ក្មេង​អាយុ​១៣​ឆ្នាំ ក្លាយ​ជា​ឪពុក​គេ


ខ្ញុំ​មិន​ដឹង​ថា វប្បធម៌​បើក​ចំហ​ចំពោះ​ការរួមភេទ​នៃ​ពួក​បច្ឆិម​ប្រទេស ជា​វប្បធម៌​ល្អ ឬ​ជា​វប្បធម៌​ដែល​អ្នក​ខ្លះ​ហៅ​ថា​ឆ្កួត​នោះ​​ឬ​ក៏​អត់ទេ។ នៅ​តាម​សាលា គេ​មាន​កម្មវិធី​បង្រៀន​អំពី​ស៊ិច​ដល់​សិស្ស​ដែល​មាន​អាយុ​ចាប់​ពី​១២ ១៣​ឆ្នាំ​ឡើង​ទៅ។ បើ​តាម​ខ្ញុំ​ដឹង​ពី​អ្នក​ដែល​កើត និង​រៀន​នៅ​ប្រទេស​លោក​ខាងលិច ​កម្មវិធី​បង្រៀន​នោះ គេ​មាន​បង្រៀន​ទាំង​របៀប​រួមរក្ស និង​របៀប​ការពារ​ខ្លួន។ តាម​ការយល់​ឃើញ​របស់​ខ្ញុំ ការ​បង្រៀន​ដូច្នេះ​ហើយ ដែល​ធ្វើ​ឲ្យ​យុវវ័យ​លែង​មាន​ភាព​អៀន​ខ្មាស​អស់ ហើយ​ការរួមភេទ​កើត​មាន​ឡើង​​ដូច​ជា​រឿង​ធម្មតា​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​ទៅ​ហើយ។ ពេល​ខ្លះ មាន​សិស្ស​ស្រី មាន​ផ្ទៃពោះ​ខណៈ​ដែល​គេ​សិក្សា​មិន​ទាន់​ចប់ ហើយ​សាលា​បាន​​បញ្ឈប់​ការសិក្សា​របស់​សិស្ស​នោះ​។ តាមពិត​នេះ​ជា​រឿង​អយុត្តិធម៌​ចំពោះ​នាង ដែល​កំហុស​នេះ សាលា​ក៏​ជា​អ្នក​រួម​ចំណែក និង​គួរតែ​ទទួល​ខុសត្រូវ​ផង​ដែរ។

រឿង​មួយ​ទៀត​ ដែល​កាន់​តែ​ឆ្កួត​របស់​រដ្ឋាភិបាល​អូស្ត្រាលី។ កាល​ពី​៥ ៦​ខែ​មុន​នេះ គេ​ចង់​បើក​កម្មវិធី​បង្រៀន​អំពី​ស៊ិច​ដល់​ក្មេងៗ​ចាប់​ពី​អាយុ​៣ ៤​ឆ្នាំ​ឡើង​ទៅ ដើម្បី​ឲ្យ​ពួក​គេ​ចេះ​យល់​ដឹង​អំពី​រឿង​នេះ និង​ចេះ​ការពារ​ខ្លួន​គេ។ ប៉ុន្តែ​សំណាង​ល្អ ឪពុក​ម្ដាយ​ទាំង​ឡាយ​មិន​បោះ​ឆ្នោត​ឲ្យ​ច្បាប់​នេះ​ជាប់ និង​មាន​ការរិះគន់​គ្រប់​សំណាក់​ឪពុក​ម្ដាយ ច្បាប់​នោះ​ក៏​រំសាយ​ចោល​ទៅ​វិញ​ទៅ។

ដោយ​ឡែក ថ្ងៃនេះ មាន​ព័ត៌មាន​អំពី​ក្មេង​ប្រុស​អាយុ ១៣​ឆ្នាំ​បាន​ក្លាយ​ជា​ឪពុក​​របស់​ក្មេង​ស្រី មេស៊ី(Maisie) ដែល​ទើប​នឹង​កើត​បាន​​៤​ថ្ងៃ ក្រោយ​ពី​គេ និង​សង្សារ​បាន​រួមភេទ​ម្ដង និង​មិន​បាន​ការពារ។

នេះ​ជា​កំហុស​របស់​ក្មេង​ប្រុស​នោះ និង​សង្សារ​របស់​គេ​ដែល​ធ្វេស​ប្រហែស តែ​ខ្ញុំ​ក៏​ថា​វា​​ជា​កំហុស​សង្គម​មួយ​ផ្នែក​ដែរ ដែល​មាន​វប្បធម៌​​បើក​ទូលាយ​ចំពោះ​ការរួមភេទ និង​ថែម​ទាំង​បង្រៀន​អំពី​ស៊ិច​នៅ​តាម​សាលា​ផង​នោះ។

រឿង​នេះ ថ្វីត្បិត​តែ​ជា​រឿង​ដែល​គួរ​ឲ្យ​អាណិត តែ​ក៏​ជា​មេរៀន​មួយ​ដល់​ពួក​​លោក​ខាង​លិច​នោះ និង​ក្មេងៗ​ឯទៀតៗ ឲ្យ​មាន​ការប្រុងប្រយ័ត្ន​នៅ​ពេល​​គេ​រួមភេទ និង​ឲ្យ​ពួក​នោះ​ដឹង​ថា ការ​បង្រៀន​ពី​ស៊ិច​នៅ​តាម​សាលា ពិត​ជា​មិន​ទទួល​បាន​លទ្ធផល​ល្អ​ឡើយ។

យ៉ាងណា​មិញ វប្បធម៌​ឆ្កួត​លីលា​នេះ ក៏​បាន​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ខ្លាំង​ក្លា​គួរសម​ដែរ ជា​ពិសេស​ការ​បញ្ចេញ​សេរី​ភាព​ខាង​ស៊ិច។ គេ​​អាច​មើល​ឃើញ​​វប្បធម៌​នេះ​យ៉ាង​ច្បាស់​តាម​រយៈ​ទង្វើ​របស់​យុវវ័យ​បច្ចុប្បន្ន និង​មួ​យទៀត ដែល​បញ្ជាក់​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​នៅ​ពេល​ថ្មីៗ​នេះ គឺ​ដូច​អ្វី​ដែល​រាហ៊ូ​បាន​គូរ​រូប​អប្សរា​​ស៊ិចស៊ី ដែល​បង្ហាញ​នូវ​ភាព​ស្រើបស្រាល បែរ​ជា​មាន​ការគាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​យុវវ័យ និង​ថែម​ទាំង​​យល់​ថា នេះ​ជា​វប្បធម៌​របស់​ខ្មែរ​តាំង​ពី​បុរាណ​មក​​ទៅ​វិញ។ តែ​បើ​តាម​ខ្ញុំ​យល់ នេះ​ជា​វប្បធម៌​របស់​យុវវ័យ​បច្ចុប្បន្ន​ទៅ​វិញ​ទេ ហើយ​ជា​វប្បធម៌​បែប​សេរី​ខាង​ស៊ិច ឬ​​សេរី​ក្នុង​ការ​បង្ហាញ​ពី​អារម្មណ៍​ពិត​របស់​គេ។ នេះ​បញ្ជាក់​ថា វប្បធម៌​ស៊ិច​នៅ​កម្ពុជា​កំពុង​វិវឌ្ឍ​ទៅ​រក​ភាព​សេរី និង​យុវវ័យ​លែង​សូវ​មាន​ភាព​អៀន​ខ្មាស​ដូច​ពីមុន​ទៀត​ហើយ។

