិចតួច​ តែ​ហើម​ជើង ហើម​ដៃ​ស្គុល តែ​​ឥឡូវ​មិន​អី​ទេ។ គិត​ទៅ​​​ថ្ងៃហ្នឹង ខ្ញុំ​ជិះ​ម៉ូតូ​ចង់​ពេញ​មួយ​ថ្ងៃ និយាយ​ពី​ដៃ​ហើយ​និង​ថ្ងាស​ឡើង​សង្កៀរ​ ប្រហែល​ជា​ចង់​​របក​ស្បែក​​ផង​ក៏​មិន​ដឹង។ ង៉ៃ​១៧​នេះ​បាន​ឡើង​មក​ភ្នំពេញ​វិញ…

ចូល​​ឆ្នាំ​ហ្នឹង​បាន​តែ​ប៉ុណ្ណឹង​ឯង! សប្បាយ​ពាក់កណ្ដាល ទុក្ខ​ពាក់​កណ្ដាល។

18 thoughts on “ដំណើរ​កម្សាន្ត​ចូលឆ្នាំ​ថ្មី

  1. hanumanking ថ្ងៃសៅរ៍ ទី 18 ខែ​មេសា 2009 / 5:41 ព្រឹក

    ចុះអីក៏កំសត់ម៉្លេះ បឿន​ ? ខ្ញុំមិនខុស ពីបឿន​ទេ ក្រមុំ ការអស់ ខ្ញុំដើរជាមួយយាយៗម្តង គ្រាន់កាន់ស្លា ម្លូ ឲ្យគាត់ ហាហាហា ។ ណាមួយ មិត្តស្រី ឲ្យមើលកូនអោយទៀត ដើរលេង ក៏មិនបាន ក្រមុំក៏អត់ញែ បែរជា លាងអាចម៍កូនង៉ែត មួយថ្ងៃ បឿនថាមើល៍ លោកនេះ មាន​អយុត្តិធម៍ ដែរអី ? ដល់ថ្ងៃហ្នឹង ចូលធ្វើការ វិញ ថា ស៊យ រហូត ខ្ញុំ !😀

  2. Virya ថ្ងៃសៅរ៍ ទី 18 ខែ​មេសា 2009 / 6:24 ព្រឹក

    ខ្ញុំ​ទៅ​បាវិត​ថ្ងៃទី២ ម៉ាចប់​ផ្លូវ​គ្រោះ​ថា្នក់ចរាចរ​រាប់​មិន​អស់ទេ… ភាគច្រើន​ម៉ូតូ​នឹង​ម៉ូតូ ហើយ​តាម​សង្កេត​ស្ទាវ​ៗ​ដែល​ប៉ះគ្នា​ស្រវឹង​ឡើង​ទន់ ហើយ​ទៅ​បើក​បរ!

  3. ម៉ន ថ្ងៃសៅរ៍ ទី 18 ខែ​មេសា 2009 / 9:21 ព្រឹក

    អូយ ! អារឿងចរាចរស្រុកខ្មែរនោះ ខ្ញុំសុំខ្លាចហើយ ។ យ៉ាងណា ក៏បឿនឯងបាន
    ទៅដើលេងដែរ តែមិនគួរណាមានគ្រោះថ្នាក់សោះ ។ សប្បាយពាក់កណ្តាល
    ទុក្ខពាក់កណ្តាល គឺជាជីវិតធម្មតា ចឹងមិនអីទេណា ។

    អេ ហនុមាន ! យ៉ាងណាក៏នៅគ្រាន់ជាងខ្ញុំ ព្រោះបានដើរលេងជាមួយយាយៗ
    ហើយមានសំណាងបានលាងអាចម៍អោយកូនគេទៀត😀
    មិនមែនស៊យទេ តាមពិតហនុមានបានធ្វើបុណ្យទេតើ ។ រឿងយុត្តិធម៌នោះវា
    ពិបាកបន្តិច ព្រោះវារើសមុខមនុស្សណាស់😀

