ខ្មែរ​យូនីកូដ​មាន​ប្រើ​លើ​អាយហ្វូន


ខ្ញុំ​ទើប​​ឃើញ​ប្រកាស​នៅ​ខ្មែរអូអេស ដែល​ដាក់​បង្ហាញ​រូប​អាយហ្វូន​សរសេរ​​អក្សរ​ខ្មែរ​យូនីកូដ​​។ ពិត​ជា​អស្ចារ្យ​មែន! ស្ដាយ​មិន​មាន​អាយហ្វូន​ប្រើ​នឹង​គេ។

3304729808_81fa194a6c

សូម​មើល​លម្អិត​នៅ​តំណ​ខាង​ក្រោម ៖

  1. http://www.khmeros.info/drupal/?q=en/node/2973
  2. http://iphonekhmer.blogspot.com/
  3. http://tommynsong.wordpress.com/2009/01/29/a-tough-road-to-khmer-unicode-on-iphone/

54 thoughts on “ខ្មែរ​យូនីកូដ​មាន​ប្រើ​លើ​អាយហ្វូន

  1. Dhokko ថ្ងៃសុក្រ ទី 27 ខែ​កុម្ភៈ 2009 / 11:43 ល្ងាច

    តាំងពីពេលដែលខ្ញុំបានឃើញប្រការនេះ ខ្ញុំចង់បានអាយហ្វូនមួយមែនទែន!

  2. ទឹម បឿន ថ្ងៃសុក្រ ទី 27 ខែ​កុម្ភៈ 2009 / 11:47 ល្ងាច

    ទិញ​មួយ​ទៅ ដូកូ។ ខ្ញុំ​ស្រឡាញ់​អាយហ្វូន​ណាស់ តែ​អត់​មាន​លុយ​ទិញ។

  3. Dhokko ថ្ងៃសៅរ៍ ទី 28 ខែ​កុម្ភៈ 2009 / 12:16 ព្រឹក

    គំនិតល្អបឿន! ប៉ុន្តែខ្ញុំមានទូរសព្ទដៃហើយ(Nokia n95)។បើខ្ញុំទិញ​ទូរសព្ទដៃថ្មីទៀត ប្រពន្ធខ្ញុំវាយខ្ញុំ! ហាហាហា!

  4. ទឹម បឿន ថ្ងៃសៅរ៍ ទី 28 ខែ​កុម្ភៈ 2009 / 12:19 ព្រឹក

    ផ្ញើ​អិន​កៅប្រាំ​មក​ឲ្យ​ខ្ញុំ ប្រើ​អាយហ្វូន​ទៅ​ឡូយ​ជាង ហេហេ

    ប្រពន្ធ​ដូកូ ចាំ​ខ្ញុំ​អ្នក​និយាយ :-S

  5. Dhokko ថ្ងៃសៅរ៍ ទី 28 ខែ​កុម្ភៈ 2009 / 1:08 ព្រឹក

    ហាហាហា! បាទ ប្រើ​អាយហ្វូន​ទៅ​ឡូយ​ជាង។ ប៉ុន្តែខ្ញុំត្រូវសន្សំលុយ ដើម្បីទិញ​ឡានថ្មី។

  6. ទឹម បឿន ថ្ងៃសៅរ៍ ទី 28 ខែ​កុម្ភៈ 2009 / 1:32 ព្រឹក

    ទិញ​ឡាន​ថ្មី​ទៀត? ឡូយ​ដល់​ហើយ😀

    ដូកូ សរសេរ​ដូច​ជនជាតិ​ខ្មែរ​អ៊‍ីចឹង​ឥឡូវ។ ពូកែ​មែន!

  7. ហនុមាន ថ្ងៃសៅរ៍ ទី 28 ខែ​កុម្ភៈ 2009 / 2:29 ព្រឹក

    អស្ចារ្យណាស់ !​ ខ្ញុំក៏ចង់បានអាយហ្វូនមួយដែរ អាចទិញបាន តែគ្មានលុយបើកសេវា ប្រហែលជាទិញ ឲ្យតែមានទៅ ប៉ែបឡូយម៉្យាងដែរ គិតទៅនៅតែអត់ បឿន​ !

