ស = ស្រី ឬប្រពន្ធ, ប = ប្រុស ឬប្ដី
ស. ណែៗលោកប្ដី ដឹងទេសិទ្ធិស្រី មាននៅថ្ងៃណា?
ប. បងថីមិនដឹង ប្រាំបីមិនា ស្រីពេញលោកា
បានសិទ្ធិស្មើប្រុស។
ស. អូហូ!លោកប្ដី ដឹងពីសិទ្ធិស្រី ចាំថ្ងៃគ្មានខុស
ឥឡូវស្រីៗ មានសិទ្ធិស្មើប្រុស ខាងបងប្រុសៗ
ត្រូវឲ្យតម្លៃ។
ប. បងដឹងហើយអូន ថ្ងៃសិទ្ធិមាសស្ងួន ត្រឹមតែមួយថ្ងៃ
រឿងអីថាបង មិនឲ្យតម្លៃ ត្រឹមតែមួយថ្ងៃ
បងសុំធានា។
ប. ផុតពីថ្ងៃហ្នឹង អូនឯងត្រូវប្រឹង ខំធ្វើការងារ
លាងចានបោកគក់ កុំខ្ជិលរួញរា ប្រាំបីមិនា
ចាំបងរ៉ាប់ចុះ។
ស. ថាម៉េចលោកប្ដី!! អូនប្រាប់ថាស្រី សិទ្ធិស្មើនឹងប្រុស
បងឯងនិយាយ ដូចយល់ន័យខុស សិទ្ធិស្រីស្មើប្រុស
មានតែមួយថ្ងៃ??
ប. បងយល់ខុសអ្ហី?? នៅថ្ងៃប្រាំបី បងឮគេផ្សាយ
ផ្សាយឡើងកោកៗ ថាស្រីទាំងឡាយ នាំគ្នាសប្បាយ
ព្រោះប្ដីជួយការ។
ស. លោកប្ដីសម្លាញ់ ធ្វើឲ្យអូនក្នាញ់ នឹងបងណាស់ណា
សិទ្ធិស្រីមានតែ មួយថ្ងៃឬចាស! បងចាំមើលណា
ចាំមើលចុះបង!!
😀
ម៉ោធើស្ញេញចឹង??
ស្ញេញអត់បានហ៎? 😛 ចាំមើលចុះបងឯង!
គេច្រៀងម៉េចបទហ្នឹង? Hip-Hop? 😀
អីយ៉ា! ប្ដីប្រពន្ធកវី ជួបហើយតើស៎ !!!!
hahahaha
ខ្ញុំដូចជាមិនយល់ ស្រីៗអោយតែខឹងនឹងប្តីឬសង្សារច្រើននិយាយថា ៖
“ចាំមើលបងឯង” ។ ខ្ញុំចេះតែខំចាំមើល តែដូចជាអត់មានរឿងអីផង 😀
បើខ្ញុំឮអ៊ីចឹង ខ្លាចតែគេលួចកាត់ទេ ហាហា
ម៉ន
និយាយខុសហើយ នាងថា “ចាំមើលបងឯង យប់ហ្នឹងច្បាស់ជាអត់ហើយ ” ហាហាហា
បឿន
កុំនិយាយលេងណ្នែ គ្នាគ្រាន់ឮថាកាត់ហ្នឹង ប្រលឹងនៅចុងសក់ ឯណោះ! ហាហាហា
ហេហេ ហនុមាន ខ្ញុំសុខចិត្តអោយអត់ចុះ ព្រោះខ្លាចដូចបឿនថា វីវរត្រូវងាប់
ដូចតាមួយនោះ 😀
គិតទៅស្រីៗដូចឆ្លាតម្យ៉ាងដែរ អាងអីអាងតែកំញើញអាហ្នឹង ហេហេហេហេ
កំញើញអីបងកេសី? ហាហា
ម៉ន
កុំទៅខ្វល់អីគេតវិញជាប់តើ អូហើយប្រើបានប្រសើរជាងមុនឆ្ងាយណាស់ ខ្ញុំមិនដឹងខ្លួនឯងទេ ឭតែគេថាតើ ! ហាហាហា
កេសី
កុំតែខ្លាចអត់ បើមិនអីច្ចឹង ថាប្រុសៗយើងព្រមចេញស្រីៗអី ! ហាហា
ចំមែនពួកយើង បែរជានាំគ្នានិយាយពីអារបស់មិនបានការ ហាហាហា
😀
នាំគ្នានិយាយអញ្ចឹងមិនចេះខ្មាសគេ នៅហានបង្ហាញមុខឲ្យគេឃើញទៀត ណេកធ្វើដូចហនុមានទើបល្អ ពាក់មុខឡើងជិតឆឹង!!!!