  4. engsamnang ថ្ងៃសៅរ៍ ទី 18 ខែ​មេសា 2009 / 3:05 ល្ងាច

    អាន អត្តបទបងបឿនមួយនេះ ចង់ជក់ដូចអានរឿង។របៀបសរសេរដូចជាការ សរសេររឿង គឺរាងលឿនមិនសុំាញុំ។ខ្ងុំចូលចិត្តការសរសេរបែបនេះចំពោះ អានរឿង។

  5. Posoky ថ្ងៃសៅរ៍ ទី 18 ខែ​មេសា 2009 / 7:55 ល្ងាច

    ឱលោកម្ចាស់! អីក៍កំសត់ម្លេះណ៎ យ៉ាងហោចណាស់គ្រាន់បើជាងខ្ញុំ ម៉ាម្ងៃៗ នៅក្នុងបន្ទប់ បានលេបថប់ លើដើមទ្រូងជួយកំដរ កុំអីកើតរោគstressតៃហោងបាត់ហើយ។

  6. សុភា ថ្ងៃអាទិត្យ ទី 19 ខែ​មេសា 2009 / 10:19 ព្រឹក

    គួរឲ្យស្រណោះដែរ។ ចំណែកខ្ញុំនៅស្រុកយួនឯណេះវិញ សប្បាយដល់កហើយ។ ង៉ៃ ១៤ ធ្វើជប់លៀងនៅសណ្ឋាគារ រាំលេងយ៉ាងចាស់ដៃដែរហ្នឹង។ ង៉ៃ ១៦ រាំលេង,លាបម្សៅ និងជះទឹក ជាមួយ ខ្មែរ ឡាវ យួន និងមានទាំង អាគាំងស្បែកស ទៀត, ពេលយប់ រាំយ៉ាងចាស់ដៃតែម្តង តាំងពីម៉ោង ៦ល្ងេច រហូតដល់ម៉ោងជិត ២យប់។ អស់កំលាំង ឡើងមកគេងក្នុងបន្ទប់វិញ មិនដឹងថាពួកគេឯទៀតនៅបន្តរហូតដល់ម៉ោប៉ុន្មានទេ។ ហេហេ

  7. បណ្ឌិត ថ្ងៃអាទិត្យ ទី 19 ខែ​មេសា 2009 / 10:27 ព្រឹក

    អានម៉ាត្រួសម៉ិញស្មានតែក្បឿនឯងហ្នឹងគ្រោះថ្នាក់ ខំតាអរ ថាបានស៊ីបរបរបុណ្យ​ខ្មោចទៀតហើយខ្ញុំ ហាហាហាហាហ….​😆

