ចាស់ៗប្រហែលធ្លាប់ឮពាក្យនេះហើយ អ្នករៀនជំនាន់មុនៗក៏ប្រហែលជាធ្លាប់បានស្ដាប់គ្រូពន្យល់ពីពាក្យនេះទៀតផង។ ឥឡូវសូមសាកបកស្រាយទៅមើល។ ខែរះឆ្លងផ្លូវ កូនកើតមុនឪ ពតាដើរលេង តើសុភាសិតនេះមានអត្ថន័យយ៉ាងណាដែរ?
ព័ត៌មាន, កម្សាន្ត, ចំណេះដឹងផ្សេង ៗ …
ចាស់ៗប្រហែលធ្លាប់ឮពាក្យនេះហើយ អ្នករៀនជំនាន់មុនៗក៏ប្រហែលជាធ្លាប់បានស្ដាប់គ្រូពន្យល់ពីពាក្យនេះទៀតផង។ ឥឡូវសូមសាកបកស្រាយទៅមើល។ ខែរះឆ្លងផ្លូវ កូនកើតមុនឪ ពតាដើរលេង តើសុភាសិតនេះមានអត្ថន័យយ៉ាងណាដែរ?
អត់ស្គាល់សត្វពងតា អ៎ពតាអីផង កាត់យល់អត់ឃើញ! តែបងរចនាបានលូយមែន!!!ឲ្យមេដៃមួយណាបង!!!អេហ៌ បងសាកទៅពិភាក្សារឿងប្រវត្តិសាស្ត្រនៅប្លុកខ្ញុំម្តងមើលបង! កេកេកេ! 😉
រស្មី
បឿន
មានអី គ្រាន់បើដែរតើ ឌីសាញ បានល្អ បង្គួរ ! ខ្ញុំធ្លាប់ឭដែរតើ តែ របៀបនេះ ខែរះធ្លងផ្លូវ កូនកើត មុនឪ ពតាដើរលេង ! បឿនថាមើលតើមានន័យយ៉ាងណា ?
ចំពោះសុភាសិតបឿន បើតាមខ្ញុំជាហនុមានបានយល់ ចង់និយាយអំពី ការដឹងគុណរបស់កូនប្រុសចេះជួយថែរក្សារ ជីដូនជីតា ចាស់ជរា ត្រូវទេ? បើត្រូវ ខ្ញុំអត់ចង់បានអីច្រើនទេ សុំតែមែក្របីមួយ បានហើយគ្រាន់យកធ្វើពូជ ! ហាហាហា
សាកសមដែរតើលោក ហនុមាន។ ខ្ញុំធ្លាប់លឺ តែស្មានតែសុភាសិតកំប្លែងតើ មិននឹកថាមាន អត្ថន័យអីផងទេ 😉
នេះជាចំណោទឬជាប្រដៅទេដឹង
បឿនវាជាសុភាសិតជំនាន់ លន់ ណុល គឺដៀមដាមសម្តេចសីហនុ ។
ខែរះឆ្លងផ្លូវនោះគឺដៀមដាមថាលោកខែធម្មតា ខ្មែរតែងហៅថារះឆ្លងភ្នំ តែមករះឆ្លងផ្លូវគឺរយៈចម្ងាយវាមិនឆ្ងាយទេ ឬជាផ្លូវកាត់ (ខ្ញុំមិនសូវច្បាស់ដែរកន្លែងហ្នឹង) ។ ហើយកូនកើតមុនឪពតាដើរលេងនោះ មានន័យថា សម្តេចសីហនុឡើងគ្រងរាជបន្ទាប់ពីជីតាខ្លួន(ព្រះបាទមុនីវង្ស)បន្ទាប់មកទើបដាក់រាជ្យវិញឲ្យឪពុកខ្លួន(ព្រះបាទសុរាម្រិត)ឡើយសោយរាជ្យ ហើយខ្លួនព្រះអង្គកាន់អំណាចប្រឡូកក្នុងនយោបាយជាប្រមុខរដ្ឋ ។ល។
និយាយទៅវាមិនមែនជាសុភាសិតអប់រំទេ តែជាសុភាសិតដៀមដាមនយោបាយតែប៉ុណ្ណោះ ។
អូ!សុំបន្ថែមបន្តិច គេមិនមែននិយាយថាកូនកើតក្រោយឪទេ តែគេនិយាយថាកូនកើតមុនឪ ។
“ខែរះឆ្លងផ្លូវ កូនកើតមុនឪ ពតាដើរលេង”
អានដំបូងថាស្មានថា ពងតា!
