សិទ្ធិ​ស្រី​មួយ​ថ្ងៃ


ស = ស្រី ឬ​ប្រពន្ធ, ប = ប្រុស ឬ​ប្ដី

ស. ណែៗ​លោក​ប្ដី ដឹង​ទេ​សិទ្ធិ​ស្រី មាន​នៅ​ថ្ងៃ​ណា?
ប. បង​ថី​មិន​ដឹង ប្រាំបី​មិនា ស្រី​ពេញ​លោកា
បាន​សិទ្ធិ​ស្មើ​ប្រុស។

ស. អូហូ!​លោក​ប្ដី ដឹង​ពី​សិទ្ធិ​ស្រី ចាំ​ថ្ងៃ​គ្មាន​ខុស
ឥឡូវ​ស្រីៗ មាន​សិទ្ធិ​ស្មើ​ប្រុស ខាង​បង​ប្រុសៗ
ត្រូវ​ឲ្យ​តម្លៃ។

ប. បង​ដឹង​ហើយ​អូន ថ្ងៃ​សិទ្ធិ​មាស​ស្ងួន ត្រឹម​តែ​មួយ​ថ្ងៃ
រឿង​អី​ថា​បង មិន​ឲ្យ​តម្លៃ ត្រឹមតែ​មួយ​ថ្ងៃ
បង​សុំ​ធានា។

ប. ផុត​ពី​ថ្ងៃ​ហ្នឹង អូន​ឯង​ត្រូវ​ប្រឹង ខំ​ធ្វើ​ការងារ
លាង​ចាន​បោកគក់ កុំ​ខ្ជិល​រួញរា ប្រាំបី​មិនា
ចាំ​បង​រ៉ាប់​ចុះ។

ស. ថា​ម៉េច​លោក​ប្ដី!! អូន​ប្រាប់​ថា​ស្រី សិទ្ធិ​ស្មើ​នឹង​ប្រុស
បង​ឯង​និយាយ ដូច​យល់​ន័យ​ខុស សិទ្ធិ​ស្រី​ស្មើ​​ប្រុស
មាន​តែ​មួយ​ថ្ងៃ??

ប. បង​យល់​ខុស​អ្ហី?? នៅ​ថ្ងៃ​ប្រាំបី បង​ឮ​គេ​ផ្សាយ
ផ្សាយ​ឡើង​កោកៗ ថា​ស្រី​ទាំង​ឡាយ នាំ​គ្នា​​សប្បាយ
ព្រោះ​ប្ដី​ជួយ​ការ។

ស. លោក​ប្ដី​សម្លាញ់ ធ្វើ​ឲ្យ​អូន​ក្នាញ់ នឹង​បង​ណាស់​ណា
សិទ្ធិ​ស្រី​មាន​តែ មួយ​ថ្ងៃ​ឬ​ចាស! បង​ចាំ​មើល​ណា
ចាំ​មើល​ចុះ​បង!!

15 thoughts on “សិទ្ធិ​ស្រី​មួយ​ថ្ងៃ

  1. រចនា ថ្ងៃសៅរ៍ ទី 7 ខែ​មីនា 2009 / 12:19 ល្ងាច

    😀

  2. បឿន ថ្ងៃសៅរ៍ ទី 7 ខែ​មីនា 2009 / 1:16 ល្ងាច

    ម៉ោ​ធើ​ស្ញេញ​ចឹង??

  3. រចនា ថ្ងៃសៅរ៍ ទី 7 ខែ​មីនា 2009 / 11:44 ល្ងាច

    ស្ញេញ​អត់​បាន​ហ៎?😛 ចាំ​មើល​ចុះ​បង​ឯង!

  4. រដ្ឋ ថ្ងៃអាទិត្យ ទី 8 ខែ​មីនា 2009 / 9:24 ព្រឹក

    គេ​ច្រៀង​ម៉េច​បទ​ហ្នឹង? Hip-Hop? 😀

  5. ពិសិដ្ឋ ថ្ងៃអាទិត្យ ទី 8 ខែ​មីនា 2009 / 5:10 ល្ងាច

    អីយ៉ា! ប្ដីប្រពន្ធ​កវី ជួបហើយតើស៎ !!!!

