ខ្ញុំមិនដឹងថា វប្បធម៌បើកចំហចំពោះការរួមភេទនៃពួកបច្ឆិមប្រទេស ជាវប្បធម៌ល្អ ឬជាវប្បធម៌ដែលអ្នកខ្លះហៅថាឆ្កួតនោះឬក៏អត់ទេ។ នៅតាមសាលា គេមានកម្មវិធីបង្រៀនអំពីស៊ិចដល់សិស្សដែលមានអាយុចាប់ពី១២ ១៣ឆ្នាំឡើងទៅ។ បើតាមខ្ញុំដឹងពីអ្នកដែលកើត និងរៀននៅប្រទេសលោកខាងលិច កម្មវិធីបង្រៀននោះ គេមានបង្រៀនទាំងរបៀបរួមរក្ស និងរបៀបការពារខ្លួន។ តាមការយល់ឃើញរបស់ខ្ញុំ ការបង្រៀនដូច្នេះហើយ ដែលធ្វើឲ្យយុវវ័យលែងមានភាពអៀនខ្មាសអស់ ហើយការរួមភេទកើតមានឡើងដូចជារឿងធម្មតាប្រចាំថ្ងៃរបស់ពួកគេទៅហើយ។ ពេលខ្លះ មានសិស្សស្រី មានផ្ទៃពោះខណៈដែលគេសិក្សាមិនទាន់ចប់ ហើយសាលាបានបញ្ឈប់ការសិក្សារបស់សិស្សនោះ។ តាមពិតនេះជារឿងអយុត្តិធម៌ចំពោះនាង ដែលកំហុសនេះ សាលាក៏ជាអ្នករួមចំណែក និងគួរតែទទួលខុសត្រូវផងដែរ។
រឿងមួយទៀត ដែលកាន់តែឆ្កួតរបស់រដ្ឋាភិបាលអូស្ត្រាលី។ កាលពី៥ ៦ខែមុននេះ គេចង់បើកកម្មវិធីបង្រៀនអំពីស៊ិចដល់ក្មេងៗចាប់ពីអាយុ៣ ៤ឆ្នាំឡើងទៅ ដើម្បីឲ្យពួកគេចេះយល់ដឹងអំពីរឿងនេះ និងចេះការពារខ្លួនគេ។ ប៉ុន្តែសំណាងល្អ ឪពុកម្ដាយទាំងឡាយមិនបោះឆ្នោតឲ្យច្បាប់នេះជាប់ និងមានការរិះគន់គ្រប់សំណាក់ឪពុកម្ដាយ ច្បាប់នោះក៏រំសាយចោលទៅវិញទៅ។
ដោយឡែក ថ្ងៃនេះ មានព័ត៌មានអំពីក្មេងប្រុសអាយុ ១៣ឆ្នាំបានក្លាយជាឪពុករបស់ក្មេងស្រី មេស៊ី(Maisie) ដែលទើបនឹងកើតបាន៤ថ្ងៃ ក្រោយពីគេ និងសង្សារបានរួមភេទម្ដង និងមិនបានការពារ។
នេះជាកំហុសរបស់ក្មេងប្រុសនោះ និងសង្សាររបស់គេដែលធ្វេសប្រហែស តែខ្ញុំក៏ថាវាជាកំហុសសង្គមមួយផ្នែកដែរ ដែលមានវប្បធម៌បើកទូលាយចំពោះការរួមភេទ និងថែមទាំងបង្រៀនអំពីស៊ិចនៅតាមសាលាផងនោះ។
រឿងនេះ ថ្វីត្បិតតែជារឿងដែលគួរឲ្យអាណិត តែក៏ជាមេរៀនមួយដល់ពួកលោកខាងលិចនោះ និងក្មេងៗឯទៀតៗ ឲ្យមានការប្រុងប្រយ័ត្ននៅពេលគេរួមភេទ និងឲ្យពួកនោះដឹងថា ការបង្រៀនពីស៊ិចនៅតាមសាលា ពិតជាមិនទទួលបានលទ្ធផលល្អឡើយ។
យ៉ាងណាមិញ វប្បធម៌ឆ្កួតលីលានេះ ក៏បានចូលមកក្នុងប្រទេសកម្ពុជាខ្លាំងក្លាគួរសមដែរ ជាពិសេសការបញ្ចេញសេរីភាពខាងស៊ិច។ គេអាចមើលឃើញវប្បធម៌នេះយ៉ាងច្បាស់តាមរយៈទង្វើរបស់យុវវ័យបច្ចុប្បន្ន និងមួយទៀត ដែលបញ្ជាក់ឲ្យឃើញកាន់តែច្បាស់នៅពេលថ្មីៗនេះ គឺដូចអ្វីដែលរាហ៊ូបានគូររូបអប្សរាស៊ិចស៊ី ដែលបង្ហាញនូវភាពស្រើបស្រាល បែរជាមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យ និងថែមទាំងយល់ថា នេះជាវប្បធម៌របស់ខ្មែរតាំងពីបុរាណមកទៅវិញ។ តែបើតាមខ្ញុំយល់ នេះជាវប្បធម៌របស់យុវវ័យបច្ចុប្បន្នទៅវិញទេ ហើយជាវប្បធម៌បែបសេរីខាងស៊ិច ឬសេរីក្នុងការបង្ហាញពីអារម្មណ៍ពិតរបស់គេ។ នេះបញ្ជាក់ថា វប្បធម៌ស៊ិចនៅកម្ពុជាកំពុងវិវឌ្ឍទៅរកភាពសេរី និងយុវវ័យលែងសូវមានភាពអៀនខ្មាសដូចពីមុនទៀតហើយ។
ងាកមករឿងក្មេងប្រុស អាល់ហ្វី (Alfie Patten) រស់នៅ អ៊ីសត៍ប៊ន ប្រទេសអង់គ្លេសនេះវិញ អាយុទើបតែ១៣ឆ្នាំ តែក្លាយទៅជាឪពុករបស់គេទៅហើយ វាពិតជាពិបាកស្រមៃណាស់ ថាក្មេងម្នាក់នេះធ្វើឪពុករបស់គេដោយរបៀបណា រកលុយមកផ្គត់ផ្គង់គ្រួសារដូចម្ដេច ស្របពេលដែលគ្រួសាររបស់គេ និងគ្រួសារសង្សារគេសុទ្ធតែខ្វះខាតដូចគ្នានោះ។
