លេង​ហ្គេម​បំបាត់​ងងុយ!


ឥឡូវ​ការងារ​ច្រើន​ ខ្ញុំ​ខំ​ប្រឹង​អត់​ដេក តែ​ទ្រាំ​អត់​ដេក​មិន​បាន ។ យប់​ម្សិល​អង្គុយ​បាន​មិន​ប៉ុន្មាន​ផង ស្រាប់​តែ​ទន់​ត្របក​ភ្នែក ទ្រាំ​លែង​បាន ក៏​ដេក​ទៅ ។ យប់មិញ ព្យាយាម​អត់​ដេក តែ​នៅ​តែ​ងងុយ​ដដែល ។ មួម៉ៅ​ពេក ​ដាក់​ថ្នាំ​បំបាត់​ងងុយ​មួយ​គ្រាប់ (ហ្គេម) ។ ហើយ​ក៏​មក​ធ្វើ​ការងារ​វិញ មួយ​សន្ទុះ ទន់​ត្របក​ភ្នែក​ទ្រាំ​លែង​​បាន ក៏​បើក​​ហ្គេម​លេង​​ទល់​ភ្លឺ​តែ​ម្ដង​ទៅ ។

គិត​ទៅ បើ​រឿង​រៀន រឿង​ការងារ​ទ្រាំ​ងងុយ​មិន​បាន​ទេ តែ​បើ​ហ្គេម​វិញ ចង់​ពីរ​យប់​ក៏​មិន​ដឹង​ងងុយ​ដែរ ។

13 thoughts on “លេង​ហ្គេម​បំបាត់​ងងុយ!

  1. ម៉ន ថ្ងៃសៅរ៍ ទី 31 ខែមករា 2009 / 1:57 ល្ងាច

    ដូចខ្ញុំដែរ អោយតែចាប់លេងហ្គេម ប៉ុន្មានម៉ោងក៏បានដែរ តែបើចំណែកកិច្ចការ
    ផ្ទះវិញគឺចាំថ្ងៃស្អែកតារហូតហ្នឹង ។ បើបានហ្គេមថ្មីៗផង ច្បាស់ជាម៉ាយប់ដល់
    ភ្លឺហើយ ។

  2. ទឹម បឿន ថ្ងៃសៅរ៍ ទី 31 ខែមករា 2009 / 4:51 ល្ងាច

    ប្រហែល​មក​ពី​លេង​ហ្គេម ប្រើ​វិញ្ញាណ​ទាំង​អស់ បាន​ជា​វិញ្ញាណ​ទាំង​នោះ ភ្លេច​សម្រាក​អស់ ។

  3. 4cambodia ថ្ងៃសៅរ៍ ទី 31 ខែមករា 2009 / 5:27 ល្ងាច

    អុញ បានហ្គេមអីលេងនឹង ប្រណាំងឡាន ឬប្រណាំងម៉ូតូ? ប្រណាំងម៉ូតូក៏ល្អឡេងដែរ អត់បាយទឹកអីក៏បានដែរ បើជាប់លេងហើយនោះ😀

  4. ទឹម បឿន ថ្ងៃសៅរ៍ ទី 31 ខែមករា 2009 / 6:25 ល្ងាច

    ហ្គេម​បាល់ទាត់ ។ ខ្ញុំ​ចូលចិត្ត​ណាស់ អា​ប្រណាំង​ឡាន ម៉ូតូ​ហ្នឹង តែ​មិន​សូវ​ស្ទាត់​ប៉ុន្មាន​ទេ ។

  5. Original Lab ថ្ងៃសៅរ៍ ទី 31 ខែមករា 2009 / 8:40 ល្ងាច

    និយាយពីរឿងអត់ដេក ខ្ញុំអាចទ្រាំអត់ដេកបាន៤៨ម៉ោង តែវាមិនល្អទេ ព្រោះបើ​អត់​ដេក​ម្តងហើយវានឹងក្លាយជាទំលាប់ដេកមិនលក់