ងាក​មក​រឿង​ក្មេង​ប្រុស​ អាល់ហ្វី (Alfie Patten) រស់​នៅ អ៊ីសត៍ប៊ន ប្រទេស​អង់គ្លេស​នេះ​វិញ អាយុ​ទើប​តែ​១៣​ឆ្នាំ​ តែ​ក្លាយ​ទៅ​ជា​ឪពុក​របស់​គេ​ទៅ​ហើយ វា​ពិត​ជា​ពិបាក​ស្រមៃ​ណាស់ ថា​ក្មេង​ម្នាក់​នេះ​ធ្វើ​ឪពុក​​របស់​គេ​​ដោយ​របៀប​ណា រក​លុយ​មក​ផ្គត់ផ្គង់​គ្រួសារ​ដូច​ម្ដេច ស្រប​ពេល​ដែល​គ្រួសារ​របស់​គេ និង​គ្រួសារ​សង្សារ​គេ​សុទ្ធ​តែ​ខ្វះខាត​ដូច​គ្នា​​នោះ។

ក្នុង​បទ​សម្ភាស​​អាល់ហ្វី​របស់​កាសែត The Sun អាល់ហ្វី​​នៅ​មិន​ទាន់​ដឹង​ថា​អ្វី​ដែល​គេ​ហៅ​ថា​ឪពុក​នៅ​ឡើយ និង​មិន​ដឹង​ពី​អារម្មណ៍​របស់​គេ​​នៅ​ពេល​ក្លាយ​ជា​ឪពុក​ផង ​គេ​សង្ឃឹម​ថា ប៉ា​ម៉ាក់​របស់​គេ​នឹង​ជួយ​គេ។ ចំណែក​ម្ដាយ​របស់​សង្សារ​អាល់ហ្វី(ឆានថែលល៍ – Chantelle) ដែល​មាន​កូន​ប្រាំ​នាក់​ក្នុង​បន្ទុក​ស្រាប់ និង​ជា​ម្ដាយ​ដែល​ស្រឡាញ់​កូន បាន​ប្រាប់ ឌឺ សាន់ ថា​គាត់​នឹង​ជួយ​កូន​របស់​គាត់ ថ្វី​បើ​ជីវភាព​មិន​ធូរធារ​ក្ដី។ អាច​ចាត់ទុក​ថា នេះ​ជា​រឿង​ល្អ​សម្រាប់​គ្រួសារ​ថ្មី​របស់​អាល់ហ្វី និង​ឆានថែលល៍ ដែល​ឪពុក​ម្ដាយ​របស់​ពួក​គេ​ទទួល​ស្គាល់។

បើ​ទោះ​ជា​យ៉ាង​ណា រឿង​នេះ​បាន​កើត​ឡើង​មក​លើ​អាល់ហ្វី និង​ឆានថែលល៍​ទៅ​ហើយ មាន​តែ​ជូនពរ​ពួក​គេ​ឲ្យ​​មាន​សុភមង្គល រស់​នៅ​ជាមួយ​គ្នា​បាន​យូរ​អង្វែង​រហូត​ទៅ និង​សុំ​ឲ្យ​បាន​​ពិភពលោក​ផ្ដល់​ជំនួយ​ដល់​​គ្រួសារ​របស់​ពួកគេ​តែ​ប៉ុណ្ណឹង។

តាម​កាសែត​ឌឺសាន់ រឿង​ស្រដៀង​គ្នា​នេះ​ក៏​ធ្លាប់​កើត​មាន​ចំពោះ​ក្មេង​ប្រុស​អាយុ​១២​ឆ្នាំ កាល​ពី​ឆ្នាំ​១៩៩៨ ជាមួយ​នឹង​សង្សារ​អាយុ​១៥​ឆ្នាំ តែ​គេ​ទាំង​ពី​ក៏​ចែក​ផ្លូវ​គ្នា​ក្រោយ​ពី​នោះ​៦​ខែ។

snn1301a-280_732159aអាល់ហ្វី និង​កូនស្រី​អាយុ​៤​ថ្ងៃ

snn1305aa-380_732314aអាល់ហ្វី, ឆានថែលល៍​(សង្សារ) និង​មេស៊ី​(កូន​ស្រី)

សូម​មើល​ព័ត៌មាន​លម្អិត​នៅ http://www.thesun.co.uk/sol/homepage/news/article2233878.ece

វីដេអូ បទ​សម្ភាសន៍​របស់​កាសែត​ឌឺ​សាន់

36 thoughts on “ក្មេង​អាយុ​១៣​ឆ្នាំ ក្លាយ​ជា​ឪពុក​គេ

  1. សុវុឌ្ឍី ថ្ងៃសុក្រ ទី 13 ខែ​កុម្ភៈ 2009 / 10:57 ល្ងាច

    ជារឿងដែលមិនអាចនឹកស្មានដល់ តែវាដល់បាត់ទៅហើយ៕

  2. Posoky ថ្ងៃសុក្រ ទី 13 ខែ​កុម្ភៈ 2009 / 11:11 ល្ងាច

    haha stronger man!

  3. Posoky ថ្ងៃសុក្រ ទី 13 ខែ​កុម្ភៈ 2009 / 11:22 ល្ងាច

    Oh ភ្លេចប្រាប់ ពួកអាគាំងស​ នឹង​ ១៣​ឆ្នាំ ទៅ ១៥ ឆ្នាំ ធំជាង អាស៊ី ឆ្ងាយណាស់ មើលមិនដឹងទេ​ ស្មានតែអាយុ ២៤ ទៅ២៥ ហើយ ធំៗ អស់ទាស់ អាខ្លះគ្រាន់តែភ្លៅ វាចង់ធំជាង ខ្លួនខ្ញុំទៀត។

  4. ទឹម បឿន ថ្ងៃសុក្រ ទី 13 ខែ​កុម្ភៈ 2009 / 11:30 ល្ងាច

    ហាហា បង​ឯង​នៅ​ហ្នឹង​ មិន​ខ្មាស​ក្មេង​អាកាំង​ស្លាប់​ហើយ​អ៊‍ីចឹង!