ក្នុងបទសម្ភាសអាល់ហ្វីរបស់កាសែត The Sun អាល់ហ្វីនៅមិនទាន់ដឹងថាអ្វីដែលគេហៅថាឪពុកនៅឡើយ និងមិនដឹងពីអារម្មណ៍របស់គេនៅពេលក្លាយជាឪពុកផង គេសង្ឃឹមថា ប៉ាម៉ាក់របស់គេនឹងជួយគេ។ ចំណែកម្ដាយរបស់សង្សារអាល់ហ្វី(ឆានថែលល៍ – Chantelle) ដែលមានកូនប្រាំនាក់ក្នុងបន្ទុកស្រាប់ និងជាម្ដាយដែលស្រឡាញ់កូន បានប្រាប់ ឌឺ សាន់ ថាគាត់នឹងជួយកូនរបស់គាត់ ថ្វីបើជីវភាពមិនធូរធារក្ដី។ អាចចាត់ទុកថា នេះជារឿងល្អសម្រាប់គ្រួសារថ្មីរបស់អាល់ហ្វី និងឆានថែលល៍ ដែលឪពុកម្ដាយរបស់ពួកគេទទួលស្គាល់។
បើទោះជាយ៉ាងណា រឿងនេះបានកើតឡើងមកលើអាល់ហ្វី និងឆានថែលល៍ទៅហើយ មានតែជូនពរពួកគេឲ្យមានសុភមង្គល រស់នៅជាមួយគ្នាបានយូរអង្វែងរហូតទៅ និងសុំឲ្យបានពិភពលោកផ្ដល់ជំនួយដល់គ្រួសាររបស់ពួកគេតែប៉ុណ្ណឹង។
តាមកាសែតឌឺសាន់ រឿងស្រដៀងគ្នានេះក៏ធ្លាប់កើតមានចំពោះក្មេងប្រុសអាយុ១២ឆ្នាំ កាលពីឆ្នាំ១៩៩៨ ជាមួយនឹងសង្សារអាយុ១៥ឆ្នាំ តែគេទាំងពីក៏ចែកផ្លូវគ្នាក្រោយពីនោះ៦ខែ។
អាល់ហ្វី និងកូនស្រីអាយុ៤ថ្ងៃ
អាល់ហ្វី, ឆានថែលល៍(សង្សារ) និងមេស៊ី(កូនស្រី)
សូមមើលព័ត៌មានលម្អិតនៅ http://www.thesun.co.uk/sol/homepage/news/article2233878.ece
វីដេអូ បទសម្ភាសន៍របស់កាសែតឌឺសាន់
ជារឿងដែលមិនអាចនឹកស្មានដល់ តែវាដល់បាត់ទៅហើយ៕
haha stronger man!
Oh ភ្លេចប្រាប់ ពួកអាគាំងស នឹង ១៣ឆ្នាំ ទៅ ១៥ ឆ្នាំ ធំជាង អាស៊ី ឆ្ងាយណាស់ មើលមិនដឹងទេ ស្មានតែអាយុ ២៤ ទៅ២៥ ហើយ ធំៗ អស់ទាស់ អាខ្លះគ្រាន់តែភ្លៅ វាចង់ធំជាង ខ្លួនខ្ញុំទៀត។
ហាហា បងឯងនៅហ្នឹង មិនខ្មាសក្មេងអាកាំងស្លាប់ហើយអ៊ីចឹង!
ហាហាហាមែនតើ នៅអាមេរិក ជនជាតិអាសីុ បើទៅរកទិញខោអាវ ទល់តែទៅកន្លែង ក្មេងៗទើបស្លៀកពាក់ត្រូវ ខ្មាស់នោះវាខ្មាស់ណាស់ទៅហើយ តែមិនដឹងធ្វើម្តេច បើខ្នាតឯងខ្លីហើយ
រឿងនេះខ្ញុំធ្លាប់ឭដែរ តេក្មេងស្រី អាយុ ៩ ឆ្នាំ ហើយមានបុត្រ
Posoky
ធ្វើមេចកុំញែ ចុំក្មេងមិនទាន់គ្រប់អាយុណា ប្រយ័ត្ន ចូលពន្ធាគារណា ! ហាហា
នៅស្រុកយើងក៏មិនខ្វះដែរ! ឆ្នាំមុន ពួកម៉ាក (សាច់ឆ្ងាយ) របស់ខ្ញុំម្នាក់ទៅប្រឡងបាក់ទាំងពរពោះជិតគ្រប់ខែ។
ងាប់ហើយហ្អា…ចេះតែមានហើយនៀក ចាប់វាស់វាមើល៍ ចង់ដឹងដល់ហើយម៉េចបានសាហាវជាងឯងម៉េសណ៎…អូនៗក្បាលកាចាស់នៅទីនេះខ្មាស់ក្មេងអត់??? វាមានកូនមួយហើយអូនៗខ្លះមុខឡើងជ្រួញហើយអត់បានការអីសោះ 😆
ចុម! ថាឲ្យពីណាមុខជ្រួញ? គិតតែលោកក្ឌិតឯងហ្នឹង ខ្មាសក្មេងរ៉េ? អាយុជិត៣០ហើយ ប្រយ័ត្នហួសឌីឡេ ម៉ាស៊ីនលែងដើរណា ហាហា
បឿន
ខុសហើយ គេថា ខ្លួនចាស់ ស្បែកក្រាស់ កម្លាំងមាន ណា ខ្ញុំមិនដឹងពីលោក បណ្ឌិតទេ តែខ្ញុំវិញ រហ័សរហួនរបស់ខ្ញុំណាស់ ញប់ជាងម៉ាសីុនដេរទៅទៀតហ្ន ហាហាហា
ឃើញទេៗ!!! អារឿងបើកចំហខាងផ្លូវភេទពេក វាមានទៅល្អអី សូម្បីក្មេងស្រី ប្រុស មិនទាំងចេះរស់ដោយខ្លួនឯងផង មានកូនទៅហើយ នេះចេះមានឳពុកម្តាយជួយ ចុះបើអត់មានឳពុកម្តាយទេ វាទៅជាយ៉ាងម៉េចវិញ? នឹកៗទៅកាលនៅរៀនគ្មានហ៊ាន នៅជិតស្រីៗទេ ខ្លាចមានកូន ខ្លួនធំឲ្យដូចឃ្លោកទៅហើយនឹងណា៎! តែក្មេងឥឡូវអត់បានទេ ឲ្យតែឆ្ងាយពីភ្នែកគេឯងបន្តិចនឹង រឿចម្លែកកើតឡើងភ្លាមឥឡូវនឹងឯង បើមិនដូចអាល់ហ្វីឥឡូវ!!!