  6. davithpheap ថ្ងៃសៅរ៍ ទី 31 ខែមករា 2009 / 9:33 ល្ងាច

    អានេះមិនមែនជាគំនិតល្អទេណា អារឿងអត់ដេកនោះ។ វាធ្វើអោយយើងសំរាកមិនបានគ្រប់គ្រាន់ គំនិតល្អថ្មីៗមិនរត់មករកយើងទេ បើសុខភាពយើងមិនល្អ។ តែថា ទៅ​ បងពេលខ្លះ អត់ដេកដូចតែគ្នាហ្នឹង។ តែអត់ជក់ហ្គេមទេ គឺអត់ងងុយដេកតែហ្មង។ បងបែរជាចង់រកផឹកថ្នាំងងុយគេងវិញ តែបងសំលាញ់របស់បង គាត់មិនចង់អោយផឹក ខ្លាចញៀន។

  7. Loto ថ្ងៃអាទិត្យ ទី 1 ខែ​កុម្ភៈ 2009 / 1:15 ព្រឹក

    ហ្គេមសម្រាប់ក្មេងៗតើ ចាស់ហើយលេងមើលតាកូនក្មេងចឹង?
    លេងហ្គេមមិនដេកមិនពួនចឹង ង៉ៃណាមួយដេកលែងងើបហើយ គឺដេករហូតទាល់
    តែហើមស្អុយ​ ប្រយ័ត្នខ្លួន។

  8. Loto ថ្ងៃអាទិត្យ ទី 1 ខែ​កុម្ភៈ 2009 / 1:35 ព្រឹក

    Mr Boeun,

    Many people that regularly skip sleeping for the recommended amount of time each night or regularly experience insomnia will find that a lack of sleep can have many negative effects on the body. Getting enough sleep rejuvenates the body and repairs the damage that is caused to the body during the normal actions of the day. When the body does not get enough rest, the damage can not be repaired and continues to get worse as each day passes.

    It is important for people to understand how lack of sleep affects the body so that they will be more conscious about the effects of not getting the recommended amount of sleep each night. A lack of sleep can cause injury, loss of brain function, and even death if continued for a long period of time. The effects of a consistent lack of sleep can be very dangerous to the person and others around them. The longer the person goes without sleep, the worse the effects will be until the person collapses and becomes hospitalized or has a fatal accident.

    A lack of sleep affects different parts of the body in different ways and in different degrees depending on how long the person has gone without sleep. The biggest effects of lack of sleep on the body can be seen in the brain of the person. Going without sleep for a 24 hour period can result in the person exhibiting behavior resembling drunkenness, with studies showing that people in this condition are more dangerous when driving than people that are legally drunk.

    People that are suffering from a lack of sleep can experience memory lapses, decreased concentration, and hallucinations. As this continues, the person can experience depersonalization where they do not believe that they or any of the people around them are real, almost as if they feel they are living in a dream. Psychotic episodes may also appear in the person which may or may not disappear after the person has returned to a normal sleeping schedule.

    A lack of sleep does not only affect the brain, but affects many other areas of the body as well. People that have gone without the proper amount of sleep for a long amount of time can experience muscle fatigue, a weakened immune system, blurred vision, headaches, and nausea. Other effects such as muscle tremors, color blindness, hyperactivity, and weight loss or gain may also occur.

    Lack of sleep has been linked to many different health conditions including hypertension, diabetes, heart disease, and many different mental conditions. In most cases, returning to normal sleep each night can stop these conditions but in some cases, the damage is irreversible. There are many different ways that a lack of sleep can affect the body and each of the consequences of not getting enough rest at night can be dangerous to the person’s health and well being.

    So be very careful Mr. Boeun. I care about you my friend.

