ខ្ញុំមើលខ្លួនឯង ដូចជាស្គមជាងមុនមិនប៉ុន្មានទេ តែពេលជួបអ្នកណាដែលគេខានជួបខ្ញុំយូរ គេថាខ្ញុំស្គមសម្បើមណាស់។ ខ្ញុំក៏ដឹងថាខ្ញុំស្គម មិនសូវមានកម្លាំងកំហែងខ្លាំងក្លាដូចមុន តែខ្ញុំមិនភ្ញាក់ផ្អើលអីនឹងរូបរាងស្គមអ៊ីចឹងទេ។ ផ្ទុយទៅវិញ មិត្រភ័ក្ដិ និងអ្នកនៅកន្លែងធ្វើការខ្ញុំមួយចំនួន ផាឲ្យខ្ញុំស្ទើររាល់ថ្ងៃ។
តាមពិត ខ្ញុំស្គមមកពីស៊ីបាយមិនសូវបាន និងដេកបានតិច។ ខ្ញុំគិតថាមិនបញ្ហាអីទេ ពេលណាខ្ញុំស៊ី និងដេកបានច្រើនវិញ ខ្ញុំនឹងឡើងសាច់វិញហើយ។ មិត្រភ័ក្ដិខ្ញុំម្នាក់ បានទិញថ្នាំជំនួយកម្លាំងឲ្យខ្ញុំពីរបីដប ខ្ញុំឧស្សាហ៍យកមកដាក់ទឹកផឹកដែរ ចំណែកអ្នកនៅកន្លែងធ្វើការ ឲ្យតែជួបខ្ញុំ ថ្ងូរដាក់ខ្ញុំតែរឿងមើលទៅខ្ញុំស្គម មុខឡើងជ្រុង… ធ្វើឲ្យខ្ញុំរកពាក្យនិយាយជាមួយលែងចង់បាន។ គ្រប់គ្នាគេណែនាំខ្ញុំឲ្យធ្វើអ៊ីចេះ លេបថ្នាំនេះ ស៊ីនេះ ស៊ីនោះ ដេកឲ្យច្រើនជាដើម។ បងម្នាក់ នៅកន្លែងធ្វើការ គាត់យកថ្នាំជំនួយគ្រាប់ឈាមមកឲ្យខ្ញុំផឹក។ ខ្ញុំសាកបន្តិច ឆ្អាបពិបាកទ្រាំណាស់ ហើយក៏យកឲ្យគាត់វិញទៅ។ តែយ៉ាងណា ក៏ខ្ញុំមិនសូវខ្វល់ពីរឿងនេះប៉ុន្មានដែរ តែបារម្ភខ្លាចអស់កម្លាំងងងុយដេកច្រើនពេក…
ចាំមើលមួយរយៈទៀត ប្រហែលត្រូវដេក និងស៊ីឲ្យបានច្រើនបន្តិចហើយ ខ្លាចមុខជ្រុង អត់មាននារីណាបេតី ហាហា
…គេផាឲ្យរឿងស្គមច្រើនពេក បានមកត្អូញនៅប្លក់លេងទៅ ឡ!
សង្ស័យតែភ័យខ្លួនហើយមើលទៅ lol
ទៅពិនិត្យឈាមទៅអាវ៉ា…. ហាហាហា ឯងនេះចង់តែស្គម តែវាមិនព្រមសោះ ព្រោះដេកបាន ស៊ីបាន ហើយបើផឹកវិញកាន់តែបានទៅទៀត។ អាលូវខ្វះតែប៉ាម៉ានខាំទៀត ៧០កាឡូហើយនៀកបារម្ភក៍បារម្ភ តែនៅតែស៊ីបានអាដែល???
សមមុខទាំងក្បឿន ទាំងក្ឌិត!!!
មនុស្សមិនសមធាត់ ធ្វើម៉េចក៏មិនធាត់ដែរ.. គ្រាន់តែស៊ីដេកឲ្យគ្រប់គ្រាន់ទៅមានកម្លាំងបានហើយ ។
យី! បងក្ឌិត គីឡូប៉ុណ្ណឹងមកអួតខ្ទរៗអី ខ្ញុំគីឡូលើ៧០ មិនទាន់អួតផង ហាហា
កុំខ្លាច់ស្គមអីបឿន កុំអោយតែឈឺ! ស្រ្តីភាគច្រើនមិនខ្លាចតែធាត់ ចំនែកបឿនឯងនេះបែជាខ្លាច់ស្គមទៅវិញ។
សុភី៖ ហេហេ ចុះខ្ញុំមិនមែនស្រីឯណា! 😉
ការដ្ឋ៖ ម៉េចថាមិនសមធាត់ ការដ្ឋ? ម៉ោមើលឲ្យច្បាស់ទៅ!
កាភាក់៖ លោកភាក់ឯងខំស៊ិចុកអីបន្តិចទៅ ក្រែងបានឡើងសាច់ខ្លះ ហាហា
ក្ឌិត៖ ដូចការដ្ឋថា ៧០គីឡូ មកអួតដែរ។ ខ្ញុំស្គម តែទម្ងន់ ៦៣ ជិតប្រហែលលោកឯង។
ភា៖ អត់ភ័យអីទេ តែភ័យខ្លាចអត់នារីណាស្រឡាញ់ 😛
អារឿងស្គមមិនមាននរណាខ្លាចទេ kooms តែលោកបឿន នឹងស្គមប្លែក ហេហេ… ដែរជួបគាត់នៅ? !ឡ!