    ចាំមានការធ្វើ ខ្ញុំទិញចែកម្នាក់មួយ ៗ អោយតែអ្នកនៅប្លក់របស់ បឿន !​ហាហាហា

  8. Dhokko ថ្ងៃសៅរ៍ ទី 28 ខែ​កុម្ភៈ 2009 / 3:30 ព្រឹក

    អរគុណបឿន ខ្ញុំខំសរសេរ​ខ្មែរជាងមុន។
    ហាហា! មិនឡូយទេ! ខ្ញុំត្រូវការឡានថ្មីដើម្បីទៅធ្វើការ។ នៅស្រុកបារាំងអត់​មានម៉ូតូឌុបទេ ហាហាហា!

    ហនុមាន ខ្ញុំតែងតែមើលប្លក់របស់ បឿន!ហាហាហា!

  9. Vanna ថ្ងៃសៅរ៍ ទី 28 ខែ​កុម្ភៈ 2009 / 7:42 ព្រឹក

    ឡូយ​មែន​ទែន!​ សូម​សរសើរ​អ្នក​ធ្វើ​ដោយ​ស្មោះ។ តែ​ប៉ុណ្ណេះ​អាច​អាន​អ្វីៗ​នៅ​លើ​អ៊ិនធើណិត​បាន​ច្រើន​ជាង​មុន​ហើយ🙂

    @Dhokko: សរសេរ​ខ្មែរ​ឡើង​ខ្ញុំ​ស្មាន​តែ​ខ្មែរ​ទៅ​ហើយ។ តើ​រៀន​ខ្មែរ​រយះ​ពេល​ប៉ុន្មាន​ឆ្នាំ​ហើយ?

  10. អគ្គលីបុត្រ ថ្ងៃសៅរ៍ ទី 28 ខែ​កុម្ភៈ 2009 / 7:59 ព្រឹក

    អាយហ្វូនថ្លៃបន្តិចហើយ! តែវាមាន​វ៉ាយហ្វាយទៀត ត្រូវតែ​សាកមើល!

  11. kooms ថ្ងៃសៅរ៍ ទី 28 ខែ​កុម្ភៈ 2009 / 8:19 ព្រឹក

    មិន​ដឹង​ថា​ Ipod touch អាច​ប្រើ​ ខ្មែរ​យួនីកូដបាន​ដែរ​អត់ទេ។ សូម​អោយ​ប្រើបាន​ទៅ​ចុះ​ព្រោះ​ខ្ញុំ​កំពុង​ Develop web application ដំណើរការលើ Ipod touch រូមទាំង Iphone ផងដែរ។

  12. ទឹម បឿន ថ្ងៃសៅរ៍ ទី 28 ខែ​កុម្ភៈ 2009 / 9:08 ព្រឹក

    ហនុមាន ៖ ដូកូ​ខំ​បន្ថែម​ប៉ុណ្ណឹង​ហើយ ជួយ​ទិញ​ឲ្យ​ដូកូ​មួយ​ទៅ ហាហា

    សុភី ៖ គេ​ Jailbreak លើ​អាយហ្វូន ដើម្បី​ឲ្យ​វា​​ស្គាល់​ភាសា​ខ្មែរ​ ប្រហែល​ជា​អាយផត​អាច​ធ្វើ​បាន​ដែរ​ទេ​ដឹង។

  13. Posoky ថ្ងៃសៅរ៍ ទី 28 ខែ​កុម្ភៈ 2009 / 11:25 ព្រឹក

    ខ្ញុំមានអាយហ្វូន ៣ជី នឹងប្រហែលជា៣ខែមុន(ទិញកាដូអោយហាននីតែលួចប្រើតែញឹក) មិនដឹងជាគេបញ្ជូលយ៉ាងមិចទេ បឿនជួយប្រាប់ផង។ ហើយអារបស់ខ្ញុំនេះចូលចិត្ត ប្រើ វិនដូម៉ូបាល(បស់ខ្ញុំគឺVersion 6.1) តែអត់ទាន់ដឹងថាគេប្រើយូនីកូដខ្មែរ បាន អត់ទេ៕

  14. រដ្ឋា ថ្ងៃសៅរ៍ ទី 28 ខែ​កុម្ភៈ 2009 / 12:07 ល្ងាច

    អកុសលមែន Windows Mobile អត់អាចប្រើខ្មែយូនីកូដបានសោះ។ ឃើញ​អាយហ្វូនគួរឲ្យចាប់អារម្មណ៍ដែរតែ មើលទៅចាញ់ HTC Diamand 2 ទេ។ ខ្ញុំចូលចិត្តប្រើ Windows Mobile តាំងពីដើមមកព្រោះងាយស្រួលកត់ត្រា​កំណត់ហេតុថ្មីៗបាន ហើយងាយស្រួលSynchronizeជាមួយWindows ទៀត។
    មិនដឹងថាពេលណា Unicode អាចប្រើបានលើWindows Mobile ទេ