  5. ហនុមាន ថ្ងៃសៅរ៍ ទី 14 ខែ​កុម្ភៈ 2009 / 1:18 ព្រឹក

    ហាហាហា​​មែនតើ នៅអាមេរិក ជនជាតិអាសីុ បើទៅរកទិញខោអាវ ទល់តែទៅកន្លែង ក្មេងៗ​ទើបស្លៀកពាក់ត្រូវ ខ្មាស់នោះវាខ្មាស់ណាស់ទៅហើយ​ តែមិនដឹងធ្វើម្តេច បើខ្នាតឯងខ្លីហើយ
    រឿងនេះខ្ញុំធ្លាប់ឭដែរ តេក្មេងស្រី អាយុ ៩ ឆ្នាំ ហើយមានបុត្រ

    Posoky

    ធ្វើមេចកុំញែ ចុំក្មេងមិនទាន់គ្រប់អាយុណា ប្រយ័ត្ន ចូលពន្ធាគារណា !​​ ហាហា

  6. រចនា ថ្ងៃសៅរ៍ ទី 14 ខែ​កុម្ភៈ 2009 / 1:32 ព្រឹក

    នៅ​ស្រុក​យើង​ក៏​មិន​ខ្វះ​ដែរ! ឆ្នាំ​មុន ពួក​ម៉ាក (សាច់​ឆ្ងាយ) របស់​ខ្ញុំ​ម្នាក់​ទៅ​ប្រឡង​បាក់​ទាំង​ពរ​ពោះ​ជិត​គ្រប់​ខែ។

  7. បណ្ឌិត ថ្ងៃសៅរ៍ ទី 14 ខែ​កុម្ភៈ 2009 / 2:39 ព្រឹក

    ងាប់ហើយហ្អា…ចេះតែមានហើយនៀក ចាប់វាស់វាមើល៍ ចង់ដឹងដល់ហើយម៉េចបានសាហាវជាងឯងម៉េសណ៎…អូនៗក្បាលកាចាស់នៅ​ទីនេះខ្មាស់ក្មេងអត់??? វាមានកូនមួយហើយអូនៗខ្លះមុខឡើងជ្រួញហើយអត់​បានការអីសោះ😆

  8. ទឹម បឿន ថ្ងៃសៅរ៍ ទី 14 ខែ​កុម្ភៈ 2009 / 2:43 ព្រឹក

    ចុម! ថា​ឲ្យ​ពី​ណា​មុខ​ជ្រួញ? គិត​តែ​លោក​ក្ឌិត​ឯង​ហ្នឹង ខ្មាស​ក្មេង​រ៉េ? អាយុ​ជិត​៣០​ហើយ ប្រយ័ត្ន​ហួស​ឌីឡេ ម៉ាស៊ីន​លែង​ដើរ​ណា ហាហា

  9. ហនុមាន ថ្ងៃសៅរ៍ ទី 14 ខែ​កុម្ភៈ 2009 / 6:23 ព្រឹក

    បឿន

    ខុសហើយ គេថា ខ្លួនចាស់ ស្បែកក្រាស់ កម្លាំងមាន ណា ខ្ញុំមិនដឹងពីលោក បណ្ឌិតទេ តែខ្ញុំវិញ រហ័សរហួនរបស់ខ្ញុំណាស់ ញប់ជាងម៉ាសីុនដេរទៅទៀតហ្ន​​ ហ​ាហាហា

  10. 4cambodia ថ្ងៃសៅរ៍ ទី 14 ខែ​កុម្ភៈ 2009 / 6:37 ព្រឹក

    ឃើញទេៗ!!! អារឿងបើកចំហខាងផ្លូវភេទពេក វាមានទៅល្អអី សូម្បីក្មេងស្រី ប្រុស មិនទាំងចេះរស់ដោយខ្លួនឯងផង មានកូនទៅហើយ នេះចេះមានឳពុកម្តាយជួយ ចុះបើអត់មានឳពុកម្តាយទេ វាទៅជាយ៉ាងម៉េចវិញ? នឹកៗទៅកាលនៅរៀនគ្មានហ៊ាន នៅជិតស្រីៗទេ ខ្លាចមានកូន ខ្លួនធំឲ្យដូចឃ្លោកទៅហើយនឹងណា៎! តែក្មេងឥឡូវអត់បានទេ ឲ្យតែឆ្ងាយពីភ្នែកគេឯងបន្តិចនឹង រឿចម្លែកកើតឡើងភ្លាមឥឡូវនឹងឯង បើមិនដូចអាល់ហ្វីឥឡូវ!!!

  11. កូនខ្មែរ-បារាំង ថ្ងៃសៅរ៍ ទី 14 ខែ​កុម្ភៈ 2009 / 7:01 ព្រឹក

    រឿងនេះវាមានភាគតិចបំផុត ហើយក៏ជាករណីពិសេសផងដែរ។
    ឯការបង្រៀនអំពីស៊ិច នៅស្រុកបារាំង ក៏វាមិនសេរីជ្រុលនិយមដែរ គឺវាមានលក្ខខណ្ឌរបស់​ក្នុងកម្មវិធីបង្រៀន។ ប៉ុន្តែការដែលគ្រោះថ្នាក់ធំបំផុតនោះ គឺប្រព័ន្ធអ៊ីនធឺណេត ដែលក្មេងៗ​អាចចូលលេងបានដោយខ្វះការឃ្លាំមើលពីសំណាក់មនុស្សចាស់( ឧទាហរណ៍ ឪពុកម្ដាយ )
    ហើយដែលសព្វថ្ងៃ ក្រសួងអប់រំជាតិរបស់បារាំង បាននឹងកំពុងពន្យល់ដល់សិស្សានុសិស្ស​ចាប់តាំងពី បឋម ដល់ វិទ្យាល័យ។​ ហើយដែលក្រុមហ៊ុនចែកចាយប្រព័ន្ធ នៅបារាំងបានចូល​រួមយ៉ាងសកម្មក្នុងការដាស់តឿនដល់កុមារៗព្រមទាំងឪពុកម្ដាយរបស់ពួកគេផងដែរ។

  12. អគ្គលីបុត្រ ថ្ងៃសៅរ៍ ទី 14 ខែ​កុម្ភៈ 2009 / 8:28 ព្រឹក

    អ្នកណាគេ​លោក​ក្ឌិត?😆

  13. kooms ថ្ងៃសៅរ៍ ទី 14 ខែ​កុម្ភៈ 2009 / 8:38 ព្រឹក

    មិនបានចូលមើ១ថ្ងៃស្រាប់​តែ​មានរឿងនេះកើតឡើងតាម៉្មង! ហេឆ្នាំនេះប្រសើ​ណាស់បឿន ដែលមិនមានអត្ថបទនិយាយពីបុណ្យសង្សារបស់ពូក​លោក​ខាង​លិច! មិនដឹងថាថ្ងៃនេះមានអ្វីខ្លះទេដែលត្រូវកើតឡើង។

  14. ទឹម បឿន ថ្ងៃសៅរ៍ ទី 14 ខែ​កុម្ភៈ 2009 / 8:41 ព្រឹក

    ហនុមាន៖ ចាស់​ខ្លះ​អ៊‍ីចឹង​មែន​ហ្នឹង😉

    4cambodia: អ៊‍ីចឹង​បាន​គេ​ថា​មិន​ឲ្យ​ក្មេង​វា​ដឹង​ទេ អា​រឿង​អស់​ហ្នឹង ព្រោះ​វា​សាហាវ​ជាង​ចាស់​ទៅ​ទៀត ហ៊ាន​តែ​ដឹង​ភ្លាម សាក​ភ្លែត​ឥឡូវ​ហ្នឹង។

    កូនខ្មែរ-បារាំង៖ ស្រុក​បារាំង​ប្រហែល​គ្រាន់បើ​ជាង​ស្រុក​អូស្ត្រាលី ដែល​ខ្ញុំ​ធ្លាប់​ដឹង​តាម​មិត្តភ័ក្តិ។ នៅ​អូស្ត្រាលី គេ​បង្រៀន​ខ្ទេច​គ្មាន​សល់​ទេ។

    អគ្គលីបុត្រ៖ ឈ្មោះ​លោក​ហ្នឹង​មិន​មែន​មាន​តែ​មួយ​ទេ។ ខ្លួន​ដូច​ឃ្លោក រក​កូន​មួយ​ប្រើ​មិន​ឃើញ ហាហា

    kooms: ម៉េច​បាន​ល្អ?

