ហៃស្គូល​ម៉្ញូសិកខាល​បី


High School Musical 3 ចេញ​ឌីវីឌី​ហើយ ។ ខ្ញុំ​មាន​រឿង​នេះ តែ​មិន​ទាន់​បាន​មើល​​ស្រួលបួល​ទេ ។

high-school-musical-3-01ឈុត​បទ Right Here Right Now

high-school-musical-3ឈុត​បញ្ចប់​នៃ​រឿង

high-school-musical-3-021ក្នុង​រឿង​ហ្នឹង ខ្ញុំ​ចូលចិត្ត ខូប៊ីន ប្ល៊ឺ​ជាង​គេ

You can download from http://www.allyoulike.com/?p=17215
Or http://www.alivedownload.com/video/video/high_school_musical_3_dvdrip_xvid-pukka.html

16 thoughts on “ហៃស្គូល​ម៉្ញូសិកខាល​បី

  1. kienforcefidele ថ្ងៃសៅរ៍ ទី 31 ខែមករា 2009 / 4:55 ល្ងាច

    ខ្ញុំ​ក៏​ចូល​ចិត្ត​មើល​ដែរ តាំង​ពី​វគ្គ១ រហូត​ដល់​វគ្គ២ តែ​ដល់​រក​ទិញ​ឌីស​រឿង​វគ្គ៣ សួរ​គេ​ គេ​ថានៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ ហេតុ​នេះ​ក៏​សម្រេច​ចិត្ត​មិន​ទិញ ខ្លាច​មិន​ល្អ។ មិន​ដឹង​ជា​ស្មាល​ណា ទើប​ចេញ​អាច្បាស់​មើល​ទេ ហ្ន៎!

  2. ទឹម បឿន ថ្ងៃសៅរ៍ ទី 31 ខែមករា 2009 / 5:03 ល្ងាច

    ឥឡូវ​ចេញ​ឌីវីឌី​ហើយ តែ​មិន​ដឹង​ជា​មាន​លក់​នៅ​ខ្មែរ​ឬ​នៅ​ទេ ព្រោះ​ទើប​ចេញ​ពីរបី​ថ្ងៃ ។ តែ​មិន​យូរ​ទេ យ៉ាង​ច្រើន មួយ​អាទិត្យ​ទៀត​មាន​ហើយ​ខ្មែរ​យើង ។

  3. naryphing ថ្ងៃអាទិត្យ ទី 1 ខែ​កុម្ភៈ 2009 / 1:10 ល្ងាច

    never have a chance to watch it , might be too old for that🙂

  4. engsamnang ថ្ងៃអាទិត្យ ទី 1 ខែ​កុម្ភៈ 2009 / 2:21 ល្ងាច

    មិត្តខ្ងុំខ្លះថារឿងនេះអត់សូវល្អមើលទេ​គេថារឿងនេះជារឿងបែបចំរៀងតែមិន​លក្ខណជាdrama​តែសំរាប់ខ្ងូំវិញទាល់តែមើលខ្លួនឯងសិនទើបដឹងថា​ល្អមើល​រឺកអត់។អ់តទាន់ហ៊ានវិភាគ។

  5. ម៉ន ថ្ងៃអាទិត្យ ទី 1 ខែ​កុម្ភៈ 2009 / 2:23 ល្ងាច

    កូនស្រីខ្ញុំទាំងពីរនាក់កំពុងតែសុំខ្ញុំអោយទិញអោយ ។ អោយតែមានឱកាស
    ពូកគេច្បាស់ជាមើលរាល់ដងហ្នឹង ។

    naryphing, no one is too old to watch. ខ្ញុំមើលជាមួយកូនរាល់តែដងហ្នឹង
    មិនមានអ្នកណាថាអីផង😀 មើលទៅប្រហែលជាខ្ញុំមិនព្រមចាស់ទេដឹង ?

  6. Loto ថ្ងៃចន្ទ ទី 2 ខែ​កុម្ភៈ 2009 / 2:10 ព្រឹក

    រឿងនេះសម្រាប់ក្មេងៗទេ​ មនុស្សកញ្ចាស់ក្បាលហើយមិនដឹងជាមមើលស្អីដែរ
    អើ​ បើមានកូន កូនវាមើល​ ក៏ចេះតែមើលជាមួយវាទៅ។​ មនុស្សប្រុសណា
    ដែលចូលចិត្តមើលរឿងនេះ ច្រើនតែមានចរិតខ្ទើយ។