  15. ទឹម បឿន ថ្ងៃសៅរ៍ ទី 28 ខែ​កុម្ភៈ 2009 / 1:05 ល្ងាច

    បង​សុគី អាច​ចូល​ទៅ​វិបសាយ​ដែល​ដាក់​នៅ​ខាងក្រោម​ផូស្តិ៍​ហ្នឹង គេ​មាន​ប្រាប់​របៀប​ធ្វើ បើ​មិន​ច្បាស់​អាច​សួរ​គេ​នៅ​កន្លែង​ហ្នឹង​បាន​ទៀត។

  16. ពិសិដ្ឋ ថ្ងៃសៅរ៍ ទី 28 ខែ​កុម្ភៈ 2009 / 3:38 ល្ងាច

    តើ​អ្នក​មាន​អ្នក​ធ្លាប់​អាប់ដេត ទូរស័ព្ទ​ណូកៀ ជា​ភាសាខ្មែរ​ទេ​? ខ្ញុំ​ក៏​ចង់​ប្រើ​ភាសាខ្មែរ លើ​ទូរស័ព្ទ​ណូកៀ​ដែរ​។ នេះ​ខ្ញុំ​មិន​មែន​ចង់​មាន​ន័យ​ទៅ​លើ​ទូរស័ព្ទ​ណូកៀ​ភាសា​ខ្មែរ​ទេ គឺ​មាន​ន័យ​ទៅ​លើ​ស៊េរី​ផ្សេង​ពីនោះ​។

  17. ក្មេងតូច ថ្ងៃសៅរ៍ ទី 28 ខែ​កុម្ភៈ 2009 / 3:41 ល្ងាច

    ជំរាប​សួរ​បង​ៗទាំង​អស់ !
    ខ្ញុំ​ឃើញ​អាយ​ហ្វូន​អាច​សរសេរ​យូនីកូដ​ខ្មែរ​បាន​ពិត​ជា​ឡូយ​មែន ។ ប៉ុន្តែ​ពេល​ណា​ទើប​គេ​អាច​ពិនិត្យ​អក្ខរាវិរុទ្ធ​អក្សរ​ខ្មែរ​នៅ​លើ Microsoft Office បាន​ទៅ ។​

  18. Dhokko ថ្ងៃសៅរ៍ ទី 28 ខែ​កុម្ភៈ 2009 / 6:08 ល្ងាច

    Vanna: ខ្ញុំ​រៀន​ភាសា​ខ្មែរ​បាន ៣​ឆ្នាំ​ហើយ ប៉ុន្តែ​ខ្ញុំ​រៀនបានខ្លួនឯងនៅពេលទំនេរ។

  19. កូនខ្មែរ-បារាំង ថ្ងៃសៅរ៍ ទី 28 ខែ​កុម្ភៈ 2009 / 10:34 ល្ងាច

    Toute mes félicitations Dhokko et mes admirations aussi !
    ខ្ញុំមានមោទនភាពជាអនេក ដែល Dhokko​ ដែលមានចំណូលចិត្តនូវវប្បធម៌ នឹង​អារ្យធម៌ របស់ខ្មែរ។ ហើយក៏សូមថ្លែងអំណរគុណផងដែរ ៕

  20. Dhokko ថ្ងៃសៅរ៍ ទី 28 ខែ​កុម្ភៈ 2009 / 11:20 ល្ងាច

    កូនខ្មែរ: Oh merci beaucoup mais je ne sais pas si je mérite autant d’éloges, en tout cas ça fais très plaisir, merci. អ្នក រស់នៅស្រុកបារាំង
    ឬ អ្នករៀនភាសា​បារាំងនៅស្រុកខ្មែរ ?

