ស្គម


ខ្ញុំ​មើល​ខ្លួនឯង ដូច​ជា​ស្គម​ជាង​មុន​មិន​ប៉ុន្មាន​ទេ តែ​ពេល​ជួប​អ្នកណា​ដែល​គេ​​ខាន​ជួប​ខ្ញុំ​យូរ គេ​ថា​ខ្ញុំ​ស្គម​សម្បើម​ណាស់។ ខ្ញុំ​ក៏​ដឹង​ថា​ខ្ញុំ​ស្គម មិន​សូវ​មាន​កម្លាំង​កំហែង​ខ្លាំងក្លា​ដូច​មុន តែ​ខ្ញុំ​មិន​​ភ្ញាក់ផ្អើល​អី​នឹង​រូបរាង​​ស្គម​អ៊‍ីចឹង​ទេ។ ផ្ទុយ​ទៅវិញ មិត្រភ័ក្ដិ និង​អ្នក​នៅ​កន្លែង​ធ្វើការ​ខ្ញុំ​មួយ​ចំនួន ផា​ឲ្យ​ខ្ញុំ​ស្ទើរ​រាល់​ថ្ងៃ។

តាមពិត ខ្ញុំ​ស្គម​មក​ពី​ស៊ី​បាយ​មិន​សូវ​បាន និង​ដេក​បាន​តិច។ ខ្ញុំ​គិត​ថា​មិន​បញ្ហា​អី​ទេ ពេល​ណា​ខ្ញុំ​ស៊ី និង​ដេក​បាន​ច្រើន​វិញ ខ្ញុំ​​នឹង​ឡើង​សាច់​វិញ​ហើយ។ មិត្រភ័ក្ដិ​ខ្ញុំ​ម្នាក់ បាន​ទិញ​ថ្នាំ​ជំនួយ​កម្លាំង​ឲ្យ​ខ្ញុំ​ពីរបី​ដប ខ្ញុំ​ឧស្សាហ៍​យក​មក​ដាក់​ទឹក​ផឹក​ដែរ ចំណែក​អ្នក​នៅ​កន្លែង​ធ្វើការ ឲ្យ​តែ​ជួប​ខ្ញុំ ថ្ងូរ​ដាក់​ខ្ញុំ​តែ​រឿង​មើល​ទៅ​ខ្ញុំ​ស្គម មុខ​ឡើង​ជ្រុង… ធ្វើ​ឲ្យ​ខ្ញុំ​រក​ពាក្យ​និយាយ​ជាមួយ​លែង​ចង់​បាន។ គ្រប់គ្នា​គេ​ណែនាំ​ខ្ញុំ​ឲ្យ​ធ្វើ​អ៊‍ីចេះ លេប​ថ្នាំ​នេះ ស៊ី​នេះ ស៊ី​នោះ ដេក​ឲ្យ​ច្រើន​ជា​ដើម។ បង​ម្នាក់ នៅ​កន្លែង​ធ្វើការ គាត់​យក​ថ្នាំ​ជំនួយ​គ្រាប់ឈាម​មក​ឲ្យ​ខ្ញុំ​ផឹក។ ខ្ញុំ​សាក​បន្តិច ឆ្អាប​ពិបាក​ទ្រាំ​ណាស់ ហើយ​ក៏​យក​ឲ្យ​គាត់​វិញ​ទៅ។ តែ​យ៉ាងណា ក៏​ខ្ញុំ​មិន​សូវ​ខ្វល់​ពី​រឿង​នេះ​ប៉ុន្មាន​​ដែរ តែ​បារម្ភ​ខ្លាច​អស់​កម្លាំង​ងងុយ​ដេក​ច្រើន​ពេក…

ចាំ​មើល​មួយ​រយៈ​ទៀត ប្រហែល​ត្រូវ​ដេក និង​ស៊ី​ឲ្យ​បាន​ច្រើន​បន្តិច​ហើយ ខ្លាច​មុខ​ជ្រុង អត់​មាន​នារី​​ណា​បេតី ហាហា

…​គេ​ផា​ឲ្យ​រឿង​ស្គម​ច្រើន​ពេក បាន​មក​ត្អូញ​នៅ​ប្លក់​លេង​ទៅ ឡ!