រឿងនេះវាមានភាគតិចបំផុត ហើយក៏ជាករណីពិសេសផងដែរ។
ឯការបង្រៀនអំពីស៊ិច នៅស្រុកបារាំង ក៏វាមិនសេរីជ្រុលនិយមដែរ គឺវាមានលក្ខខណ្ឌរបស់ក្នុងកម្មវិធីបង្រៀន។ ប៉ុន្តែការដែលគ្រោះថ្នាក់ធំបំផុតនោះ គឺប្រព័ន្ធអ៊ីនធឺណេត ដែលក្មេងៗអាចចូលលេងបានដោយខ្វះការឃ្លាំមើលពីសំណាក់មនុស្សចាស់( ឧទាហរណ៍ ឪពុកម្ដាយ )
ហើយដែលសព្វថ្ងៃ ក្រសួងអប់រំជាតិរបស់បារាំង បាននឹងកំពុងពន្យល់ដល់សិស្សានុសិស្សចាប់តាំងពី បឋម ដល់ វិទ្យាល័យ។ ហើយដែលក្រុមហ៊ុនចែកចាយប្រព័ន្ធ នៅបារាំងបានចូលរួមយ៉ាងសកម្មក្នុងការដាស់តឿនដល់កុមារៗព្រមទាំងឪពុកម្ដាយរបស់ពួកគេផងដែរ។
អ្នកណាគេលោកក្ឌិត? 😆
មិនបានចូលមើ១ថ្ងៃស្រាប់តែមានរឿងនេះកើតឡើងតាម៉្មង! ហេឆ្នាំនេះប្រសើណាស់បឿន ដែលមិនមានអត្ថបទនិយាយពីបុណ្យសង្សារបស់ពូកលោកខាងលិច! មិនដឹងថាថ្ងៃនេះមានអ្វីខ្លះទេដែលត្រូវកើតឡើង។
ហនុមាន៖ ចាស់ខ្លះអ៊ីចឹងមែនហ្នឹង 😉
4cambodia: អ៊ីចឹងបានគេថាមិនឲ្យក្មេងវាដឹងទេ អារឿងអស់ហ្នឹង ព្រោះវាសាហាវជាងចាស់ទៅទៀត ហ៊ានតែដឹងភ្លាម សាកភ្លែតឥឡូវហ្នឹង។
កូនខ្មែរ-បារាំង៖ ស្រុកបារាំងប្រហែលគ្រាន់បើជាងស្រុកអូស្ត្រាលី ដែលខ្ញុំធ្លាប់ដឹងតាមមិត្តភ័ក្តិ។ នៅអូស្ត្រាលី គេបង្រៀនខ្ទេចគ្មានសល់ទេ។
អគ្គលីបុត្រ៖ ឈ្មោះលោកហ្នឹងមិនមែនមានតែមួយទេ។ ខ្លួនដូចឃ្លោក រកកូនមួយប្រើមិនឃើញ ហាហា
kooms: ម៉េចបានល្អ?
ព្រោះថា ព្រឹកមិញនេះ ខ្ញុំជិះម៉ូតូមកធ្វើការ កាតសាលាបឋមសិក្សាវត្តទទួលទំពូង ហើយឃើញខ្មេងៗ អាយុប្រ ៧ ៨ មានស្រីមានប្រុសពូកគេនាំទិញផ្កាជូនគ្នាទៅវីញទៅមក។ ហើយម្សិលមិញមើលទូរទស្សន៍ CTN គេផ្សាយថា មានផ្ទះសំណាក់ខ្លះ ត្រូវបានកក់ ៣ថ្ងៃមុន ឯនោះ។ មិនដឹងថាបឿនធ្លាប់សង្កេតមើលដែរទេសំរាប់ថ្ងៃ ១៤កុម្ភះនេះនៅទីក្រុងភ្នំពេញ ពេលថ្ងៃគឺមានលក់ផ្កាច្រើនណាស់ តែនៅពេលយប់ អ្នករាល់គ្នាមានដឹងទេ ស្រោមអនាម័យក៏លក់មិនចាញ់ផ្កាប៉ុន្មានដែរ (នៅម្តុំវត្តកោះ ផ្សាថ្មី ផ្សាតាប៉ាង…)។ ហើយមួយវិញទៀត ចំពោះពិធីករ តាមទូរទស្ស តាមវិទ្យូ គឺបាននិយាយពីរឿងបុណ្យសង្សានេះ ស្ទើគ្រប់កម្មវិធីទាំងអស់ ទាំងដឹងថាបុណ្យនេះមិនបានចែងក្នុងច្បាប់រដ្ឋក៏ដោយ ពូកគេនាំគ្នាយកមកនិយាយស្ទើគ្រប់គ្នា ជាកត្កាមួយជួយផ្សព្វផ្សាយពីបុណ្យនេះ។ តែបើតាមដឹង តាមលឺ ពូកពិធីករភាកច្រើនទាំងនោះ មិនបានលើកយកពី បុណ្យមាឃបូជា បុណ្យពិសាខបូជា… មកផ្សព្វផ្សាយទេ ទាំងដឹងថាវាជា
ប្រពៃណីរបស់ជនជាតិខ្មែរយើងគ្រប់ៗគ្នា។ ហេតុផលនេះហើយ ដែលខ្ញុំថាល្អ តែបើបឿនលើកពីគុណវិបត្ត វាមកនិយាយថ្ងៃបុណ្យនេះក៏ល្អដែរ