  21. sophea ថ្ងៃអាទិត្យ ទី 1 ខែ​មីនា 2009 / 1:02 ព្រឹក

    ពិតជាអស្ចារ្យមែន។ មិន​នឹកស្មានថា ខ្មែរយើងឥឡូវពូកែមែន មិនចាញ់បរទេសឡើយ។ ខ្ញុំពិតជាមានមោទនភាពចំពោះខ្មែរណាស់។ ហេហេ

  22. កូនខ្មែរ-បារាំង ថ្ងៃអាទិត្យ ទី 1 ខែ​មីនា 2009 / 1:58 ព្រឹក

    សព្វថ្ងៃ ខ្ញុំរស់នៅស្រុកបារាំង មានសញ្ជាតិបារាំងដើមកំណើតខ្មែរ។ ១៩​ឆ្នាំហើយ ដែលខ្ញុំកំពុងបន្តការរស់នៅនាស្រុកនេះ !

  23. Dhokko ថ្ងៃអាទិត្យ ទី 1 ខែ​មីនា 2009 / 2:45 ព្រឹក

    ça fait plaisir de voir un Français d’origine Cambodgienne qui n’oublie pas d’où il vient même après 19 ans dans un autre pays.Tu habites dans quel coin de la France?

  24. Ada ថ្ងៃអាទិត្យ ទី 1 ខែ​មីនា 2009 / 8:09 ល្ងាច

    សន្សំលុយទិញអាយហ្វូនប្រើសិនតែមិនដឹងជាឆ្នាំណាបានប្រើទេបើវាថ្លៃម្លឹងៗ

  25. កូនខ្មែរ-បារាំង ថ្ងៃអាទិត្យ ទី 1 ខែ​មីនា 2009 / 8:45 ល្ងាច

    J’habite actuellement en Alsace à Mulhouse même.

  26. កូនខ្មែរ-បារាំង ថ្ងៃអាទិត្យ ទី 1 ខែ​មីនា 2009 / 8:47 ល្ងាច

    Et toi Dhokko, dans quelle ville habites tu actuellement?

  27. dhokko ថ្ងៃអាទិត្យ ទី 1 ខែ​មីនា 2009 / 10:07 ល្ងាច

    J’habite à Commercy près de Nancy.

  28. ហនុមាន ថ្ងៃចន្ទ ទី 2 ខែ​មីនា 2009 / 1:08 ព្រឹក

    បឿន

    ចុះខ្ញុំប្រាប់ហើយតើ ថាអ្នកណាក៏ដោយ ឲ្យតែមកប្លក់របស់បឿន ខ្ញុំទិញឲ្យទាំងអស់ ! ហាហាហា

    ធម្មំ Dhokko

    (បែបចេះភាសាបាលីផង) ជាការប្រសើរណាស់ ដែលចេះភាសា​ខ្មែរ ជាងកូនក្មេងខ្មែរមួយចំនួនដែលនៅបរទេស មិនចេះភាសារបស់ជាតិខ្លួន សូមជួយអរដល់ចិត្តប្រឹងប្រែងរបស់ ធម្មំ ( Dhokko )​ និយាយតាមត្រង់ខ្ញុំមានការអៀនខ្មាស់ ចំពោះ ពួកគេ ដែលមិនសូវចេះភាសា ខ្លួន ដូច ធម្មំ អូរ ! ត្រូវហើយបឿនជាមនុស្សល្អតើ ខ្ញុំតែងតែចូលមកលេងប្លក់ បឿន រាល់ថ្ងៃ !

  29. កូនខ្មែរ-បារាំង ថ្ងៃចន្ទ ទី 2 ខែ​មីនា 2009 / 2:46 ព្រឹក

    Il me semble que j’ai lu Commercy dans ton blog, et j’ai pu aussi le visité( ton blog ) c’est très intéressant t’est vraiment un khmerophile !

  30. dhokko ថ្ងៃចន្ទ ទី 2 ខែ​មីនា 2009 / 3:47 ព្រឹក

    អរគុណណាស់ ហនុមាន! សាររបស់លោក ធ្វើឲ្យខ្ញុំសប្បាយចិត្តណាស!
    ខ្ញុំ មើលលេងប្លក់បឿន រាល់ថ្ងៃដែរ។ ខ្ញុំ ចូលចិត្តប្លក់នេះខ្លាំងណាស់ ព្រោះ វាមានពត៌មានផ្សេងៗ ពត៌មាននៅប្លក់​នេះ ទាក់ចិត្តខ្ញុំណាស់!