  8. khmerforkhmer ថ្ងៃអាទិត្យ ទី 19 ខែ​មេសា 2009 / 2:52 ល្ងាច

    kool blog, almost use the same name lolx

  9. sopheak009 ថ្ងៃអាទិត្យ ទី 19 ខែ​មេសា 2009 / 4:08 ល្ងាច

    ចំនែកខ្ញុំវិញទៅផ្ទះ​តាំង​ពីថ្ងៃ ទី៤ម្ល៉េះ។ អត់បានមកលេងប្លុកបងបឿនយូរហើយនេះ។ ទៅផ្ទះ ងើបពីម៉ោង ៥ព្រឹក ជិះម៉ូតូទៅជាមួយមិត្តភក្តិ ៣ម៉ូតូ។ លោកអើយ!​ ដី២៩១គីឡូ ពីអំពេញ ដល់បាត់ដំបង ហត់ដែរហ្នឹង។ ម៉ោង ១០ព្រឹក ដល់ក្រុងបាត់ដំបង ។ បានដើរលេងង៉ៃ ១៥ ទៅលេងទឹកជ្រោះជូលីណា នៅស្រុកសំឡូត ។​រួចបកមកវិញចូលលេង រមណីយដ្ឋានសេកសកទៀត។ ទៅគ្នា ៦ម៉ូតូ​ តែអត់មានគ្រោះថ្នាក់ឬ ជួបតាមផ្លូវទេ។ គេគប់ទឹកចង់បាក់ឆ្អឹងជំនីរហើយ។ ស្អែកឡើង ង៉ៃ១៦ ទៅលេង អូរតាគី ជាមួយមិត្តភក្កិទៀត។​ជិះអាប៉េដេឡូ ហត់ដល់ក ហើយ។ ចេញពីហ្នឹងមកលេង អែកភ្នំ នៅស្រុកអែកភ្នំ គេគប់ទឹកតាមផ្លូវទៀត។លើកនេះ គេគប់ផង ប៉ាតម្សៅ ផង ជះទឹកទៀត។ អូយមកដល់ផ្ទះវិញខ្លួនទទឹកជោគ។ យប់ឡើងពួកម៉ាកបបួល​ចួលក្លឹបរាំចង់ដាច់ចង្កេះ។ ម៉ោង ១២យប់ ទើបមកផ្ទះវិញ។ដល់ង៉ៃ​នេះ ទី១៩ មកផ្ទះវិញអត់ជិះម៉ូតូ មកវិញទេព្រោះហត់ពេក ជិះឡានជាមួយបងវិញ ព្រោះគាត់ មកង៉ៃហ្នឹងដែរ ។ យកម៉ូតូផ្ញើរតាមឡានតាក់ស៊ីជិតផ្ទះអស់ ៣ម៉ឺន។ សរុបទៅ ហត់ផង សប្បាយផង។ មិនដូចបងបឿនទេ។

  10. កេសី ថ្ងៃចន្ទ ទី 20 ខែ​មេសា 2009 / 1:10 ព្រឹក

    បឿនឯងទំនងជារើសសង្សាណាស់ហើយបានជាស្រីៗគេការចោលអស់ ។

  11. ទឹម បឿន ថ្ងៃចន្ទ ទី 20 ខែ​មេសា 2009 / 8:28 ព្រឹក

    កេសី៖ ខ្ញុំ​មិន​រើស​សង្សារ​អី​ទេ ប្រហែល​មក​ពី​មិនទាន់​ដល់​គូ😀 ។
    sopheak009: ហ្នឹង​ហើយ​បាន​ថា​ខ្ញុំ​កម្សត់។
    khmerforkhmer: thanks
    បណ្ឌិត៖ មាត់​ស្អុយ​ណាស់ តាប៉ិ​ឯង!!
    សុភា៖ ស្ដាប់​ទៅ​សប្បាយ​ណាស់​ហ្ន!
    Posoky៖ បង​នៅ​ក្នុង​បន្ទប់​ចឹង​ហើយ​សាច់​ស ខ្ញុំ​ឡើង​ខ្មៅ​អស់ ថ្ងាស​របក​ស្បែក​ទៀត។
    engsamnang: អរគុណ​ដែល​សរសើរ។
    ម៉ន៖ សុខ​និង​ទុក្ខ ខ្ញុំ​គិតថា​ជា​រឿង​ធម្មតា​ដែរ។
    Virya: គេ​បុក​គ្នា​ឲ្យ​លោកវី​ឯង​មើល​កម្សាន្ត​ទេ​ដឹង😀
    hanumanking: តាមមើល ទាល់តែ​ទៅ​ស្រោច​ទឹក​ចេញ​ម្ដង កិកិ

  12. kooms ថ្ងៃចន្ទ ទី 20 ខែ​មេសា 2009 / 9:17 ព្រឹក

    Virya ទៅបាវិត​មិន​ចួល​លេង​ផ្ទះខ្ញុំ​ផង​ ខ​ំតែចាំមើលផ្លួវ បើ​និយាយ​ពីគ្រោះ​ថ្នាក់​ចរាចនោះ​លែង​និយាយ​ហើយ​តាម​ផ្លូវជាតិ​លេខ​មួយ គឺជាប់ចំណាត់ថ្នាក់លេខ១​ដែរនឹង។