  9. ហនុមាន ថ្ងៃចន្ទ ទី 2 ខែ​កុម្ភៈ 2009 / 12:50 ព្រឹក

    កុំជឿរបឿន អើយ ខ្ញុំគេងតែបីទៅបូនម៉ោងក្នុងមួយយប់ផង នៅធ្វើការផើល ក្មេងៗ មិនសូវឈ្នះខ្ញុំទេ អារឿងធ្វើការហ្នឹង ខ្ញុំធ្វើពេលយប់រហះរហួនរបស់ខ្ញុំណាស់ ហាហាហាស !

  10. ទឹម បឿន ថ្ងៃចន្ទ ទី 2 ខែ​កុម្ភៈ 2009 / 8:29 ព្រឹក

    បង​ភាព ៖ ដឹង​ថា​វា​មិន​ល្អ​ដែរ តែ​ជៀស​វា​មិន​ផុត តែ​មិន​អី​ទេ ដល់​ពេល​​ត្រូវ​ដេក ខ្ញុំ​ដេក​តាំង​ពី​ព្រលប់​ឯណោះ😀 ។

    ឡូតូ ៖ អរគុណ​សម្រាប់​អត្ថបទ តែ​ខ្ញុំ​មិន​បារម្ភ​រឿង​នោះ​ពេក​ទេ ព្រោះ​ឲ្យ​តែ​មាន​ពេល​គ្រប់គ្រាន់​ខ្ញុំ​ដេក​ដល់​ហើម​ពោះ​ឯណោះ ។ បើ​តាម​ធម្មតា ថ្ងៃ​អាទិត្យ ខ្ញុំ​ដេក​ដល់​ម៉ោង​៩​បាន​ក្រោក ។

    ហនុមាន ៖ បង​សម្រាន្ត​តែ​ប៉ុន្មាន​ម៉ោង​រាល់​ថ្ងៃ ហើយ​មិន​អី ប្រហែល​មក​ពី​ទម្លាប់​បង​មក​ទេ បញ្ជា​ឲ្យ​ខួរ​ក្បាល​សម្រាក​តែ​ប៉ុណ្ណឹង យូរៗ​ទៅ​ធ្លាប់​ទៅ​ជា​រឿង​ធម្មតា​ក៏​មិន​ដឹង ។ ខ្ញុំ​ឥឡូវ​អត់​ងងុយ​ច្រើន​មិន​បាន​ទេ ចេះតែ​រកកល់​ចង់​ឈឺ អ៊‍ីចឹង​ហើយ បាន​ពេល​ខ្លះ​សម្រាក​ដល់​តែ​គ្រប់ៗ ។

  11. Khmer star ថ្ងៃចន្ទ ទី 2 ខែ​កុម្ភៈ 2009 / 4:49 ល្ងាច

    ជា​ការ​ពិត​ការ​លេង​ហ្គេម​ពិត​ជា​ធ្វើ​ឲ្យ​មនុស្ស​ពង្វេង​ផង​ដែរ​ ជូន​កាល​ធ្វើ​ឲ្យ​មនុស្ស​បាត់​បង់​នូវ​ពេល​វេលា​នៃ​ការ​សិក្សា​ ការ​ធ្វើការ​ និង​ការ​បាត់​បង់​នូវ​ថវិកា​ផង​ដែរ។​

  12. evannak ថ្ងៃពុធ ទី 11 ខែ​កុម្ភៈ 2009 / 4:59 ល្ងាច

    លេង​ហ្គេម និស្ស័យ​ស្នេហ៍​ដាវ​ទេព កុំ​ថា​មិន​ងងុយ​ដេក សូម្បី​តែ​បាយ​ក៏​មិន​ឃ្លាន​ផង…

  13. ទឹម បឿន ថ្ងៃពុធ ទី 11 ខែ​កុម្ភៈ 2009 / 5:26 ល្ងាច

    ខ្ញុំ​ចង់​លេង​ដែរ តែ​មិន​ដែល​បាន​លេង​ទេ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s