ខ្ញុំយល់ថា វប្បធម៌ដែលបង្រៀនអោយក្មេងចេះការពារកុំអោយឆ្លងជំងឺនោះជា វប្បធម៌ល្អ(តែនៅស្រុកខ្មែរគេយល់ថាមិនល្អទៅវិញ) រីឯការបង្រៀនទាំងរបៀបរួមរក្សនឹង គឺជាការខុសឆ្គងមួយ ព្រោះវានឹងអាចធ្វើអោយមានករណីចាប់រំលោភជាដើមកើតឡើង ។ មើលទៅរូបក្មេងប្រុសខាងលើដែលធ្វើជាឪគេនោះ ដូចជាមិនទាន់បាត់ក្លិនទឹកដោះនៅឡើយផង មិនគួរអោយជឿថា មានថាមពលខ្លាំងបែបនេះសោះ ។
ម៉ែខ្ញុំគាត់ធ្លាប់និយាយថា បន្តិចទៀតមនុស្សយើងត្រូវដាក់បង្អោងឡើងដើមត្រប់
ហើយ ។ មើលទៅថ្ងៃនោះជិតមកដល់ហើយ 😀
ខ្ញុំមិនដឹងថាខាងអូស្ត្រាលីគេបង្រៀនយ៉ាងម៉េចទេ តែតាមខ្ញុំធ្លាប់ដឹងអំពីរឿងនេះ
គឹដើម្បីអោយក្មេងៗចេះការពារខ្លួន និងការទទួលខុសត្រូវសម្រាប់ជីវិតខ្លួន ។
ឧទាហរណ៏៖ បើយើងមិនទាន់ចេះចិញ្ចឹងខ្លួនឯងផង តើអាចចិញ្ចឹមកូនបានទេ ?
តាមខ្ញុំយល់ សាលាគឺជាកន្លែងសម្រាប់បង្រៀនអក្សរនិងលេខ និងផ្នែកវិទ្យាសា
ស្ត្រផ្សែងៗ ។ ឬមួយគេយល់ថា ការរួមភេទគីជាមុខវិជ្ជាមួយដែរ ?
ទឹមបឿន៖ លោកក្ឌិតហ្នឹង មានឈ្មោះប៉ុន្មានទៅ? កំលាំង និងមាឌ មិនជាហេតុផលទេ សំខាន់លើបច្ចេកទេស! 😆
ខ្លះការ១០ឆ្នាំអត់ទាន់មានផង ខ្លះការបាន៣ង៉ៃមាន!
ចឹងបានថាយ៉ាប់មែន ក្មេងៗច្រមុះស្រួច។ មិនទាន់ដឹងអីផងចេះមានសង្សារ មិនត្រឹមតែប៉ុណ្ណោះទេ ធ្វើឲ្យគេមានផ្ទៃពោះទៀត។
យ៉ាហ៊ី…ណ៎មានអ្នកឆ្ងល់ពីឈ្មោះឯងទៀត នែក្បឿន គេចាស់មែនតែគេមានគោលដៅត្រូវផលិតហើយ មិនដូចអ្នកខ្លះដូចទូករកកំពុងចម្លងមួយគ្មាននោះទេ មិនដឹងណាកោះណាត្រើយហើយនៅអួតយកគ្រាន់បើអីណា។ នែគ្នាខាងចាស់ទុំបើកភ្លើងខៀវអស់ហើយ ចាំតែង៉ៃណាមូលមតិគ្នាជាឯកច្ឆ័ន្ទតាប៉ុណ្ណោះ អាវ៉ា… 😆
ល្មមៗបានហើយបងឌិតអើយ! ឲ្យប្អូនការមុនហើយ នៅមានមុខមកអួតទៀត!!!
និយាយចឹង គួរឲ្យអាណិតពួកក្មេងៗហ្នឹងណាស់បឿន មិនទាន់ទាំងដឹងខ្យល់អីផង ក៏ក្លាយជាមនុស្សដែលត្រូវមានទំនួលខុសត្រូវប៉ុនមហាសាលទៅហើយ ហ៊ឺ…
មែនហើយចន្ទ ឃើញវាមិនទាន់ដឹងអី ហើយមានកូនអ៊ីចឹង អាណិតណាស់
អាចថាចឹងក៍បាន ប៉ុន្តែនៅប្រទេសជឿនលឿន (ឧទាហរ ប្រទេសបារាំង), ច្បាប់គេ ៖
– ស្រ្តីមានកូន អត់ឪពុក (ឪពុកក្មេង មិនទទួលស្គាល់ កូនកើតមក ឬ ម្តាយក្មេង មិនអោយដឹង អ្នកណាជាឪពុក) អាចដាក់ត្រកូលម្តាយ
– មុនឆ្លងទន្លេ, ម្តាយ ទទួលបានប្រាក់ឧបត្ថម្ភ ៨០០ យើរ៉ូ សំរាប់ទិញមុន សំលៀកបំពាក់កូនកើតមក
– ក្រោយឆ្លងទន្លេ ទទួលបានប្រាក់ឧបត្ថម្ភហូរហែរ, បន្ទាប់មក រដ្ឋផ្តល់ប្រាក់ចិញ្ចឹម ១៤៧ យើរ៉ូ /ខែ រហូតដល់ ក្មេងគ្រប់អាយុ ១៨ ឆ្នាំ, បើបន្តរៀននៅមហាវិទ្យាល័យ នឹងមានប្រាក់ឧបត្ថម្ភនិស្សិត
