ខេត្ត​ក្រុង ស្រុក​ខណ្ឌ​របស់​ខ្មែរ (២០០៩)


map_geography០១. រាជធានី​ភ្នំពេញ

  1. ខណ្ឌ ​ដង្កោ
  2. ខណ្ឌ ​មានជ័យ
  3. ខណ្ឌ​ ចម្ការមន
  4. ខណ្ឌ​ ទួលគោក
  5. ខណ្ឌ​ ឫស្សីកែវ
  6. ខណ្ឌ​ ដូនពេញ
  7. ខណ្ឌ​ ៧មករា
  8. ខណ្ឌ​ សែនសុខ (ទើប​បង្កើត​ថ្មី)

០២. ខេត្ត កំពង់ចាម

  1. ស្រុក ត្បូង​ឃ្មុំ
  2. ស្រុក ព្រៃឈរ
  3. ស្រុក មេមត់
  4. ស្រុក ចម្ការលើ
  5. ស្រុក ពញាក្រែក
  6. ស្រុក ស្រីសន្ធរ
  7. ស្រុក ស្ទឹងត្រង់
  8. ស្រុក កំពង់សៀម
  9. ស្រុក បាធាយ
  10. ស្រុក កងមាស
  11. ស្រុក ក្រូចឆ្មារ
  12. ស្រុក ជើងព្រៃ
  13. ស្រុក តំបែរ
  14. ស្រុក អូររាំងឪ
  15. ស្រុក កោះសូទិន
  16. ក្រុង កំពង់ចាម (ទើប​បង្កើត​ថ្មី)
  17. ក្រុង សួង (​ទើប​បង្កើត​ថ្មី)

០៣. ខេត្ត កណ្ដាល

  1. ស្រុក កៀនស្វាយ
  2. ស្រុក ស្អាង
  3. ស្រុក កោះធំ
  4. ស្រុក ខ្សាច់កណ្ដាល
  5. ស្រុក ពញាឮ
  6. ស្រុក អង្គស្នួល
  7. ស្រុក កណ្ដាលស្ទឹង
  8. ស្រុក មុខកំពូល
  9. ស្រុក ល្វាឯម
  10. ស្រុក លើកដែក
  11. ក្រុង តាខ្មៅ (ទើប​បង្កើត​ថ្មី)

០៤. ខេត្ត បាត់ដំបង

  1. ស្រុក ថ្មគោល
  2. ស្រុក មោងឫស្សី
  3. ស្រុក សង្កែ
  4. ស្រុក បាណន់
  5. ស្រុក បវេល
  6. ស្រុក ឯកភ្នំ
  7. ក្រុង បាត់ដំបង (ទើប​បង្កើត​ថ្មី)
  8. ស្រុក ភ្នំព្រឹក
  9. ស្រុក កំរៀង
  10. ស្រុក រតនមណ្ឌល
  11. ស្រុក សំឡូត
  12. ស្រុក គាស់ក្រឡ
  13. ស្រុក រុក្ខគិរី (ទើប​បង្កើត​ថ្មី)
  14. ស្រុក សំពៅលូន

០៥. ខេត្ត ព្រៃវែង

  1. ស្រុក ពារាំង
  2. ស្រុក ព្រះស្ដេច
  3. ស្រុក កំពង់ត្របែក
  4. ស្រុក ស្វាយអន្ទរ (ប្ដូរ​ពី​ស្រុក ​ព្រៃវែង)
  5. ស្រុក មេសាង
  6. ស្រុក បាភ្នំ
  7. ស្រុក ស៊ីធរកណ្ដាល
  8. ស្រុក កញ្ច្រៀច
  9. ស្រុក ពាមជរ
  10. ស្រុក ពាមរក៍
  11. ស្រុក កំចាយមារ
  12. ស្រុក កំពង់លាវ
  13. ក្រុង ព្រៃវែង (ទើប​បង្កើត​ថ្មី)

០៦. ខេត្ត សៀមរាប

  1. ស្រុក ជីក្រែង
  2. ស្រុក ពួក
  3. ស្រុក សូទ្រនិគម
  4. ស្រុក ប្រាសាទបាគង
  5. ស្រុក ក្រឡាញ់
  6. ស្រុក អង្គរជុំ
  7. ក្រុង សៀមរាប (ទើប​បង្កើត​ថ្មី)
  8. ស្រុក បន្ទាយស្រី
  9. ស្រុក ស្រីស្នំ
  10. ស្រុក ស្វាយលើ
  11. ស្រុក វ៉ារិន
  12. ស្រុក អង្គរធំ