    ដូច​តែគ្នានឹងបឿនអើយ​ មិន​បាន​ទៅណាទេ​ឆ្នាំនេះគឺនៅតែផ្ទះនឹងឯង។

  13. ទឹម បឿន ថ្ងៃចន្ទ ទី 20 ខែ​មេសា 2009 / 9:28 ព្រឹក

    ប្រហែល​មក​ពី​យើង​រាង​ជ្រែ​ៗ​បន្តិច​ហើយ បើ​ពួក​ក្មេងៗ​វិញ​ មើល​ទៅ​សប្បាយ​របស់​វា​ដែរ​ហ្នឹង។

  14. Samady KS ថ្ងៃចន្ទ ទី 20 ខែ​មេសា 2009 / 10:52 ព្រឹក

    បៀន​ឯង ចាញ់​ខ្ញុំ​ទេ ចឹង​អ្ហ៎! ខ្ញុំ​វិញ​ណា​ បាន​ទៅ​ដើរ​លេង​ជា​មួយ​មិត្ត​ស្រី​ នៅ​ឯ​ស្រុក​របស់​គាត់​ រួម​ទាំង​បង​ប្អូន​របស់​គាត់​ទៀត​ផង, សប្បាយ​ខ្លាំង​ណាស់​ពេល​ទៅ​ដល់​ស្រុក​ស្រែ​ភ្លាម​អ្នក​ណា​ក៏​គេ​មើល​មុខ​ដែរ ខ្ញុំ​បាន​ដើរ​លេង​ជា​ច្រើន​វត្ត​, ពេល​ចូល​ដល់​វត្ត គ្រាន់​តែ​ចុះ​ពី​លើ​ឡាន​ភ្លាម ស្រាប់​តែ​មាន​ស្រី​ៗ​ច្រើ​ន​ណាស់​មើល​មុខ​ ខ្ញុំ​មាន​ខ្លះ​ទៀត​លួច​ញញឹម​ដាក់​ខ្ញុំទៀត​ផង, ហិ​ហិ​ហិ និយាយ​មែន​តើ!
    ហើយ​ខ្ញុំ​មាន​អនុស្សាវរីយ​ជា​ច្រើន​ជា​មួយ​គាត់, គ្រាន់​តែ​និយាយ​ក៏​ធ្វើ​អោយ​ខ្ញុំ​នឹក​ឃើញ​ឡើង​វិញ​ដែរ.

  15. hanumanking ថ្ងៃអង្គារ ទី 21 ខែ​មេសា 2009 / 5:20 ព្រឹក

    ម៉ន

    ចុះអារឿង​យុត្តធម៏ហ្នឹង គេអាចសន្និដ្ឋានថា​ជា សំណាងរបស់មនុស្ស មែនទេ ? បុណ្យអី ម៉ន ឥឡូវ អាចារ្យ ហើយ បាទ ​កាន់ សីល ប្រាំ ចាំ សីល ប្រាំបី😀

    បឿន

    ទឹកងូតរាល់ អាទិត្យ តើ បឿន ​មើលទៅប៉ែបរក ដូនជីឲ្យ ស្រោចទឹកអោយហើយ បឿន !😀

  16. Nimol ថ្ងៃអង្គារ ទី 5 ខែ​ឧសភា 2009 / 4:24 ល្ងាច

    ទៅអួតទៅ…ឡូយហើយឯងហ្នឹងហ៎។យើងហ្នេះដេកនៅផ្ទះរហូត យើងមិនទាន់អូតផង។ហេហេហេ

  17. ទឹម បឿន ថ្ងៃអង្គារ ទី 5 ខែ​ឧសភា 2009 / 5:12 ល្ងាច

    ដេក​នៅ​ផ្ទះ មាន​អី​អួត​ទៀត😛

  18. Nimol ថ្ងៃអង្គារ ទី 5 ខែ​ឧសភា 2009 / 5:15 ល្ងាច

    ចឹងបានថាខ្ជិលអួតហ្នឹងណា….ហិកហិកហិក

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s