កម្សាន្ត, ចម្រៀង​ខ្មែរ

កុំ​ឲ្យ​គេ​ឈឺចាប់​ដោយសារ​បង


ឆាយ វីរ៉ាយុត ជា​អ្នក​ចម្រៀង​ល្បី​យូរ​ដែរ​មក​ហើយ ខ្ញុំ​ចូល​ចិត្ត​បទ​ចម្រៀង​គាត់​ច្រើន​ដែរ។ ឃើញ​បទ​ក្រោយ នៅ​ ផលិតកម្ម អឹម វ៉ុល​៧​នេះ ក៏​ពីរោះ​ដែរ។ សូម​ស្ដាប់​លេង​មើល៍ អត្ថន័យ​ក៏​ឡូយ​ដែរ។


សល់​តែ​មួយ​ជំហាន​តើ​ហេតុអ្វី មិន​អាច​ឈាន​ទៅ​មុខ​បាន
ឬ​ក៏​​ត្រូវ​ឈប់​ត្រឹមហ្នឹង
បើ​​ពិបាក​នឹង​ស្រឡាញ់​គ្នា​យ៉ាង​ហ្នឹង
តើ​នឹង​អាច​ទៅ​មុខ​រួច​ទៀតទេ។

ឆ្ងល់​​ថា​​​ម្ដេច​ពេល​ខ្លះ​ធ្វើ​ដូច​បារម្ភ​នឹង​រូប​បង​ខ្លាំង
ពេល​ខ្លះ​ហាក់​ដូច​​មិន​អើពើ
ឬ​ក៏​បេះដូង​ស្ងួន​អូន​នៅ​ស្ទាក់ស្ទើរ​ទៀត
នឹង​ប្រុស​ម្នាក់​នោះ​អូន​ប្រាប់​មក។

បង​មិន​ចង់​ឃើញ​អូន​ចោល​គេ​ព្រោះ​បង
ក៏​មិន​ចង់​ក្លាយ​ខ្លួន​ដណ្ដើម​សង្សារ​គេ
មិន​ញញើត​​នឹង​ទឹក​ភ្នែក​​ទេ​មាសមេ
សុខ​ចិត្ត​ឈឺចាប់។

ស៊ូ​បែរ​ខ្នង​​ឈរ​សម្រក់​ទឹកភ្នែក
ចិត្ត​សង្វេគ​​ប្រាប់​ឲ្យ​អូន​ថែ​​គេ
បង​មិន​ស័ក្ដិសម​​ឲ្យ​ស្ងួន​ក្បត់​នឹង​រូប​គេ​ទេ
មាសស្នេហ៍​ត្រឡប់​ក្រោយ​ចុះ។

គេ​ឈឺ​ប៉ុណ្ណា​ក៏​ដឹង​ច្បាស់
បង​ឈឺ​ណាស់​ដែល​បាត់បង់​អូន​ដូច​គ្នា
តែ​បេះដូង​មួយ​នេះ​មិន​អាច​ឲ្យ​ស្រស់​ពុំងា
មាន​ឈ្មោះ​ស្រី​ក្បត់​ព្រោះ​បង
បង​សុំទោស។

គេ​មក​មុន បង​មក​ក្រោយ
ដឹង​ខ្លួន​ហើយ​ថា​បង​អ្នក​ជ្រែក
គ្មាន​នរណា​អាច​ញញឹម
មាន​តែ​ម្នាក់​សម្រក់​​ទឹកភ្នែក។

18 thoughts on “កុំ​ឲ្យ​គេ​ឈឺចាប់​ដោយសារ​បង”

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s