18 thoughts on “ស្គម

  1. សុភា ថ្ងៃពុធ ទី 18 ខែ​មីនា 2009 / 7:51 ល្ងាច

    សង្ស័យ​តែ​ភ័យ​ខ្លួន​ហើយ​មើល​ទៅ lol

  2. Bandith ថ្ងៃ​ព្រហស្បតិ៍ ទី 19 ខែ​មីនា 2009 / 12:11 ព្រឹក

    ទៅពិនិត្យឈាមទៅអាវ៉ា…. ហាហាហា ឯងនេះចង់តែស្គម តែវាមិនព្រមសោះ ព្រោះដេកបាន ស៊ីបាន ហើយបើផឹកវិញកាន់តែបានទៅទៀត។ អាលូវខ្វះតែប៉ាម៉ានខាំទៀត ៧០កាឡូហើយនៀកបារម្ភក៍បារម្ភ តែនៅតែស៊ីបានអាដែល???

  3. សុភ័ក្ត្រ ថ្ងៃ​ព្រហស្បតិ៍ ទី 19 ខែ​មីនា 2009 / 1:28 ព្រឹក

    សម​មុខ​ទាំង​ក្បឿន ទាំង​ក្ឌិត!!!

  4. រដ្ឋ ថ្ងៃ​ព្រហស្បតិ៍ ទី 19 ខែ​មីនា 2009 / 8:00 ព្រឹក

    មនុស្ស​មិន​សម​ធាត់​ ធ្វើ​ម៉េច​ក៏​មិន​ធាត់​ដែរ.. គ្រាន់​តែ​ស៊ី​ដេក​​ឲ្យ​គ្រប់​គ្រាន់​ទៅ​មាន​កម្លាំង​បាន​ហើយ ។

    យី! បង​ក្ឌិត គីឡូ​ប៉ុណ្ណឹង​មក​អួត​ខ្ទរៗ​អី ខ្ញុំ​គីឡូ​លើ៧០ មិន​ទាន់​អួត​ផង ហាហា

  5. kooms ថ្ងៃ​ព្រហស្បតិ៍ ទី 19 ខែ​មីនា 2009 / 10:10 ព្រឹក

    កុំខ្លាច់ស្គម​អីបឿន​ កុំ​អោយ​តែ​ឈឺ! ស្រ្តី​ភាគច្រើន​មិន​ខ្លាច​តែធាត់ ចំនែក​បឿន​ឯងនេះបែជា​ខ្លាច់​ស្គម​ទៅ​វិញ។

  6. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 19 ខែ​មីនា 2009 / 10:36 ព្រឹក

    សុភី៖ ហេហេ ចុះ​ខ្ញុំ​មិនមែន​ស្រី​ឯណា!😉
    ការដ្ឋ៖ ម៉េច​ថា​មិន​សមធាត់ ការដ្ឋ? ម៉ោ​មើល​ឲ្យ​ច្បាស់​ទៅ!
    កាភាក់៖ លោកភាក់​ឯង​ខំ​ស៊ិចុក​អី​បន្តិច​ទៅ ក្រែង​បាន​ឡើង​សាច់​ខ្លះ ហាហា
    ក្ឌិត៖ ដូច​ការដ្ឋ​ថា ៧០​គីឡូ មក​អួត​ដែរ។ ខ្ញុំ​ស្គម តែ​ទម្ងន់ ៦៣ ជិត​ប្រហែល​លោកឯង។
    ភា៖ អត់​ភ័យ​អី​ទេ តែ​ភ័យ​ខ្លាច​អត់​នារី​ណា​ស្រឡាញ់😛

  7. សុភ័ក្ត្រ ថ្ងៃ​ព្រហស្បតិ៍ ទី 19 ខែ​មីនា 2009 / 10:37 ព្រឹក

    អា​រឿង​ស្គម​មិន​មាន​នរណា​ខ្លាច​ទេ kooms តែ​លោក​បឿន នឹង​ស្គម​ប្លែក ហេហេ… ដែរ​ជួប​គាត់​នៅ? !ឡ!