០៧. ខេត្ត បន្ទាយមានជ័យ

  1. ស្រុក មង្គលបូរី
  2. ស្រុក ព្រះនេត្រព្រះ
  3. ស្រុក អូរជ្រៅ
  4. ក្រុង សិរីសោភ័ណ (ទើប​បង្កើត​ថ្មី)
  5. ស្រុក ភ្នំស្រុក
  6. ស្រុក ស្វាយចេក
  7. ក្រុង ប៉ោយប៉ែត (ទើប​បង្កើត​ថ្មី)
  8. ស្រុក ថ្មពូក
  9. ស្រុក ម៉ាឡៃ

០៨. ខេត្ត តាកែវ

  1. ស្រុក បាទី
  2. ស្រុក ត្រាំកក់
  3. ស្រុក សំរោង
  4. ស្រុក ទ្រាំង
  5. ស្រុក គិរីវង់
  6. ស្រុក ព្រៃកប្បាស
  7. ស្រុក អង្គរបូរី
  8. ស្រុក កោះអណ្ដែត
  9. ក្រុង ដូនកែវ (ប្ដូរ​ពី​ស្រុក ដូនកែវ)
  10. ស្រុក បុរីជលសារ

០៩. ខេត្ត កំពង់ស្ពឺ

  1. ស្រុក បសេដ្ឋ
  2. ស្រុក គងពិសី
  3. ស្រុក ឧដុង្គ
  4. ស្រុក សំរោងទង
  5. ស្រុក ភ្នំស្រួច
  6. ស្រុក ថ្ពង
  7. ក្រុង ច្បារមន (ប្ដូរ​ពី​ស្រុក ច្បារមន)
  8. ស្រុក ឱរ៉ាល់

១០. ខេត្ត កំពង់ធំ

  1. ស្រុក បារាយណ៍
  2. ស្រុក ស្ទោង
  3. ស្រុក កំពង់ស្វាយ
  4. ស្រុក សន្ទុក
  5. ស្រុក ប្រាសាទបល្ល័ង្គ
  6. ស្រុក ប្រាសាទសម្បូរ
  7. ស្រុក សណ្ដាន់
  8. ក្រុង ស្ទឹងសែន (ប្ដូរ​ពី​ស្រុក ស្ទឹងសែន)

១១. ខេត្ត កំពង់ឆ្នាំង

  1. ស្រុក រលាប្អៀរ
  2. ស្រុក កំពង់ត្រឡាច
  3. ស្រុក សាមគ្គីមានជ័យ
  4. ស្រុក កំពង់លែង
  5. ស្រុក បរិបូណ៍
  6. ស្រុក ទឹកផុស
  7. ក្រុង កំពង់ឆ្នាំង (ទើប​បង្កើត​ថ្មី)
  8. ស្រុក ជលគិរី

១២. ខេត្ត កំពត

  1. ស្រុក ទឹកឈូ (ប្ដូរ​ឈ្មោះ​ពី​ស្រុក​កំពត)
  2. ស្រុក កំពង់ត្រាច
  3. ស្រុក ឈូក
  4. ស្រុក បន្ទាយមាស
  5. ស្រុក អង្គរជ័យ
  6. ស្រុក ដងទង់
  7. ស្រុក ជុំគិរី
  8. ក្រុង កំពត (ប្ដូរ​ពី​​ស្រុក កំពង់បាយ)

១៣. ខេត្ត ស្វាយរៀង

  1. ស្រុក រមាសហែក
  2. ស្រុក ស្វាយជ្រំ
  3. ស្រុក កំពង់រោទិ៍
  4. ស្រុក រំដួល
  5. ស្រុក ស្វាយទាប
  6. ក្រុង ស្វាយរៀង (ទើប​បង្កើត​ថ្មី)
  7. ស្រុក ចន្ទ្រា
  8. ក្រុង បាវិត (ទើប​បង្កើត​ថ្មី)

១៤. ខេត្ត ពោធិ៍សាត់

  1. ស្រុក បាកាន
  2. ស្រុក ក្រគរ
  3. ក្រុង ពោធិ៍សាត់ (ប្ដូរ​ពី​ស្រុក សំពៅមាស)
  4. ស្រុក ភ្នំក្រវាញ
  5. ស្រុក កណ្ដៀង
  6. ស្រុក វាលវែង

