មេរោគភាគច្រើនឆ្លងតាមការប្រើយូអេស្ប៊ី ដោយវាដំណើរការភ្លាម តាមរយៈ អូតូរ៉ាន់ នៅពេលដែលញាត់ផ្លាសដ្រាយចូលក្នុងកុំព្យូទ័រភ្លាម។ ខ្ញុំឃើញមានកម្មវិធីពីរ ដែលជួយការពារមេរោគតាមការប្រើផ្លាសដ្រាយនេះ។
១. កម្មវិធី USB Disk Security
កម្មវិធីនេះ វាជួយការពារមេរោគនៅពេលដែលយើងដោតផ្លាសដ្រាយចូលភ្លាម ដោយវាឆែករកមើល បើមាន autorun.inf វានឹងបង្ហាញប្រាប់ យើងគ្រាន់តែចុចលើវា ហើយចុច Delete ឬ ចុចលើ Delete All វានឹងលុបចោល។
ពេលដោតផ្លាសដ្រាយចូល វានឹងលេចផ្ទាំងនេះភ្លាម តែផ្លាសដ្រាយខ្ញុំអត់មេរោគ បានអត់មានចេញអី
២. កម្មវិធី USB Firewall 1.1.3
កម្មវិធីនេះ អាចស្គេនគ្រប់ដ្រាយទាំងអស់ ទាំងផ្លាសដ្រាយ ទាំងហាតឌីស និងលុប autorun.inf ចេញពីដ្រាយទាំងនោះ។
ពេលលោកអ្នកដំណើរការវា ចុចលើ Clean All Parttition វានឹងរកលុបចោល autorun.inf ពីគ្រប់ដ្រាយទាំងអស់
កម្មវិធីទាំងពីរនេះ លោកអ្នកអាចប្រើទាំងពីរជាមួយគ្នាបាន។
USB Disk Security + USB Firewall 1.1.3 (2009) portable
http://timboeun.webng.com/softwares/Protect Virus From USB.rar
មិនដឹងជាស្អីទេ តាប៉ិនេះ!!! លេងពាក្យ ៩ 😛
Thanks Boeun. It is so useful.
អ្នកពត៌មានវិទ្យាចឹងហើយ 🙂
@Posoky
អ្នកតែទឹកកកហ្នឹងណា!
សុំទោសបងខ្ញុំសុំសួរមួយបានទេ, តើអាកម្មវិធីហ្នឹងវាការពារកុំព្យូទ័រពីមេរោគ ឬ ការពារមេរោគ, បើវាការពារមេរោគខ្ញុំអត់ចង់ប្រើទេ
អូ! ភ្លេចសួរមួយទៀត
បងៗមានបទចម្រៀងបារាំងមួយដែលមានចំណងជើង Aline ដែលច្រៀងដោយChristophe ដែរឬទេ?
ក្មេងតូច! កម្មវិធីហ្នឹងការពារមេរោគឆ្លងតាម USB ឬឆ្លងពី Flash drive ។ ពេលប្អូនដោតផ្លាសចូល វានឹងឆែកមើល បើមានមេរោគ វាប្រាប់ថាមានមេរោគ ហើយឲ្យយើងលុបចោល។
បទ Aline បងមាន ចាំបងផ្ញើឲ្យ។
ក្មេងតូច ដោនឡូតពីនេះក៏បានដែរ
http://www.4shared.com/file/18778389/776d843e/Aline_-_Christophe.html?s=1
អរគុណច្រើន !
ខ្ញុំទើបតែ Test នូវ Massage ដំបូងរបស់ខ្ញុំ!!!
ខ្ញុំសូមជូនពរឲ្យកូនខ្មែរចេះរកឃើញនូវបច្ចេកវិទ្យាថ្មីៗផ្នែក IT កាន់តែច្រើនឡើងៗ
ពីខ្ញុំ Mr. Tiffy
Hello som program kamjat me rok mouy.
Orkun
Chhaya
បងអោយខ្ញុំសុំសួរមួយ!តើមានកម្មវិធីអីដែលអាចបង្កើតprogramសំរាប់ដាក់ទូរសព្ទ Sony Ericsson K810i ហើយទូរសព្ទអាម៉ាកនេះស្គាល់ file ប្រភេទ .jar។សូមអរគុណបងទុកជាមុន…។
ភាសា J2ME សម្រាប់សរសេរកម្មវិធីដាក់ទូរស័ព្ទ។ កម្មវិធីសម្រាប់សរសេរ អាចប្រើ NetBeans ។ បងមិនចេះទេ សូមប្អូនស្រាវជ្រាវបន្ថែមចុះ។