ខ្ញុំស្មានតែជាពាក្យប្រដៅ ចាំទៅសួរម៉ែសិន 😀
មិនមែនសុភាសិតទេ ,វាជាពុទ្ធទំនាយ។
I am sorry. I am not good at typing Khmer. This is a PuthTumNeay, if you want to see or find out, you can go to find some kind of this books and some have interpretation. We need to link or interpret the answer with what has happen in society not just the current situation but about the flashback of history and predict about the future(you need to take a long prediction or way back in the paste).
តាមពិត គឺកូនកើតមុនឪពិតមែន ខ្ញុំបានកែហើយ។
សុខសប្បាយទេបឿន? បែកយូរនឹកដល់ហើយ 😀
បងបឿនមិនដឹងពេលណាបានបងប្រាប់ពីរបៀបធ្វើប្លុកហ្នឹង? កំណាញ់ម៉្លេះ!
សុភាសិតនេះចាំខ្ញុំសួរម៉ែសិន
– ការបកស្រាយរបស់ ហនុមាន សមម្យ៉ាង
– ការបកស្រាយរបស់វីរិយា ក៏ម្យ៉ាង របៀបឧទាហរណ៍
តើមានអ្នកណាអាចបកស្រាយឲ្យច្បាស់ជាងនេះទៀតទេ។
– សួស្ដីចន្ទ នឹកចន្ទដូចគ្នា 😀
– សុភក្ត្រ ខ្ញុំមិនឃើញវិបសាយសុភក្ត្រផង ធ្វើម៉េចខ្ញុំជួយប្រាប់បាន។
វេបសាយរបស់ខ្ញុំគឺ http://www.battambanglife.wordpress.com
សុភក្ត្រ សូមមើលអត្ថបទពីរនេះ នឹងអាចដោះស្រាយបញ្ហាហ្នឹងបាន
សំណូមពរតូចមួយ ទាក់ទងនឹងអក្សរយូនីកូដរបស់ខ្មែរ
និង
មួយជ្រុងទៀតនៃខ្មែរយូនីកូដ និង អក្ខរាវិរុទ្ធខ្មែរក្នុងកុំព្យូទ័រ
សង្ឃឹមថាខ្ញុំឆ្លើយត្រូវបញ្ហារបស់សុភក្ដ្រ
ខំត្រលប់មកមើលវិញស្មានតែមានអ្នកណាមកបកស្រាយថែមទៀត ។
ចេញពីធ្វើការឆ្លៀតយកកូនទៅលេងផ្ទះយាយតា ក៏បានសួរគាត់អំពី
រឿងហ្នឹង ។ គាត់និយាយថា មានទាក់ទងនឹងសាសនាព្រះពុទ្ធ តែពួក
គាត់មិនបានចាំច្បាស់ ព្រោះកាលនោះរស់នៅទាំងត្រដរសឹងមិនបាន
រស់ ។
ខាងក្រោមនេះគ្រាន់តែជាការកាត់ស្មានរបស់ខ្ញុំក្រោយស្តាប់គាត់រួច ។
ខែរះឆ្លងផ្លូវ ៖ ខែគឺជាពន្លឺត្រជាក់ ឆ្លងផ្លូវគឺជាការផ្សព្វផ្សាយព្រះធម៌
កូនកើតមុនឳ ៖ អោយកូនទៅបួស – ខ្មែរថាសងគុណឱពុកម្តាយ
ពតាដើរលេង ៖ លោកនិមន្តបិណ្ឌបាត – បាតលោកចាត់ទុកជាតា
បើមានខុសឆ្គង សូមអភ័យទោស ព្រោះខ្ញុំមិនបានដឹងថាន័យពិតប្រា
កដយ៉ាងណាទេ ។
អត់មានអ្នកណាខុស ឫ ត្រូវទេ បើគិតទៅប្រហាក់ប្រហែលគ្នា វិរិយ៉ា ក៏ម្យ៉ាង ម៉ន ក៏ម្យ៉ាងដែរ តែបើយកត្រូវគឺយោលតៅតាម កាលះទេសះ នឹងសម័យ ទាក់ទងហឹងសម្តេចសីហនុច្រើនជាង ព្រោះ
ព្រះអង្គចូល គ្រងរាជ្យ ដេញពួកបារាំងសេស ទៅស្រុកវាវិញ កាលព្រះមិតាទ្រង់ សុរាម្រិតនោះ ពួកបារាំងមិនពេញស្រុកអី នេះហើយពាក្យថា កូនកើតមុនឪ ហើយពតាដើរលេងនោះ គឺនាំកេរ័ត្រកូល(បន្តកេរ៏ឈ្មោះ)តរៀងមក បោះគិតទៅសីុសងតែនឹងការយល់ឃើញរាងខ្លួនទេ !