១៥. ខេត្ត កោះកុង

  1. ក្រុង ខេមរភូមិន្ទ (បង្កើត​ថ្មី)
  2. ស្រុក បទុមសាគរ
  3. ស្រុក ស្រែអំបិល
  4. ស្រុក មណ្ឌលសីមា
  5. ស្រុក គិរីសាគរ
  6. ស្រុក កោះកុង (មិន​ច្បាស់​ថា​ជា​ស្រុក ឬ​ជា​ក្រុង ឈ្មោះ​ចាស់​​ស្រុក ស្មាច់មានជ័យ)
  7. ស្រុក ថ្មបាំង

១៦. ខេត្ត ក្រចេះ

  1. ស្រុក ព្រែកប្រសព្វ
  2. ស្រុក ឆ្លូង
  3. ស្រុក សម្បូរ
  4. ស្រុក ស្នួល
  5. ស្រុក ចិត្របូរី (ឈ្មោះ​ចាស់ ស្រុក ក្រចេះ)
  6. ក្រុង ក្រចេះ (ទើប​បង្កើត​ថ្មី)

១៧. ​ខេត្ត ព្រះវិហារ

  1. ស្រុក រវៀង
  2. ស្រុក ជាំក្សាន្ត
  3. ស្រុក គូលែន
  4. ស្រុក ជ័យសែន
  5. ស្រុក សង្គមថ្មី
  6. ស្រុក ឆែប
  7. ក្រុង ព្រះវិហារ (ទើប​បង្កើត​ថ្មី)
  8. ស្រុក ត្បែងមានជ័យ

១៨. ខេត្ត រតនគិរី

  1. ក្រុង បានលុង (ទើប​បង្កើត​ថ្មី)
  2. ស្រុក អូរជុំ
  3. ស្រុក វើនសៃ
  4. ស្រុក បរកែវ
  5. ស្រុក លំផាត់
  6. ស្រុក កូនក្រមុំ
  7. ស្រុក អណ្ដូងមាស
  8. ស្រុក អូរយ៉ាដាវ
  9. ស្រុក តាវែង

១៩. ​ខេត្ត ព្រះសីហនុ (ទើប​បង្កើត​ថ្មី)

  1. ស្រុក​ព្រៃនប់
  2. ក្រុង ព្រះសីហនុ
  3. ស្រុក កំពង់សីលា (ពីមុន​ស្ថិត​នៅ​ក្នុង​ខេត្ត កោះកុង)
  4. ស្រុក ស្ទឹងហាវ

២០. ខេត្ត ស្ទឹងត្រែង

  1. ស្រុក ថាឡាបវិវ៉ាត់
  2. ក្រុង ស្ទឹងត្រែង (ប្ដូរ​ពី​ស្រុក ស្ទឹងត្រែង)
  3. ស្រុក សេសាន
  4. ស្រុក សៀមប៉ាង
  5. ស្រុក សៀមបូក

២១. ខេត្ត ឧត្ដរមានជ័យ

  1. ក្រុង សំរោង (ប្ដូរ​ពី​ស្រុក សំរោង)
  2. ស្រុក បន្ទាយអំពិល
  3. ស្រុក អន្លង់វែង
  4. ស្រុក ត្រពាំងប្រាសាទ
  5. ស្រុក ចុងកាល់

២២. ខេត្ត មណ្ដលគិរី

  1. ស្រុក កែវសីមា
  2. ស្រុក កោះញែក
  3. ស្រុក អូររាំង
  4. ស្រុក ពេជ្រាដា
  5. ក្រុង សែនមនោរម្យ (ប្ដូរ​ពីស្រុក សែនមនោរម្យ)

២៣. ខេត្ត ប៉ៃលិន (ទើប​បង្កើត​ថ្មី)

  1. ក្រុង ប៉ៃលិន
  2. ស្រុក សាលាក្រៅ

២៤. ខេត្ត កែប (ទើប​បង្កើត​ថ្មី)

  1. ស្រុក ដំណាក់ចង្អើរ
  2. ក្រុង កែប

31 thoughts on “ខេត្ត​ក្រុង ស្រុក​ខណ្ឌ​របស់​ខ្មែរ (២០០៩)

  1. សុភ័ក្ត្រ ថ្ងៃពុធ ទី 28 ខែមករា 2009 / 8:52 ល្ងាច

    ឡូយ​មែន! សូម​លោក​ដាក់​ប្រភព​ផង!

