ពុម្ពអក្សរ​ខ្មែរ​ថ្មី ក្នុង​​វិនដូស៍​ប្រាំពីរ


វិនដូស៍​ប្រាំពីរ​ បាន​បន្ថែម​ពុម្ពអក្សរ​ខ្មែរ​ថ្មី​មួយ ឈ្មោះ Khmer UI (Khmer UI, Khmer UI Bold) ។ អក្សរ​នេះ​មិន​តូច​ដូច ពុម្ពអក្សរ​ដូនពេញ និង​មូល​បុរាណ ក្នុង​វិនដូស៍​វិស្តា​ទេ អក្សរ​ដែល​ឃើញ​ខាងក្រោម ទំហំ ២៨។

khmer-uiយក​ពុម្ពអក្សរ​នេះ

50 thoughts on “ពុម្ពអក្សរ​ខ្មែរ​ថ្មី ក្នុង​​វិនដូស៍​ប្រាំពីរ

  1. សំណាង ថ្ងៃអង្គារ ទី 24 ខែ​មីនា 2009 / 12:04 ល្ងាច

    អរគុណ​ច្រើន, បងបឿន!

  2. រតន៍ ថ្ងៃអង្គារ ទី 24 ខែ​មីនា 2009 / 4:23 ល្ងាច

    មងបឿន, មាន​អាវីនដូសឹវេន ហ្នឹងទេ? ចែកគ្នាប្រើផង!

  3. ទឹម បឿន ថ្ងៃអង្គារ ទី 24 ខែ​មីនា 2009 / 4:28 ល្ងាច

    មាន! បើ​រតន៍​នៅ​ខ្មែរ ខ្ញុំ​អាច​យក​ស៊ីឌី​ទៅ​ឲ្យ​បាន។

  4. និមល ថ្ងៃអង្គារ ទី 24 ខែ​មីនា 2009 / 5:54 ល្ងាច

    គេ​ធ្វើ​ជើង​ស «្ស» ខុស​ហើយ។ ជើងស «ស្ស» ត្រូវ​កួច​ចេញ​ក្រៅ។

  5. ForYou ថ្ងៃអង្គារ ទី 24 ខែ​មីនា 2009 / 6:55 ល្ងាច

    ឆ្ងល់ដែរ ម៉េចក៏មិនព្រមធ្វើឲ្យស្អាតជាងនេះហ្ន៎! ធ្វើមើលក្មេងលេងដី។
    ខ្ញុំអត់ចេះបង្កើត បើខ្ញុំចេះវិញ

  6. RAsmey ថ្ងៃអង្គារ ទី 24 ខែ​មីនា 2009 / 9:23 ល្ងាច

    អក្សនេះមើលទៅទំនើបផ៎សគេ!​ តែគេថាជើង«ស»ខុសគួរតែកែរចេញឲ្យហើយ។ I download already but don’t know what to do next! kekekeek ល្ងង់មែនខ្ញុំនែក‌! គេធ្វើហើយគ្រាន់តែយកមកប្រើក៏មិនចេះ យ៉ាប់នេះយ៉ាប់!

  7. ហនុមាន ថ្ងៃពុធ ទី 25 ខែ​មីនា 2009 / 12:02 ព្រឹក

    For You

    និយាយខុសហើយ មិនមែនអត់ចេះបង្កើតទេ គឹមិនដឹងរបៀបឆ្វើពុម្ពអក្សរ អារឿងបង្កើតនោះ ហ្វយូ ប្រហែលមានកូនមួយផ្លូនហើយ ! ហាហាហា ភិសីុ(PC)អន់យ៉ាងហ្នឹងឯង​ ហ្វយូ អើយ បើ ម៉ាក់(Mac)វិញទើបឡូយ !

  8. វីរិយា ថ្ងៃពុធ ទី 25 ខែ​មីនា 2009 / 8:41 ព្រឹក

    អត់​ស្អាត​ទេ! យក​ធ្វើ​លិខិត​ជា​ផ្លូវ​ការ​មិនបាន​!