  31. ទឹម បឿន ថ្ងៃចន្ទ ទី 2 ខែ​មីនា 2009 / 8:07 ព្រឹក

    អរគុណ ហនុមាន និង​ដូកូ ដែល​គាំទ្រ

  32. Koy ថ្ងៃចន្ទ ទី 2 ខែ​មីនា 2009 / 8:29 ព្រឹក

    ម្នាក់ៗខំសរសើរdhokko តាមពិតប្រពន្ធរបស់គាត់ជាអ្នកសរសេរសោះ។

  33. វិរីយា ថ្ងៃចន្ទ ទី 2 ខែ​មីនា 2009 / 2:46 ល្ងាច

    បាន​ប្រយោជន៍​អី អាយហ្វូន​ មិន​ទាន់មាន​ក្រុម​ហ៊ុនណា​បើក​ជា​ផ្លូវ​ការ​នៅ ស្រុក​ខ្មែរ​ផង..​ អ្នក​ប្រើ​អាយ​ហ្វូន​នៅ​ស្រុក​ខ្មែរ​សុទ្ធ​តែ​​លួច​ដោះ​លេខ​កូដ​ទាំង​អស់​ហ្នឹង!

  34. kooms ថ្ងៃចន្ទ ទី 2 ខែ​មីនា 2009 / 5:20 ល្ងាច

    I one Center បាន​នាំផលិត​ផល Apple មក​លក់ស្រុក​ខ្មែរដែរតើ មិចថា​អ្នក​ប្រើ​ Iphone ស្រុក​ខ្មែរ​សុទ្ធតែ ដោះលេខកូដ​ទាំង​អស់ អញ្ចឹង។

  35. រដ្ឋ ថ្ងៃចន្ទ ទី 2 ខែ​មីនា 2009 / 5:39 ល្ងាច

    អស្ចារ្យ​ស្អី? ស្មាន​តែ​អាយហ្វូន​ហ្នឹង មាន​ពិល​ដូច ណូគៀ១២០០អ្ហី? 😀

  36. dhokko ថ្ងៃចន្ទ ទី 2 ខែ​មីនា 2009 / 6:32 ល្ងាច

    Koy: បាទខ្ញុំមានប្រពន្ធខ្មែរ ​ប៉ុន្តែគាត់រស់នៅស្រុកបារាំងតាំងពីតូច។ គាត់មិនចេះសរសេរខ្មែរទេ ប៉ុន្តែខ្ញុំ សាកបង្រៀនគាត់ សម្រាប់អក្សរខ្មែរ ហាហាហា!

  37. ទឹម បឿន ថ្ងៃចន្ទ ទី 2 ខែ​មីនា 2009 / 7:42 ល្ងាច

    ណារដ្ឋ៖ អ៊‍ីចឹង​បាន​ប្រើ ១២០០ ម៉ា​ជីវិត! ឡ!

  38. វិរីយា ថ្ងៃចន្ទ ទី 2 ខែ​មីនា 2009 / 9:22 ល្ងាច

    kooms៖ ប្រសិន​បើ​ជា iPod Touch ប្រហែល​ជា​មែន! តែ​ប្រសិន​បើ​ជា iPhone មក​ទល់​ពេល​នេះ​នៅមិនទាន់​មាន​ក្រុមហ៊ុន​ណា​នាំ​ចូល​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ ។ តាម​យុទ្ធសាស្ត្រ​ទី​ផ្សា​រ​របស់ Apple គេ​​ផ្តាច់​មុខ​ឲ្យ​ក្រុម​ហ៊ុន​ទូរស័ព្ទជា​អ្នក​ចែក​ចាយ ដូច​ជា​នៅ​អាមេរិច AT&T នៅ​ Singapore Singtel នៅ​ Thai True Move ។ល។ ហើយ​ទី​ផ្សា​អាស៊ី​យើង​ទើប​តែមាន​ពីរ​ទេ គឺ​ HongKong និង Singapore ហ្នឹង​​ឯង​តាម​ដែល​ខ្ញុំ​ដឹង ។ ក្រៅ​ពី​នោះ​ដែល​ឃើញ​ប្រើ​ពេញ​ទឹក​ពេញ​ដី​ គឺ​ភាគ​ច្រើន​ចាំ​បាច់​ត្រូវ​ដោះ​លេខ​កូដ​ជាមុន​សិន ហើយ​គេតែង​ជួប​បញ្ហានៅ​ពេល Update Version របស់​ Software ​​នៅ​ស្រុក​ខ្មែរ​អាច​ដោះ​បាន​ដល់ Version 2.1(កាល​ពាក់​កណ្តាល​ខែ​២) ចំណែក​ Apple បាន​ចេញ​ដល់ 2.3 ឬ​​លើ​ហ្នឹង​ទៀត​ហើយ​ដឹង​ខ្ញុំ​មិន​សូវ​បាន​តា​ម​ដាន​ដែរ ។