  2. សុវុឌ្ឍី ថ្ងៃពុធ ទី 28 ខែមករា 2009 / 9:46 ល្ងាច

    អូ ខ្ញុំ តឹមតាដឹងថាមានខណ្ឌបង្កើតថ្មីនៅភ្នំពេញ។ អរគុណបងបឿនចំពោះឯកសារនេះ៕

  3. សុវុឌ្ឍី ថ្ងៃពុធ ទី 28 ខែមករា 2009 / 9:47 ល្ងាច

    ភ្លេច! ហើយខណ្ឌសែនសុខនៅម្តុំណាវិញទៅ?

  4. សុវុឌ្ឍី ថ្ងៃពុធ ទី 28 ខែមករា 2009 / 9:50 ល្ងាច

    អូហូ មួយខេត្តៗ សុទ្ធតែមានក្រុងម៉ងណ ឡូយមែនទែន!

  5. សំណាង ថ្ងៃពុធ ទី 28 ខែមករា 2009 / 11:27 ល្ងាច

    អត់​បាន​ទៅ​ផ្ទះ​ប៉ុន្មាន​ឆ្នាំ​គឹ​ដូរ​ឈ្មោះ​ស្រុក​បាត់​ហើយ! សំណាង​លោក​ប្អូន​បឿន​ជូន​ដំណឹងទាន់​កុំ​អីរក​ផ្ទះ​មិន​ឃើញ………ហាហាហា នេះ​បាន​គេ​ហៅ​ថា អស្ចារ្យ…

  6. ហនុមាន ថ្ងៃ​ព្រហស្បតិ៍ ទី 29 ខែមករា 2009 / 12:59 ព្រឹក

    ស្រុក បរិបូណ៏ ខែត្រ កំពង់ឆ្នាំង ជា ស្រុក កំណើត របស់ ខ្ញុំបាទ តែ​បេក​យូរហើយ បើឲ្យទៅរកវិញ ប្រហែលជាគ្មានផ្លូវទេ មើលទៅ !

  7. កូនខ្មែរ-បារាំង ថ្ងៃ​ព្រហស្បតិ៍ ទី 29 ខែមករា 2009 / 5:37 ព្រឹក

    ខណ្ឌសែនសុខ ម៉េចមិនដាក់ថាខណ្ឌហ៊ុនសែនតែម្ដងទៅ បើសឹងតែគ្រប់សាលារៀននៅ​ស្រុកខ្មែរមានសុទ្ធតែសាលាហ៊ុនសែនទៅហើយន៎ោះ!!!!!

  8. ខេមរអធិរាជ្យ ថ្ងៃ​ព្រហស្បតិ៍ ទី 29 ខែមករា 2009 / 8:15 ព្រឹក

    មានតែសាលាមួយក្នុងភូមិមួយទេនៅស្រុកខ្មែរដែលថ្លើមធំមិនដាក់ឈ្មោះសម្តេច!

  9. ខេមរអធិរាជ្យ ថ្ងៃ​ព្រហស្បតិ៍ ទី 29 ខែមករា 2009 / 8:19 ព្រឹក

    សាលាហ្នឹងស្ថិតនៅក្នុងភូមិតិរច្ឆាន!​បើសិនជាដាក់ឈ្មោះភ្ជាប់ជាមួយឈ្មោះសម្តេចទៅវាអាក្រក់ស្តាប់ពេក!​សាកប្រើឈ្មោះខ្ញុំដាក់លេងបន្តិចមើល!​សាលាបឋមសិក្សាខេមរអធិរាជ្យតិរិច្ឆាន!​ពិបាកស្តាប់អត់?

  10. សំណាង ថ្ងៃ​ព្រហស្បតិ៍ ទី 29 ខែមករា 2009 / 2:01 ល្ងាច

    ល្បង​ ហនុមាន នៅ​បរិបូរណ៍ ហ្នឹង​នៅ​ម្តុំ​ណា​ដែរ ញ៉ុម​នៅ​រលា​ប្អៀរ​ជើង (ផ្សា​ពង្រ) ជិត​ល្បង​ដែរ! ខាន​ទៅ​ស្រុក​យូរ​ហើយ​មិន​ដឹង​គេ​លើក​ផ្លូវ​ទៅ​ណា​បាត់​ក៏​មិន​ដឹង,អាឡូវ​គេ​ដូរ​ឈ្មោះ​បាត់​ទៀត​មិន​ដឹង​ទៅ​រក​ឯណាទេ!