  9. ទឹម បឿន ថ្ងៃពុធ ទី 25 ខែ​មីនា 2009 / 8:41 ព្រឹក

    ពុម្ព​អក្សរ​ហ្នឹង ពេល​សរសេរ​ យូ ស្រៈ អូ លោត​ឡើង​ទៅ​ខាង​លើ។

  10. ទឹម បឿន ថ្ងៃពុធ ទី 25 ខែ​មីនា 2009 / 8:42 ព្រឹក

    រស្មី គ្រាន់តែ​ចម្លង​ពុម្ពអក្សរ​ដោនឡូត​បាន​ហ្នឹង​ដាក់​ក្នុង C:\Windows\Fonts អាច​ប្រើ​បាន​ហើយ។

  11. RAsmey ថ្ងៃពុធ ទី 25 ខែ​មីនា 2009 / 11:09 ព្រឹក

    អរគុណបងបឿន‌!ណាស់ ខ្ញុំគិតថាពុម្ពអក្សរនេះបើយកទៅប្រើក្នុងការងារ តុបតែងរចនាល្អជាង ប្រើក្នុងលិខិតស្មាម។ ទោះជាយ៉ាងណាក៏ដោយអ្នកធ្វើពុម្ពអក្សនេះគួរ ពិនិត្យទៅលើបញ្ហាមួយចំនួនដូចខាងលើ និងបន្ទាន់សម័យវាឲ្យកាន់តែប្រសើរជាងនេះណា៎។ ខ្ញុំសូមសរសើរអស់អស់ពីចិត្តពីគំនិតឆ្នៃប្រឌិតរបស់អ្នក!
    អរគុណច្រើន!!! អូរបងបឿនខ្ញុំចូលចិត្តប្លុកបងមែនទែនតែងណែយកអ្វីដែលមានប្រយោជន៌ និងគួរជាទីចាប់អារម្មណ៍។ អរគុណចំពោះការចែករំលែក!​សំណាងល្អបង!🙂
    រស្មី

  12. និមល ថ្ងៃពុធ ទី 25 ខែ​មីនា 2009 / 12:03 ល្ងាច

    ពុម្ព​អក្សរ​ដែល​បង​ហុង​ធ្វើ​ល្អ​ជាង​ឆ្ងាយ​ណាស់។

  13. សុខហេង ថ្ងៃពុធ ទី 25 ខែ​មីនា 2009 / 2:53 ល្ងាច

    ពុម្ភ​ថ្មី​ប្លែក​ខុស​ពី​គេ !

    sokhengkh.wordpress.com

  14. sopheak009 ថ្ងៃពុធ ទី 25 ខែ​មីនា 2009 / 3:35 ល្ងាច

    ឡូយណាស់ហ្ន តើអាវិនដូសេវិនហ្នឹង អាចតំលើងលើម៉ាស៊ីន CPU 2.26Ghz 352of RAM បានអត់ហ្នបងបឿន?​

  15. ទឹម បឿន ថ្ងៃពុធ ទី 25 ខែ​មីនា 2009 / 4:00 ល្ងាច

    សុភក្ត្រ​ថែម​រេម​ឲ្យ​បាន ១​ជីហ្គាបៃ អាច​ប្រើ​វិនដូស៍​ប៧​បាន​ហើយ។

  16. sopheak009 ថ្ងៃពុធ ទី 25 ខែ​មីនា 2009 / 9:47 ល្ងាច

    អរគុណបង តែខ្ញុំខ្លាចតែដើរយឹតទេព្រោះ CPU​ ខ្ញុំ Celeron ហ្នឹង។ខ្ញុំមានឡេបថបមួយទៀត ឡាយសិន​ វិស្តា។បើខ្ញុំចង់ដំលើងវិនដូស៏៧ តើឌីសឡាយសិនដើមរបស់វាហ្នឹងអាចស្គាល់ ដ្រាយវឺ អត់?

  17. kooms ថ្ងៃ​ព្រហស្បតិ៍ ទី 26 ខែ​មីនា 2009 / 8:31 ព្រឹក

    មើល​ទៅ​ដូចជា​មេច​មិន​ដឹង​ទេ តែ​យ៉ាង​ណា​វា​បាន​ធំជាង​ពុម្ភអក្សរដែល​នៅ​ក្នុង​ Vista

  18. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 26 ខែ​មីនា 2009 / 9:19 ព្រឹក