  15. kooms ថ្ងៃសៅរ៍ ទី 14 ខែ​កុម្ភៈ 2009 / 9:03 ព្រឹក

    ព្រោះថា ព្រឹកមិញនេះ ខ្ញុំជិះម៉ូតូមកធ្វើការ កាតសាលាបឋមសិក្សាវត្តទទួលទំពូង ហើយឃើញខ្មេងៗ អាយុប្រ ៧​ ៨ មានស្រីមានប្រុសពូកគេនាំទិញផ្កាជូនគ្នា​ទៅ​វីញ​ទៅ​មក។ ហើយម្សិលមិញមើលទូរទស្សន៍ CTN គេផ្សាយថា មាន​ផ្ទះ​សំណាក់​ខ្លះ ត្រូវបានកក់ ៣ថ្ងៃមុន ឯនោះ។ មិនដឹងថាបឿនធ្លាប់សង្កេតមើ​ល​ដែរទេ​សំរាប់ថ្ងៃ ១៤​កុម្ភះនេះនៅទីក្រុង​ភ្នំពេញ ពេលថ្ងៃគឺមានលក់ផ្កាច្រើន​ណាស់ តែនៅពេលយប់ អ្នករាល់គ្នាមានដឹងទេ ស្រោមអនាម័យក៏លក់មិនចាញ់​ផ្កាប៉ុន្មានដែរ (នៅម្តុំវត្តកោះ ផ្សាថ្មី ផ្សាតាប៉ាង…)។ ហើយមួយវិញទៀត ចំពោះ​ពិធីករ តាមទូរទស្ស តាមវិទ្យូ គឺបាននិយាយពីរឿងបុណ្យសង្សានេះ ស្ទើគ្រប់​កម្ម​វិធីទាំងអស់ ទាំងដឹងថា​បុណ្យនេះ​មិនបានចែងក្នុងច្បាប់រដ្ឋក៏ដោយ​ ពូកគេនាំគ្នា​យកមកនិយាយស្ទើគ្រប់គ្នា ជាកត្កាមួយជួយ​ផ្សព្វផ្សាយពីបុណ្យនេះ។ តែបើតាមដឹង​ តាមលឺ ពូកពិធីករភាកច្រើនទាំងនោះ មិនបានលើកយកពី បុណ្យមាឃបូជា បុណ្យពិសាខបូជា… មកផ្សព្វផ្សាយទេ ទាំងដឹងថាវាជា
    ប្រពៃណីរបស់ជនជាតិខ្មែរយើង​គ្រប់ៗគ្នា។ ហេតុផលនេះហើយ ដែលខ្ញុំថាល្អ តែបើបឿនលើកពីគុណវិបត្ត វាមកនិយាយថ្ងៃបុណ្យនេះក៏ល្អដែរ

  16. Original Lab ថ្ងៃសៅរ៍ ទី 14 ខែ​កុម្ភៈ 2009 / 9:08 ព្រឹក

    ខ្ញុំយល់ថា វប្បធម៌ដែលបង្រៀនអោយក្មេងចេះការពារកុំអោយឆ្លងជំងឺនោះជា វប្បធម៌ល្អ(តែនៅស្រុកខ្មែរគេយល់ថាមិនល្អទៅវិញ) រីឯការបង្រៀនទាំង​របៀប​រួមរក្សនឹង គឺជាការខុសឆ្គងមួយ ព្រោះវានឹងអាចធ្វើអោយមានករណីចាប់រំលោភ​ជាដើមកើតឡើង ។ មើលទៅរូបក្មេងប្រុសខាងលើដែលធ្វើជាឪគេនោះ ដូចជាមិន​ទាន់បាត់ក្លិនទឹកដោះនៅឡើយផង មិនគួរអោយជឿថា មានថាមពលខ្លាំងបែប​នេះសោះ ។

  17. ម៉ន ថ្ងៃសៅរ៍ ទី 14 ខែ​កុម្ភៈ 2009 / 9:27 ព្រឹក

    ម៉ែខ្ញុំគាត់ធ្លាប់និយាយថា បន្តិចទៀតមនុស្សយើងត្រូវដាក់បង្អោងឡើងដើមត្រប់
    ហើយ ។ មើលទៅថ្ងៃនោះជិតមកដល់ហើយ😀

    ខ្ញុំមិនដឹងថាខាងអូស្ត្រាលីគេបង្រៀនយ៉ាងម៉េចទេ តែតាមខ្ញុំធ្លាប់ដឹងអំពីរឿងនេះ
    គឹដើម្បីអោយក្មេងៗចេះការពារខ្លួន និងការទទួលខុសត្រូវសម្រាប់ជីវិតខ្លួន ។

    ឧទាហរណ៏៖ បើយើងមិនទាន់ចេះចិញ្ចឹងខ្លួនឯងផង តើអាចចិញ្ចឹមកូនបានទេ ?

    តាមខ្ញុំយល់ សាលាគឺជាកន្លែងសម្រាប់បង្រៀនអក្សរនិងលេខ និងផ្នែកវិទ្យាសា
    ស្ត្រផ្សែងៗ ។ ឬមួយគេយល់ថា ការរួមភេទគីជាមុខវិជ្ជាមួយដែរ ?

  18. អគ្គលីបុត្រ ថ្ងៃសៅរ៍ ទី 14 ខែ​កុម្ភៈ 2009 / 10:54 ព្រឹក

    ទឹមបឿន៖ លោកក្ឌិត​ហ្នឹង មាន​ឈ្មោះ​ប៉ុន្មាន​ទៅ? កំលាំង​ និង​មាឌ មិន​ជា​ហេតុផលទេ សំខាន់​លើ​បច្ចេក​ទេស!😆
    ខ្លះ​ការ១០ឆ្នាំ​អត់ទាន់មានផង ខ្លះ​ការ​បាន​៣​ង៉ៃ​មាន!

  19. ពិសិដ្ឋ ថ្ងៃសៅរ៍ ទី 14 ខែ​កុម្ភៈ 2009 / 3:52 ល្ងាច

    ចឹង​បាន​ថា​យ៉ាប់​មែន​ ក្មេង​ៗ​ច្រមុះ​ស្រួច​។ មិន​ទាន់​ដឹង​អី​ផង​ចេះ​មាន​សង្សារ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ ធ្វើ​ឲ្យ​គេ​មាន​ផ្ទៃ​ពោះ​ទៀត​។

  20. បណ្ឌិត ថ្ងៃអាទិត្យ ទី 15 ខែ​កុម្ភៈ 2009 / 1:46 ព្រឹក

    យ៉ាហ៊ី…ណ៎មានអ្នកឆ្ងល់ពីឈ្មោះឯងទៀត នែក្បឿន គេចាស់មែនតែគេមាន​គោលដៅត្រូវផលិតហើយ មិនដូចអ្នកខ្លះដូចទូករកកំពុងចម្លងមួយគ្មាននោះទេ មិនដឹងណាកោះណាត្រើយហើយនៅអួតយកគ្រាន់បើអីណា។ នែគ្នាខាងចាស់ទុំបើក​ភ្លើងខៀវអស់ហើយ ចាំតែង៉ៃណាមូលមតិគ្នាជាឯកច្ឆ័ន្ទតាប៉ុណ្ណោះ អាវ៉ា…😆

  21. duongchan ថ្ងៃអាទិត្យ ទី 15 ខែ​កុម្ភៈ 2009 / 11:25 ព្រឹក

    ល្មមៗបានហើយបងឌិតអើយ! ឲ្យប្អូនការមុនហើយ នៅមានមុខមកអួតទៀត!!!