  11. សំណាង ថ្ងៃ​ព្រហស្បតិ៍ ទី 29 ខែមករា 2009 / 2:03 ល្ងាច

    ល្បង​ខេមរអធិរាជ្យ និយាយ​លេង​ទេ​ដឹង​អីហ្នឹង! មាន​ភូមិ​តិរច្ឆាន​ពីណា​ទៀត​ហ្នឹង! ឬ​ជា​ភូមិ​ទើប​នឹង​បង្កើត​ថ្មី??????

  12. អគ្គលីបុត្រ ថ្ងៃ​ព្រហស្បតិ៍ ទី 29 ខែមករា 2009 / 3:08 ល្ងាច

    ភូមិចាក់រុក ភូមិ​ឆ្កឹះ​ឆ្កៀល!

  13. 4cambodia ថ្ងៃ​ព្រហស្បតិ៍ ទី 29 ខែមករា 2009 / 6:19 ល្ងាច

    ភូមិតិរច្ឆាននឹងមានយូរមកហើយ ដើមហេតុឈ្មោះនឹងមានដោយសារ បារាំង តាមខ្ញុំចាំមកគឺនៅ ខេត្តកំពង់ឆ្នាំង ។ អាណិតបាត់ដំបងខ្ញុំដល់ហើយ! គេហែកប៊ិសអស់ដី បីលើកហើយដែលខេត្តដ៏កំសត់មួយនេះ ត្រូវបានគេជ្រៀកនោះ ។ តើសាលា​ ស ខេង ចំការមីននៅដដែលទេដឹង ឬក៏គេដូរបាត់ទៅហើយណ៎!​ អូយលោកបុត្រ ខ្ញុំមិនដែលឮភូមិនឹងទេ! ធ្លាប់ឭតែភូមិ តាកុយ , ។

  14. Posoky ថ្ងៃ​ព្រហស្បតិ៍ ទី 29 ខែមករា 2009 / 9:58 ល្ងាច

    ចឹងបានអេម🙂 តែកុំសួរដឹងបានយ៉ាងខ្លាំង៣០ភាគរយទេ ជាពិសេសខេត្តខ្ញុំ

  15. សំណាង ថ្ងៃ​ព្រហស្បតិ៍ ទី 29 ខែមករា 2009 / 10:37 ល្ងាច

    4cambodia: ខ្ញុំ​ហ្នឹង​ហើយ​នៅ​ភូមិ​ហ្នឹង​នោះ,​អ្នក​ស្រុក​អ្នក​ភូមិ​គ្មាន​នរណា​គេ​ហៅ​ថា​ភូមិ​តិរច្ឆាន​ទៀត​ទេ មាន​តែ​ក្នុង​ប្រវត្តសាស្ត្រ​ទេ។ តាំង​ពី​ខ្ញុំ​កើត​មក​គេ​ហៅ​ថា​​ភូមិ​ គ្រាំង​លាវ ប្រ​វត្តសាស្ត្រ​សសេរ​ច្បាស់​ណាស់​ថា​ ពេល​​ស្តេច​ខ្មែរ​ ដាក់​ឈ្មោះ​ភូមិ​គ្រាំង​លាវ​ទៅ​ជា​ភូមិ​តិរច្ឆាន​ដើម្បី​ផ្គាប់​ចិត្ត​បារាំង​បាន​តែ​៣​ឆ្នាំ​ទេ ព្រោះ​​មាន​មហេ​សី​របស់​ស្តេច​សម័យ​នោះ​មាន​ស្រុក​កំណើត​នៅ​ភូមិ​ព្រាល ជាប់​ភូមិ​គ្រាំង​លាវ បាន​សុំ​អោយ​ព្រះ​រាជា​ប្តូ​ឈ្មោះ​ភូមិ​ មក​ជា​ភូមិ​ គ្រាំង​លាវ​ដូច​ដើម​វិញ​ ដោយ​ខ្លាច​អាប់​ឱន​ព្រះ​កិត្តិនាម​របស់​មហេ​សី​អង្គ​នោះ។ ព្រះ​រាជា​ក៏​បាន​​ចេញ​រាជ​បញ្ជារ​អោយ​ប្តូរ​ឈ្មោះ​ភូមិ​មក​ជា​ភូមិ​គ្រាំង​លាវ​វិញ។

