កុំ​ឲ្យ​គេ​ឈឺចាប់​ដោយសារ​បង


ឆាយ វីរ៉ាយុត ជា​អ្នក​ចម្រៀង​ល្បី​យូរ​ដែរ​មក​ហើយ ខ្ញុំ​ចូល​ចិត្ត​បទ​ចម្រៀង​គាត់​ច្រើន​ដែរ។ ឃើញ​បទ​ក្រោយ នៅ​ ផលិតកម្ម អឹម វ៉ុល​៧​នេះ ក៏​ពីរោះ​ដែរ។ សូម​ស្ដាប់​លេង​មើល៍ អត្ថន័យ​ក៏​ឡូយ​ដែរ។


សល់​តែ​មួយ​ជំហាន​តើ​ហេតុអ្វី មិន​អាច​ឈាន​ទៅ​មុខ​បាន
ឬ​ក៏​​ត្រូវ​ឈប់​ត្រឹមហ្នឹង
បើ​​ពិបាក​នឹង​ស្រឡាញ់​គ្នា​យ៉ាង​ហ្នឹង
តើ​នឹង​អាច​ទៅ​មុខ​រួច​ទៀតទេ។

ឆ្ងល់​​ថា​​​ម្ដេច​ពេល​ខ្លះ​ធ្វើ​ដូច​បារម្ភ​នឹង​រូប​បង​ខ្លាំង
ពេល​ខ្លះ​ហាក់​ដូច​​មិន​អើពើ
ឬ​ក៏​បេះដូង​ស្ងួន​អូន​នៅ​ស្ទាក់ស្ទើរ​ទៀត
នឹង​ប្រុស​ម្នាក់​នោះ​អូន​ប្រាប់​មក។

បង​មិន​ចង់​ឃើញ​អូន​ចោល​គេ​ព្រោះ​បង
ក៏​មិន​ចង់​ក្លាយ​ខ្លួន​ដណ្ដើម​សង្សារ​គេ
មិន​ញញើត​​នឹង​ទឹក​ភ្នែក​​ទេ​មាសមេ
សុខ​ចិត្ត​ឈឺចាប់។

ស៊ូ​បែរ​ខ្នង​​ឈរ​សម្រក់​ទឹកភ្នែក
ចិត្ត​សង្វេគ​​ប្រាប់​ឲ្យ​អូន​ថែ​​គេ
បង​មិន​ស័ក្ដិសម​​ឲ្យ​ស្ងួន​ក្បត់​នឹង​រូប​គេ​ទេ
មាសស្នេហ៍​ត្រឡប់​ក្រោយ​ចុះ។

គេ​ឈឺ​ប៉ុណ្ណា​ក៏​ដឹង​ច្បាស់
បង​ឈឺ​ណាស់​ដែល​បាត់បង់​អូន​ដូច​គ្នា
តែ​បេះដូង​មួយ​នេះ​មិន​អាច​ឲ្យ​ស្រស់​ពុំងា
មាន​ឈ្មោះ​ស្រី​ក្បត់​ព្រោះ​បង
បង​សុំទោស។

គេ​មក​មុន បង​មក​ក្រោយ
ដឹង​ខ្លួន​ហើយ​ថា​បង​អ្នក​ជ្រែក
គ្មាន​នរណា​អាច​ញញឹម
មាន​តែ​ម្នាក់​សម្រក់​​ទឹកភ្នែក។

18 thoughts on “កុំ​ឲ្យ​គេ​ឈឺចាប់​ដោយសារ​បង

  1. រ៉ាមណា ថ្ងៃ​ព្រហស្បតិ៍ ទី 5 ខែ​មីនា 2009 / 3:18 ល្ងាច

    ពិរោះ​បស់​គេ អរគុណ​ដែល​ស៊ែរ😛

  2. កេសី ថ្ងៃសុក្រ ទី 6 ខែ​មីនា 2009 / 1:07 ព្រឹក

    ស្លាប់ហើយ ស្មានតែនិយាយអំពីខ្លួនឯង ដឹងអីជាបទចំរៀងសោះ ។

  3. ហនុមាន ថ្ងៃសុក្រ ទី 6 ខែ​មីនា 2009 / 5:20 ព្រឹក

    អូរ អីក៏តឹងម្លេះ? ហាហាហា

  4. វិរីយា ថ្ងៃសុក្រ ទី 6 ខែ​មីនា 2009 / 8:13 ព្រឹក

    ហាហាហា បែប​បឿន​លួច​ចូល​តួ​តាម​ចម្រៀង​ហ្នឹង​តិច​ៗ​ដែរ​ដឹង!

