លោកអ្នកប្រហែលធ្លាប់ឮ ឬធ្លាប់មើលរឿង សាមកុក ដែលជារឿងប្រវត្តិសាស្ត្ររបស់ចិនក្នុងអំឡុងឆ្នាំ២០០។ រឿង Red Cliff (ចិន 赤壁) ដែលខ្ញុំបកប្រែលេងថា ឈីពី ក៏ជារឿងសាមកុកដែរ តែវាមានត្រឹមតែពីរភាគ ឬត្រឹមប្រហែល៤ម៉ោងប៉ុណ្ណោះ។ ភាគទីមួយ ចេញនៅខែសីហា ២០០៨ ហើយភាគពីរទើបចេញថ្មីៗនេះ។ ខ្ញុំមិនធ្លាប់បានមើលរឿងសាមកុក ដែលមាន២០ ៣០ភាគនោះទេ តែរឿងនេះ ល្អមើលមែនទែន។
ដោនឡូត៖
Red Cliff I
Red Cliff II
រឿងហ្នឹងទំនងល្អមើលណាស់ហើយ
ខ្ញុំចូលចិត្តមើលអារឿងយុទ្ធសាស្រ្តទ័ពអញ្ចឹង ល្អមើលណាស
ចាំមើលខ្ញុំដោនឡូតវាយកទៅមើលសិន ធំៗណាស់
អគុណច្រើនហើយបង ទឹមបឿន
អរគុណ ខ្ញុំក៏ចូលចិត្តរឿងចិនចឹងដែរ។ ចាំទំនេរតិចចាត់ការរឿងណឹងហើយ 😀
មើលអត់ធុញរឿងអស់នឹង អរគុណបងបឿន!!!
តើរឿងនេះគេបកប្រែជាភាសាខ្មែរមែនទេ?
អត់បកជាខ្មែរទេ តែមាន subtitle អង់គ្លេស
ខ្ញុំដោនឡូតអត់បានផងនឹង…!
ធ្វើម៉េចបានគេដោនឡូតអត់អស់លុយ?
ចង់មើលរឿងនេះ…..!
អត់កើតទេចាក់អត់ចេញទេ ជួយប្រាប់ផងគេធ្វើម៉េចបានមើលបាន
Posoky អ្ហើយហេតុអី បានជាអត់ចេះចាក់, ហិហិហិ អោយបឿនជួយប្រាប់ទៅថាចាក់របៀបម៉េចនោះ…… ខ្ញុំចាក់តែមួយភ្លេតចេញភ្លាម,
ឡង់ឌី៖ ខ្ញុំដោនឡូតពីវិបសាយខាងលើហ្នឹងដែរ តាមតំណ rapidshare ។
បងសុគី៖ ប្រើកម្មវិធី HJSPIT ដើម្បី Join file 001 មកវិញ។
ហ្ន៎ក ឃើញអត់? បើមិនចេះទេ អាចសួរបៀន បានគាត់ស្អីក៏ចេះដែរ….ជំនាញហ្មង!
ចេះតែថាឌី!
ដោនឡូត hjsplit ពី http://www.freebyte.com/hjsplit/
បើធើអីក៏លឿនដែរ អត់ដែលយូ ទេតែមួយភ្លេតគឺបានហ្មង, ក្រែងធ្លាប់ប្រាប់ខ្ញុំតើ ថាអត់ចូលចិត្តធើអីយូៗ ទេចូលចិត្តតែមួយភ្លេតៗហ្នឹង, មែនអត់?
ធើអីលឿន? ដល់តែ ប្រាប់ឲ្យច្បាស់ដែរថាធើអី ព្រោះរឿងខ្លះយូរ 😛
បឿន ឈីពី ហ្នឹងអីគេ?
ឈីពី ជាឈ្មោះកន្លែងមួយនៅក្នុងខែត្រ ហ៊ូពេ ប្រទេសចិន។
Still cannot play it brother! I download for disk 1 and disk 2 by Megaupload, totally i have 4 files (2files for disk1 and 2 file for disk2) whenever i play it say file need code or uncompress
ពេលបងដោនឡូតរួច បងនឹងបាន file ពីរ pmcg-rc-cd1.avi.001 និង pmcg-rc-cd1.avi.002
ប្រើ jsplit.exe ដើម្បី join file ពីរហ្នឹងចូលគ្នា នឹងបាន file ឈ្មោះ pmcg-rc-cd1.avi ។ សាកចាក់វាមើល បើវាទាររក codec សាកប្រើ Media Player Classic ម្ដង។
ដោនឡូត Media Player Classic http://www.easy-share.com/1904035711/MPC-HomeCinema.1.2.1008.0.rar
ចង់មើលណាស់ តែទាញយកអត់បាន។ តើលោកជួយប្រាប់វិធីដែលងាយៗបានទេ?
មេត្តា ករុណា មុទិតា ឧបេក្ខា
YOYO I can play now with Media classic thank you bro!
Bravo bro! 😀
ឆាយ៉ា៖ ខ្ញុំអត់ដឹងថាគួរប្រាប់ថាម៉េចទេ តែចុចតាមលីងដោនឡូតហ្នឹង ហើយធ្វើតាមការណែនាំរបស់វិបសាយនោះទៅ ប្រហែលជាបាន។ 😉
រឿងនេះខ្ញុំមើលរួចដែរហើយ។ មានអីល្អមើលដែរតើ តែខ្ញុំមិនសូវយល់ទេព្រោះនិយាយ ភាសាចិន។ ហាហាហា
សុភាឯង មិនសូវយល់បានន័យថាយល់បានខ្លះ ចំណែកខ្ញុំវិញចប់ហ្មងអត់ដឹងបន្តិចសោះ អោយខ្ញុំស្តាប់ភាសារចិនដូចដឹកគោ អោយមើល TV ចឹង….
រួចឆ្នាំថ្មីហើយ បងបឿនអត់មានទៅណាទេអី? សង្ស័យនៅដេកមើលរឿងហ្នឹង រហូតហើយទៅ !!!
វាជារឿងដែលខ្ញុំចូលចិត្តជាងគេបំផុត ដោយសាររឿងនេះជារឿងតភាគពីរឿង សង្គ្រាមរវាង សៀងអ៊ី និង លីងប៉ាង ។