    សុភក្ត្រ៖ សេឡឺរ៉ន​ក៏​អាច​ដំឡើង​បាន​ដែរ។ តាម​ពិត តម្រូវការ​រេម​​របស់​វា​​២​ជី តែ​ទោះ​ជា​រេម​ត្រឹមតែ​៥១២​មេ ក៏​អាច​ដំឡើង​បាន។ ឡែបថប វា​មាន​ដ្រាយវើ​ប៊ែកអាប់​នៅ​ក្នុង​នោះ​​ស្រាប់។ កូពី​ដ្រាយវើ​នោះ​ទុក ពេល​ដំឡើង​វិនដូស៍​ប្រាំពីរ​រួច សឹម​យក​ដ្រាយវើ​នោះ​មក​ដំឡើង។ តែ​បើ​រក​មិន​ឃើញ អាច​រក​កម្មវិធី​ប៊ែកអាប់​ដ្រាយវើ​ទាំង​នោះ​ទុក​សិន។

  19. sopheak009 ថ្ងៃ​ព្រហស្បតិ៍ ទី 26 ខែ​មីនា 2009 / 9:41 ព្រឹក

    អរគុណណាស់បង។ខ្ញុំនឹងសាកល្បងមើល។
    បងអើយសួរមួយទៀត។(ជ្រុលសួរ សួរអោយណាណីហ្មង) បងមាន patch របស់​ IDM អត់? អោយលីងក៏បានដែរណាបង។អាឌីអឹមរបស់ខ្ញុំ វើសិន ៥​​ ១១។

  20. ចិន ខ្មៅ ថ្ងៃ​ព្រហស្បតិ៍ ទី 26 ខែ​មីនា 2009 / 3:39 ល្ងាច

    មានអារម្ម​ណ៍ល្អពេលបានប្រើរបស់ថ្មីៗ! លូយ កាលីប! អស្ចារ្យមែនបង! អរគុណបង ច្រើនហើយ!

  21. កូនខ្មែរ-បារាំង ថ្ងៃ​ព្រហស្បតិ៍ ទី 26 ខែ​មីនា 2009 / 4:30 ល្ងាច

    Merci beaucoup Boeun pour la mise à disposition des nouveaux fonts khmers !
    Bonne continuation !

  22. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 26 ខែ​មីនា 2009 / 4:33 ល្ងាច

    និយាយ​សុទ្ធតែ​ប៉ារ៉ាំង​ខ្ញុំ​ម៉េច​ចេះ ហេហេ

  23. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 26 ខែ​មីនា 2009 / 4:33 ល្ងាច

    និយាយ​ទៅ ខ្ញុំ​ស្រឡាញ់​ម៉ូដ​អក្សរ​នេះ វា​ប្លែក

  24. RAsmey ថ្ងៃ​ព្រហស្បតិ៍ ទី 26 ខែ​មីនា 2009 / 5:08 ល្ងាច

    បងអើយ ចំឡងយកទៅដាក់ហើយតែនៅតែប្រើមិនបាន!
    បងហា៎ ខ្ញុំប្រើ Mac និង Window Xp. gonna change from window xp to window 7. but I have only one drive> I fraid when I change it will take affect erer na bong than what can I do and how to install it? Pls help me na bong Boeun! thanks

    With loves!!!

    Rasmey

  25. sopheak009 ថ្ងៃ​ព្រហស្បតិ៍ ទី 26 ខែ​មីនា 2009 / 9:55 ល្ងាច

    បងអើយ ដោនឡូតអត់បានទេ។បានតែមេរោគទៀត។ វាអោយរង់ចាំ។តែចាំហើយវាអត់អោយលីងសោះ។

  26. sopheak009 ថ្ងៃ​ព្រហស្បតិ៍ ទី 26 ខែ​មីនា 2009 / 10:01 ល្ងាច

    សួរមួយទៀតបង?
    បងមានរបៀបធ្វើវេបប្លក់ហ្នឹងទេ? ខ្ញុំខំសរសេរដែរ តែសរសេរមិនដឹងម៉េចទេ វារញ៉េរញ៉ៃដល់ក ហើយ។​ មិនដឹងធ្វើជាចំណាត់ថ្នាក់ក្រុម ក៏មិនដឹងដែរ។បងមានអត់? ជា​ភីឌីអេហ្វក៏បានដែរ ទុកខ្ញុំមើល ហើយរៀនសរសេរ។

