នេះជារឿងរបស់ ហ្សាម៉ាល ក្មេងកើតលើតំបន់គំនរសំរាមនៅទីក្រុង ម៉ុមបៃ (តាមវិគីភេឌា ពីមុនឈ្មោះ បុមបេ)នៃរដ្ឋ មហារាស្ត្រា ភាគខាងលិចប្រទេសឥណ្ឌា ។ នៅទីនោះប្រហាក់ប្រហែលនឹងតំបន់ស្ទឹងមានជ័យនៅស្រុកខ្មែរដែរ ។
ក្រោយពីម្ដាយស្លាប់ទៅ ហ្សាម៉ាល និងបងប្រុសរបស់គេ សាលីម ហើយនិងក្មេងស្រីម្នាក់ទៀតឈ្មោះ ឡាទីកា ដែលកំព្រាឪពុកម្ដាយដែរនោះ បានមករស់នៅលើគំនរសំរាម និងរើសសំរាមចិញ្ចឹមជីវិត ។
ដំណើរជីវិតផ្សងព្រេងរបស់ហ្សាម៉ាល ជាបទពិសោធដែលធ្វើឲ្យគេអាចឆ្លើយគ្រប់សំណួរក្នុងកម្មវិធី “Who wants to be a millionaire?” របស់ទូរទស្សន៍មួយនៅឥណ្ឌា មានទឹកប្រាក់ ២០លានរូពី ។
ដំណើរជីវិតរបស់គេយ៉ាងណា ដែលធ្វើឲ្យគេអាចឆ្លើយរាល់សំណួរក្នុងកម្មវិធីទូរទស្សន៍នោះ គឺជាខ្សែរឿង Slumdog Millionaire ។ ខ្សែភាពយន្តនេះនឹងរៀបរាប់រឿងរបស់គេ ក៏ដូចជាបង្ហាញពីជីវិតពិតនៅមួយជ្រុងនៃប្រទេសឥណ្ឌាផងដែរ ។
Try the link below to download
http://www.irfree.com/2008/12/24/slumdog-millionaire-dvdscr-xvid-nogrp/
Thumb up! I love this movie. The youngest Jamal is super cute 😀
great movie ( ^o^ )
You’re right chan, i still wanna watch it 😀
សួស្ដីល្បង បឿន
សូមសរសើរដោយស្មោះ ពូកែធ្វើរូបភាពក្បាល ណាស់ មើលទៅវាមានសិល្បៈ
ល្បងពិតជាអ្នកមានសិល្បៈក្នុងខ្លួនម៉ែន
ចេះតែថាហើយពង្ស! រូបចាប់ដាក់ៗអ៊ីចឹង សិល្បៈអីទេ :D
thanks for share
ជីវិតវាអ៊ីចេះហ្ន៎ ! នៅស្រុកខ្មែរ តើមានអ្នកបានជោគជ័យនៅលើគំនរសំរាមដែរទេហ្ន៎?
បើក្រឡែកមើកកន្លែងចាក់សំរាមនៅប្រទេសកម្ពុជា នោះយើងឃើញថា មានប្រជាជនក្រីក្រជាច្រើនកំពុងរស់នៅដោយពឹងផ្អែកលើការរើសអេតចាយ ដើម្បីលក់យកមកចិញ្ចឹមជិវិត។ ដោយឡែក ពួកអ្នកមាន និងអ្នកមានអំណាចវិញ គឺពួកគេចាយលុយខ្ចះខ្ចាយបំផុតដូចជាការលេងល្បែង ដើរលេងហ៊ឺហា ស្រីញីអូនបង ។ល។និង។ល។ តើនៅពេលណាទើបប្រជាជនក្រីក្រទាំងនោះរួចផុតពីភាពក្រីក្រទៅ បើមេដឹកនាំនាពេលបច្ចុប្បនេះ កំពុងតែប្រព្រឹត្តិអំពើពុករលួយនោះ?
ថាគ្នារើសនោះវារើសហើយ ឥលូវឆ្លៀតអេតចាយនឹង វាធ្លាក់ថ្លៃទៀត។