  6. វិរីយា ថ្ងៃចន្ទ ទី 9 ខែ​មីនា 2009 / 1:10 ល្ងាច

    hahahaha

  7. ម៉ន ថ្ងៃអង្គារ ទី 10 ខែ​មីនា 2009 / 11:38 ព្រឹក

    ខ្ញុំដូចជាមិនយល់ ស្រីៗអោយតែខឹងនឹងប្តីឬសង្សារច្រើននិយាយថា ៖
    “ចាំមើលបងឯង” ។ ខ្ញុំចេះតែខំចាំមើល តែដូចជាអត់មានរឿងអីផង😀

  8. Boeun ថ្ងៃអង្គារ ទី 10 ខែ​មីនា 2009 / 3:41 ល្ងាច

    បើ​ខ្ញុំ​ឮ​អ៊‍ីចឹង ខ្លាច​តែ​គេ​លួច​​កាត់​ទេ ហាហា

  9. ហនុមាន ថ្ងៃពុធ ទី 11 ខែ​មីនា 2009 / 12:29 ព្រឹក

    ម៉ន

    និយាយខុសហើយ នាងថា “ចាំមើលបងឯង យប់ហ្នឹងច្បាស់ជាអត់ហើយ ” ហាហាហា

    បឿន

    កុំនិយាយលេងណ្នែ គ្នាគ្រាន់ឮថាកាត់ហ្នឹង ប្រលឹងនៅចុងសក់ ឯណោះ​!​​​ ហាហាហា

  10. ម៉ន ថ្ងៃពុធ ទី 11 ខែ​មីនា 2009 / 10:08 ព្រឹក

    ហេហេ ហនុមាន ខ្ញុំសុខចិត្តអោយអត់ចុះ ព្រោះខ្លាចដូចបឿនថា វីវរត្រូវងាប់
    ដូចតាមួយនោះ😀

  11. កេសី ថ្ងៃពុធ ទី 11 ខែ​មីនា 2009 / 12:53 ល្ងាច

    គិតទៅស្រីៗដូចឆ្លាតម្យ៉ាងដែរ អាងអីអាងតែកំញើញអាហ្នឹង ហេហេហេហេ

  12. បឿន ថ្ងៃពុធ ទី 11 ខែ​មីនា 2009 / 3:30 ល្ងាច

    កំញើញ​អី​បង​កេសី? ហាហា

  13. ហនុមាន ថ្ងៃពុធ ទី 11 ខែ​មីនា 2009 / 10:44 ល្ងាច

    ម៉ន

    កុំទៅខ្វល់អី​គេតវិញជាប់តើ អូហើយប្រើបានប្រសើរជាងមុនឆ្ងាយណាស់ ខ្ញុំមិនដឹងខ្លួនឯងទេ ឭតែគេថាតើ ! ហាហាហា

    កេសី

    កុំតែខ្លាចអត់ បើមិនអីច្ចឹង ថាប្រុសៗយើងព្រមចេញស្រីៗអី !​ ហាហា

    ចំមែនពួកយើង បែរជានាំគ្នានិយាយពីអារបស់មិនបានការ ហាហាហា

  14. ម៉ន ថ្ងៃ​ព្រហស្បតិ៍ ទី 12 ខែ​មីនា 2009 / 10:38 ព្រឹក

    😀

  15. រដ្ឋា ថ្ងៃអង្គារ ទី 2 ខែ​កុម្ភៈ 2010 / 4:57 ល្ងាច

    នាំគ្នានិយាយអញ្ចឹងមិនចេះខ្មាសគេ នៅហានបង្ហាញមុខឲ្យគេឃើញទៀត​ ណេកធ្វើដូចហនុមានទើបល្អ ពាក់មុខឡើងជិតឆឹង!!!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s