  27. ទឹម បឿន ថ្ងៃសុក្រ ទី 27 ខែ​មីនា 2009 / 8:41 ព្រឹក

    សុំ​មើល​ប្លក់​សុភក្ត្រ​បន្តិច​មើល៍

  28. ម៉ន ថ្ងៃសុក្រ ទី 27 ខែ​មីនា 2009 / 11:31 ព្រឹក

    អក្សរនេះមានឈ្មោះថា Khmer UI តែខ្មុំមិនដឹងថា UI ជាអក្សរកាត់របស់អីទេ
    កន្លែងខ្ញុំធ្វើការ UI គឺជាអក្សរកាត់របស់ User Interface ។ គេធ្វើអោយអក្សរ
    ខ្នាតទាបតាមមើលដើម្បីអោយឃើញតួធំបន្តិច ។ ទោះស្អាតមិនស្អាតក៏គេខំ
    ចំណាយពេលធ្វើវាដែរ បើប្រើឬមិនចង់ប្រើស្រេចតែយើងទេតើ ។

  29. ទឹម បឿន ថ្ងៃសុក្រ ទី 27 ខែ​មីនា 2009 / 11:35 ព្រឹក

    បង​ម៉ន​និយាយ​ហ្នឹង​ត្រូវ​ហើយ

  30. ហនុមាន ថ្ងៃសៅរ៍ ទី 28 ខែ​មីនា 2009 / 2:12 ព្រឹក

    ម៉ន

    មានប្រសាន៏នោះត្រូវហើយ តែបើធ្វើត្រាប់តាមអក្សរខ្មែរមិនស្អាត វានាំឲ្យខូចកិត្តិយសដល់ខ្មែរ
    ចុះបើអ្នកណាម្នាក់មិនស្គាល់អក្សរខ្មែរច្បាស់លាស់ ហើយគេឃើញអក្សរពុម្ពនេះ គេមិនថាអក្សរយើង មិនកើត មែនទេ? បើតាមការស្មានមើលរបស់ខ្ញុំ khmer UI មិនមែនជា ជនជាតិខ្មែរ Design ទេ ។ ខ្ញុំចង់និយាយថា ក្រៅពី ជនជាតិខ្លួន គ្មានអ្នកណាដឹងច្បាស់ ពីប្រវត្តិ ឫ ក៏អរិយ្យធម៏ របស់ជាតិខ្លួនបានទេ

  31. sopheak009 ថ្ងៃសៅរ៍ ទី 28 ខែ​មីនា 2009 / 12:37 ល្ងាច

    មើចុះ តែកុំថាអីណា។ព្រោះវាអត់ស្អាតហើយរញ៉េរញ៉ៃទៀត។

  32. Loto ថ្ងៃអាទិត្យ ទី 29 ខែ​មីនា 2009 / 10:51 ព្រឹក

    ស្អាតមិនស្អាតវាមិនមែនជាបញ្ហាចោទទេ តែធ្វើវាខុស​ ជើងសគួចចូលក្នុងអីណា​ អាប់មុខខ្មែរខ្លាំងណាស់វើយ។

  33. ម៉ន ថ្ងៃអាទិត្យ ទី 29 ខែ​មីនា 2009 / 2:37 ល្ងាច

    ហ្នឹងគេហៅថាម៉ូដអក្សរ ស្អាតឬមិនស្អាតជាម៉ូដរបស់គេ តែបើធ្វើខុសត្រូវតែកែ ។

  34. ទឹម បឿន ថ្ងៃអង្គារ ទី 31 ខែ​មីនា 2009 / 9:03 ព្រឹក

    រស្មី៖ ធម្មតា​បើ​ចម្លង​ពុម្ព​អក្សរ​នេះ​ចូល C:\Windows\Fonts វា​ដំណើរការ​ហើយ ប្រហែល​រស្មី​ធ្វើ​ខុស​អី ឬ​ដោនឡូត​ទៅ​វា​ខូច។ សាក​ដោនឡូត​ម្ដង​ទៀត រួច​ដាក់​ចូល ហ្វូលឌឺ ​fonts ម្ដង​ទៀត។

    បើ​រស្មី​មាន​ដ្រាយ​តែ​មួយ ត្រូវ​ប៊ែកអាប់​ឯកសារ​ទុក​សិន​មុន​នឹង​អាប់ហ្គ្រេត ឬ​តម្លើង​វិនដូស៍។ បើ​វិនដូស៍​របស់​រស្មី​មាន​ឡៃសិន ប្រហែល​អាច​មាន​បញ្ហា​ពេល​អាប់ហ្គ្រេត ករណី​ហ្នឹង​ប្រហែល​អាច​ត្រូវ format ឬ​លុប​ផាធិសិន។

