ចោរ​លួច ប្លន់


ល្បែង​ភ្នាល់ ល្បែង​អី​គេ​បិទ​ហើយ នឹក​ស្មាន​ថា​បាន​ធូរស្រាល​រឿង​លួច​ប្លន់ ស្រាប់តែ​ប៉ុន្មានថ្ងៃ​នេះ នាំ​គ្នា​ញញើត​គ្រប់គ្នា ពេញ​ផ្សារ​ដើមគរ។ ប៉ុន្មាន​ថ្ងៃ​នេះ អ្នក​រត់ម៉ូតូ​ឌុប​នៅ​ផ្សារ​ដើមគរ គេ​ប្លន់​យក​ម៉ូតូ​អស់​បី​បួន​គ្រឿង​។ ដំបូង​គេ​ហៅ​ម៉ូតូ​ជិះ​ទៅ ហើយ​គេ​យក​កាំភ្លើង​ភ្ជុង​យក​ម៉ូតូ​ឆៅៗ​តែ​ម្ដង។

យប់​ម្សិលម្ង៉ៃ ចោរ​គាស់​យក​ទូរមាស​នៅ​ផ្សារ មាន​មាស មាន​ពេជ្រ​អី​ឡើង​សន្ធឹក។ អ្នក​នៅ​ផ្សារ​ដើមគរ នរណា​ក៏​ភ័យ​ដែរ​ឥឡូវ ហើយ​លក់​ស្អីៗ​ក៏​មិន​សូវ​ដាច់​ដែរ ម្នាក់ៗ​ត្អូញ​គ្រប់គ្នា។

សេដ្ឋកិច្ច​ធ្លាក់​ចុះ​អ៊‍ីចឹង អ្នក​លក់​ដូរ​តូចតាច​យ៉ាប់​ហើយ…

7 thoughts on “ចោរ​លួច ប្លន់

  1. សុភា ថ្ងៃពុធ ទី 18 ខែ​មីនា 2009 / 12:33 ព្រឹក

    ចោរ​កើន​ឡើង​សំ​បើម​ណាស់ ប្លន់​បាញ់សំលាប់​នៅ​កោះ​ធំ គាស់​ទូរមាស​ផ្សារ​អូឡាំពិច ជាដើម​ ។ល។ អ្នក​ណា​ក៏​ញញើត​ហើយ​អាឡូវ​ណឹង👿

  2. ហនុមាន ថ្ងៃពុធ ទី 18 ខែ​មីនា 2009 / 1:04 ព្រឹក

    តើយើងអាចបន្ទោសអ្នកណា? បើអ្នកដឹកនាំគិតតែពីប្រយោជន៏ផ្ទាល់ខ្លួនយ៉ាងនេះ​! រឿងរ៉ាវទាំងអស់ហ្នឹងមកតែពី តា​បូស(Bush)តែម្តង ! ហាហាហា

  3. សំណាង ថ្ងៃពុធ ទី 18 ខែ​មីនា 2009 / 3:02 ព្រឹក

    បងៗ​ប៉ូលីស​គាត់​ដេក​អត់​ធ្វើ​ការ​ទេ​អី!​ចោរ​លួច​ប្លន់​ស្រស់​ៗ​នៅ​នឹង​មុខ​ហើយ​ទៅជា​ធ្វើ​មិន​ដឹង​ចឹង​វិញ!
    ខ្ញុំ​គិត​ថា​ឆ្កែ​ស្រុក​មិន​អោយ​ដៃ​ ឆ្កែ​ព្រៃ​វា​មិន​ហ៊ាន​ចូល​ទេ (ច្រ​ឡំ​ឆ្កែ​មាន​ដៃ​ដូច​មនុស្សា)

  4. Dhokko ថ្ងៃពុធ ទី 18 ខែ​មីនា 2009 / 6:20 ព្រឹក

    នៅស្រុកបារាំងមានប្លន់ច្រើនជាងមុនដែរ។

  5. អគ្គលីបុត្រ ថ្ងៃពុធ ទី 18 ខែ​មីនា 2009 / 8:11 ព្រឹក

    បិទល្បែង​អត់ការងារធ្វើ សេដ្ឋកិច្ចធ្លាក់ចុះ អត់លុយចាយ!

  6. kooms ថ្ងៃពុធ ទី 18 ខែ​មីនា 2009 / 11:21 ព្រឹក

    មានតែដើរលួច ប្លន់ទៅ “តពីអគ្គលីបុត្រ”​ដើម្បីរស់។ ប៉ូលីសប្រហែល​ខ្លាច​លោក​ចោ​ហើយ​មើល​ទៅ​បាន​មិន​ហាន​ធ្វើ​អី😆

  7. Vutha ថ្ងៃពុធ ទី 18 ខែ​មីនា 2009 / 11:57 ព្រឹក

    កន្លែង​ល្បែង​ស៊ីសង​បិទ​មែន​ មិន​មាន​ន័យ​ថា​ នឹង​បំបាត់​អំពើ​លួច​ប្លន់​បាន​ឡើយ​ ពី​ព្រោះ​មាន​កន្លែង​ជា​ច្រើន​ទៀត​ដែល​ពួក​ចោរ​ទាំង​នោះ​ត្រូវ​ការ​លុយ​សម្រាប់​ចាយ​​នោះ​មាន​ដូចជា​ Karaoke Night club Casino Beer Garden ។ល។ កន្លែង​ទាំង​អស់​នេះ​ហើយ​ ដែល​ពួក​គេ​ត្រូវ​ការ​សម្បាយ​ ហើយ​ក៍​ជា​កន្លែ​ង​ដែល​ត្រូវ​ចំណាយ​លុយ​ច្រើន​សម​ល្មម​ដែរ។​ ម្យ៉ាង​ទៀត​​ រដ្ឋាភិបាល​អសមត្ថភាព​ក្នុង​កាត់​បន្ថយ​ការ​លួច​ប្លន់​នៅ​ក្នុង​ទី​ក្រុង​ ប៉ុន្តែ​ពូក​គេ​ពូកែ​ខា​ង​ជំរិត​ទាប្រាក់​ពី ប្រជាពលរដ្ឋ​ស្លូវ​ត្រង់​ទៅ​វិញ​។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s