ប្រឡង​លីនុច


ម្សិលមិញ ថ្ងៃ​ដែល​គេ​ហៅថា​បុណ្យ​សង្សារ ខ្ញុំ​ប្រឡង​លីនុច​នៅ​សាលា។ មិន​សង្ឃឹម​ថា​លទ្ធផល​បាន​ល្អ​ទេ ប៉ុន្តែ​សង្ឃឹម​ធ្លាក់​ច្រើន​ជាង។ ពិន្ទុ​ប្រឡង​នោះ ៦០/៦០ ខ្ញុំ​ចម្លង​​​បាន​៦​សំណួរ នៅ​ខ្វះ​២​សំណួរ ស្មើ​២០​ពិន្ទុ តែ​២សំណួរ​ដែល​សល់​ហ្នឹង មួយ​សំណួរ​ទៀត ធ្វើ​បាន​ខ្លះ(ពន្យល់​​ខុស) ដូច្នេះ បើ​​សំណួរ​ដែល​ខ្ញុំ​ធ្វើ​ហើយ​នោះ​ត្រូវ​ទាំង​អស់ អាច​បាន​ពិន្ទុ ជាង​សាម ឬ​សែសិប​ប៉ុណ្ណឹង។ ពិន្ទុ​ប្រឡង​ម្សិលមិញ​អាច​សង្ឃឹម​ជាប់​ហើយ តែ​ខ្ញុំ​អត់​មាន​ពិន្ទុ​តែសត៍​ប្រចាំ​ខែ មាន​តែ​ពិន្ទុ​ដែល​គ្រួ​សួរ​សំណួរ​យក​ពិន្ទុ​ខ្លះ។ ឥឡូវ​មាន​តែ​ចាំ​មើល​លទ្ធផល មិន​ដឹង​ថា​បាន​មួយ​ជាប់ ឬ​​មួយ​ធ្លាក់​ទេ😦 កម្សត់​ណាស់​ខ្ញុំ!

មុខ​វិជ្ជា​លីនុច​នេះ ខ្ញុំ​មិន​ដែល​បាន​ចូល​រៀន​ទេ ដូច​ជា​រៀន​បាន​តែ​ពីរ​បី​ពេល​ក្នុង​មួយ​ឆមាស​ហ្នឹង ព្រោះ​គ្រូ​មិន​សូវ​មក​បង្រៀន និង​ម៉ោង​មួយ​ទៀត​នៅ​ថ្ងៃ​សៅរ៍ ចូល​ម៉ោង​៣”៣០នាទី​រសៀល ជា​ពេល​ខ្ញុំ​នៅ​ធ្វើការ​នៅ​ឡើយ។ ម្យ៉ាង​មិន​បាន​រៀន​ខ្លួនឯង​ផង​ទៀត ឥឡូវ​ហ្នឹង​គ្មាន​ចេះ​ស្អី​ទេ បើ​ចង់​រក​ការងារ​អី​ទាក់ទង​នឹង​លីនុច​ហ្នឹង វីវរ​ហើយ​ខ្ញុំ។ តែ​សង្ឃឹម​ថា ពេល​ណា​មួយ​នឹង​មាន​ពេល​អង្គុយ​រៀន​អាលីនុច​ហ្នឹង​ឲ្យ​ចេះ កុំ​ឲ្យ​ខ្មាស​គេ ព្រោះ​នៅ​តែ ៥ ៦​ខែ​ទៀត ចប់​សញ្ញាបត្រ​ហើយ😦 ។

17 thoughts on “ប្រឡង​លីនុច

  1. Original Lab ថ្ងៃអាទិត្យ ទី 15 ខែ​កុម្ភៈ 2009 / 10:57 ព្រឹក

    បើតាមស្តាប់ទៅដូចជាធ្វើបានច្រើនគួរសម បូកថែមពិន្ទុដែលគ្រូសួរប្រចាំខែ ប្រហែលជាមិនអីទេមើលទៅ ។

    P.S នៅស្រុកខ្មែរគេអាន Linux = លីនុច ។ នៅស្រុកនេះគេអានថា លីណាគស៍

  2. ទឹម បឿន ថ្ងៃអាទិត្យ ទី 15 ខែ​កុម្ភៈ 2009 / 11:09 ព្រឹក

    បើ​គ្រូ​បន្ធូរ​ឲ្យ​ផង ប្រហែល​ជា​អាច​​ជាប់ តែ​នៅ​តែ​បារម្ភ!