    និយាយចឹង គួរឲ្យអាណិតពួកក្មេងៗហ្នឹងណាស់បឿន មិនទាន់ទាំងដឹងខ្យល់អីផង ក៏ក្លាយជាមនុស្សដែលត្រូវមានទំនួលខុសត្រូវប៉ុនមហាសាលទៅហើយ ហ៊ឺ…

  22. ទឹម បឿន ថ្ងៃអាទិត្យ ទី 15 ខែ​កុម្ភៈ 2009 / 11:28 ព្រឹក

    មែន​ហើយ​ចន្ទ ឃើញ​វា​មិន​ទាន់​ដឹង​អី ហើយ​មាន​កូន​អ៊‍ីចឹង អាណិត​ណាស់

  23. ដើមត្នោត មួយ ថ្ងៃចន្ទ ទី 16 ខែ​កុម្ភៈ 2009 / 1:47 ព្រឹក

    អាចថាចឹងក៍បាន ប៉ុន្តែនៅប្រទេសជឿនលឿន (ឧទាហរ ប្រទេសបារាំង), ច្បាប់គេ ៖
    – ស្រ្តីមានកូន អត់ឪពុក (ឪពុកក្មេង មិនទទួលស្គាល់ កូនកើតមក ឬ ម្តាយក្មេង មិនអោយដឹង អ្នកណាជាឪពុក) អាចដាក់ត្រកូលម្តាយ
    – មុនឆ្លងទន្លេ, ម្តាយ ទទួលបានប្រាក់ឧបត្ថម្ភ ៨០០ យើរ៉ូ សំរាប់ទិញមុន សំលៀកបំពាក់កូនកើតមក
    – ក្រោយឆ្លងទន្លេ ទទួលបានប្រាក់ឧបត្ថម្ភហូរហែរ, បន្ទាប់មក រដ្ឋផ្តល់ប្រាក់ចិញ្ចឹម ១៤៧ យើរ៉ូ /ខែ រហូតដល់ ក្មេងគ្រប់អាយុ ១៨ ឆ្នាំ, បើបន្តរៀននៅមហាវិទ្យាល័យ នឹងមានប្រាក់ឧបត្ថម្ភនិស្សិត
    – ជំងឺ ឈឺថ្កាត់ មានពេទ្យគ្រប់គ្រាន់ រហ័សទាន់ចិត្ត ទោះម្តាយគ្មានដឹងរបៀបថែកូន, គ្មានដឹងថ្ងៃនាំកូនទៅពេទ្យ ប៉ុន្តែពេទ្យ ផ្ញើសំបុត្រ អោយទៅ, ពេទ្យតាមដាន សុខភាពកូនក្មេង ជាងឪពុកម្តាយ ទៅទៀត
    – ច្រើនទៀត…
    និយាយរួម ចិញ្ចឹមកូន អប់រំកូន … មិនចោទបញ្ហាខ្លាំងទេ មានប្រាក់ឧបត្ថម្ភចិញ្ចឹមកូន មានពេទ្យតាមដានសុខភាព មានមណ្ឌលណែនាំ អប់រំកូនម្តងម្កាល មានការអនុញ្ញាតិ ពីម្តាយក្មេង …

    ប៉ុន្តែ ករណីមានកូន ពេលមិនទាន់ពេញវ័យចេះដឹង អាចមានបញ្ហាខ្លះចឹងដែរ, បញ្ហាត្រង់ មួយឆ្នាំ ពីរឆ្នាំដំបូង មិនទាន់មានបទពិសោធ ចិញ្ចឹមកូន, ជាបណ្តើរៗ នឹងចេះ។

    បញ្ជាក់ ៖
    – ក្មេង នៅប្រទេសជឿនលឿន (ប្រទេសបារាំង ជាដើម) ចេះណាស់ បើប្រៀបក្មេង (កាលខ្ញុំនៅ) ប្រទេសខ្មែរ ព្រោះ ប្រព័ន្ធអប់រំ ទំនើប និង តាមជាប់ក្មេង។
    – ចាស់ និយាយមិនច្បាស់ហេតុផល, ក្មេងសួររកហេតុផលភ្លាម ពួកវាមិននៅស្ងៀមទេ
    – ស្ថានភាពរស់នៅៗ ប្រទេសបារាំង, រដ្ឋាភិបាល យកចិត្តទុកដាក់គ្រប់គ្នា តាមច្បាប់ ៖ តាំងពីកូនក្មេង រហូតដល់មនុស្សចាស់, តាំងពីអ្នកអត់ការងារ ដល់អ្នកមានការងារ, តាំងពីអ្នកមានការងារ ដល់ពន្ធដារត្រូវបង់…
    – ការពិភាក្សាកំហុសឆ្គង ឬ ការសំរេច របស់​រដ្ឋាភិបាល ដោយសហជីព និង អង្គការនានា, ការធ្វើបាតុកម្មទាមទារ,…
    – ច្រើនទៀត រាប់មិនអស់ទេ

    គ្រាន់តែថា យើងនៅប្រទេសខ្មែរខ្វាយខ្វល់ បន្ទោសសង្គម បន្ទោសអ្នកនេះអ្នកនោះ ប៉ុន្តែច្បាប់នៅនេះ វាចឹង។ ស្រលាញ់មេច ស្រលាញ់ទៅ លើកលែងតែ
    – ពេញវ័យ រួមភេទ ជាមួយ មិនទាន់ពេញវ័យ, ជាប់គុកហ្មង ហើយគ្មានសំរបសំរួល លុយកាក់រួចខ្លួន ដូចនៅប្រទេសខ្មែរ នោះទេ
    – វៃកូន ឬ ហឹង្សាក្នុងគ្រួសារ អោយតែអ្នកជិតខាងសង្ស័យ ឬ ឃើញ ច្បាស់ជា ប៉ូលីសមកដល់ ដាក់ខ្នោះអ្នកប្រើប្រាស់ហឹង្សា ហ្មង

    រាប់មិនអស់ទេ ច្រើនណាស់ ដែលផ្ទុយស្រលះ ពីសង្គមខ្មែរ !!! បើមានឱកាស ដាក់សំណួរទៅ ដើមត្នោតមួយ ឆ្លៀតឆ្លើយ តាមការដឹង នៅប្រទេសបារាំង។ បើអាចបង្កើត មួយប្លក ដាក់ឈ្មោះ ឧទាហរស្តីពី “ច្បាប់ និង វប្បធម៌ ប្រទេសជឿនលឿន តាមរយះខ្មែរ នៅបរទេស” ជាដើម ដើម្បីទទួលពត៌មាន ពីខ្មែរ គ្រប់ទិសទី។ និយាយ ចេះច្រើនទៅៗ។ ហិ ហិ

  24. ហនុមាន ថ្ងៃចន្ទ ទី 16 ខែ​កុម្ភៈ 2009 / 2:53 ព្រឹក

    អស្ចារ្យដែរ ដើមត្នោតសោះ ចេះសរសេរបានគ្រាន់បើ​! ហាហាហា

    អគ្គលីបុត្រ

    ពូដូចល្អាសខ្លួនដល់ហើយហ្នឹង ប្អូនថាដូចមើលឃើញ ! អន់ចិត្តត្រង់ចេញអាក្មេងតូចហ្នឹងខ្ញុំ !
    ហាហាហា

    ក្មេងឥឡូវសាហាវណាស់ ដឹងទិកនិកជាង ឯងចាស់ទៀត​!

