កម្មវិធី, កុំព្យូទ័រ

កម្មវិធី​ការពារ​មេរោគ​ដែល​ល្អ​សម្រាប់​ឆ្នាំ​២០០៩


bitdefenderKaspersky និង BitDefender កំពុង​ប្រជែង​គ្នា តែ​កម្មវិធី​ផ្សេង​ទៀត ដូច​ជា អេវីជី ហាក់​មិន​អាច​ស្ទុះ​រួច​នឹង​គេ​សោះ មាន​តែ​បាត់បង់​អតិថិជនច្រើន​ឡើង។

Kaspersky ជា​កម្មវិធី​ដែល​ធ្លាប់​ជាប់​ចំណាត់ថ្នាក់​កំពូល​រយៈពេល​ពីរ​ឆ្នាំ​កន្លង​មក ឥឡូវ​ដល់​ពេល BitDefender ទទួល​យក​ដំណែង​នេះ​ម្ដង​ហើយ។

BitDefender ត្រូវ​បាន​វិបសាយ និង​ទស្សនាវដ្ដី​ជា​ច្រើន​ទទួល​ស្គាល់​ថា​ជា​កម្មវិធី​ដែល​ល្អ​សម្រាប់​ឆ្នាំ​២០០៩​នេះ ដោយ​​​​ឲ្យ​តម្លៃ​ទៅ​លើ ភាព​ងាយស្រួល​នៃ​ការប្រើប្រាស់ និង​សមត្ថភាព​ដែល​អាច​ការពារ និង​ចាប់​មេរោគ​ភាគ​ច្រើន​បាន ពិសេស​មេរោគ​ដែល​ចេញ​ថ្មីៗ។

ការ​ឲ្យ​តម្លៃ​នេះ ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល​ដែរ ព្រោះ​ខ្ញុំ​មិន​ធ្លាប់​ឲ្យ​តម្លៃ​ដល់​កម្មវិធី​នេះ​ជាង Kaspersky ទេ តែ​ឥឡូវ Kaspersky បាន​ធ្លាក់​ទៅ​នៅ​លេខ​២ ឬ​លេខ​៣ ទៅ​តាម​ការឲ្យ​តម្លៃ​របស់​វិបសាយ​នីមួយៗ​ទៅ​ហើយ។

បើ​តាម​ការយល់ឃើញ​របស់​ខ្ញុំ ការធ្លាក់​ចុះ​របស់ Kaspersky អាច​មក​ពី​វា​ជា​កម្មវិធី​ដែល​ពិបាក​ប្រើ។ បើ​អ្នក​មិន​សូវ​យល់​ដឹង​រឿង​វា ពិត​ជា​យល់​ថា​ពិបាក​ប្រើ​ណាស់ ហើយ​បើ​ប្រើ​មិន​ស្រួល អាច​បិទ​កម្មវិធី​មួយ​ចំនួន​ដោយ​មិន​ដឹង​ខ្លួន​ក៏​មាន។ ចំណែក​រឿង​ផ្សេងៗ​ទៀត ប្រហែល​ព្រោះ​តែ​​វា​មិន​ស្គាល់​មេរោគ​ច្រើន​ដូច BitDefender ថ្មី​នេះ តែ​​ចំណុច​ល្អ​​មួយ​របស់​វា គឺ​ពូកែ​ខាង​ការពារ។

តាម​ការសាកល្បង BitDefender ពិត​ជា​កម្មវិធី​ដែល​សក្ដិសម​នឹង​ទទួល​តំណែង​ជំនួស Kaspersky ណាស់ ទាំង​ការការពារ តាម​ណេតវើក ផ្លាសដ្រាយ និង​ហាតឌីស និង​អាច​កម្ចាត់​មេរោគ​បាន​ច្រើន​ប្រភេទ​ផង។

ខ្ញុំ​សង្ឃឹម​ថា កម្មវិធី​នេះ នឹង​អាច​ការពារ​កុំព្យូទ័រ​ឲ្យ​ផុត​ពី​ពពួក​មេរោគ​បាន​យ៉ាង​ប្រសើរ ហើយ​ខ្ញុំ​ក៏​ចង់​ឲ្យ​លោកអ្នក​សាកល្បង​កម្មវិធី​ដែល​ក្រុម​មនុស្ស​ភាគ​ច្រើន​កំពុង​ឲ្យ​តម្លៃ​នេះ ក្រែង​ពេញចិត្ត និង​អាច​ជួយ​លោកអ្នក​ពី​ទន្តកម្ម​មេរោគ​បាន។

សូម​​សាកល្បង​ដោនឡូត​ពី​វិបសាយ​ខាងក្រោម​នេះ ៖


Advertisements

13 thoughts on “កម្មវិធី​ការពារ​មេរោគ​ដែល​ល្អ​សម្រាប់​ឆ្នាំ​២០០៩”

  1. បើ​បាន​តំលៃ​ទាប​បែប​នេះ យើង​ក៏​ប្រហែល​មិន​ខ្លាច​នឹង​ប្រើ​ដែរ តែ​ខ្លាច​តែ​ Blacklist មុន​ពេល​កំនត់​ពិបាក​រក​ key ថ្មី​ទៀត។ Bit Defender ពិត​ជា​ល្អ តែ​​ដោយ​សារ​ពិបាក​រក​ key ពេក​ទើប​ខ្ញុំ​ងាក​មក​ប្រើ​ kaspersky ។

  2. ខ្ញុំ​អត់ដឹង​ដែរ​លោកវី តែ​តាម​វិចារ​ MyHouse ខាង​លើ ប្រហែល​ជា​កម្មវិធី​ហ្នឹង​ហើយ។

    រចនា៖ ចង់​បាន​អា​ល្អ​គ្រប់ឆ្នាំ​​អ្ហី? ដល់​តែ​ចាំ​សិន​ហើយ ព្រោះ​អត់ដឹង​ថា​ឆ្នាំ​៣០០០​ហ្នឹង​យ៉ាង​ម៉េច​ផង។

  3. តើកម្មវិធី​ហ្នឹងប្រើទៅ យឺតម៉ាស៊ីន ទេ ?ព្រោះ IT នៅកន្លែងខ្ញុំគេថាយឺត
    ឥលូវនេះកន្លែងខ្ញុំធ្វើការមានVirus លុកលុយ មាន Kaspersky ហើយ តែទប់មិនជាប់។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s