– ជំងឺ ឈឺថ្កាត់ មានពេទ្យគ្រប់គ្រាន់ រហ័សទាន់ចិត្ត ទោះម្តាយគ្មានដឹងរបៀបថែកូន, គ្មានដឹងថ្ងៃនាំកូនទៅពេទ្យ ប៉ុន្តែពេទ្យ ផ្ញើសំបុត្រ អោយទៅ, ពេទ្យតាមដាន សុខភាពកូនក្មេង ជាងឪពុកម្តាយ ទៅទៀត
– ច្រើនទៀត…
និយាយរួម ចិញ្ចឹមកូន អប់រំកូន … មិនចោទបញ្ហាខ្លាំងទេ មានប្រាក់ឧបត្ថម្ភចិញ្ចឹមកូន មានពេទ្យតាមដានសុខភាព មានមណ្ឌលណែនាំ អប់រំកូនម្តងម្កាល មានការអនុញ្ញាតិ ពីម្តាយក្មេង …
ប៉ុន្តែ ករណីមានកូន ពេលមិនទាន់ពេញវ័យចេះដឹង អាចមានបញ្ហាខ្លះចឹងដែរ, បញ្ហាត្រង់ មួយឆ្នាំ ពីរឆ្នាំដំបូង មិនទាន់មានបទពិសោធ ចិញ្ចឹមកូន, ជាបណ្តើរៗ នឹងចេះ។
បញ្ជាក់ ៖
– ក្មេង នៅប្រទេសជឿនលឿន (ប្រទេសបារាំង ជាដើម) ចេះណាស់ បើប្រៀបក្មេង (កាលខ្ញុំនៅ) ប្រទេសខ្មែរ ព្រោះ ប្រព័ន្ធអប់រំ ទំនើប និង តាមជាប់ក្មេង។
– ចាស់ និយាយមិនច្បាស់ហេតុផល, ក្មេងសួររកហេតុផលភ្លាម ពួកវាមិននៅស្ងៀមទេ
– ស្ថានភាពរស់នៅៗ ប្រទេសបារាំង, រដ្ឋាភិបាល យកចិត្តទុកដាក់គ្រប់គ្នា តាមច្បាប់ ៖ តាំងពីកូនក្មេង រហូតដល់មនុស្សចាស់, តាំងពីអ្នកអត់ការងារ ដល់អ្នកមានការងារ, តាំងពីអ្នកមានការងារ ដល់ពន្ធដារត្រូវបង់…
– ការពិភាក្សាកំហុសឆ្គង ឬ ការសំរេច របស់រដ្ឋាភិបាល ដោយសហជីព និង អង្គការនានា, ការធ្វើបាតុកម្មទាមទារ,…
– ច្រើនទៀត រាប់មិនអស់ទេ
គ្រាន់តែថា យើងនៅប្រទេសខ្មែរខ្វាយខ្វល់ បន្ទោសសង្គម បន្ទោសអ្នកនេះអ្នកនោះ ប៉ុន្តែច្បាប់នៅនេះ វាចឹង។ ស្រលាញ់មេច ស្រលាញ់ទៅ លើកលែងតែ
– ពេញវ័យ រួមភេទ ជាមួយ មិនទាន់ពេញវ័យ, ជាប់គុកហ្មង ហើយគ្មានសំរបសំរួល លុយកាក់រួចខ្លួន ដូចនៅប្រទេសខ្មែរ នោះទេ
– វៃកូន ឬ ហឹង្សាក្នុងគ្រួសារ អោយតែអ្នកជិតខាងសង្ស័យ ឬ ឃើញ ច្បាស់ជា ប៉ូលីសមកដល់ ដាក់ខ្នោះអ្នកប្រើប្រាស់ហឹង្សា ហ្មង
រាប់មិនអស់ទេ ច្រើនណាស់ ដែលផ្ទុយស្រលះ ពីសង្គមខ្មែរ !!! បើមានឱកាស ដាក់សំណួរទៅ ដើមត្នោតមួយ ឆ្លៀតឆ្លើយ តាមការដឹង នៅប្រទេសបារាំង។ បើអាចបង្កើត មួយប្លក ដាក់ឈ្មោះ ឧទាហរស្តីពី “ច្បាប់ និង វប្បធម៌ ប្រទេសជឿនលឿន តាមរយះខ្មែរ នៅបរទេស” ជាដើម ដើម្បីទទួលពត៌មាន ពីខ្មែរ គ្រប់ទិសទី។ និយាយ ចេះច្រើនទៅៗ។ ហិ ហិ
អស្ចារ្យដែរ ដើមត្នោតសោះ ចេះសរសេរបានគ្រាន់បើ! ហាហាហា
អគ្គលីបុត្រ
ពូដូចល្អាសខ្លួនដល់ហើយហ្នឹង ប្អូនថាដូចមើលឃើញ ! អន់ចិត្តត្រង់ចេញអាក្មេងតូចហ្នឹងខ្ញុំ !
ហាហាហា
ក្មេងឥឡូវសាហាវណាស់ ដឹងទិកនិកជាង ឯងចាស់ទៀត!
