ឆ្នាំនេះដូចជាកម្សត់ខុសពីឆ្នាំទៅមួយ ព្រោះក្រមុំៗគេការអស់ទៅ។ ឆ្នាំទៅមួយ ក្រមុំនៅច្រើន ដើរលេងសប្បាយណាស់ ពិសេសពេលរាំពេលអីហ្នឹង សប្បាយដល់កហើយ។ ថ្ងៃទី១៣ ម៉ោង៨កន្លះយប់បានទៅដល់ផ្ទះ ថ្ងៃ១៤គ្មានធ្វើអី ឬទៅណាច្រើន ក្រៅពីបង្សុកូល រលាស់ទឹក និងទៅលេងផ្ទះផងប្អូនទេ។ ដល់ថ្ងៃ១៥ មានបងប្អូនមកពីស្រុកផ្សេង មកធ្វើចង្ហាន់ និងបង្សុកូល ហើយគេបបួលមកលេងស្រុកគេ។ មកបានដើរលេងពីរបីវត្ត តែមិនបានរាំ មិនបានលេងអីនឹងគេទេ ព្រោះដើរជាមួយក្មេងៗ នឹកថាខ្លួនឯងចាស់ កុំឲ្យក្មេងវាថាចង់ឌីតក្មេងៗអី 😀 ។ ដល់ស្អែកឡើង ថ្ងៃទី១៦ គេបបួលទៅភ្នំតាម៉ៅ ក៏ទៅនឹងគេទៅ។ តាមផ្លូវម៉ូតូមួយឡានកៀរ ដួលសន្លប់អស់ទៅ។ ម៉ូតូហ្នឹងត្រូវឡើងទៅយកប្អូនថ្លៃវានៅភ្នំពេញទៀត ដល់វាគ្រោះថ្នាក់ចឹងទៅ ខ្ញុំក៏មកយកប្អូនវាជំនួស។ អ្នកឌុបនោះវង្វេងវង្វាន់អត់ដឹងលិចកើតឯណាទេ ព្រោះដួលហ្នឹងវាបោកខ្លាំង ឡើងប្រេះមួក ប្រពន្ធវា និងប្អូនថ្លៃវាត្រូវតិចតួច តែហើមជើង ហើមដៃស្គុល តែឥឡូវមិនអីទេ។ គិតទៅថ្ងៃហ្នឹង ខ្ញុំជិះម៉ូតូចង់ពេញមួយថ្ងៃ និយាយពីដៃហើយនិងថ្ងាសឡើងសង្កៀរ ប្រហែលជាចង់របកស្បែកផងក៏មិនដឹង។ ង៉ៃ១៧នេះបានឡើងមកភ្នំពេញវិញ…
ចូលឆ្នាំហ្នឹងបានតែប៉ុណ្ណឹងឯង! សប្បាយពាក់កណ្ដាល ទុក្ខពាក់កណ្ដាល។
ចុះអីក៏កំសត់ម៉្លេះ បឿន ? ខ្ញុំមិនខុស ពីបឿនទេ ក្រមុំ ការអស់ ខ្ញុំដើរជាមួយយាយៗម្តង គ្រាន់កាន់ស្លា ម្លូ ឲ្យគាត់ ហាហាហា ។ ណាមួយ មិត្តស្រី ឲ្យមើលកូនអោយទៀត ដើរលេង ក៏មិនបាន ក្រមុំក៏អត់ញែ បែរជា លាងអាចម៍កូនង៉ែត មួយថ្ងៃ បឿនថាមើល៍ លោកនេះ មានអយុត្តិធម៍ ដែរអី ? ដល់ថ្ងៃហ្នឹង ចូលធ្វើការ វិញ ថា ស៊យ រហូត ខ្ញុំ ! 😀
ខ្ញុំទៅបាវិតថ្ងៃទី២ ម៉ាចប់ផ្លូវគ្រោះថា្នក់ចរាចររាប់មិនអស់ទេ… ភាគច្រើនម៉ូតូនឹងម៉ូតូ ហើយតាមសង្កេតស្ទាវៗដែលប៉ះគ្នាស្រវឹងឡើងទន់ ហើយទៅបើកបរ!