  35. DanhHong ថ្ងៃអង្គារ ទី 31 ខែ​មីនា 2009 / 11:05 ព្រឹក

    ខ្ញុំធ្លាប់ស្នើរក្រុមហ៊ុន Microsoft ឲ្យសហការជាមួយរាជរដ្ឋាភិបាលខ្មែរ ក្នុងការពិនិត្យបញ្ហាទាំងឡាយទាក់ទងនិងពុម្ពអក្សរខ្មែរ និងក្ដាចុច តែមិនបានសម្រេច ។
    ខាងក្រោមជាចម្លើយរបស់តំណាងក្រុមហ៊ុន Microsoft ។
    Microsoft can only do the right thing by working with respected type designers like Mony Om and people like the Khmer Standardization org. The feedback I find on the Web seems to be mostly positive…
    Eg. http://www.khmeros.info/drupal/?q=en/node/2979… “Cheer Windows 7 with readable Khmer Unicode!”

  36. vannak ថ្ងៃសៅរ៍ ទី 4 ខែ​មេសា 2009 / 12:36 ល្ងាច

    ជួយ​ប្រាប់​ខ្ញុំ​ពី​កន្លែង​ដែល​អាច​ទាញ​យក​ពុម្ព​អក្សរ​ថ្មី​នោះ​ផង​បាន​ទេ? ហើយ​ចុះ​វិនដូស៍​ប្រាំ​ពីរ​នោះ​មាន​លក់​នៅ​ទី​ផ្សារ​ស្រុក​ខ្មែរ​ហើយ​ឬ​នៅ? ខ្ញុំ​ស្វែង​​រក​នៅ​សៀមរាប​អត់​មាន​សោះ​ម៉ង។ សូម​បឿន​ជួយ​ប្រាប់​ពី​បញ្ហា​នេះ​ផង។

  37. ទឹម បឿន ថ្ងៃចន្ទ ទី 6 ខែ​មេសា 2009 / 4:26 ល្ងាច

    នៅ​ខាង​លើ​ហ្នឹង​មាន​ដាក់​លីង​ឲ្យ​ដោនឡូត​ហើយ។

  38. vannak ថ្ងៃអង្គារ ទី 7 ខែ​មេសា 2009 / 4:42 ព្រឹក

    អរគុណ​បឿន​ច្រើន ចុះ​ធ្វើ​ម៉េច​ដើម្បី​ឲ្យ​វា​ក្លាយ​ជា​ពុម្ព​អក្សរ​សម្រាប់​ប្រព័ន្ធ? ព្រោះ​ខ្ញុំ​ឮ​បង​ម៉ន​ថា​គាត់​យក​ពុម្ព​នេះ​ជំនួស​ពុម្ព​ដូនពេញ​វិញ​តែ​ខ្ញុំ​អត់​ដឹង​ថា​ធ្វើ​ម៉េច ។ អា​ពុម្ព​ Khmer OS ស្អាត​ហើយ​តែ​ចង់​សាក​មើល​អា​ថ្មី​វា​យ៉ាង​ម៉េច​វិញ ។ ខ្ញុំ​ប្រើ​វីនដូស៍​វីស្តារ​ប្រភេទ​អាល់ធីមេត ។

  39. vannak ថ្ងៃអង្គារ ទី 7 ខែ​មេសា 2009 / 8:17 ព្រឹក

    សួស្ដី​បឿន ខ្ញុំ​បាន​ទាញយក​​វចនានុក្រម​មួយ​ពី​ទស្សនាវដ្ដី អេ.អិន.ធី តែ​ខ្ញុំ​មិន​អាច​ប្រើ​វា​បាន​សោះ ខ្ញុំ​ចង់​ឲ្យ​បឿន​និង​អ្នក​រាល់​គ្នា​ជួយ​សាកល្បង​ប្រើ​ហើយ​ប្រាប់​ខ្ញុំ​ពី​របៀប​ដោះស្រាយ​ Debug ដែល​កើត​មាន​នៅ​ពេល​បើក​ប្រើ​ផង ។ នេះ​ជា​លីង​ដែល​អាច​ទាញ​យក​មក​សាកល្បង​បាន៖ http://www.4shared.com/file/96996731/7b74b5d1/ANTDictionary2009.html