    ចំពោះ​ការ៉ាត់​វិញ មិន​បាន​និយាយ​ទេ បាវ​ឆ្នូត​ជា​គ្នា!!
    ចំណែក​អ្នក​ខ្លះ​វិញ ធាត់​ឡើង​កាតឿ ហាហា… កោត​ម្នាក់​ហ្នឹង​ស្រឡាញ់​ទៅ​កើត…

  8. អគ្គលីបុត្រ ថ្ងៃ​ព្រហស្បតិ៍ ទី 19 ខែ​មីនា 2009 / 4:52 ល្ងាច

    សង្ស័យ​កើតរោគស្រាលដឹង!

  9. duongchan ថ្ងៃ​ព្រហស្បតិ៍ ទី 19 ខែ​មីនា 2009 / 8:48 ល្ងាច

    គួរតែធ្វើលំហាត់ប្រាណខ្លះទៅបឿន យ៉ាងហោចណាស់៣០នាទីក្នុងមួយថ្ងៃ ៣ដងក្នុងមួយសប្ដាហ៏ ឫក៏ទៅពិនិតឈាដូចក្ឌិតថា​ក៏ម្យាងដែរ😛

  10. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 19 ខែ​មីនា 2009 / 9:14 ល្ងាច

    ដួងចន្ទ​នេះ តាម​តាប៉ិ​ភាក់​ហ្នឹង! សុខៗ​ទៅ​ពិនិត្យ​ឈាម​ធ្វើអី?

    ខ្ញុំ​ហាត់ប្រាណ​ដែរ​តើ តែ​មិន​សូវ​ញឹកញាប់​ទេ ពេល​ខ្លះ​ដេក​ដល់​ម៉ោង​ជិត​ប្រាំបី ហាត់​អត់ទាន់ ហាហា

  11. បណ្ឌិត ថ្ងៃសុក្រ ទី 20 ខែ​មីនា 2009 / 1:44 ព្រឹក

    ណាស់ហើយ ទៅមិនបាច់ប្រកែកគ្នាទេ អាលូវទៅពិនិត្យឈាមទាំងអស់គ្នាម៉ងទៅ​ម៉ស់?? ហ៊ានហ្អេស?? ងាប់ហើយ មាសដូចខ្ញុំអត់ខ្លាចស្មោះសព្វម៉ាអាពិនិត្យ​ឈាមអីនោះ។ អ្នកណាមិនហ៊ានទៅប្រយ័ត្នចាញ់វ៉ី..។

  12. Koy ថ្ងៃសុក្រ ទី 20 ខែ​មីនា 2009 / 1:44 ព្រឹក

    បន្ទាប់ពីស្តាប់ពាក្យត្អូញត្អែរបស់បឿន អាចសន្និដ្ឋានបានថាបឿនចង់បានប្រពន្ធ
    ហើយ។ ណ្ហើយ​ យកប្រពន្ធយកកូនទៅក្រែងបានបាយទឹកទៀងទាត់ពេលវេលា
    ហើយ​គ្រាន់ខ្ញុំនិងមិត្តភ័ក្តិនៅក្នុងប្លុកនេះបានចងដៃចងជើងផង។ និយាយលាក់
    បាំងអី តាំងកើតមកមិនដែលបានស៊ីក្បាលជ្រូកសោះខ្ញុំនេះ។