ទៅអាណិតអីពួកវា ខាងក្រោមនេះជាទស្សនរបស់ក្មេងហ្នឹង
យើងឆាប់យកកូនទាន់ខ្លួននៅក្មេង គ្រាន់បានរត់លេងសប្បាយផងគ្នា។
កុំចាំដល់ចាស់ប្រញ៉ាប់រួតរះមុនខ្លួនជរា បើយើងបណ្តោយ តិចលោវាស៊យ
អីៗលែងដើរ។
តាមពិតទៅការអប់រំខាងផ្លូវភេទ ឬភាសាអង់គ្លេសហៅថា Sex Education គឺល្អណាស់ដូចដែលបងម៉ន ដើមត្នោត និងបងប្អូនយើងដទៃទៀតបានបញ្ជាក់អញ្ចឹង។ តាមពិតការអប់រំនេះមិនមែនជា ការជំរុញអោយយុវវ័យជ្រួលជ្រើមក្នុងការរួមភេទ ឬមានសង្សារនោះឡើយ តែជាការផ្តល់អោយយុវវ័យយល់ដឹងពីសុខភាពផ្លូវភេទ ការរួមភេទមុនពេលរៀបការ និងគុណវិបត្តិនៃទង្វើទាំងនោះ ដើម្បីអោយក្មេងចេះគ្រប់គ្រងអារម្មណ៍ និងការពារខ្លួន។
តាមពិតទៅបែបបទនៃជីវិតរបស់ក្មេងនៅបស្ចឹមប្រទេសដូចជា អាមេរិក អូស្ត្រាលី ឬអង់គ្លេសជាដើម មានលក្ខណះខុសពីជីវិតនៅស្រុកខ្មែរយើងទាំង ការអប់រំ ឥទ្ធិពលសង្គម ឥទ្ធិពលនៃមិត្តភក្កិ ក៏ដូចជាទំនាក់ទំនងរវាងប្រុសនិងស្រីជាដើម។ ហេតុនេះហើយរចនាបទនៃជីវិតរបស់ភាគច្រើនមិនសមនឹងបរិបទនៅស្រុកយើងឡើយ។
ប៉ុន្តែចំពោះការអប់រំផ្នែកផ្លូវភេទវិញខ្ញុំគិតថា យើងគួរតែបង្រៀនដល់កូនខ្មែរយើង ប៉ុន្តែមិនត្រូវយកកម្មវិធីនិងវិធីសាស្រ្តរបស់ពួកបស្ចឹមប្រទេសមកទាំងដុល ឡើយ តែត្រូវបង្កើតកម្មវិធីតាមប្រពៃណីខ្មែរយើង។ ការធ្វើបែបនេះទើបអាចអោយយុវវ័យយល់ដឹងពីគុណវិបត្តិនៃការរួមភេទមុនពេលរៀបការ និងការការពារខ្លួន។
តាមពិតធ្វើជាមនុស្សត្រូវរៀនតាមសរសស្តម្ភទាំងបួន៖
» រៀនអោយដឹង
» រៀនធ្វើ
» រៀនធ្វើខ្លួនជាមនុស្ស
» រៀនរស់នៅជាមួយគ្នា
នៅស្រុកខ្មែរមានអង្គការមួយឈ្មោះ “ការូល និងសេថា” ដែលបានបង្រៀន យុវវ័យពីបញ្ហាផ្លូវភេទ។
ពាក្យចាមអារាម ការឃោសនា ដែលអាចធ្វើ ឲ្យខូចសតិនៃយវភាព ក្មេងនេះមិនមែនជាឪពុករបស់ទារកទេ បន្ទាប់ពីការធ្វើ Test ADN រួច ៚
អាមួយហ្នឹង Alfie Patten ឧស្សាហ៍ប្រើ អ៊ីនធើណេតណាស់។ ឥឡូវទើបតែលឺថាវាមានកូន។មីស្រី(Chantelle)នោះក៏អីចឹងដែរ មិនដឹងជាមានផ្ទៃពោះជាមួយអាណា បានជាចោទពួកម៉ាកខ្ញុំ តាមពិត មីស្រីហ្នឹងទើបតែមានអីៗជាមួយAlfieម្តង ក៏ចោទថាមានកូន។ តាមពិតខ្ញុំដឹងច្រើនណាស់ តែខ្ញុំមិនចង់រៀបរាប់តទៅទៀតទេ នាំតែអ្នកទាំងអស់គ្នា អត់ទ្រាំនឹងខ្ញុំពុំបាន ណ្ហើយ៍ !!!!
ហាហា និយាយទំនងម្ល៉េះតារា !
អរគុណបឿន ដែលបានលើកប្រធានបទនេះមកនិយាយ!
រឿងនេះដែលមិនគួរឱ្យកើតមានឡើយ សេរីហួសហេតុពេក ធ្វើឱ្យ
មនុស្សយើង បាត់បង់នូវភាពជាមនុស្ស ដែលមានឋានៈខ្ពស់ជាង
សត្វ ដឹងខុសដឹងត្រូវគ្រាន់បើជាងសត្វ នេះមិនសមនឹងមនុស្សទំនើប
នៅសតវត្សទី២១ឡើយ គឺមនុស្សយើងគួរតែមានតម្រិះវិជ្ជា
គ្រាន់បើជាងនេះឆ្ងាយណាស់ ខ្ញុំមិនទទួលស្គាល់នូវការបើក
បង្ហាត់បង្រៀនកូនក្មេងអំពីរបៀបការរួមភេទនោះទេ នេះវាអាច
បណ្តាលឱ្យមានការគ្រោះថ្នាក់ដល់កូនក្មេងនិងម៉ែឪឬសង្គមទៅ
វិញទេ គេគួរតែមានការលាក់លៀមឬហាមប្រាមកុំឱ្យក្មេងៗដឹង
រឿងនោះទៅវិញទេទើបល្អ។ល។
តើខ្ញុំអាចហៅអ្នកទាំងអស់គ្នាហ្នឹងថា ពូៗ បងៗបាន រឺទេ?
តាដើមត្នោត
– ពេញវ័យ រួមភេទ ជាមួយ មិនទាន់ពេញវ័យ, ជាប់គុកហ្មង ហើយគ្មានសំរបសំរួល លុយកាក់រួចខ្លួន ដូចនៅប្រទេសខ្មែរ នោះទេ
– វៃកូន ឬ ហឹង្សាក្នុងគ្រួសារ អោយតែអ្នកជិតខាងសង្ស័យ ឬ ឃើញ ច្បាស់ជា ប៉ូលីសមកដល់ ដាក់ខ្នោះអ្នកប្រើប្រាស់ហឹង្សា ហ្មង។
អ្នកទាំងអស់គ្នាដូចជាមិនទាន់យល់ច្បាស់ថា អាមួយហ្នឹង (Alfie)វាឧស្សាហ៍ប្រើ internet ណាស់ ក្មេងៗឲ្យតែលឺ រឺ ឃើញស្អីភ្លាមមិនបានទេ ចង់តែសាកល្បង.