អូយ ! អារឿងចរាចរស្រុកខ្មែរនោះ ខ្ញុំសុំខ្លាចហើយ ។ យ៉ាងណា ក៏បឿនឯងបាន
ទៅដើលេងដែរ តែមិនគួរណាមានគ្រោះថ្នាក់សោះ ។ សប្បាយពាក់កណ្តាល
ទុក្ខពាក់កណ្តាល គឺជាជីវិតធម្មតា ចឹងមិនអីទេណា ។
អេ ហនុមាន ! យ៉ាងណាក៏នៅគ្រាន់ជាងខ្ញុំ ព្រោះបានដើរលេងជាមួយយាយៗ
ហើយមានសំណាងបានលាងអាចម៍អោយកូនគេទៀត 😀
មិនមែនស៊យទេ តាមពិតហនុមានបានធ្វើបុណ្យទេតើ ។ រឿងយុត្តិធម៌នោះវា
ពិបាកបន្តិច ព្រោះវារើសមុខមនុស្សណាស់ 😀
អាន អត្តបទបងបឿនមួយនេះ ចង់ជក់ដូចអានរឿង។របៀបសរសេរដូចជាការ សរសេររឿង គឺរាងលឿនមិនសុំាញុំ។ខ្ងុំចូលចិត្តការសរសេរបែបនេះចំពោះ អានរឿង។
ឱលោកម្ចាស់! អីក៍កំសត់ម្លេះណ៎ យ៉ាងហោចណាស់គ្រាន់បើជាងខ្ញុំ ម៉ាម្ងៃៗ នៅក្នុងបន្ទប់ បានលេបថប់ លើដើមទ្រូងជួយកំដរ កុំអីកើតរោគstressតៃហោងបាត់ហើយ។
គួរឲ្យស្រណោះដែរ។ ចំណែកខ្ញុំនៅស្រុកយួនឯណេះវិញ សប្បាយដល់កហើយ។ ង៉ៃ ១៤ ធ្វើជប់លៀងនៅសណ្ឋាគារ រាំលេងយ៉ាងចាស់ដៃដែរហ្នឹង។ ង៉ៃ ១៦ រាំលេង,លាបម្សៅ និងជះទឹក ជាមួយ ខ្មែរ ឡាវ យួន និងមានទាំង អាគាំងស្បែកស ទៀត, ពេលយប់ រាំយ៉ាងចាស់ដៃតែម្តង តាំងពីម៉ោង ៦ល្ងេច រហូតដល់ម៉ោងជិត ២យប់។ អស់កំលាំង ឡើងមកគេងក្នុងបន្ទប់វិញ មិនដឹងថាពួកគេឯទៀតនៅបន្តរហូតដល់ម៉ោប៉ុន្មានទេ។ ហេហេ
អានម៉ាត្រួសម៉ិញស្មានតែក្បឿនឯងហ្នឹងគ្រោះថ្នាក់ ខំតាអរ ថាបានស៊ីបរបរបុណ្យខ្មោចទៀតហើយខ្ញុំ ហាហាហាហាហ…. 😆
kool blog, almost use the same name lolx
ចំនែកខ្ញុំវិញទៅផ្ទះតាំងពីថ្ងៃ ទី៤ម្ល៉េះ។ អត់បានមកលេងប្លុកបងបឿនយូរហើយនេះ។ ទៅផ្ទះ ងើបពីម៉ោង ៥ព្រឹក ជិះម៉ូតូទៅជាមួយមិត្តភក្តិ ៣ម៉ូតូ។ លោកអើយ! ដី២៩១គីឡូ ពីអំពេញ ដល់បាត់ដំបង ហត់ដែរហ្នឹង។ ម៉ោង ១០ព្រឹក ដល់ក្រុងបាត់ដំបង ។ បានដើរលេងង៉ៃ ១៥ ទៅលេងទឹកជ្រោះជូលីណា នៅស្រុកសំឡូត ។រួចបកមកវិញចូលលេង រមណីយដ្ឋានសេកសកទៀត។ ទៅគ្នា ៦ម៉ូតូ តែអត់មានគ្រោះថ្នាក់ឬ ជួបតាមផ្លូវទេ។ គេគប់ទឹកចង់បាក់ឆ្អឹងជំនីរហើយ។ ស្អែកឡើង ង៉ៃ១៦ ទៅលេង អូរតាគី ជាមួយមិត្តភក្កិទៀត។ជិះអាប៉េដេឡូ ហត់ដល់ក ហើយ។ ចេញពីហ្នឹងមកលេង អែកភ្នំ នៅស្រុកអែកភ្នំ គេគប់ទឹកតាមផ្លូវទៀត។លើកនេះ គេគប់ផង ប៉ាតម្សៅ ផង ជះទឹកទៀត។ អូយមកដល់ផ្ទះវិញខ្លួនទទឹកជោគ។ យប់ឡើងពួកម៉ាកបបួលចួលក្លឹបរាំចង់ដាច់ចង្កេះ។ ម៉ោង ១២យប់ ទើបមកផ្ទះវិញ។ដល់ង៉ៃនេះ ទី១៩ មកផ្ទះវិញអត់ជិះម៉ូតូ មកវិញទេព្រោះហត់ពេក ជិះឡានជាមួយបងវិញ ព្រោះគាត់ មកង៉ៃហ្នឹងដែរ ។ យកម៉ូតូផ្ញើរតាមឡានតាក់ស៊ីជិតផ្ទះអស់ ៣ម៉ឺន។ សរុបទៅ ហត់ផង សប្បាយផង។ មិនដូចបងបឿនទេ។
បឿនឯងទំនងជារើសសង្សាណាស់ហើយបានជាស្រីៗគេការចោលអស់ ។
កេសី៖ ខ្ញុំមិនរើសសង្សារអីទេ ប្រហែលមកពីមិនទាន់ដល់គូ 😀 ។
sopheak009: ហ្នឹងហើយបានថាខ្ញុំកម្សត់។
khmerforkhmer: thanks
បណ្ឌិត៖ មាត់ស្អុយណាស់ តាប៉ិឯង!!