    ពាក្យ លីនុច វា​ត្រូវ​នឹង​សំនៀង​អង់គ្លេស ហើយ​ខ្មែរ​ប្រើ​ពាក្យ​នេះ​ទូទៅ​ទៅ​ហើយ ខ្ញុំ​យល់​ថា គួរ​តែ​ប្រើ​ពាក្យ​នេះ​ជា​ផ្លូវ​ការ​ចុះ។

  3. ​និយាយមិនចេញ ថ្ងៃអាទិត្យ ទី 15 ខែ​កុម្ភៈ 2009 / 11:19 ព្រឹក

    យ៉ាងណាក៏គ្រាន់ជាងខ្ញុំដែរ!
    និយាយពីរឿងរៀនចប់នោះ វាយូរគ្រាន់ទៅហើយ សូម្បីតែប្លុកមឹងដឹងថាគេបង្កើតយ៉ាងម៉េចផង ។ នេះបានចំជានិស្សិតពត៑មានវិទ្យា !

  4. ​និយាយមិនចេញ ថ្ងៃអាទិត្យ ទី 15 ខែ​កុម្ភៈ 2009 / 11:24 ព្រឹក

    កុំតែខ្វល់គេលើមិនឈឺក្បាលផង! យើងចេះតែហៅ​អោយតែរួចៗទៅ!

  5. ទឹម បឿន ថ្ងៃអាទិត្យ ទី 15 ខែ​កុម្ភៈ 2009 / 11:31 ព្រឹក

    ប្លក់​មិនមែន​ពិបាក​ដល់​ថ្នាក់​មិន​ចេះ​ប្រើ​នោះ​ទេ តែ​ប្រហែល​លោក​​មិន​ធ្លាប់​សាក​ប្រើ។ រឿង​មិន​ចេះ​នោះ លោក​មិន​ចេះ​ផ្នែក​នេះ តែ​អាច​ចេះ​ផ្នែក​ផ្សេង មិន​អាច​ថា​មិន​ចេះ​បាន​នោះ​ទេ។

  6. ​និយាយមិនចេញ ថ្ងៃអាទិត្យ ទី 15 ខែ​កុម្ភៈ 2009 / 11:43 ព្រឹក

    ថាអាផ្នែកនិងទៅវាមិនចេះសូម្បីតែអាផ្នែកចង់ស្រីក៏មិនចេះទៀត! នេះបានចំជាខ្មាស់គេតែម្តង!

  7. Posoky ថ្ងៃអាទិត្យ ទី 15 ខែ​កុម្ភៈ 2009 / 11:58 ព្រឹក

    នៅអាគាំង បើខ្លាំង លីនុច នឹងពិតជាអេមណាស់ មានន័យថាប្រាក់ខែបានច្រើន​​

  8. ទឹម បឿន ថ្ងៃអាទិត្យ ទី 15 ខែ​កុម្ភៈ 2009 / 12:02 ល្ងាច

    មែន​អ្ហី​បង? ចង់​ខ្លាំង​រៀន​បាន​តើ😉 ខ្ញុំ​គិត​ថា ខំ​លីនុច ហើយ​ដាក់ពាក្យ​ទៅ​ធ្វើ​ការ​នៅ​អាគាំង​ហ្នឹង​ហើយ!

  9. ​និយាយមិនចេញ ថ្ងៃអាទិត្យ ទី 15 ខែ​កុម្ភៈ 2009 / 1:31 ល្ងាច

    អញ្ចឹងអោយខ្ញុំសូមទៅរៀនផង!