គាប់ជួនមីមួយហ្នឹង (Chantelle) ក៏ជួបគ្នាតាមរយៈ(webcam) ប៉ុន្តែផ្ទះជិតគ្នាសោះ។ នេះមានកូន បើគ្មានកូនវិញ មិនដឹងជាមានsex ប៉ុន្មានដងទេ ក្នុងមួយថ្ងៃ ស្រួលមិនស្រួល ធ្វើអញ្ចឹងរហូតដល់ពេញវ័យ រឺ រហូតដល់ចាស់ផងមិនដឹង។ កុំថានៅខ្មែរ អត់នោះ ម៉ោពីអត់មានទស្សនាវដ្ដី រឺកាសែត ចុះផ្សាយ ម៉្យាងរឿងនេះលាក់បានជិតល្អណាស់ មិនងាយបែកការណ៍ងាយៗនោះទេ តែហ៊ានបែកការណ៍ ពីរនាក់ មិនដឹងជាយកមុខទៅទុកនៅកន្លែងណាខ្លះទេ។ ដូចយើងបានដឹងស្រាប់ហើយ សង្គមខ្មែរយើងស្អប់ខ្ពើមអំពីបែបនេះណាស់ ស្រួលមិនស្រួលកំពុងតែដេកលក់ គេចាប់យកទៅដាក់ទ្រុងជ្រូកលេង!!!!!!
ខ្ញុំទទួលស្គាល់ថាមាន ដោយភាពល្ងិតល្ងង់ តែយ៉ាងណាក៏ដោយខ្មែរ
យើងមិនទទួលស្គាល់ទេ ហើយព្យាបាទជានិច្ច ដោយមិនអនុញ្ញាតិ
រៀបការឱ្យទេ តែបើសែនមាន។
តាម្នាក់នៅភូមិខ្ញុំ ហ៊ានលីកាំបិតដេញកាប់កូនក្រមុំ ដោយគាត់ខឹង
ខ្លាំងពេក ដោយគាត់ថាកូនក្រមុំគាត់ធ្វើឱ្យគាត់អាម៉ាស់មុខ ធ្វើខុស
ទំនៀមទំលាប់លួចស្រឡាញ់គ្នាតាមដុប ពេលនោះកុំបានលោកបី
បួនអង្គជួយចាប់គាត់ កុំអីកូនក្រមុំគាត់នោះមិនដឹងជាយ៉ាងណាទេ
កូនគាត់នោះមានផ្ទៃពោះយ៉ាងធំជិតគ្រប់ខែផង។ តែគាត់ប្រហែល
ជាពេញអាយុហើយមើលទៅ។
មានកូនក្រមុំគេមួយទៀត ទើបអាយុបាន១៣ឆ្នាំ ឪពុកម្តាយគេឱ្យរៀបការ
តែប្តីគ្រប់អាយុ គឺមិនមានឮថាខូចខិលជាមួយគ្នានោះទេ គេចូលដណ្តឹង
តាមទំនៀមទំលាប់ តែកូនស្រីនោះធំដូចគេគ្រប់អាយុដែរ គឺអ្នកស្រុកគេ
និយាយស្ទើរគ្រាប់គ្នា ពីព្រោះមិនដែលឃើញមានគេការអាយុតិចចឹងទេ។
បើកូនស្រីអាគាំងវិញ អូហ៍មិនបាច់និយាយទេ អាយុ ១៣ ១៤ ១៥ ឆ្នាំ
នេះដេញប្រុសហុយដី មិនបាច់និយាយអ្នកឆ្ងាយទេ ខ្ញុំនេះធ្លាប់បាន
រត់រួចទៅហើយ មិនរត់ឯណាបាន ខ្លាចគេថាយើងប៉ះពាល់កូនក្រមុំគេ
ប៉ូលិសគេចាប់យើងដាក់គុកណាស់ មានពេលពីបីដងនោះខ្ញុំត្រូវតែទូរសព្ទ
ហៅប៉ូលិសឱ្យជួយ វារត់ដេញចាប់ថើបហើយវាមានអ្នកថតទៀត ហើយ
មិនមែនកន្លែងស្ងាត់ទេ នៅកណ្តាលផ្សាលក់អីវ៉ាន់្មនុស្សគេឃើញគ្រប់គ្នា
វាថា វាលេងតើ ប្រាប់យ៉ាងណាក៏វាមិនឈប់ មានតែហៅប៉ូលិស ទើបវា
ឈប់ ហៅប៉ូលិសឱ្យជួយ ពួកប៉ូលិសវានាំគ្នាសើច តើហេតុអី ពីព្រោះខ្ញុំ
ជាអ្នកធ្វើការជាតម្រួតរក្សាសន្តិសុខនៅទីផ្សានោះ ហើយខ្ញុំមិនដែលចេះ
ខ្លាចទេ ចង់មាឌធំប៉ុនណា ខ្ពស់យ៉ាងណា មិនដែលរត់សោះ មានតែដើរ
ចូល តែស្រីៗសុំខ្លាចហើយ ដល់យ៉ាប់យ៉ាប់តែស្រីក្មេងៗ មិនតែប៉ុណ្ណោះ
ទេ វាដាក់សំបុត្រនៅឡាននិងចោលពងទាដាក់ឡានទៀត អត់ទាស់ហ្មង!
គេថា គេចូលចិត្តខ្ញុំ ពីព្រោះខ្ញុំដូច Jacky Chan គេសួរថាអ្នកឯងត្រូវយ៉ាង
ម៉េច់ Jacky Chan ខ្ញុំថាពូខ្ញុំ! តែខ្ញុំនិយាយកុហក់វាលេងទេ។ល។ និយាយ
ទៅកាន់តែវែងទៅ នៅមានរឿងច្រើនទៀត ជាពិសេសនៅកន្លែង pool
ឬអាងងូតទឹក កន្លែងនោះមិនដេញចាប់ទេ តែគេចិត្តល្អបង្ហាញ…។ល។
និយាយសារុបរួមមក មិនដែលមានប៉ះពាល់គេអាលីង គេចរូចទាំងអស់
ហើយមានអារម្មណ៍ស្តាយក្រោយដែរ តែមិនអាចបំពានច្បាប់បានឡើយ។
សុំទោសចុះ មិនមែននិយាយអួតទេ តែវាជារឿងពិត។ ខ្មែរយើងប្រហែល
ជាគ្មាននរណាធ្វើការក្រៅច្រើនដូចខ្ញុំទេ ជាមួយជនជាតិគេស្ទើរគ្រប់
សាសន៍។ល។
ពាក្យគួរពុំគួរសូមអភ័យទោស!