  39. ហនុមាន ថ្ងៃអង្គារ ទី 3 ខែ​មីនា 2009 / 3:14 ព្រឹក

    ​បឿន
    បាទ មិនអីទេ បើនៅជិតខ្ញុំជូនបឿន ១០០ ដុល្លា គ្រាន់ទិញ ទឹកត្នោតជូរ
    គ្រាន់លាងមាត់មុនពេលចូលសាលា ! ហាហាហា

    Dhokko​ (ធម្មំ)

    សូមអភ័យទោស ចំពោះភាសាបារាំងដែលខ្ញុំបានសសេរខាងក្រោមនេះ មានការខុសច្រើន ព្រោះខ្ញុំបានរៀនតាំងពិ២០ឆ្នាំមុន ហើយនៅសហរដ្ឋ មិនដែលប្រើទេភាសា បារាំង ប្រើតែអង់គ្លេស ដូច្នេះហើយសូមអភ័យទោសពី សំណាក់មិត្តអ្នកអានគ្រប់គ្នា !

    Wow .. je ne sais pas quoi dire dhokko, quand un étranger enseigner les natifs de la langue? Vous devriez être fiers de vous, pouvoir parler et écrire une langue étrangère est un accomplissement. Je suis fier de vous et de vos réalisations.

    រដ្ឋ

    ខ្ញុំចូលចិត្ត Apple Products វាងាយស្រួលប្រើ ខ្ញុំប្រើវាតាំងពិរដ្ឋ នៅង៉ា ៗក៏មិនដឹង ! ហាហាហា

  40. dhokko ថ្ងៃអង្គារ ទី 3 ខែ​មីនា 2009 / 4:32 ព្រឹក

    Waou! Bravo Hanuman pour ton message en français et Merci beaucoup!
    លោក មិនមានការខុសច្រើនទេ ! លោកសសេរបារាំងបានល្អ !
    អរគុណណាស់ លោកហនុមានដែល​គាំទ្រ។

  41. Koy ថ្ងៃអង្គារ ទី 3 ខែ​មីនា 2009 / 5:09 ព្រឹក

    Dhokko, je plaisantais seulement avec toi. En fait, je suis très impressionné par le fait que vous pouvez écrire le khmer mieux que moi.

  42. dhokko ថ្ងៃអង្គារ ទី 3 ខែ​មីនា 2009 / 5:40 ព្រឹក

    Koy: C’est moi qui suis impressionné tout le monde sait parler français ici! hahaha
    Tu sais, c’est plus un compliment qu’autre chose si tu croyais vraiment que c’était ma femme qui écrivait à ma place, ça veut dire que j’écris bien hahaha!
    Sinon toi tu es français?

  43. kooms ថ្ងៃអង្គារ ទី 3 ខែ​មីនា 2009 / 8:26 ព្រឹក

    វិរិយា៖ អគុណ​ហើយ​ខ្ញុំ​ក៏មិន​​សូវ​ច្បាស់ដែរ​អារឿងនឹង ព្រោះ​ខ្ញុំ​ជាអថិជន​ថ្មី​របស់ Apple ហើយ​ទើ​បបាន​ទិញ Ipod touch មួយ​នឹង​ឯក។ គិត​ផលិត​ផល​មួយ​ពិត​ជាអស្ចារ្យមែន ទាំង​សម្ថភាព ទាំង​តំលៃ😆

  44. Koy ថ្ងៃអង្គារ ទី 3 ខែ​មីនា 2009 / 12:47 ល្ងាច

    Dhokko: Non, je ne suis pas français. Je suis cambodgien vivant en Amérique. Je vis ici depuis que j’ai été un petit garçon. J’ai pris quelques cours de français quand j’étais au lycée. Alors, je sais comment parler, lire et écrire le français.

  45. dhokko ថ្ងៃអង្គារ ទី 3 ខែ​មីនា 2009 / 7:13 ល្ងាច

    Koy: ok, bravo pour ton français alors! Je suis content de voir autant de cambodgiens qui apprennent le français.
    ឥឡូវ បឿន ត្រូវរៀនភាសាបារាំង ដើម្បីអានសារនៅប្លក់ហ្នឹង។ហាហាហា!

