រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០៩
នាយករដ្ឋមន្ត្រី
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
សេចក្ដីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ០០១ សហវ
ដើម្បីបន្តកែទម្រង់ក្នុងសង្គម ពង្រឹងសណ្ដាប់ធ្នាប់សាធារណៈ និងកែលម្អសីលធម៌សង្គម រាជរដ្ឋាភិបាលបានសម្រេច ៖
- បិទអាជីវកម្មល្បែងកម្សាន្តអេឡិចត្រូនិច និងមេកានិចគ្រប់ប្រភេទ, ស្លុតម៉ាស៊ីននៅទូទាំងប្រទេស។ អាជ្ញាប័ណ្ណអាជីវកម្មទាំងឡាយណា ដែលបានផ្ដល់ជូនកន្លងមក មិនទាន់ផុតសុពលភាព ត្រូវចាត់ទុកជានិរាករណ៍ ចាប់ពីថ្ងៃចេញសេចក្ដីជូនដំណឹងនេះតទៅ។
- បិទអាជីវកម្មភ្នាល់កីឡាបាល់ទាត់នៅទូទាំងប្រទេស។ អាជ្ញាប័ណ្ណអាជីវកម្មទាំងឡាយណា ដែលបានផ្ដល់ជូនកន្លងមក មិនទាន់ផុតសុពលភាព ត្រូវចាត់ទុកជានិរាករណ៍ ចាប់ពីថ្ងៃចេញសេចក្ដីជូនដំណឹងនេះតទៅ។
បើទទួលសេចក្ដីជូនដំណឹងនេះហើយ អ្នកដែលមានអាជ្ញាប័ណ្ណសម្រាប់អាជីវកម្មល្បែងកម្សាន្តអេឡិចត្រូនិច និងមេកានិចគ្រប់ប្រភេទ ស្លុតម៉ាស៊ីន និងល្បែងភ្នាល់កីឡាគ្រប់ប្រភេទនៅទូទាំងប្រទេស ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់។ ក្នុងករណីនៅតែចចេសរឹងរូស ត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន។ ទន្ទឹមនឹងនេះ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ នឹងចាត់វិធានការបង្ក្រាប លុបបំបាត់រាល់ល្បែងស៊ីសងលួចលាក់ខុសច្បាប់គ្រប់ប្រភេទ តាមសមត្ថកិច្ច។
រាជធានីភ្នំពេញ
ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០៩
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
គាត ឈុន
ទំរាំតាបិទ វាជញ្ជក់ឈាមខ្មែរទ្បើងចង់សោះអស់ពីខ្លួនហើយ បឿនអើយ!
មានមនុស្សមិនតិចដែលស្លាប់ របួស ពិការ នឹងបាត់បង់ទ្រព្យសម្បត្តិដោយសារ អាអស់នឹង រដ្ឋាភិបាលគួសិក្សារអោយ បានច្បាស់នូវការប៉ះពាល់ មុនចេញច្បាប់អោយបើកបនល្បែង ទាល់តែ៧ទៅ៨ឆ្នាំ ហើយបានបិទ អត់យល់ សង្ស័យមានភាគហ៊ុនដែរទេដឹង។
ក្របីបាត់ទើបធ្វើរបង ទាល់តែគេអត់សងទើបបានឈប់អោយខ្ចី 😀
បើបានបិទណាហ្គាផងបានល្អ។ ក្នុងសារនេះអត់បានប្រកាសថាទុកណាហ្គាទេ តែការពិតណាហ្គាគេអត់បិទទេ។
បិទហើយបើក បើកហើយបញ្ជាអោយបិទវិញ ។ ពួកអាឆ្គួននឹង វាកំពុងតែធ្វើអីនឹង ។ ពេលឯងជិតទៅស្រុកខ្មែរ វាបញ្ជាអោយបិទ ។
បឿន អើយ ខ្ញុំជឿថាអាសារាចរណ៍នឹងចេះតែចេញនឹង គ្មានបានការអីទេ ។
ចឹងបានថា គួរឲ្យចាប់អារម្មណ៍បន្តិច។ តែយ៉ាងណាៗ សូមឲ្យយ៉ាងនេះរហូតទៅ កុំតែ៣ង៉ៃមិនទាន់ ព្រោងព្រាតទៀតនោះ
Original Lab
ក្រែងលោ គេខ្លាច Original Lab ឯងចេញអស់គូថខោទៅណា ! ហាហាហា
មិនងាយទេណា អ្វើការចង់ធ្លាក់ អន្សាល់គូថ ទៅឲ្យគេកោងាយៗឯណាបាន Original Lab ?បើតាមការស្មានមើលរបស់ខ្ញុំវាគ្មានអ្វីក្រៅពី មធ្យោបោក ដល់ភ្មែក ពីភពលោកទេ !
ខែមបូសិក រកបាន១ខែ ១លានដុល្លា(ចំនេញសុទ្ធ)! គិតទៅប៉ុន្មានឆ្នាំហើយ?
ណាហ្កានឹង សូម្បីអ្នកធំក៏ចូលលេងដែរ បើបិទ អន្ទិតអស់ហ្នឹងប្រាកដជាអផ្សុកស្លាប់ហើយ! ថាមិនត្រូវមកបបួលខ្ញុំទៅលេងទិងឡែនផងក៏មិនដឹង! 😆
ខ្ញុំការ៉ង៉ទីឲ្យ៣ខែចុះ បើមិនបើកវិញទេ សូមឲ្យម្ចាស់ប្លក់រាគចុះ!
ចុះឆ្នោតកន្ទុយលេខមានតាំងពីសង្គមរៀងមក តើអង្កាល់គេចេញសរាចរណ៍បិទនឹងគេ កុំឱយម្នាក់ៗចេះតែប្រឹងដេក ឱយបានយល់សប្តិនឹងអាលកាត់លេខផ្សងសំនាង។
នឹងបិតក្នុងពេលឆាប់ៗនេះ
ហនុមាន៖ ដូចជាស្គាល់ខ្ញុំតិចពេកហើយ ស្តេចល្បែងស្មោះ ហាហាហា……
កាកអំពៅ៖ ស្រុកណាក៏មានលេងកន្ទុយលេខដែរ អានឹងបិទមិនបានទេ ។
Kooms៖ គួរតែដូរមកនិយាយថា ” រដ្ឋាភិបាលនឹងកំពុងបិទក្នុងពេលឆាប់ៗនេះ ” ព្រោះអាពាក្យ ” នឹងកំពុង ” នេះ គេចូលចិត្តប្រើណាស់ ប៉ុន្តែការអនុវត្តន៍អោយប្រាកដមិនដឹងជានៅពេលណាទេ ។
Hope that all the employee will be able to get a new job soon. In any act from the government there will be consequence and impacts to the business sector. Government should be more responsible for their aggressive action.