  5. អគ្គលីបុត្រ ថ្ងៃសុក្រ ទី 6 ខែ​មីនា 2009 / 8:18 ព្រឹក

    អាមួយ​នឹង​ច្រៀង​ដូច​ខ្ទើយចឹង!

  6. kooms ថ្ងៃសុក្រ ទី 6 ខែ​មីនា 2009 / 8:35 ព្រឹក

    គ្រាន​បើ​ស្តាប់ដែរតើ

  7. ខេមរអធិរាជ្យ ថ្ងៃសុក្រ ទី 6 ខែ​មីនា 2009 / 12:04 ល្ងាច

    The song is so touching! I like the meaning of the song so much! Thanks for sharing!

  8. ម៉ន ថ្ងៃសុក្រ ទី 6 ខែ​មីនា 2009 / 12:59 ល្ងាច

    ខ្ញុំស្មានតែរឿងរបស់បឿនដែរ ទើបចូលមកមើល ដឹងអីបទចំរៀងសោះ ។
    the meaning of the song – two irresponsible people😀

  9. បឿន ថ្ងៃសុក្រ ទី 6 ខែ​មីនា 2009 / 1:17 ល្ងាច

    បង​កេសី និង​បង​ម៉ន ចិត្ត​ដូច​គ្នា​ម៉េះ? ហេតុតែ​ប្ដី​ប្រពន្ធ​ហ្ន៎! ហេហេ

  10. Pro ថ្ងៃសុក្រ ទី 6 ខែ​មីនា 2009 / 2:56 ល្ងាច

    haha jeng ban tha,

  11. សុវុឌ្ឍី ថ្ងៃសៅរ៍ ទី 7 ខែ​មីនា 2009 / 3:41 ព្រឹក

    ខ្ញុំ ចូលចិត្តបទនឹង អរគុណបងបឿន

  12. Koy ថ្ងៃសៅរ៍ ទី 7 ខែ​មីនា 2009 / 7:33 ព្រឹក

    អាហ្នឹងសម្លេងវាដូចអាខ្វាត់ដែរតើ

  13. ហនុមាន ថ្ងៃចន្ទ ទី 9 ខែ​មីនា 2009 / 2:23 ព្រឹក

    ច្រៀង ស្រួលៗទៅ យ៉ាងមេច​ចាំ ចំទាល ?អាហ្ឹងគេហៅបទអី បទក្តាន ឫ រាគ ? ហាហាហា

  14. ទូច សម្ភស្ស ថ្ងៃ​ព្រហស្បតិ៍ ទី 12 ខែ​មីនា 2009 / 11:13 ល្ងាច

    អត់មានអីពិរោះ ស្តាប់ទៅហាក់ដូចជាគ្មានទឹកដមសោះ

  15. និមល ថ្ងៃចន្ទ ទី 11 ខែ​ឧសភា 2009 / 4:19 ល្ងាច

    ខ្ញុំមានបទខ្មែរខ្លះសំរាប់ចែកជួនអ្នកទាំងអស់គ្នាស្តាប់

    នេះគឺបទ គេមានសិទ្ធ – តាក់ម៉ា

  16. និមល ថ្ងៃចន្ទ ទី 11 ខែ​ឧសភា 2009 / 4:20 ល្ងាច

    គេមានសិទ្ធ – តាក់ម៉ា

  17. និមល ថ្ងៃចន្ទ ទី 11 ខែ​ឧសភា 2009 / 4:21 ល្ងាច

    ខ្ញុំមានបទថ្មីសំរាប់អ្នកទាំងអស់គ្នាស្តាប់

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s