និយាយដូច hanumanking ត្រូវដែតែវាមិនសូវចំ
សុភាសិតនេះ មានន័យកោតសរសើរប្រាជ្ញាការចេះដឺងរបស់យុវជនក្មេងសម័យថ្មី “ពាក្យថាកើតមុនឪមានន័យថាចេះមុនឪ ឬចេះច្រើនជាងឪពុកដែលគាត់បានចេះមកពីមុនបណ្តាចំណេះវីជ្ជារបស់គាត់ឯឡូវបានចាស់កំរិលហើយ…ចំពោះតាវិញគាត់ចាស់ហួសប្រមាណខួក្បាលរិចរលលែងចាំអ្វីទៀតហើយគាត់វង្វេងវង្វាន់ដើរដេកអង្គុយពុំបានប្រៀបដូចជាក្មេងតូចមួយអីញ្ជឹង …
និយាយដូច hanumanking ត្រូវដែតែវាមិនសូវចំ
សុភាសិតនេះ មានន័យកោតសរសើរប្រាជ្ញាការចេះដឺងរបស់យុវជនក្មេងសម័យថ្មី “ពាក្យថាកើតមុនឪមានន័យថាចេះមុនឪ ឬចេះច្រើនជាងឪពុកដែលគាត់បានចេះមកពីមុនបណ្តាចំណេះវីជ្ជារបស់គាត់ឯឡូវបានចាស់កំរិលហើយ…ចំពោះតាវិញគាត់ចាស់ហួសប្រមាណខួក្បាលរិចរលលែងចាំអ្វីទៀតហើយគាត់វង្វេងវង្វាន់ដើរដេកអង្គុយពុំបានប្រៀបដូចជាក្មេងតូចមួយអីញ្ជឹង … ដូចជាសុភាសិតរបស់ វៀតណាមួយនិយាយថា” កូនលើសឪ ផ្ទះមានបុណ្យ”
Vibol
ដូចខ្ញុំបាននិយាយរួចហើយ អត់មានខុសត្រូវទេ អត្ថន័យមានលទ្ធផលដូចគ្នា ព្រោះយោងទៅតាមការយល់របស់យើងម្នាក់ៗ ឲ្យខ្ញុំទៅយល់ដល់សុភាសិត វៀតណាម ឯណា
គ្រាន់តែខ្មែរមួយនេះគិតមិនចេញផងហ្នឹង ! ហាហាហា
អូរ ! ភ្លេចប្រាបអ្នករាល់គ្នា ថាខ្ញុំបានដំឡើង ប្លកមួយ ចង់អញ្ចើញអ្នករាល់គ្នា ទៅ ទស្សនា នេះគឺ អស័យដ្ឋាន http://khmer4life.wordpress.com
កាលពីរៀននៅមហាវិទ្យាល័យធ្លាប់លឺគ្រូនិយាយម្តងដែរ តែមិនសូវជាច្បាស់
ដូចនេះបើសិនជាបងៗដឹងសូមជួយពន្យល់ផងព្រោះខ្ញំចង់។ ម្យ៉ាងទៀតខ្ញំទើប
ចូលមកកាន់គេហទំព័រនេះ។
សួស្ដី អ្នកទាំងអស់គ្នា
សុំល្បងឆ្លើយតាមចាំបានខ្លះៗបន្តិចចុះ ខុសត្រូវយ៉ាងណាកុំប្រកែប្រកាន់ខ្ញុំអី។
កូនណាដែលឆ្លាតជាងឪពុក រៀនបានចេះចាំច្រើនជាងឪពុក ឬក៏ថាបានដល់ថ្នាក់ខ្ពស់ជាងឪពុក គេសន្មតថា កូននោះកើតមុនឪហើយ ។ រៀនបានចប់បានចេះហើយចេញធ្វើការងារជារាជការក្តី រកស៊ីជួញដូរឯកជនក្តី ក៏នឹងបានឡើងបុណ្យស័ក្តិឬបានកាក់កបក្លាយជាអ្នកមានធូរធា មានគេ
