សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លេខ​០០១ សហវ



រាជធានី​ភ្នំពេញ ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០០៩
នាយករដ្ឋ​មន្ត្រី
សម្ដេច​អគ្គមហាសេនាបតី​​តេជោ ហ៊ុន សែន

សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លេខ​០០១ សហវ

ដើម្បី​បន្ត​កែ​ទម្រង់​ក្នុង​សង្គម ពង្រឹង​សណ្ដាប់​ធ្នាប់​សាធារណៈ និង​កែលម្អ​សីលធម៌​សង្គម រាជរដ្ឋាភិបាល​បាន​សម្រេច ៖

  1. បិទ​អាជីវកម្ម​ល្បែង​កម្សាន្ត​អេឡិចត្រូនិច និង​មេកានិច​គ្រប់​ប្រភេទ, ​ស្លុត​ម៉ាស៊ីន​នៅ​ទូទាំង​ប្រទេស។ អាជ្ញាប័ណ្ណ​អាជីវកម្ម​ទាំង​ឡាយ​ណា ដែល​បាន​ផ្ដល់​ជូន​កន្លង​មក មិន​ទាន់​ផុត​សុពលភាព ត្រូវ​ចាត់​ទុក​ជា​និរាករណ៍ ចាប់​ពី​ថ្ងៃ​​ចេញ​សេចក្ដី​ជូន​ដំណឹង​នេះ​តទៅ។
  2. បិទ​អាជីវកម្ម​ភ្នាល់​កីឡា​បាល់ទាត់​នៅ​​ទូទាំង​ប្រទេស។ អាជ្ញាប័ណ្ណ​អាជីវកម្ម​ទាំង​ឡាយ​ណា ដែល​បាន​ផ្ដល់​ជូន​កន្លង​មក មិន​ទាន់​ផុត​សុពលភាព ត្រូវ​ចាត់​ទុក​ជា​និរាករណ៍ ចាប់​ពី​ថ្ងៃ​​ចេញ​សេចក្ដី​ជូន​ដំណឹង​នេះ​តទៅ។

បើ​ទទួល​សេចក្ដី​ជូន​ដំណឹង​នេះ​ហើយ អ្នក​ដែល​មាន​អាជ្ញាប័ណ្ណ​សម្រាប់​អាជីវកម្ម​ល្បែង​កម្សាន្ត​អេឡិចត្រូនិច និង​មេកានិច​គ្រប់​ប្រភេទ ស្លុត​ម៉ាស៊ីន និង​ល្បែង​ភ្នាល់​កីឡា​គ្រប់​ប្រភេទ​នៅ​ទូទាំង​ប្រទេស ត្រូវ​បញ្ឈប់​សកម្មភាព​ជា​បន្ទាន់។ ក្នុង​ករណី​នៅ​តែ​ចចេស​រឹងរូស ត្រូវ​ផ្ដន្ទា​ទោស​តាម​ច្បាប់​ជា​ធរមាន។ ទន្ទឹម​នឹង​នេះ អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ នឹង​ចាត់​វិធានការ​បង្ក្រាប លុប​បំបាត់​រាល់​ល្បែង​ស៊ីសង​លួចលាក់​​ខុស​ច្បាប់​គ្រប់​ប្រភេទ តាម​សមត្ថកិច្ច។

រាជធានី​ភ្នំពេញ
ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០០៩
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ
គាត ឈុន

12 thoughts on “សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លេខ​០០១ សហវ

  1. duongchan ថ្ងៃ​ព្រហស្បតិ៍ ទី 26 ខែ​កុម្ភៈ 2009 / 4:15 ល្ងាច

    ទំរាំតាបិទ វាជញ្ជក់ឈាមខ្មែរទ្បើងចង់សោះអស់ពីខ្លួនហើយ បឿនអើយ!

  2. Posoky ថ្ងៃ​ព្រហស្បតិ៍ ទី 26 ខែ​កុម្ភៈ 2009 / 8:42 ល្ងាច

    មានមនុស្សមិនតិចដែលស្លាប់​ របួស ពិការ នឹងបាត់បង់ទ្រព្យសម្បត្តិដោយសារ អាអស់នឹង រដ្ឋាភិបាលគួសិក្សារអោយ បានច្បាស់នូវការប៉ះពាល់ មុនចេញច្បាប់អោយបើកបនល្បែង ទាល់តែ៧ទៅ៨ឆ្នាំ ហើយបានបិទ អត់យល់ សង្ស័យមានភាគហ៊ុនដែរទេដឹង។
    ក្របីបាត់ទើបធ្វើរបង ទាល់តែគេអត់សងទើបបានឈប់អោយខ្ចី​😀

  3. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 26 ខែ​កុម្ភៈ 2009 / 10:45 ល្ងាច

    បើ​បាន​បិទ​ណាហ្គា​ផង​បាន​ល្អ។ ក្នុង​សារ​នេះ​អត់​បាន​ប្រកាស​ថា​ទុក​ណាហ្គា​ទេ តែ​ការពិត​ណាហ្គា​គេ​អត់​បិទ​ទេ។