  46. កូនខ្មែរ-បារាំង ថ្ងៃពុធ ទី 4 ខែ​មីនា 2009 / 1:00 ព្រឹក

    C’est vrai t’as raison Dhokko, il faut que Boeun apprenne le français maintenant pour lire ces discussion en français! ha ha ha
    Il y a moins de cambodgiens qui apprennent le français que ceux qui apprennent l’anglais. Mal heureusement il n’y a plus beaucoup de cambodgiens qui parlent français comme à l’époque des années 1970.

  47. រដ្ឋ ថ្ងៃពុធ ទី 4 ខែ​មីនា 2009 / 10:54 ព្រឹក

    មុខ​​កញ្ចាស់​បឿន អាង​តែ​គូហ្កល​ត្រែន​ស្លេត​ម៉ង ហាហា!!! អុញ​ចេញ​ហ្វ្រង់សេ​ច្រើន​ម៉េះ​ឥឡូវ!! អូ ឡាឡា! ប៉ាកឡេខ្មែរ​បាន​ហើយ!!

  48. រដ្ឋ ថ្ងៃពុធ ទី 4 ខែ​មីនា 2009 / 10:54 ព្រឹក

    មុខ​​កញ្ចាស់​បឿន អាង​តែ​គូហ្កល​ត្រែន​ស្លេត​ម៉ង ហាហា!!! អុញ​ចេញ​ហ្វ្រង់សេ​ច្រើន​ម៉េះ​ឥឡូវ!! អូ ឡាឡា! ប៉ាកឡេខ្មែរ​បាន​ហើយ!!

  49. រដ្ឋ ថ្ងៃពុធ ទី 4 ខែ​មីនា 2009 / 10:57 ព្រឹក

    អុញ ខំម៉ិន​ឌុប!!
    អាយ​ហ្វូន​អីទេ… រញ៉េ​រញ៉ៃ​ណាស់ 😀

  50. ទឹម បឿន ថ្ងៃពុធ ទី 4 ខែ​មីនា 2009 / 11:01 ព្រឹក

    អត់​រៀន​ទេ ចាំ​ដូកូ​បកប្រែ​ឲ្យ😛

    តាប៉ិ​រដ្ឋ ក្មេង​សោះ តែ​ដូច​កើត​៧៩ ហាហា

  51. sopheak009 ថ្ងៃ​ព្រហស្បតិ៍ ទី 26 ខែ​មីនា 2009 / 10:15 ព្រឹក

    ដូកូ
    ខ្ញុំសប្បាយចិត្តណាស់ដែលលោកអាចសរសេរនិង និយាយភាសាខ្មែរបាន។​ ខ្ញុំក៏មានមោទនភាពណាស់ដែរ។ សូមសរសើរអស់ពីចិត្តហើយ
    បងបឿន
    ប្្លុកបងអែងល្បីដល់ក៏ហើយ។ខ្ញុំមួយថ្ៃង បើមិនបានមកលេងប្លុកហ្នឹងទេ ដូចជានៅអត់សុខសោះ។ពេលណាបានបងអែងប្រាប់របៀបសរសេរប្លុកហ្នឹង? ខ្ញុំខំសរសេរដែរ តែមិនដឹងម៉េចទេ។រញ៉េ រញ៉ៃដល់ក៏ហើយ។បងអាចធ្វើជាភីឌីអេហ្វក៏បានដែរស្រួលខ្ញុំមើលផង។

  52. uponastar ថ្ងៃសុក្រ ទី 27 ខែ​មីនា 2009 / 1:26 ល្ងាច

    ហិហិ
    អគុណមិត្តទាំងអស់គ្នា!!!!!

  53. Neang ថ្ងៃសៅរ៍ ទី 25 ខែកញ្ញា 2010 / 1:16 ល្ងាច

    sur sdey/

  54. Neang​ Korngrey ថ្ងៃសៅរ៍ ទី 25 ខែកញ្ញា 2010 / 1:24 ល្ងាច

    សួស្តី​ Welcome ការមកដល់ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងមានតំបន់ទេសចរណ៌ខ្លះសំរាប់អ្នកទាំងអស់។ សូមមកខ្ញុំស្វាគមន៌

    ពី នាងកង្រី

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s