Red Cliff (ឈីពី)


លោកអ្នក​ប្រហែល​ធ្លាប់​ឮ ឬ​ធ្លាប់​មើល​រឿង សាមកុក ដែល​ជា​រឿង​ប្រវត្តិសាស្ត្រ​របស់​ចិន​ក្នុង​អំឡុង​ឆ្នាំ​២០០។ រឿង Red Cliff (ចិន 赤壁) ដែល​ខ្ញុំ​បកប្រែ​លេង​ថា ឈីពី ក៏​ជា​រឿង​សាមកុក​ដែរ តែ​វា​មាន​ត្រឹមតែ​ពីរ​ភាគ ឬ​ត្រឹម​ប្រហែល​៤​ម៉ោង​ប៉ុណ្ណោះ។ ភាគ​ទី​មួយ ចេញ​នៅ​ខែ​សីហា ២០០៨ ហើយ​ភាគ​ពីរ​ទើប​ចេញ​ថ្មីៗ​នេះ។ ខ្ញុំ​មិន​​ធ្លាប់​បាន​មើល​រឿង​សាមកុក ដែល​មាន​២០ ៣០​ភាគ​នោះ​ទេ តែ​រឿង​នេះ ល្អ​មើល​មែនទែន។

red-cliff

ដោនឡូត៖
Red Cliff I
Red Cliff II

26 thoughts on “Red Cliff (ឈីពី)

  1. ក្មេងតូច ថ្ងៃពុធ ទី 8 ខែ​មេសា 2009 / 5:43 ល្ងាច

    រឿង​ហ្នឹង​ទំនង​ល្អ​មើល​ណាស់​ហើយ​
    ខ្ញុំ​ចូល​ចិត្ត​មើល​អា​រឿង​យុទ្ធ​សាស្រ្ត​ទ័ព​អញ្ចឹង ល្អ​មើលណាស
    ចាំ​មើល​ខ្ញុំ​ដោនឡូត​វា​យក​ទៅ​មើលសិន ធំៗ​ណាស់
    អគុណ​ច្រើន​ហើយ​បង ទឹមបឿន

  2. សុភា ថ្ងៃពុធ ទី 8 ខែ​មេសា 2009 / 7:09 ល្ងាច

    អរគុណ​ ខ្ញុំ​ក៏​ចូល​ចិត្ត​រឿង​ចិន​ចឹង​ដែរ។ ចាំ​ទំនេរ​តិច​ចាត់​ការ​រឿង​ណឹង​ហើយ😀

  3. សុវុឌ្ឍី ថ្ងៃពុធ ទី 8 ខែ​មេសា 2009 / 9:04 ល្ងាច

    មើលអត់ធុញរឿងអស់នឹង អរគុណបងបឿន!!!

  4. ឡាយ ឡង់ឌី ថ្ងៃពុធ ទី 8 ខែ​មេសា 2009 / 11:27 ល្ងាច

    តើ​រឿង​នេះ​គេ​បក​ប្រែ​ជាភាសាខ្មែរ​មែនទេ?

  5. ទឹម បឿន ថ្ងៃពុធ ទី 8 ខែ​មេសា 2009 / 11:56 ល្ងាច

    អត់​បក​ជា​ខ្មែរ​ទេ តែ​មាន subtitle អង់គ្លេស

  6. ឡង់ឌី ថ្ងៃ​ព្រហស្បតិ៍ ទី 9 ខែ​មេសា 2009 / 12:20 ព្រឹក

    ខ្ញុំ​ដោន​ឡូត​អត់​បាន​ផងនឹង…!
    ធ្វើ​ម៉េច​បាន​គេ​ដោន​ឡូត​អត់អស់​លុយ?
    ចង់​មើលរឿង​នេះ…..!

  7. Posoky\ ថ្ងៃ​ព្រហស្បតិ៍ ទី 9 ខែ​មេសា 2009 / 12:39 ព្រឹក

    អត់កើតទេចាក់អត់ចេញទេ ជួយប្រាប់ផងគេធ្វើម៉េចបានមើលបាន

  8. Samady KS ថ្ងៃ​ព្រហស្បតិ៍ ទី 9 ខែ​មេសា 2009 / 6:37 ព្រឹក

    Posoky អ្ហើយ​ហេតុអី បាន​ជា​អត់​ចេះ​ចាក់, ហិ​ហិ​ហិ អោយ​បឿន​ជួយ​ប្រាប់​ទៅ​ថា​ចាក់​របៀប​ម៉េចនោះ…… ខ្ញុំ​ចាក់​តែ​មួយ​ភ្លេត​ចេញ​ភ្លាម,

  9. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 9 ខែ​មេសា 2009 / 7:19 ព្រឹក

    ឡង់ឌី៖ ខ្ញុំ​ដោនឡូត​ពី​វិបសាយ​ខាងលើ​ហ្នឹង​ដែរ តាម​តំណ rapidshare ។

    បង​សុគី៖ ប្រើ​កម្មវិធី HJSPIT ដើម្បី Join file 001 មក​វិញ។

  10. Samady KS ថ្ងៃ​ព្រហស្បតិ៍ ទី 9 ខែ​មេសា 2009 / 7:22 ព្រឹក

    ហ្ន៎ក ឃើញ​អត់? បើ​មិន​ចេះ​ទេ អាច​សួរ​បៀន បាន​គាត់​ស្អី​ក៏​ចេះ​ដែរ….​ជំនាញ​ហ្មង!