សុភា៖ ស្ដាប់ទៅសប្បាយណាស់ហ្ន!
Posoky៖ បងនៅក្នុងបន្ទប់ចឹងហើយសាច់ស ខ្ញុំឡើងខ្មៅអស់ ថ្ងាសរបកស្បែកទៀត។
engsamnang: អរគុណដែលសរសើរ។
ម៉ន៖ សុខនិងទុក្ខ ខ្ញុំគិតថាជារឿងធម្មតាដែរ។
Virya: គេបុកគ្នាឲ្យលោកវីឯងមើលកម្សាន្តទេដឹង 😀
hanumanking: តាមមើល ទាល់តែទៅស្រោចទឹកចេញម្ដង កិកិ
Virya ទៅបាវិតមិនចួលលេងផ្ទះខ្ញុំផង ខំតែចាំមើលផ្លួវ បើនិយាយពីគ្រោះថ្នាក់ចរាចនោះលែងនិយាយហើយតាមផ្លូវជាតិលេខមួយ គឺជាប់ចំណាត់ថ្នាក់លេខ១ដែរនឹង។
ដូចតែគ្នានឹងបឿនអើយ មិនបានទៅណាទេឆ្នាំនេះគឺនៅតែផ្ទះនឹងឯង។
ប្រហែលមកពីយើងរាងជ្រែៗបន្តិចហើយ បើពួកក្មេងៗវិញ មើលទៅសប្បាយរបស់វាដែរហ្នឹង។
បៀនឯង ចាញ់ខ្ញុំទេ ចឹងអ្ហ៎! ខ្ញុំវិញណា បានទៅដើរលេងជាមួយមិត្តស្រី នៅឯស្រុករបស់គាត់ រួមទាំងបងប្អូនរបស់គាត់ទៀតផង, សប្បាយខ្លាំងណាស់ពេលទៅដល់ស្រុកស្រែភ្លាមអ្នកណាក៏គេមើលមុខដែរ ខ្ញុំបានដើរលេងជាច្រើនវត្ត, ពេលចូលដល់វត្ត គ្រាន់តែចុះពីលើឡានភ្លាម ស្រាប់តែមានស្រីៗច្រើនណាស់មើលមុខ ខ្ញុំមានខ្លះទៀតលួចញញឹមដាក់ខ្ញុំទៀតផង, ហិហិហិ និយាយមែនតើ!
ហើយខ្ញុំមានអនុស្សាវរីយជាច្រើនជាមួយគាត់, គ្រាន់តែនិយាយក៏ធ្វើអោយខ្ញុំនឹកឃើញឡើងវិញដែរ.
ម៉ន
ចុះអារឿងយុត្តធម៏ហ្នឹង គេអាចសន្និដ្ឋានថាជា សំណាងរបស់មនុស្ស មែនទេ ? បុណ្យអី ម៉ន ឥឡូវ អាចារ្យ ហើយ បាទ កាន់ សីល ប្រាំ ចាំ សីល ប្រាំបី 😀
បឿន
ទឹកងូតរាល់ អាទិត្យ តើ បឿន មើលទៅប៉ែបរក ដូនជីឲ្យ ស្រោចទឹកអោយហើយ បឿន ! 😀
ទៅអួតទៅ…ឡូយហើយឯងហ្នឹងហ៎។យើងហ្នេះដេកនៅផ្ទះរហូត យើងមិនទាន់អូតផង។ហេហេហេ
ដេកនៅផ្ទះ មានអីអួតទៀត 😛
ចឹងបានថាខ្ជិលអួតហ្នឹងណា….ហិកហិកហិក