  10. សុភា ថ្ងៃអាទិត្យ ទី 15 ខែ​កុម្ភៈ 2009 / 2:27 ល្ងាច

    កំព្យូទ័រខ្ញុំណឹងដាក់លីនុចដែរតែអត់សូវបានប្រើសោះ តែខ្ញុំប្រើសំរាប់តែសរសេរកម្មវិធី ភាសារ C តិចតូចណឹង ក្រៅពីណឹង Window ដូចស្រួលជាង។ ឥឡូវនេះមានបញ្ហាទៀតហើយ ចង់តែបោចសក់ពួកម៉ាកខ្ញុំទេ ខ្ញុំប្រើ Fedora សុខៗ ហៅខ្ញុំអោយប្រើ Mandriva ថាអត់ Error ទេ ហើយថែមទាំងខ្ញុំឃើញអាណឹងសុទតែ 3D ផង ដាក់បញ្ចូលបានពីរថ្ងៃ បើកលែងចេញបាត់។

  11. ហនុមាន ថ្ងៃចន្ទ ទី 16 ខែ​កុម្ភៈ 2009 / 3:02 ព្រឹក

    នៅសហរដ្ឋគេហៅ លីនណុក (Linux) លីនុច ៗ ឯងខំតែឆ្ងល់ ស្្មានតែបច្ចេកទេសថ្មី ទាក់ទងនឹង បុណ្យ សង្សារ បើកុំតែបាន Original Lab សរសេរនោះ វង្វេងបាត់ខ្ញុំ យ៉ាប់មែន បឿន​! ហាហាហា

  12. kooms ថ្ងៃចន្ទ ទី 16 ខែ​កុម្ភៈ 2009 / 8:29 ព្រឹក

    @បឿន មិត្តភ័ក្រ្តខ្ញុំថាអត​បញ្ហាទេ! ធ្វើបានទាំងតែត្រូវខុសមិនដឹងទេ។

  13. អគ្គលីបុត្រ ថ្ងៃចន្ទ ទី 16 ខែ​កុម្ភៈ 2009 / 10:17 ព្រឹក

    ខ្លះ​ហៅ ឡាយ​នុច! Linux ហ្នឹង​ជារបស់ អាមេរិក ឬរុស្ស៊ី?

  14. ​និយាយមិនចេញ ថ្ងៃចន្ទ ទី 16 ខែ​កុម្ភៈ 2009 / 11:47 ព្រឹក

    ឈប់ជជែកគ្នាទៀតទៅ! សូមមើល សទ្ទានុក្រម​កុំព្យូទ័រ​​អង់គ្លេស-ខ្មែរ
    http://www.khmeros.info/drupal/?q=km/download/translations

  15. ហនុមាន ថ្ងៃពុធ ទី 18 ខែ​កុម្ភៈ 2009 / 12:38 ព្រឹក

    និយាយមិនចេញ

    អរគុណ មិនមែនជជែកគ្នាទេ គឹ​ពិភាក្សា ឥតមានខុសឫត្រូវទេ គ្រាន់តែខុសប្លែកតែប៉ុណ្ណោះ !

  16. Qu3l ថ្ងៃពុធ ទី 18 ខែ​កុម្ភៈ 2009 / 3:01 ល្ងាច

    អូហូ!!! ទីនេះសុ​​​​ទ្ធតែសង្ឃរាជលីនុជ ហាហា

  17. ម៉ន ថ្ងៃអាទិត្យ ទី 22 ខែ​កុម្ភៈ 2009 / 6:34 ព្រឹក

    ទោះបីហៅអីក៏បានដែរ អោយតែស្រួលហៅ ។ ប្រទេសនីមួយៗហៅខុសគ្នា
    ព្រោះមិនអាចប្រកបអោយត្រូវដូចឈ្មោះដើម សូមបីតែអ្នកបង្កើតផ្ទាល់ក៏គេ
    និយាយអីចឹងដែរ ។

    ខ្ញុំមិនសូវប្រើវាទេ ព្រោះយល់ថាជាប្រូក្រាមសម្រាប់តែអ្នកចេះតែប៉ុណ្ណោះ ។
    អ្នកខ្លះចូលចិត្ត អ្នកខ្លះស្អប់ វាអាស្រ័យទៅលើសេចក្តីត្រូវការរបស់មនុស្ស
    ម្នាក់ៗ ។

    ខាងខ្ញុំគេហៅ Lin-nus តែខ្ញុំរកសរសេរជាខ្មែរមិនត្រូវសោះ ។

    សង្ឃឹមថាប្អូនអាចជាប់ពិន្ទុចុះណា ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s