  4. Original Lab ថ្ងៃ​ព្រហស្បតិ៍ ទី 26 ខែ​កុម្ភៈ 2009 / 11:54 ល្ងាច

    បិទហើយបើក បើកហើយបញ្ជាអោយបិទវិញ ។ ពួកអាឆ្គួននឹង វាកំពុងតែធ្វើអីនឹង ។ ពេលឯងជិតទៅស្រុកខ្មែរ វាបញ្ជាអោយបិទ ។
    បឿន អើយ ខ្ញុំជឿថាអាសារាចរណ៍នឹងចេះតែចេញនឹង គ្មានបានការអីទេ ។

  5. ForYou ថ្ងៃសុក្រ ទី 27 ខែ​កុម្ភៈ 2009 / 2:07 ព្រឹក

    ចឹងបានថា គួរឲ្យចាប់អារម្មណ៍បន្តិច។ តែយ៉ាងណាៗ សូមឲ្យយ៉ាងនេះរហូតទៅ កុំតែ៣ង៉ៃមិនទាន់ ព្រោងព្រាតទៀតនោះ

  6. ហនុមាន ថ្ងៃសុក្រ ទី 27 ខែ​កុម្ភៈ 2009 / 3:10 ព្រឹក

    Original Lab

    ក្រែងលោ គេខ្លាច Original Lab ឯងចេញអស់គូថខោទៅណា ! ហាហាហា

    មិនងាយទេណា អ្វើការចង់ធ្លាក់ អន្សាល់គូថ ទៅឲ្យគេកោងាយៗ​ឯណាបាន Original Lab ?​បើតាមការស្មានមើលរបស់ខ្ញុំវាគ្មានអ្វីក្រៅពី មធ្យោបោក ដល់ភ្មែក ពីភពលោកទេ !

  7. អគ្គលីបុត្រ ថ្ងៃសុក្រ ទី 27 ខែ​កុម្ភៈ 2009 / 3:54 ល្ងាច

    ខែមបូសិក រកបាន១ខែ ១លានដុល្លា​(ចំនេញសុទ្ធ)! គិតទៅប៉ុន្មានឆ្នាំហើយ?
    ណាហ្កានឹង សូម្បី​អ្នកធំក៏ចូលលេងដែរ បើបិទ អន្ទិតអស់ហ្នឹងប្រាកដ​ជា​អផ្សុកស្លាប់ហើយ! ថាមិនត្រូវ​មកបបួលខ្ញុំទៅលេង​ទិងឡែន​ផង​ក៏មិនដឹង!😆
    ខ្ញុំការ៉ង៉ទីឲ្យ​៣ខែចុះ បើមិនបើកវិញទេ សូមឲ្យម្ចាស់ប្លក់រាគចុះ!

  8. កាក​អំពៅ ថ្ងៃសុក្រ ទី 27 ខែ​កុម្ភៈ 2009 / 4:35 ល្ងាច

    ចុះ​ឆ្នោត​កន្ទុយ​លេខ​មាន​តាំង​ពី​សង្គម​រៀង​មក តើ​អង្កាល់​គេ​ចេញ​សរាចរណ៍​បិទ​នឹង​គេ កុំ​ឱយ​ម្នាក់​ៗ​ចេះ​តែ​ប្រឹងដេក​ ឱយ​បាន​យល់​សប្តិ​នឹង​អាល​កាត់​លេខ​ផ្សង​សំនាង។

  9. kooms ថ្ងៃសុក្រ ទី 27 ខែ​កុម្ភៈ 2009 / 5:22 ល្ងាច

    នឹង​បិត​ក្នុង​ពេល​ឆាប់ៗនេះ​

  10. Original Lab ថ្ងៃសៅរ៍ ទី 28 ខែ​កុម្ភៈ 2009 / 11:02 ព្រឹក

    ហនុមាន៖ ដូចជាស្គាល់ខ្ញុំតិចពេកហើយ ស្តេចល្បែងស្មោះ ហាហាហា……
    កាកអំពៅ៖ ស្រុកណាក៏មានលេងកន្ទុយលេខដែរ អានឹងបិទមិនបានទេ ។
    Kooms៖ គួរតែដូរមកនិយាយថា ” រដ្ឋាភិបាលនឹងកំពុងបិទក្នុងពេលឆាប់ៗនេះ ” ព្រោះអាពាក្យ ” នឹងកំពុង ” នេះ គេចូលចិត្តប្រើណាស់ ប៉ុន្តែការអនុវត្តន៍អោយ​ប្រាកដមិនដឹងជានៅពេលណាទេ ។

  11. Jasperray ថ្ងៃចន្ទ ទី 2 ខែ​មីនា 2009 / 5:21 ល្ងាច

    Hope that all the employee will be able to get a new job soon. In any act from the government there will be consequence and impacts to the business sector. Government should be more responsible for their aggressive action.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s