Outlander (2009)


រឿង Outlander នេះ​ល្អ​មើល​បស់​គេ​ដែរ ។ ពេលវេលា​រឿង​ហ្នឹង នៅ​សតវត្សរ៍​ទី​១០ ។ ឃេណាន់ មិន​ដឹង​មក​ពី​ភពណា ភព​ណី​ទេ ទំនើប​សម្បើម​ណាស់ ។ ជិះ​សុទ្ធ​តែ​យាន​អវកាស​ទំនើបៗ ដូច​ក្នុង​ហ្គេម ហាឡូ អ៊‍ីចឹង​ដែរ ។ ពួក​ភព​របស់​ឃេណាន់ ស្វែង​រក​ដី​ថ្មី​សម្រាប់​រស់​នៅ ហើយ​យាន​របស់​គេ​បាន​មក​ដល់​ភពផែនដី និង​​ឆេះ​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក ។ មាន​តែ​ឃេណាន់​ហ្នឹង​មួយ​ទេ​ដែល​នៅ​រស់ ។ តែ​ក្រោយ​មក ត្រូវ​ពួក​នៅ​ភូមិ​មួយ​នោះ​ចាប់​គាត់​ទៅ ។ នៅ​ភូមិ​នោះ​មាន​ស្ដេច​គ្រប់គ្រង​ផង និង​មិន​ជឿនលឿន​​ដូច​អ្នក​ភព​ឃេណាន់​ទេ, ផ្ទះ កំពែង​ការពារ​ធ្វើ​ពី​ឈើ ប្រើ​កាំបិត ប្រើ​ព្រួញ​សម្រាប់​ការពារ​ភូមិស្រុក​ពួក​គេ ។ តែ​ដោយ​ភូមិ​នោះ មាន​សត្វ​ចម្លែក​មក​ចាប់​មនុស្ស​យក​ទៅ​ស៊ី ឃេណាន់​ក៏​ក្លាយ​ជា​អ្នក​ការពារ​អ្នក​ស្រុក​ភូមិ​នោះ​ទៅ ។

ស្ដេច​នោះ​មាន​កូន​ស្រី​មួយ​ស្អាត​ណាស់ ។ នាង​​ឃើញ ឃេណាន់ ឆ្លាត និង​ពូកែ​ក៏​បាក់​ចិត្ត​ស្រឡាញ់​ឃេណាន់ ចំណែក​ឪពុក​របស់​គេ ក៏​យល់​ថា​ឃេណាន់​ហ្នឹង​អាច​ការពារ​ភូមិ​ស្រុក​របស់​គេ​បាន ថែម​ទាំង​គិត​ថា​នឹង​ប្រគល់​តំណែង​ជា​ស្ដេច​នេះ​ទៅ​ឃេណាន់​ទៀត​ផង ។

ដោយ​មិន​អាច​ទប់ទល់​នឹង​សត្វ​ចម្លែក​បាន ពួក​គេ​ក៏​ជម្លៀស​អ្នក​ភូមិ​ចេញ អ្នក​ដែល​នៅ​សល់ នឹង​ចេញ​ទៅ​កម្ចាត់​សត្វ​ចម្លែក​នោះ ប៉ុន្តែ​ពួក​គេ​ត្រូវ​សត្វ​ចម្លែក​ខាំ​ត្របាក់​ស្លាប់​អស់ នៅ​សល់​តែ​ឃេណាន់ និង​កូន​ស្រី​របស់​ស្ដេច​ ឈ្មោះ ហ្វ្រេយ៉ា ។ ក្រោយ​សម្លាប់​សត្វ​ចម្លែក​នោះ​រួច​ហើយ ឃេណាន់​ក៏​បាន​ក្លាយ​ជា​ស្ដេច​​នៅ​ទី​នោះ​ទៅ ។

1312ក្រោយ​ពេល​ធ្លាក់​យាន

11ហ្វ្រេយ៉ា កូនស្រី​ស្ដេច

6ស្ដេច រ៉តហ្គា (តួ​ក្នុង​រឿង Hell Boy II)

15ធ្វើ​អន្ទាក់​កម្ចាត់​សត្វ​ចម្លែក

1សត្វ​ចម្លែក​ដែល​ត្រូវ​ដុត​ពេល​ចូល​អន្ទាក់ តែ​មិន​ងាប់…

Download links

http://oneclickmoviez.com/2009/02/outlander-2008-dvdrip-axxo/
http://www.warezgarden.com/2009/02/01/outlander-2008-dvdrip-xvid/

6 thoughts on “Outlander (2009)

  1. Loto ថ្ងៃពុធ ទី 4 ខែ​កុម្ភៈ 2009 / 2:03 ព្រឹក

    អើ​!​រឿងនេះបានល្អមើលបស់គេមែន យល់ស្រប។​ បឿនសម្បូរណ៍រឿងមើលមែន

  2. អគ្គលីបុត្រ ថ្ងៃពុធ ទី 4 ខែ​កុម្ភៈ 2009 / 4:51 ល្ងាច

    យ៉ា! ទំនង​បស់គេ!

  3. duongchan ថ្ងៃពុធ ទី 4 ខែ​កុម្ភៈ 2009 / 8:02 ល្ងាច

    ល្អមើលដែរ???

  4. ហនុមាន ថ្ងៃពុធ ទី 4 ខែ​កុម្ភៈ 2009 / 11:49 ល្ងាច

    បឿន

    ឭថារវល់ៗ​តែមានពេលមើលកុន ឯងឯណេះលានភ្នែកដូចក្តាមហើយ ! រវល់រហូត តាំងតែពីកើតមក ឃើញតែរវល់ មិនចេះចប់ មិនចេះហើយ នេះបានហៅថាសាច់កម្ម ហាហាហាស

  5. C*H*A*N*R*O*E*U*N ថ្ងៃ​ព្រហស្បតិ៍ ទី 5 ខែ​កុម្ភៈ 2009 / 2:03 ល្ងាច

    It is really a nice movie. Thanks for sharing it with us.

    Have a good day!

  6. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 5 ខែ​កុម្ភៈ 2009 / 2:23 ល្ងាច

    ចន្ទ៖ ល្អ​មើល​តើ​ចន្ទ!

    ហនុមាន៖​ នៅ​សល់​រឿង​ពីរបី​ទៀត អត់​ទាន់​បាន​មើល ។ បើ​ទោះ​ជា​រវល់ ក៏​នៅ​តែ​ឆ្លៀត​ពេល​មើល​ដែរ ព្រោះ​ជា​ចំណូល​ចិត្ត​របស់​ខ្ញុំ😀

    Chanroeun: Thanks!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s