  25. Koy ថ្ងៃចន្ទ ទី 16 ខែ​កុម្ភៈ 2009 / 4:10 ព្រឹក

    ទៅអាណិតអីពួកវា ខាងក្រោមនេះជាទស្សនរបស់ក្មេងហ្នឹង

    យើងឆាប់យកកូនទាន់ខ្លួននៅក្មេង គ្រាន់បានរត់លេង​សប្បាយផងគ្នា។
    កុំចាំដល់ចាស់​ប្រញ៉ាប់រួតរះមុនខ្លួនជរា​ បើយើងបណ្តោយ តិចលោវាស៊យ
    អីៗលែងដើរ។

  26. C*H*A*N*R*O*E*U*N ថ្ងៃចន្ទ ទី 16 ខែ​កុម្ភៈ 2009 / 7:53 ល្ងាច

    តាមពិតទៅការអប់រំខាងផ្លូវភេទ ឬភាសាអង់គ្លេសហៅថា Sex Education គឺល្អណាស់ដូចដែលបងម៉ន​ ដើមត្នោត និងបងប្អូនយើងដទៃទៀតបានបញ្ជាក់​អញ្ចឹង។ តាមពិតការអប់រំនេះមិនមែនជា ការជំរុញអោយយុវវ័យជ្រួលជ្រើមក្នុង​ការ​រួមភេទ ឬមានសង្សារ​នោះ​ឡើយ តែជា​ការផ្តល់អោយយុវវ័យយល់ដឹងពី​សុខភាព​ផ្លូវភេទ​ ការរួមភេទមុនពេលរៀបការ និងគុណវិបត្តិនៃទង្វើទាំងនោះ ដើម្បីអោយ​ក្មេងចេះគ្រប់គ្រងអារម្មណ៍ និង​ការពារខ្លួន។​​

    តាមពិតទៅបែបបទនៃជីវិតរបស់ក្មេងនៅបស្ចឹមប្រទេសដូចជា​​ អាមេរិក អូស្ត្រាលី ឬអង់គ្លេស​ជាដើម មានលក្ខណះខុសពីជីវិតនៅស្រុកខ្មែរយើង​ទាំង ការអប់រំ ឥទ្ធិពលសង្គម ឥទ្ធិពលនៃមិត្តភក្កិ ក៏ដូចជាទំនាក់ទំនងរវាងប្រុសនិងស្រី​ជាដើម។​ ហេតុនេះហើយរចនាបទនៃជីវិតរបស់ភាគច្រើនមិនសមនឹងបរិបទនៅ​ស្រុកយើងឡើយ។

    ប៉ុន្តែចំពោះការអប់រំផ្នែកផ្លូវភេទវិញខ្ញុំគិតថា យើងគួរតែបង្រៀនដល់កូនខ្មែរ​យើង ​ប៉ុន្តែមិនត្រូវយកកម្មវិធី​និងវិធីសាស្រ្តរបស់ពួកបស្ចឹមប្រទេសមកទាំងដុល ឡើយ តែត្រូវបង្កើតកម្មវិធីតាមប្រពៃណីខ្មែរយើង​។​ ការធ្វើបែបនេះទើបអាច​អោយយុវវ័យយល់ដឹងពីគុណវិបត្តិនៃការរួមភេទមុនពេលរៀបការ និងការការ​ពារ​ខ្លួន។
    តាមពិតធ្វើជាមនុស្សត្រូវរៀនតាមសរសស្តម្ភទាំងបួន៖
    »​ រៀនអោយដឹង
    » រៀនធ្វើ
    » រៀនធ្វើខ្លួនជាមនុស្ស
    » រៀនរស់នៅជាមួយគ្នា

    នៅស្រុកខ្មែរមានអង្គការមួយឈ្មោះ “ការូល និងសេថា” ដែលបានបង្រៀន យុវវ័យ​ពី​បញ្ហាផ្លូវភេទ។

  27. ណេត ថ្ងៃសៅរ៍ ទី 28 ខែ​មីនា 2009 / 5:34 ព្រឹក

    ពាក្យចាមអារាម ការឃោសនា ដែលអាចធ្វើ ឲ្យខូចសតិនៃយវភាព ក្មេងនេះមិនមែនជាឪពុករបស់ទារកទេ បន្ទាប់ពីការធ្វើ Test ADN រួច ៚

  28. monyrattanadara ថ្ងៃ​ព្រហស្បតិ៍ ទី 20 ខែសីហា 2009 / 11:45 ព្រឹក

    អាមួយ​ហ្នឹង Alfie Patten ឧស្សាហ៍ប្រើ​ អ៊ីនធើណេតណាស់។ ឥឡូវទើបតែលឺថាវាមានកូន។​មីស្រី(Chantelle)នោះក៏អីចឹងដែរ មិនដឹងជាមានផ្ទៃពោះជាមួយអាណា បានជាចោទពួកម៉ាកខ្ញុំ តាមពិត មីស្រីហ្នឹងទើបតែមានអីៗជាមួយAlfieម្តង ក៏ចោទថាមានកូន។ តាមពិត​ខ្ញុំដឹងច្រើនណាស់ តែខ្ញុំមិនចង់រៀបរាប់តទៅទៀតទេ នាំតែអ្នកទាំងអស់គ្នា អត់ទ្រាំនឹងខ្ញុំពុំបាន ណ្ហើយ៍ !!!!

  29. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 20 ខែសីហា 2009 / 11:48 ព្រឹក

    ហាហា និយាយ​ទំនង​ម្ល៉េះ​តារា !

  30. peehs07 ថ្ងៃ​ព្រហស្បតិ៍ ទី 20 ខែសីហា 2009 / 11:02 ល្ងាច

    អរគុណបឿន ដែលបានលើកប្រធានបទនេះមកនិយាយ!