  13. បណ្ឌិត ថ្ងៃសុក្រ ទី 20 ខែ​មីនា 2009 / 1:46 ព្រឹក

    ចុមចុះក្រភាក់ឯងថាអាណាធាត់ឡើងកាតឿ??? ចុះអ្នកស្គមឡើងកាតឿនោះអាម៉េច​ទៅវិញហ្អា?? ម៉ោពីធាត់ហ្នឹងហើយបានមានគេស្រលាញ់នោះ ហាន់នីខ្ញុំថាស្រួល​អោបណាស់ ចឹងហើយបានចេះតែបណ្តាយម៉ងទៅខ្ជិលសំរកខ្ជិលអីហ្នឹងណា😆

  14. ហនុមាន ថ្ងៃសុក្រ ទី 20 ខែ​មីនា 2009 / 3:35 ព្រឹក

    បឿន

    យកប្រពន្ធ កូន បឿនច្បាស់ជា ស្គមជាងមុន មិនខានទេ ប្រយ័ត្នតៃហោង វើយបឿន ! បើតាមការស្មាន របស់ខ្ញុំ បឿនគួរទៅ ពិនិត្យឈាម ទើបល្អ ! បឿនកើតស្វាយដឹង​? ហាហាហា

  15. Samady KS ថ្ងៃសុក្រ ទី 20 ខែ​មីនា 2009 / 12:24 ល្ងាច

    បឿន ឯង​បាន​ធ្វើ​អី​ខ្លះ​ ក្នុង​មួយ​រយៈ​ហ្នឹង​បាន​ជា​មក​ត្អូញ​ថា ស្គម​ចឹង? សង្ស័យ​ណាស់​ខ្ញុំ….?​ហិ​ហិ​ហិ

  16. ទឹម បឿន ថ្ងៃសុក្រ ទី 20 ខែ​មីនា 2009 / 1:19 ល្ងាច

    មាន​ធ្វើ​អី ចេញ​ពី​កន្លែង​ធ្វើការ​ចូល​ផ្ទះ ចេញ​ពី​ផ្ទះ​ចូល​ធ្វើការ តែ​ប៉ុណ្ណឹង😉

  17. វីរិយា ថ្ងៃសៅរ៍ ទី 21 ខែ​មីនា 2009 / 8:55 ល្ងាច

    វា​ទៅ​ជា​ល្អ​មើល​កាភាក់​​និង​កាឌិត​ផ្លែ​ផ្កា​គ្នា​វិញទៅ…​មាន​កាម៉ាប់​ឡើ​ង​ការតឿ មាន​ស្គម​ឡើង​កាតឿ ហេហេហេ សុំ​តែ​សើច​តិច​តិច និង​សុំ​មិន​បញ្ចេញ​មតិ​ចំពោះ​អស់​លោក​ទាំង​ពីរ​អង្ការទេ!

    បឿន…លោក​ឯង​ហ្នឹង​ស្គមចម្លែក​មែន​ហ្នឹង​ ហើយ​វា​ចូល​ករណី​បាក់​កម្លាំង​រឿង​ធ្វើ​ការ​មិនសូវ​ដេក​មិន​សូវ​ពួនទេ ម្យ៉ា​ងស៊ីចុក​បុក​ទំពារ​ជា​រឿង​សំខាន់​ដែល​លោកឯង​មិន​យក​ចិត្ត​ទុក​ដាក់ ។

    តែ​ថា​ទៅ​ដូច​អ្នក​ខាង​លើ​ម៉ាចំនួន​ធំ​និយាយ​ចឹង​ ស្គម​ហ្នឹង​ល្អ​ហើយ​កុំ​ឲ្យ​តែ​ឈឺ ឯង​ឯ​​នេះ​ខំ​ចង់ងាប់​ទម្រាំបាន​ស្រក​ម៉ាគីឡូៗ! ហេហេហេ

  18. ទឹម បឿន ថ្ងៃសៅរ៍ ទី 21 ខែ​មីនា 2009 / 10:32 ល្ងាច

    គិត​ទៅ​ម្យ៉ាង​ម្នាក់ ហ្ន​លោក​វី?😛

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s