គោរពស្រឡាញ់រាប់អាន ហើយកូននោះរមែងមានឈ្មោះបោះសម្លេងដែលភ្ចាប់
ទាំងឈ្មោះត្រកូលជាមួយផងដែរ ស្ទើរគ្រប់ទីកន្លែង ។ តាមទំលាប់ពីដើមមក
ខ្មែរយើតែងរើសយកឈ្មោះជីតាមកដាក់ជាឈ្មោះត្រកូលឬនាមត្រកូល តែអីឡូវ
ឃើញខ្លយកត្រឹមតែឈ្មោះឧពុកមកដាក់ ខ្លះដាក់បន្តពីត្រកូលឪពុកមកមិនដឹងថា
ឈ្មោះតារបស់អ្នកត្រឹមណាមកទេ ។ ទៅណាគេស្គាល់គេល្បីថាល្អដោយទាំងឈ្មោះជីតាផងហ្នឹងហើយ គេសន្មត
ហៅថា ពតាដើរលេង នោះ ។ ភាពថ្លៃថ្នូរត្រចះត្រចង់ដល់វង្សត្រកូលបែបនេះ
ចាស់ៗបានឧិ្យតម្លៃប្រៀបដូចទៅពន្លឺព្រះច័ន្ទដែលរះភ្លឺខ្លាំងនៅពេលយប់ដែល
ចាប់ពី៨កើតទៅ គឺចាប់ពីខែរះឆ្លងផ្លូវទៅ ។ រះឆ្លងផ្លូវយ៉ាងម៉េច ?
ខាងខ្នើត គឺចាប់រាប់ពី១កើតទៅ លោកខែរះនៅតែឯទិសខាងលិចនៅឡើយទេ ហើយក៏លិចបាត់ទៅវិញទៅ មែនទេ ? ពីមួយយប់ទៅមួយយប់់ខែចាប់រះកាន់តែ
(គឺយើងផ្តើមមើលឃើញពីក្បាលល្ងាចទៅ)ខ្ពស់ទៅៗរហូតដល់៧កើតក៏មកនៅចំ
ពីលើក្បាលយើងឈៀងចាងលិចបន្តិចតែម្តង ។ចាប់ពីរាត្រីទី៨កើតទៅ យើង
មើលឃើញលោកខែភ្លាមនៅលើក្បាលយើងតែបានឈៀងរំលងឆ្លងទៅទិសខាង
កើតម្តងវិញ ដែលចាស់ៗបាននាំគ្នាសន្មតហៅថាខែរះឆ្លងផ្លូវហើយ ហើយចាប់ពី
ពេលនោះទៅទល់ពេញបូរណ៍ ខែភ្លឺបើប្រៀបទៅនឹងភាពខ្មៅងងឹតអន្ធការ
គឺភ្លឺត្រចះត្រចង់ ត្រចះត្រចង់ដូចកូនដែលកើតមុនឪហើយបានពតាដើរលេង
ដែរនោះ ។ បឿនគួរូបដាក់លោកខែខាងឆ្វេងដៃនោះត្រូវម៉ាច់ហើយ ។
ដូច្នោះហើយបានជាមានពាក្យចាស់ទុំប្រដូចថា គឺភ្លឺដូចខែរះឆ្លងផ្លូវអញ្ចឹង ចំពោះ
កូនណាដែលកើតមុនឪ ហើយថែមទាំងអាចពតាដើរលេងបានទៀតផង ។ ដល់
ការដាក់ជាប្រស្នាសំរាប់ល្បងប្រាជ្ញា គេនិយាយកាត់ខ្លីៗមកថា៖ តើមានន័យ
ថាម៉េចទៅដែលថា ខែរះឆ្លងផ្លូវ កូនកើតមុនឪ ពតាដើរលេង ?