    រឿងនេះដែលមិនគួរឱ្យកើតមានឡើយ សេរីហួសហេតុពេក ធ្វើឱ្យ
    មនុស្សយើង បាត់បង់នូវភាពជាមនុស្ស ដែលមានឋានៈខ្ពស់ជាង
    សត្វ ដឹងខុសដឹងត្រូវគ្រាន់បើជាងសត្វ នេះមិនសមនឹងមនុស្សទំនើប
    នៅសតវត្សទី២១ឡើយ គឺមនុស្សយើងគួរតែមានតម្រិះវិជ្ជា
    គ្រាន់បើជាងនេះឆ្ងាយណាស់ ខ្ញុំមិនទទួលស្គាល់នូវការបើក
    បង្ហាត់បង្រៀនកូនក្មេងអំពីរបៀបការរួមភេទនោះទេ នេះវាអាច
    បណ្តាលឱ្យមានការគ្រោះថ្នាក់ដល់កូនក្មេងនិងម៉ែឪឬសង្គមទៅ
    វិញទេ គេគួរតែមានការលាក់លៀមឬហាមប្រាមកុំឱ្យក្មេងៗដឹង
    រឿងនោះទៅវិញទេទើបល្អ។ល។

  31. មុន្នីរតនាតារា ថ្ងៃសុក្រ ទី 21 ខែសីហា 2009 / 8:53 ព្រឹក

    តើខ្ញុំអាចហៅអ្នកទាំងអស់គ្នាហ្នឹងថា ពូៗ បងៗ​បាន រឺ​ទេ?
    តាដើមត្នោត
    – ពេញវ័យ រួមភេទ ជាមួយ មិនទាន់ពេញវ័យ, ជាប់គុកហ្មង ហើយគ្មានសំរបសំរួល លុយកាក់រួចខ្លួន ដូចនៅប្រទេសខ្មែរ នោះទេ
    – វៃកូន ឬ ហឹង្សាក្នុងគ្រួសារ អោយតែអ្នកជិតខាងសង្ស័យ ឬ ឃើញ ច្បាស់ជា ប៉ូលីសមកដល់ ដាក់ខ្នោះអ្នកប្រើប្រាស់ហឹង្សា ហ្មង។
    អ្នកទាំងអស់គ្នាដូចជាមិនទាន់យល់ច្បាស់ថា​ អាមួយហ្នឹង (Alfie)វាឧស្សាហ៍ប្រើ internet ណាស់ ក្មេងៗឲ្យតែលឺ រឺ ឃើញស្អីភ្លាមមិនបានទេ ចង់តែសាកល្បង.
    គាប់ជួនមីមួយហ្នឹង (Chantelle) ក៏ជួបគ្នាតាមរយៈ​(webcam) ប៉ុន្តែផ្ទះជិតគ្នាសោះ។ នេះមានកូន បើគ្មានកូនវិញ មិនដឹងជាមានsex ប៉ុន្មានដងទេ ក្នុងមួយថ្ងៃ ស្រួលមិនស្រួល ធ្វើអញ្ចឹងរហូតដល់ពេញវ័យ រឺ រហូតដល់ចាស់ផងមិនដឹង។ កុំថានៅខ្មែរ អត់នោះ ម៉ោពីអត់មានទស្សនាវដ្ដី រឺកាសែត ចុះផ្សាយ ម៉្យាងរឿងនេះលាក់បានជិតល្អណាស់ មិនងាយបែកការណ៍ងាយៗនោះទេ​​ តែហ៊ានបែកការណ៍ ពីរនាក់ មិនដឹងជាយកមុខទៅទុកនៅកន្លែងណាខ្លះទេ។ ដូចយើងបានដឹងស្រាប់ហើយ សង្គមខ្មែរយើងស្អប់ខ្ពើមអំពីបែបនេះណាស់ ស្រួលមិនស្រួលកំពុងតែដេកលក់ គេចាប់យកទៅដាក់ទ្រុងជ្រូកលេង!!!!!!

  32. peehs07 ថ្ងៃសុក្រ ទី 21 ខែសីហា 2009 / 1:23 ល្ងាច

    ខ្ញុំទទួលស្គាល់ថាមាន ដោយភាពល្ងិតល្ងង់ តែយ៉ាងណាក៏ដោយខ្មែរ
    យើងមិនទទួលស្គាល់ទេ ហើយព្យាបាទជានិច្ច ដោយមិនអនុញ្ញាតិ
    រៀបការឱ្យទេ តែបើសែនមាន។

    តាម្នាក់នៅភូមិខ្ញុំ ហ៊ានលីកាំបិតដេញកាប់កូនក្រមុំ ដោយគាត់ខឹង
    ខ្លាំងពេក ដោយគាត់ថាកូនក្រមុំគាត់ធ្វើឱ្យគាត់អាម៉ាស់មុខ ធ្វើខុស
    ទំនៀមទំលាប់លួចស្រឡាញ់គ្នាតាមដុប ពេលនោះកុំបានលោកបី
    បួនអង្គជួយចាប់គាត់ កុំអីកូនក្រមុំគាត់នោះមិនដឹងជាយ៉ាងណាទេ
    កូនគាត់នោះមានផ្ទៃពោះយ៉ាងធំជិតគ្រប់ខែផង។ តែគាត់ប្រហែល
    ជាពេញអាយុហើយមើលទៅ។

    មានកូនក្រមុំគេមួយទៀត ទើបអាយុបាន១៣ឆ្នាំ ឪពុកម្តាយគេឱ្យរៀបការ
    តែប្តីគ្រប់អាយុ គឺមិនមានឮថាខូចខិលជាមួយគ្នានោះទេ គេចូលដណ្តឹង
    តាមទំនៀមទំលាប់ តែកូនស្រីនោះធំដូចគេគ្រប់អាយុដែរ គឺអ្នកស្រុកគេ
    និយាយស្ទើរគ្រាប់គ្នា ពីព្រោះមិនដែលឃើញមានគេការអាយុតិចចឹងទេ។

    បើកូនស្រីអាគាំងវិញ អូហ៍មិនបាច់និយាយទេ អាយុ ១៣ ១៤ ១៥ ឆ្នាំ
    នេះដេញប្រុសហុយដី មិនបាច់និយាយអ្នកឆ្ងាយទេ ខ្ញុំនេះធ្លាប់បាន
    រត់រួចទៅហើយ មិនរត់ឯណាបាន ខ្លាចគេថាយើងប៉ះពាល់កូនក្រមុំគេ
    ប៉ូលិសគេចាប់យើងដាក់គុកណាស់ មានពេលពីបីដងនោះខ្ញុំត្រូវតែទូរសព្ទ
    ហៅប៉ូលិសឱ្យជួយ វារត់ដេញចាប់ថើបហើយវាមានអ្នកថតទៀត ហើយ
    មិនមែនកន្លែងស្ងាត់ទេ នៅកណ្តាលផ្សាលក់អីវ៉ាន់្មនុស្សគេឃើញគ្រប់គ្នា
    វាថា វាលេងតើ ប្រាប់យ៉ាងណាក៏វាមិនឈប់ មានតែហៅប៉ូលិស ទើបវា
    ឈប់ ហៅប៉ូលិសឱ្យជួយ ពួកប៉ូលិសវានាំគ្នាសើច តើហេតុអី ពីព្រោះខ្ញុំ
    ជាអ្នកធ្វើការជាតម្រួតរក្សាសន្តិសុខនៅទីផ្សានោះ ហើយខ្ញុំមិនដែលចេះ
    ខ្លាចទេ ចង់មាឌធំប៉ុនណា ខ្ពស់យ៉ាងណា មិនដែលរត់សោះ មានតែដើរ
    ចូល តែស្រីៗសុំខ្លាចហើយ ដល់យ៉ាប់យ៉ាប់តែស្រីក្មេងៗ មិនតែប៉ុណ្ណោះ
    ទេ វាដាក់សំបុត្រនៅឡាននិងចោលពងទាដាក់ឡានទៀត អត់ទាស់ហ្មង!
    គេថា គេចូលចិត្តខ្ញុំ ពីព្រោះខ្ញុំដូច Jacky Chan គេសួរថាអ្នកឯងត្រូវយ៉ាង
    ម៉េច់ Jacky Chan ខ្ញុំថាពូខ្ញុំ! តែខ្ញុំនិយាយកុហក់វាលេងទេ។ល។ និយាយ
    ទៅកាន់តែវែងទៅ នៅមានរឿងច្រើនទៀត ជាពិសេសនៅកន្លែង pool
    ឬអាងងូតទឹក កន្លែងនោះមិនដេញចាប់ទេ តែគេចិត្តល្អបង្ហាញ…។ល។

    និយាយសារុបរួមមក មិនដែលមានប៉ះពាល់គេអាលីង គេចរូចទាំងអស់
    ហើយមានអារម្មណ៍ស្តាយក្រោយដែរ តែមិនអាចបំពានច្បាប់បានឡើយ។

    សុំទោសចុះ មិនមែននិយាយអួតទេ តែវាជារឿងពិត។ ខ្មែរយើងប្រហែល
    ជាគ្មាននរណាធ្វើការក្រៅច្រើនដូចខ្ញុំទេ ជាមួយជនជាតិគេស្ទើរគ្រប់
    សាសន៍។ល។

    ពាក្យគួរពុំគួរសូមអភ័យទោស!