  40. vannak ថ្ងៃអង្គារ ទី 21 ខែ​មេសា 2009 / 8:51 ព្រឹក

    ជម្រាប​សួរ​លោក​ ដាញ់ ហុង ។ ខ្ញុំ​បាន​ប្រើប្រាស់​ពុម្ព​អក្សរ​របស់​លោក​លើ​ហ្វូតូស្ហប់​ហើយ វា​ដើរ​បាន​ល្អ​ណាស់ តែ​តើ​លោក​អាច​ឲ្យ​វា​ដើរ​លើ​​កម្មវិធី Corel Draw 4x ឬ​សេរី​ណា​ក៏​បាន​ដែរ​ឬ​ទេ? ខ្ញុំ​ឆ្ងល់​ថា​វា​ដើរ​លើ​ហ្វូតូស្ហប់​ហើយ​ហេតុ​អ្វី​វា​មិន​អាច​ដើរ​លើ​ ខរ៉ឹល ដ្រ បាន ។ ពេល​វាយ​អក្សរ វា​មិន​ចូល​គ្នា​ទេ ជើង​ដោយ​ជើង ស្រៈ​ដោយ​ស្រៈ តែ​ពេល​បោះពុម្ព​ចេញ​ វា​បែរ​ជា​​ត្រូវ​ទៅ​វិញ ទាំង​ជើង​ទាំង​ស្រៈ​នៅ​តាម​កន្លែង​ត្រឹមត្រូវ​ទាំង​អស់ ។ ខ្ញុំ​សង្ឃឹម​ថា​លោក​នឹង​មាន​វិធី​ធ្វើ​ឲ្យ​វា​ដើរ​ជាក់​ជា​មិន​ខាន ។ ខ្ញុំ​បាទ​ធ្វើ​ការ​នៅ​រោងពុម្ព ហើយ​កម្មវិធី ខរ៉ឹល ដ្រ​ហ្នឹង​វា​សំខាន់​ណាស់​សម្រាប់​ការងារ​​បែប​នេះ តែ​ខ្ញុំ​ស្រឡាញ់​ពុម្ព​យូនីកូដ ហើយ​អត់​ចង់​ប្រើ​ពុម្ព​អក្សរ​បុរាណ​ទៀត​ទេ ។

  41. DanhHong ថ្ងៃអង្គារ ទី 21 ខែ​មេសា 2009 / 4:21 ល្ងាច

    Corel Draw X3 ប្រើពុម្ពអក្សរយូនីកូដមិនទាន់បាន ។ ចាំខ្ញុំស្វែងយល់អំពី Corel Draw X4 ឬ version ណាដែលថ្មីជាងនេះ ។ បើដូចលោកនិយាយថា ពេលបោះពុម្ពចេញគឺបង្ហាញ់ត្រឹមត្រូវ ប្រហែលជាមានសង្ឃឹមច្រើន ។
    សូមលោកផ្ញើអ៊ីម៉ែលមកខ្ញុំ ប្រសិនបើរកឃើញអ្វីថ្មី ខ្ញុំនឹងផ្ដល់ព័ត៌មានតាមរយៈអ៊ីម៉ែល ។
    អ៊ីម៉ែលរបស់ខ្ញុំ dnhhng@yahoo.com

  42. vannak ថ្ងៃពុធ ទី 22 ខែ​មេសា 2009 / 8:50 ព្រឹក

    អរគុណ​លោក​ច្រើន​ដែល​បាន​សរសេរ​តប​មក​ខ្ញុំ​វិញ ខ្ញុំ​នឹង​ទាក់ទង​លោក​តាម​អ៊ីមែល​របស់​លោក​ប្រសិន​ជា​ខ្ញុំ​បាន​ជួប​អ្វី​ផ្សេង​ទៀត ។ ខ្ញុំ​បាន​សាក​វាយ​អក្សរ​ថៃ អក្សរ​ចិន និង​អក្សរ​លាវ វា​អត់​មាន​បញ្ហា​ដូច​អក្សរ​យើង(ខ្មែរ)​ទេ វា​មាន​ដំណើរ​ការ​ល្អ​ណាស់ ហើយ​នៅ​ក្នុង​ខរ៉ឹល​ដ្រ​ហ្នឹង មិន​ថា​ពុម្ព​អក្សរ​ថ្មី​ឬ​ចាស់​ទេ ឲ្យ​តែ​ពេល​បោះពុម្ព​មក​វា​ដំណើរ​ការ​ធម្មតា​ ទាស់​តែ​ពេល​បង្ហាញ​លើ​ស្គ្រីន​តែ​ប៉ុណ្ណោះ​ឯង ។ រឿង​ដែល​យ៉ាប់​គឺ​យើង​មិន​អាច​រៀប​ចំ​បាន​នៅ​ពេល​វាយ​វា តែ​ពេល​ចេញ​មក​មិន​អី​នោះ​ទេ ។ ខ្ញុំ​នឹង​ជូន​ដំណឹង​ថ្មី​ទៀត​តាម​អាសយដ្ឋាន​ដែល​លោក​ដាក់​ជូន ។ អ៊ីមែល​ខ្ញុំ​គឺ angkorianguiden@gmail.com