  7. អគ្គលីបុត្រ ថ្ងៃចន្ទ ទី 2 ខែ​កុម្ភៈ 2009 / 8:30 ព្រឹក

    ខំមើលៗ ទៅ​ក្រែង​លោ​ក្មេង​តាម​រឿង!😀

  8. ទឹម បឿន ថ្ងៃចន្ទ ទី 2 ខែ​កុម្ភៈ 2009 / 8:55 ព្រឹក

    រឿង​នេះ​ដូច​មិន​មាន​ចំណុច​ណា​សម្គាល់​ថា​សម្រាប់​តែ​​ក្មេង​ទេ ។ វគ្គ​មួយ មើល​ទៅ​រំភើប​ចិត្ត រំភើប​អី​តាម​សាច់​រឿង ។ វគ្គ​ពីរ​ក៏​ល្អ​មើល​គួរសម ។ វគ្គ​បី ខ្ញុំ​មិន​ទាន់​បាន​មើល​ដែរ តែ​ស្កុប​មើល​តិចៗ​ទៅ ប្រហែល​ជា​ចាញ់​វគ្គ​មុនៗ​មែន ប៉ុន្តែ​តាម​សាច់រឿង​ពី​វគ្គ​មួយ​មក សាច់រឿង​និយាយ​ពី​យុវវ័យ​ភាព ចង់​បង្ហាញ​ពី​ការសម្រេច​ចិត្ត ក្ដី​ស្រឡាញ់ មិត្ត​ដ៏​ល្អ​ដែល​គួរ​​ឲ្យ​យក​តម្រាប់​តាម ។ ដូច​ជា​មិត្ត​របស់ ត្រយ ពិសេស ខូប៊ីន ប្ល៊ឺ ជា​មិត្ត​គួរ​យក​តម្រាប់​តាម​ណាស់ ។

    តាម​ខ្ញុំ​យល់ រឿង​នេះ​មិនមែន​គេ​ថត​មក​សម្រាប់​តែ​ក្មេង ​ចាស់​មើល​មិន​បាន ហើយ​បើ​ប្រុស​មើល ​ប្រុស​នោះ​ជា​ខ្ទើយ​នោះ​ទេ ។ លោក​ឡូតូ និយាយ​លើស​ពី​ការពិត​ពេក ប្រយ័ត្ន​ដល់​ពេល​និយាយ​ពិត គេ​លែង​ជឿ​ណា😀 ។

  9. duongchan ថ្ងៃចន្ទ ទី 2 ខែ​កុម្ភៈ 2009 / 8:58 ល្ងាច

    ហាហា សមមុខ! ចាស់ប៉ុណ្ណាប៉ុណ្ណីទៅហើយ មកហៃស្គូលឆ្អីណា…😛

  10. កេសី ថ្ងៃអង្គារ ទី 3 ខែ​កុម្ភៈ 2009 / 11:36 ល្ងាច

    comment #6 “រឿងនេះសម្រាប់ក្មេងៗទេ…. មនុស្សប្រុសណា​ដែលចូលចិត្ត​មើលរឿងនេះ ច្រើនតែមាន​ចរិតខ្ទើយ។” ។ ស្អីទៅជារឿង​សំរាប់​ក្មេងៗ ស្អីទៅ​ដែលថាមនុស្សប្រុសដែល​ចូលចិត្តមើល​រឿងនេះ ច្រើនតែ​មាន​ចរិតខ្ទើយ?

  11. ទឹម បឿន ថ្ងៃអង្គារ ទី 3 ខែ​កុម្ភៈ 2009 / 11:42 ល្ងាច

    បង​កេសី​ឆ្ងល់​ជាង​ខ្ញុំ​ទៀត😀

  12. ទឹម បឿន ថ្ងៃអង្គារ ទី 3 ខែ​កុម្ភៈ 2009 / 11:42 ល្ងាច

    ខ្ញុំ​ចាស់​អ្ហ៎​ដួងចន្ទ? ចេះ​តែ​ថា! អ្នក​មាន​ប្រពន្ធ​បាន​គេ​ថា​ចាស់😛

  13. ម៉ន ថ្ងៃពុធ ទី 4 ខែ​កុម្ភៈ 2009 / 12:24 ល្ងាច

    អូ! ដូចបឿននិយាយ ចឹងខ្ញុំមានទាន់ចាស់ឯណា ព្រោះអត់មានប្រពន្ធផង😀

  14. បណ្ឌិត ថ្ងៃ​ព្រហស្បតិ៍ ទី 5 ខែ​កុម្ភៈ 2009 / 2:09 ល្ងាច

    អាម៉េចហ្នឹង ចាស់ៗហើយទាមទាចង់ធើ្វជាក្មេងម៉េស?? ខ្ញុំអីណេះបានក្មេង…😀 រឿងហ្នឹងតឹមដោនឡូនហើយពីយប់ម៉ិញ ៧០០កាឡូប៉ៃអីណោះ វិដេអូច្បាស់ណាស់​ មានសាប់ថាយថលទៀត គេ Rip ពី ដេវេដេ ណាគេចង់កូពីរ៉េស???

  15. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 5 ខែ​កុម្ភៈ 2009 / 2:17 ល្ងាច

    700kb ជួយ​ផ្ញើ​តាម​ម៉ែល​ឲ្យ​ខ្ញុំ​ផង​ក្មេង!

  16. បណ្ឌិត ថ្ងៃសុក្រ ទី 6 ខែ​កុម្ភៈ 2009 / 11:20 ព្រឹក

    អុញមិនមែន កាឡូប៉ៃរ៉េ ក្មេងសរសេរចាលំតើ គឺ ៧០០ម៉េហ្គាប៉ៃ ហេហេហេហ ​:-D

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s