ចំពោះការ៉ាត់វិញ មិនបាននិយាយទេ បាវឆ្នូតជាគ្នា!!
ចំណែកអ្នកខ្លះវិញ ធាត់ឡើងកាតឿ ហាហា… កោតម្នាក់ហ្នឹងស្រឡាញ់ទៅកើត…
សង្ស័យកើតរោគស្រាលដឹង!
គួរតែធ្វើលំហាត់ប្រាណខ្លះទៅបឿន យ៉ាងហោចណាស់៣០នាទីក្នុងមួយថ្ងៃ ៣ដងក្នុងមួយសប្ដាហ៏ ឫក៏ទៅពិនិតឈាដូចក្ឌិតថាក៏ម្យាងដែរ 😛
ដួងចន្ទនេះ តាមតាប៉ិភាក់ហ្នឹង! សុខៗទៅពិនិត្យឈាមធ្វើអី?
ខ្ញុំហាត់ប្រាណដែរតើ តែមិនសូវញឹកញាប់ទេ ពេលខ្លះដេកដល់ម៉ោងជិតប្រាំបី ហាត់អត់ទាន់ ហាហា
ណាស់ហើយ ទៅមិនបាច់ប្រកែកគ្នាទេ អាលូវទៅពិនិត្យឈាមទាំងអស់គ្នាម៉ងទៅម៉ស់?? ហ៊ានហ្អេស?? ងាប់ហើយ មាសដូចខ្ញុំអត់ខ្លាចស្មោះសព្វម៉ាអាពិនិត្យឈាមអីនោះ។ អ្នកណាមិនហ៊ានទៅប្រយ័ត្នចាញ់វ៉ី..។
បន្ទាប់ពីស្តាប់ពាក្យត្អូញត្អែរបស់បឿន អាចសន្និដ្ឋានបានថាបឿនចង់បានប្រពន្ធ
ហើយ។ ណ្ហើយ យកប្រពន្ធយកកូនទៅក្រែងបានបាយទឹកទៀងទាត់ពេលវេលា
ហើយគ្រាន់ខ្ញុំនិងមិត្តភ័ក្តិនៅក្នុងប្លុកនេះបានចងដៃចងជើងផង។ និយាយលាក់
បាំងអី តាំងកើតមកមិនដែលបានស៊ីក្បាលជ្រូកសោះខ្ញុំនេះ។
ចុមចុះក្រភាក់ឯងថាអាណាធាត់ឡើងកាតឿ??? ចុះអ្នកស្គមឡើងកាតឿនោះអាម៉េចទៅវិញហ្អា?? ម៉ោពីធាត់ហ្នឹងហើយបានមានគេស្រលាញ់នោះ ហាន់នីខ្ញុំថាស្រួលអោបណាស់ ចឹងហើយបានចេះតែបណ្តាយម៉ងទៅខ្ជិលសំរកខ្ជិលអីហ្នឹងណា 😆
បឿន
យកប្រពន្ធ កូន បឿនច្បាស់ជា ស្គមជាងមុន មិនខានទេ ប្រយ័ត្នតៃហោង វើយបឿន ! បើតាមការស្មាន របស់ខ្ញុំ បឿនគួរទៅ ពិនិត្យឈាម ទើបល្អ ! បឿនកើតស្វាយដឹង? ហាហាហា
បឿន ឯងបានធ្វើអីខ្លះ ក្នុងមួយរយៈហ្នឹងបានជាមកត្អូញថា ស្គមចឹង? សង្ស័យណាស់ខ្ញុំ….?ហិហិហិ
មានធ្វើអី ចេញពីកន្លែងធ្វើការចូលផ្ទះ ចេញពីផ្ទះចូលធ្វើការ តែប៉ុណ្ណឹង 😉
វាទៅជាល្អមើលកាភាក់និងកាឌិតផ្លែផ្កាគ្នាវិញទៅ…មានកាម៉ាប់ឡើងការតឿ មានស្គមឡើងកាតឿ ហេហេហេ សុំតែសើចតិចតិច និងសុំមិនបញ្ចេញមតិចំពោះអស់លោកទាំងពីរអង្ការទេ!
បឿន…លោកឯងហ្នឹងស្គមចម្លែកមែនហ្នឹង ហើយវាចូលករណីបាក់កម្លាំងរឿងធ្វើការមិនសូវដេកមិនសូវពួនទេ ម្យ៉ាងស៊ីចុកបុកទំពារជារឿងសំខាន់ដែលលោកឯងមិនយកចិត្តទុកដាក់ ។
តែថាទៅដូចអ្នកខាងលើម៉ាចំនួនធំនិយាយចឹង ស្គមហ្នឹងល្អហើយកុំឲ្យតែឈឺ ឯងឯនេះខំចង់ងាប់ទម្រាំបានស្រកម៉ាគីឡូៗ! ហេហេហេ
គិតទៅម្យ៉ាងម្នាក់ ហ្នលោកវី? 😛