  43. DanhHong ថ្ងៃពុធ ទី 22 ខែ​មេសា 2009 / 5:23 ល្ងាច

    អក្សរថៃ ឡាវ ក៏នៅមានបញ្ហា ដូចជាអក្សរនៅខាងលើបង្ហាញមិនចំទីតាំង ។

  44. vannak ថ្ងៃ​ព្រហស្បតិ៍ ទី 23 ខែ​មេសា 2009 / 7:40 ព្រឹក

    ក្រុម​កុម្ម៉ង់ដូ​ថៃ​ព្យាយាម​ចូល​វាល​ឥន្ទ្រីយ៍​ទៀត​ហើយ មិន​យូរ​ទេ​ប្រាកដ​ជា​មាន​អ្នក​ស្លាប់​ដោយ​សារ​ការ​ផ្ទុះ​អាវុធ​ដាក់​គ្នា​ទៀត​ហើយ ។ អាសៀម​នេះ​វា​អត់​ដឹង​អី​មែន ប្រាសាទ​ព្រះវិហារ​អាច​ឈរ​ជើង​នឹង​ទេ​បើ​បាញ់​អត់​ឈប់​​ដូច្នេះ​​ហ្នឹង ។ ម្ដង​បែក​តោ ម្ដង​បែក​នាគ ម្ដង​ឆេះ​ផ្សារ ចាំ​លើក​នេះ​ឆេះ​អី​បែក​អី​ទៅ​ហ្ន!

  45. vannak ថ្ងៃសុក្រ ទី 24 ខែ​មេសា 2009 / 8:19 ព្រឹក

    តើ​មាន​បង​ប្អូន​ណា​មាន​សៀរៀល​របស់​កម្មវិធី Font Creator Version 5.6 ដែរ​ឬ​ទេ? សូម​ជួយ​ប្រាប់​ផង ។ ខ្ញុំ​ប្រើ​វា​រវល់​តែ​ផុត​កំណត់ ពិបាក​តែ​ទាញ​យក​មក​សាកល្បង​ម្ដង​ហើយ​ៗ ។

  46. vannak ថ្ងៃចន្ទ ទី 1 ខែមិថុនា 2009 / 6:59 ល្ងាច

    ខ្ញុំ​សុំ​សួរ​អ្នក​រាល់​គ្នា​បន្តិច តើ​មាន​នរណា​ដឹង​ថា​ប្រើ​អ៊ិងស្កេប​និង​ហ្គីម​យ៉ាង​ម៉េច​ទេ?

  47. khmersoftware ថ្ងៃចន្ទ ទី 4 ខែតុលា 2010 / 2:53 ល្ងាច

    សាកចូលទៅមើលក្នុង ៖http://khmersoftware.wordpress.com/

  48. khmersoftware ថ្ងៃចន្ទ ទី 4 ខែតុលា 2010 / 3:07 ល្ងាច

    ឥឡូវខ្ញុំទើបដឹងថា Microsoft មានបង្កើតកញ្ចប់ភាសាខ្មែរសម្រាប់វិនដូ វីស្ដា ហើយខ្ញុំក៏បានទាញយកមកដែរ
    តែមិនជាយកកញ្ចប់នោះ ទៅដាក់ត្រង់ណាទេ ដើម្បីអាចឲ្យវាបង្ហាញភាសាខ្មែរ ។
    បើអ្នកទាំងអស់គ្នាដឹង សូមជួយប្រាប់ខ្ញុំផង ។
    ឬក៏ប្រាប់ខ្ញុំតាមរយៈអ៊ីមែល broskhmers@gmail.com

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s