  11. Samady KS ថ្ងៃ​ព្រហស្បតិ៍ ទី 9 ខែ​មេសា 2009 / 7:27 ព្រឹក

    បើ​ធើ​អី​ក៏​លឿនដែរ អត់​ដែល​យូ ទេ​តែ​មួយ​ភ្លេត​គឺ​បាន​ហ្មង, ក្រែង​ធ្លាប់​ប្រាប់​ខ្ញុំ​តើ ថា​អត់​ចូល​ចិត្ត​ធើ​អី​យូៗ ទេ​ចូល​ចិត្ត​តែ​មួយ​ភ្លេតៗហ្នឹង, មែន​អត់?

  12. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 9 ខែ​មេសា 2009 / 7:29 ព្រឹក

    ធើ​អី​លឿន? ដល់​តែ ប្រាប់​ឲ្យ​ច្បាស់​ដែរ​ថា​ធើ​អី ព្រោះ​រឿង​ខ្លះ​យូរ😛

  13. វិចិត្រ ថ្ងៃ​ព្រហស្បតិ៍ ទី 9 ខែ​មេសា 2009 / 1:37 ល្ងាច

    បឿន ឈីពី ហ្នឹង​អី​គេ​?

  14. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 9 ខែ​មេសា 2009 / 2:11 ល្ងាច

    ឈីពី ជា​ឈ្មោះ​កន្លែង​មួយ​នៅ​ក្នុង​ខែត្រ ហ៊ូពេ ប្រទេស​ចិន។

  15. Posoky ថ្ងៃ​ព្រហស្បតិ៍ ទី 9 ខែ​មេសា 2009 / 7:22 ល្ងាច

    Still cannot play it brother! I download for disk 1 and disk 2 by Megaupload, totally i have 4 files (2files for disk1 and 2 file for disk2) whenever i play it say file need code or uncompress

  16. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 9 ខែ​មេសា 2009 / 8:05 ល្ងាច

    ពេល​បង​ដោនឡូត​រួច បង​នឹង​បាន​ file ពីរ pmcg-rc-cd1.avi.001 និង pmcg-rc-cd1.avi.002

    ប្រើ jsplit.exe ដើម្បី join file ពីរ​ហ្នឹង​ចូល​គ្នា នឹង​បាន​ file ឈ្មោះ pmcg-rc-cd1.avi ។ សាក​ចាក់​វា​មើល បើ​វា​ទារ​រក codec សាក​ប្រើ Media Player Classic ម្ដង។

    ដោនឡូត Media Player Classic http://www.easy-share.com/1904035711/MPC-HomeCinema.1.2.1008.0.rar

  17. Chhaya ថ្ងៃ​ព្រហស្បតិ៍ ទី 9 ខែ​មេសា 2009 / 11:09 ល្ងាច

    ចង់មើលណាស់​ តែទាញយកអត់បាន។ តើលោកជួយប្រាប់វិធីដែលងាយៗបានទេ?
    មេត្តា ករុណា មុទិតា ឧបេក្ខា

  18. Posoky ថ្ងៃសុក្រ ទី 10 ខែ​មេសា 2009 / 9:55 ព្រឹក

    YOYO I can play now with Media classic thank you bro!

  19. ទឹម បឿន ថ្ងៃសុក្រ ទី 10 ខែ​មេសា 2009 / 10:53 ព្រឹក

    Bravo bro!😀

  20. ទឹម បឿន ថ្ងៃសុក្រ ទី 10 ខែ​មេសា 2009 / 10:56 ព្រឹក

    ឆាយ៉ា៖ ខ្ញុំ​អត់​ដឹង​ថា​គួរ​ប្រាប់​ថា​ម៉េច​ទេ តែ​ចុច​តាម​លីង​ដោនឡូត​ហ្នឹង​ ហើយ​ធ្វើ​តាម​ការណែនាំ​របស់​វិបសាយ​នោះ​ទៅ ប្រហែល​ជា​បាន។😉

  21. សុភា ថ្ងៃសៅរ៍ ទី 11 ខែ​មេសា 2009 / 11:32 ព្រឹក

    រឿងនេះខ្ញុំមើលរួចដែរហើយ។ មានអីល្អមើលដែរតើ តែខ្ញុំមិនសូវយល់ទេព្រោះនិយាយ​ ភាសាចិន។ ហាហាហា

  22. Samady KS ថ្ងៃសៅរ៍ ទី 11 ខែ​មេសា 2009 / 5:14 ល្ងាច

    សុភា​ឯង មិន​សូវ​យល់​បាន​ន័យ​ថា​យល់​បាន​ខ្លះ ចំ​ណែក​ខ្ញុំ​វិញ​ចប់​ហ្មង​អត់​ដឹង​បន្តិច​សោះ អោយ​ខ្ញុំ​ស្តាប់​ភាសារ​ចិន​ដូច​ដឹក​គោ អោយ​មើល​ TV ចឹង….

  23. ពិសិដ្ឋ ថ្ងៃអាទិត្យ ទី 12 ខែ​មេសា 2009 / 10:47 ព្រឹក

    រួច​ឆ្នាំ​ថ្មី​ហើយ បង​បឿន​អត់​មាន​ទៅ​ណា​ទេ​អី? សង្ស័យ​នៅ​ដេក​មើល​រឿង​ហ្នឹង ​រហូត​ហើយទៅ​ ​!!!

  24. មាស សកល ថ្ងៃអាទិត្យ ទី 17 ខែ​មេសា 2011 / 12:40 ល្ងាច

    វា​ជា​រឿង​ដែល​ខ្ញុំ​ចូល​ចិត្ត​ជា​ងគេ​បំផុត​ ដោយ​សារ​រឿង​នេះ​ជា​រឿង​ត​ភាគ​ពី​រឿង​ សង្គ្រាម​រវាង សៀង​អ៊ី និង លីង​ប៉ាង ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s