សូមអរគុណ
ឆាយ៉ា
( មេភូមិនៅ បណ្តាញសង្គម សប្បាយៗ http://sabbaysabbay.ning.com/ )
អស្ចារ្យណាស់លោកឆាយ៉ា! អរគុណច្រើន
ភាសិតនេះមានពាក់ព័ន្ធនិងហេតុការណ៍ពីរ: តែសុំឆ្លើយ១សិន
រឿងនេះចង់និយាយដល់សម្តេចឪ{ព្រះនរោត្តមសីហនុ}
ខែរះឆ្លងផ្លូវគឺសំដៅដល់មុនរាជ្យសម្តេចឪគឺរាជ្យព្រះបាទស៊ីសុវត្ថិ បើតាមទំលាប់រាជ្យវង្សភាគច្រើនពេលដែលមហាក្សត្រសោយទីវង្គតទៅ គឺកូនត្រូវស្នងរាជ្យបន្ត តែរឿងនេះផ្សេងទៅវិញ។ សែរាជ្យវង្សមាន២ : សែនរោត្តម សែស៊ីសុវត្ថិ ពេលព្រះបាទស៊ីសុវត្ថិសោយទីវង្គតទៅបារាំងបានលើកសម្តេចឪឧ្យឡើងសោយរាជ្យ (ដោយយល់ថាព្រះអង្គនៅក្មេងស្រួលត្រួតត្រា?) ខែរះឆ្លងផ្លូវគឺ សម្តេចឪសោយរាជ្យឆ្លងសែពីស៊ីសុវត្ថិមកសែនរោត្តម ។
កូនកើតមុនឪគឹ សម្តេចឪបានសោយរាជ្យមុនឪ(បីតា) ព្រះនរោត្តមសុរាម្រឺត។
ពតាដើរលេងគឺ បានលើកតម្កើងសែនរោត្តមឡើងវិញ ព្រះបាទនរោត្តមគឺជាអយ្យកោ=ជីតាខាងបីតា
ព្រះបាទស៊ីសុវត្ថិគឺជាអយ្យកោ=ជីតាខាងមាតា។
Woow….Great discussion….I don’t know anything about this,but I’m very excited with this proverb and all of ur ideas..Thanks for post these…I love it so much
សូមពិនិត្យមើលតំណភ្ជាប់ខាងក្រោម
http://choukhmer.blogsome.com/2010/07/20/khe-reah-chhlang-plov-kon-keut-mon-ov/
សម្រាប់ការអត្ថាធិប្បាយនៃសុភាសិតផ្សេងទៀត សូមចុចលើតំណភ្ជាប់ខាងក្រោម
http://choukhmer.blogsome.com/khmer-vocabulary/khmer-proverbs-with-explanation-by-ly-thaily/ly-thaily-khor/
ពាក្យថាត្រូវបានគេសន្មតនោះ ហាក់នៅមិនទាន់មានភាពប្រត្យក្រនៅ
ឡើយទេយើងសន្មតចេះ លោកសន្មតចុះ ចឹង អ្នកណាក៏អាចសន្មតបាន
ទៅតាមការយល់ដឹងតាមរបៀបបុថុជ្ជន ។ ចំពោះខ្ញុំ តែងធ្លាប់និទានមួយ
ជាតំណមកថា ភាសិតនេះ គឺ ចង់សំដៅទៅលើ ភាពដ៏វ័យឆ្លាត ក្នុងព្រះ
រាជដឹកនាំជាព្រះអគ្គមគ្គុទេសក៍ដ៏រុងរឿងភ្លឺស្វាង ព្រះបាទនរោត្តម
សីហនុវរ្ម័ន គួរពិចារណាដែរ ប្រជារាស្រ្ត តាំងពីសម័យដ៏យូរលង់មក
មិនដែលបានពើបប្រទះនឹង ក្សត្រវ័យក្មេង ព្រះជន្ម១៩វស្សាឡើង
គ្រោងរាជ្យ ហាហាឆ្លាតរហូតដល់ទៅធ្វើបដិវត្តិ បន្តិចម្ដងៗដោយមិន
ដឹងខ្លួន ដែលផ្ទុយពីព្រះរាជបំណងរបស់ ជីតា និង បិតារបស់លោក ……។ ខុសឆ្គង ត្រូវយ៉ាងណាសូមកុំថាអីថាវ៉ាន់ សូមអរគុណ!