  33. មុន្នីរតនាតារា ថ្ងៃសុក្រ ទី 21 ខែសីហា 2009 / 4:31 ល្ងាច

    គេឲ្យនិយាយពី ក្មេង​អាយុ​១៣​ឆ្នាំ ក្លាយ​ជា​ឪពុក​គេ បែបជាទៅនិយាយពីស្រីដេញឯណាឯណោះទៅវិញ។ អត្ថបទ ( ក្មេង​អាយុ​១៣​ឆ្នាំ ក្លាយ​ជា​ឪពុក​គេ )​ នេះគឺដាក់មុនថ្ងៃ១៤​ កុម្ភះ ១ថ្ងៃ
    គឺចង់មានន័យថា ត្រូវតាមដានកូនៗឲ្យបានជាប់លាប់ ។​ និយាយដល់ត្រឹមនេះខ្ញុំក័ជាសិស្សម្នាក់នឹងគេដែរ​ (មិនមែននិសិត្សស្អីនោះទេ) ប៉ុន្តែខុសត្រង់ថា ខ្ញុំហ្នឹង!!! វាអត់ទាន់មានមិត្តស្រី រឺ សង្សារនឹងគេទាល់តែសោះ បែរទៅជាមានមិត្តភ័ក្រ្តក្មេងៗច្រើនរាប់មិនអស់ទៅវិញ។​ និយាយពីពួកហ្នឹង(ពួកម៉ាក) ថ្ងៃណាក៏នៅហាងហ្គេមអ៊ីនធើណេតៗ ចង់ភ្លេចបាយភ្លេចទឹកអស់ ហើយថ្ងៃណានៅយូរទៅតាំងមានម៉ែម៉ោហៅ…..
    អូហ៍…! ទើបតែបង្កើត វើបសាយ៍បានប៉ុន្មានថ្ងៃសោះ ចង់និយាយច្រើនជាងគេ……សុំទោសដែលខ្ញុំនិយាយច្រើនបន្តិចហើយ…
    បើបងៗ ពូៗ មីងៗ​ ចង់សួរខ្ញុំ ខ្ញុំអាចឆ្លើយបានគ្រប់វេលាទាំងអស់ លើកលែងតែម៉ោងគេងចេញ៕

  34. peehs07 ថ្ងៃសុក្រ ទី 21 ខែសីហា 2009 / 7:28 ល្ងាច

    ល្អសូមអរគុណលោកមុន្នីរតនាតារាដែលបានឆ្លងឆ្លើយ!

    ខ្ញុំគ្រាន់តែចង់បង្ហាញនូវអត្តចរិករបស់ក្មេងៗអាគាំង
    តើវាយ៉ាម៉េច?
    ខ្ញុំយល់ស្របយោបល់របស់លោកដែរ តើយើងត្រូវធ្វើ
    យ៉ាងម៉េច ចំពោះកូនចៅខ្មែរយើង?

    រឿងនេះវាអាស្រ័យទៅលើប្រព័ន្ធសិក្សាអបរំ បើប្រព័ន្ធ
    សិក្សាអបរំមិនគិតគូរអំពីរឿងនោះហើយ មិនអាចទប់
    ទល់បានទេ ខ្ញុំទទួលស្គាល់ប្រព័ន្ធសិក្សាខ្មែរជំនាន់មុន
    មានប្រសិទ្ធភាពល្អណាស់សំរាប់ជួយអបរំកូនក្មេង។

    ចំពោះប្រព័ន្ធសិក្សាអបរំប្រទេសភាគខាងលិច មិនដូច
    ប្រព័ន្ធសិក្សាអប់រំខ្មែរទេ អញ្ចឹងហើយបានជាខ្មែររស់នៅ
    បរទេសកំពុងតែជួបបញ្ហាកូនចៅជារៀងរាល់ថ្ងៃ ហើយ
    សព្វថ្ងៃនេះកំពុងរាលដាលដល់ស្រុកខ្មែរយើងដែរ តើ
    យើងត្រូវធ្វើយ៉ាងម៉េច?

    សូមអភ័យទោសផង និយាយទៅចេះតែវែង…

  35. ki ថ្ងៃសុក្រ ទី 28 ខែសីហា 2009 / 10:46 ព្រឹក

    Alfie, who is just 4ft tall, added: “When my mum found out, I thought I was going to get in trouble. We wanted to have the baby but were worried how people would react.

    “I didn’t know what it would be like to be a dad. I will be good, though, and care for it.”

    Alfie’s story, broken exclusively by The Sun today has sparked a huge political storm with Tory leader David Cameron saying: “When I saw these pictures this morning, I just thought how worrying that in Britain today children are having children.

    “I hope that somehow these children grow up into responsible parents but the truth is parenthood is just not something they should be thinking about right now.”

  36. ki ថ្ងៃសុក្រ ទី 28 ខែសីហា 2009 / 10:47 ព្រឹក

    Baby-faced boy Alfie Patten is father at 13

    By LUCY HAGAN

    Published: 13 Feb 2009
    BOY dad Alfie Patten yesterday admitted he does not know how much nappies cost – but said: “I think it’s a lot.”

    Baby-faced Alfie, who is 13 but looks more like eight, became a father four days ago when his girlfriend Chantelle Steadman gave birth to 7lb 3oz Maisie Roxanne.

    He told how he and Chantelle, 15, decided against an abortion after discovering she was pregnant.

    The shy lad, whose voice has not yet broken, said: “I thought it would be good to have a baby.

    “I didn’t think about how we would afford it. I don’t really get pocket money. My dad sometimes gives me £10.”

    Little family … Alfie, Chantelle and baby Maisie

    Little family … Alfie, Chantelle and baby Maisie

    Lee Thompson

    Alfie, who is just 4ft tall, added: “When my mum found out, I thought I was going to get in trouble. We wanted to have the baby but were worried how people would react.

    “I didn’t know what it would be like to be a dad. I will be good, though, and care for it.”

    Alfie’s story, broken exclusively by The Sun today has sparked a huge political storm with Tory leader David Cameron saying: “When I saw these pictures this morning, I just thought how worrying that in Britain today children are having children.

    “I hope that somehow these children grow up into responsible parents but the truth is parenthood is just not something they should be thinking about right now.”

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s