គេឲ្យនិយាយពី ក្មេងអាយុ១៣ឆ្នាំ ក្លាយជាឪពុកគេ បែបជាទៅនិយាយពីស្រីដេញឯណាឯណោះទៅវិញ។ អត្ថបទ ( ក្មេងអាយុ១៣ឆ្នាំ ក្លាយជាឪពុកគេ ) នេះគឺដាក់មុនថ្ងៃ១៤ កុម្ភះ ១ថ្ងៃ
គឺចង់មានន័យថា ត្រូវតាមដានកូនៗឲ្យបានជាប់លាប់ ។ និយាយដល់ត្រឹមនេះខ្ញុំក័ជាសិស្សម្នាក់នឹងគេដែរ (មិនមែននិសិត្សស្អីនោះទេ) ប៉ុន្តែខុសត្រង់ថា ខ្ញុំហ្នឹង!!! វាអត់ទាន់មានមិត្តស្រី រឺ សង្សារនឹងគេទាល់តែសោះ បែរទៅជាមានមិត្តភ័ក្រ្តក្មេងៗច្រើនរាប់មិនអស់ទៅវិញ។ និយាយពីពួកហ្នឹង(ពួកម៉ាក) ថ្ងៃណាក៏នៅហាងហ្គេមអ៊ីនធើណេតៗ ចង់ភ្លេចបាយភ្លេចទឹកអស់ ហើយថ្ងៃណានៅយូរទៅតាំងមានម៉ែម៉ោហៅ…..
អូហ៍…! ទើបតែបង្កើត វើបសាយ៍បានប៉ុន្មានថ្ងៃសោះ ចង់និយាយច្រើនជាងគេ……សុំទោសដែលខ្ញុំនិយាយច្រើនបន្តិចហើយ…
បើបងៗ ពូៗ មីងៗ ចង់សួរខ្ញុំ ខ្ញុំអាចឆ្លើយបានគ្រប់វេលាទាំងអស់ លើកលែងតែម៉ោងគេងចេញ៕
ល្អសូមអរគុណលោកមុន្នីរតនាតារាដែលបានឆ្លងឆ្លើយ!
ខ្ញុំគ្រាន់តែចង់បង្ហាញនូវអត្តចរិករបស់ក្មេងៗអាគាំង
តើវាយ៉ាម៉េច?
ខ្ញុំយល់ស្របយោបល់របស់លោកដែរ តើយើងត្រូវធ្វើ
យ៉ាងម៉េច ចំពោះកូនចៅខ្មែរយើង?
រឿងនេះវាអាស្រ័យទៅលើប្រព័ន្ធសិក្សាអបរំ បើប្រព័ន្ធ
សិក្សាអបរំមិនគិតគូរអំពីរឿងនោះហើយ មិនអាចទប់
ទល់បានទេ ខ្ញុំទទួលស្គាល់ប្រព័ន្ធសិក្សាខ្មែរជំនាន់មុន
មានប្រសិទ្ធភាពល្អណាស់សំរាប់ជួយអបរំកូនក្មេង។
ចំពោះប្រព័ន្ធសិក្សាអបរំប្រទេសភាគខាងលិច មិនដូច
ប្រព័ន្ធសិក្សាអប់រំខ្មែរទេ អញ្ចឹងហើយបានជាខ្មែររស់នៅ
បរទេសកំពុងតែជួបបញ្ហាកូនចៅជារៀងរាល់ថ្ងៃ ហើយ
សព្វថ្ងៃនេះកំពុងរាលដាលដល់ស្រុកខ្មែរយើងដែរ តើ
យើងត្រូវធ្វើយ៉ាងម៉េច?
សូមអភ័យទោសផង និយាយទៅចេះតែវែង…
Alfie, who is just 4ft tall, added: “When my mum found out, I thought I was going to get in trouble. We wanted to have the baby but were worried how people would react.
“I didn’t know what it would be like to be a dad. I will be good, though, and care for it.”
Alfie’s story, broken exclusively by The Sun today has sparked a huge political storm with Tory leader David Cameron saying: “When I saw these pictures this morning, I just thought how worrying that in Britain today children are having children.
“I hope that somehow these children grow up into responsible parents but the truth is parenthood is just not something they should be thinking about right now.”
Baby-faced boy Alfie Patten is father at 13
By LUCY HAGAN
Published: 13 Feb 2009
BOY dad Alfie Patten yesterday admitted he does not know how much nappies cost – but said: “I think it’s a lot.”
Baby-faced Alfie, who is 13 but looks more like eight, became a father four days ago when his girlfriend Chantelle Steadman gave birth to 7lb 3oz Maisie Roxanne.
He told how he and Chantelle, 15, decided against an abortion after discovering she was pregnant.
The shy lad, whose voice has not yet broken, said: “I thought it would be good to have a baby.
“I didn’t think about how we would afford it. I don’t really get pocket money. My dad sometimes gives me £10.”
Little family … Alfie, Chantelle and baby Maisie
Little family … Alfie, Chantelle and baby Maisie
Lee Thompson
Alfie, who is just 4ft tall, added: “When my mum found out, I thought I was going to get in trouble. We wanted to have the baby but were worried how people would react.
“I didn’t know what it would be like to be a dad. I will be good, though, and care for it.”
Alfie’s story, broken exclusively by The Sun today has sparked a huge political storm with Tory leader David Cameron saying: “When I saw these pictures this morning, I just thought how worrying that in Britain today children are having children.
“I hope that somehow these children grow up into responsible parents but the truth is parenthood is just not something they should be thinking about right now.”