បងបងណាមានKhmer WordPress 2.0.1ជួយuploadឡើងឲ្យសូមផង។ ខ្ញុំនៅវៀតណាមពីបាកស្វែងរកណាស់។។។។
សូមអរគុណទុកជាមុនណា
ym: msuvanh@yahoo.com
@@
សុភាសិតនេះពិតជាមានតម្លៃសម្រាប់មនុស្សជាជំនន់ក្រោយ
សម្រាប់ជាសតិអារម្មណ៍របស់កុលបុត្រកុលធីតាជាប្រយោជន៍
ទូទៅសម្រាប់អ្នកប្រព្រឹត្ដនិងអនុវត្ដ
ភាសិតនេះបើតាមខ្ញុំធ្លាប់ដឹងមកគឺ ពាក់ព័ន្ធទៅនឹង ព្រះបាទសម្ដេចនរោត្តមសីហនុ
(ខែរះឆ្លងផ្លូវ ខែរះឆ្លងផ្លូវ ជូនតាដើរលេង) គឺជាសុភាសិតអប់រំដល់កូនចៅ
មាតាបិតាដូចជាខែរះបំភ្លឺផ្លូវដល់កូនជាបុព្វទេវា បុព្វាចរ្យនេះសំដៅលើអាចារ្យខាងដើម មាតាបិតាគឺជាគ្រូអាចារ្យដែលបាន អប់រំទូម្មាន ប្រៀនប្រដៅកូនចៅអោយខិតខំរៀនសូត្រ ចេះគោរពចាស់ទុំ គ្រូបាអាចារ្យ ចេះធ្វើអំពើល្អ ដោយកាយវាចាចិត្ត គោរពច្បាប់សង្គម និងមិនប្រព្រឹត្តអំពើអាក្រក់ទុច្ចរិតដែលនាំអោយសង្គមស្អប់ខ្ពើម។ នៅពេលដែលកូនប្រុសស្រីមានចំណេះដឹងខ្ពស់ មានកិត្តិយស មានបុណ្យស័ក្តិ មានទ្រព្យសម្បត្តិ មានគេគោរពស្រលាញ់រាប់អានត្រូវចេះដឹងគុណនិង ចេះតបស្នងសងគុណចំពោះមាតាបិតារបស់ខ្លួន ចេះស្រលាញ់ថែរក្សាបងប្អូន ពូជពង្សវង្សត្រកូលផៅសណ្តាន ចេះជួយទុក្ខធុរៈ ញាតិមិត្តមិនរើសអើង និងមិនប្រកាន់វណ្ណៈឡើយ។
(ខែរះឆ្លងផ្លូវ កូនកើតមុនឪ ពរតាដើរលេង)មានន័យថា៖ស្រលាញ់កូនមួយតៅ ស្រលាញ់ចៅមួយថាំង។
ពិតជាមានអត្ថន័យជាជ្រៅមែន សូមសរសើរ👏