  16. ហនុមាន ថ្ងៃសុក្រ ទី 30 ខែមករា 2009 / 5:55 ព្រឹក

    ប្អូន សំណាង

    និយាយលេងឫក៏និយាយមែនហ្នឹង? ប្អូនចេញពីភូមិតាំងពីកាលណា ឆ្នាំប៉ុន្នាន? ខ្ញុំចេញតាំងពី ឆ្នាំ ៧៥ មកម្ល៉េះ តាំងពិខ្ញុំមិនទាន់ស្លៀកខោ មកម្ល៉េះ ! អស្ចារ្យមែន បានជួបអ្នកស្រុក គ្នាឯង ផែនដីនេះពិតជា វិលទៅវិញទៅមកមែន​!

  17. សំណាង ថ្ងៃសុក្រ ទី 30 ខែមករា 2009 / 10:11 ព្រឹក

    មែន​តើបង! ផ្ទះ​ខ្ញុំ​នៅ​ជាប់​សាលា​រៀន​រលាប្អៀរជើង មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្សារ​ពង្រ​ទេ ជិះ​បន្តិច​ទៅ​ដល់​ទី​រួម​ស្រុម​បរិបូរណ៍​ហើយ​បង, ចុះ​បង​ចេញ​តាំង​ពី​ឆ្នាំ​៧៥​ហ្នឹង​ទៅ​ប្រ​ទេស​ណា​វិញ​បង? ខ្ញុំ​ជា​និស្សិត​ចេញ​មក​រៀន​សូត្រ​ទេ​បង ឆ្នាំ​នេះ​ឆ្នាំ​ចុង​ក្រោយ​ហើយ​បង ជិត​បាន​ទៅ​ស្រុក​វិញ​ហើយ។

  18. ហនុមាន ថ្ងៃសៅរ៍ ទី 31 ខែមករា 2009 / 1:36 ព្រឹក

    ប្អូន សំណាង

    ល្អណាស់ប្អូន ខំសិក្សាឡើងទាន់ខ្លួននៅក្មេង បងចេញនៅ ឆ្នាំ ១៩៧៥​នោះ មកសហរដ្ឋអាមេរិក ប្អូនមករៀនឯណាដែរ ? សហរដ្ឋ ឫកាណាដា ?

    ត្រូវហើយ ប្អូនមានស្គាល់ លោកសាស្រ្តាចារ្យ ធុធ ថាន់ ធ្វើការ នៅ វិទ្យាល័យព្រះបាទសុរាម្រឹត​ទេ បើប្អូនស្គាល់ គាត់ ប្អូនបានស្គាល់ គ្រួសារបងហើយ ! អូ ភ្លេច សូមជួយអរប្អូនក្នុងការបានមករៀន
    សូត្រនៅ បរទេស បានទៅវិញ កុំភ្លេចបងណា ?

  19. Original Lab ថ្ងៃសៅរ៍ ទី 31 ខែមករា 2009 / 10:28 ព្រឹក

    ក្រុងកំពង់ចាម ទើបតែបង្កើតថ្មី ? មិនមែនទេដឹងលោក បឿន ព្រោះខ្ញុំចាំបានថា​ពីមុនគេកាត់ស្រុកកំពង់សៀម( ស្រុកកំណើតខ្ញុំ )មួយ​ចំណែកហើយដាក់ឈ្មោះថា ស្រុកកំពង់ចាម ប៉ុន្តែបើមើលក្នុងតារាងខេត្តកំពង់ចាមដូចជាគ្មានស្រុកកំពង់ចាម​សោះ ។ ត្រូវបានប្តូរឈ្មោះទេដឹង ?

  20. ទឹម បឿន ថ្ងៃសៅរ៍ ទី 31 ខែមករា 2009 / 6:41 ល្ងាច

    តាម​មើល​​ប្ដូរ​ពី​ស្រុក​កំពង់ចាម​មែន​ហើយ ។
    ផ្ទៀង​ជាមួយ​ស្រុក​ចាស់​នៅ http://en.wikipedia.org/wiki/Districts_of_Cambodia

  21. Original Lab ថ្ងៃសៅរ៍ ទី 31 ខែមករា 2009 / 8:30 ល្ងាច

    បើពិតជាអញ្ចឹងមែន ស្រុកកំណើតខ្ញុំផ្តើមពី ស្រុកកំពង់សៀម -> ស្រុកកំពង់ចាម -> ក្រុងកំពង់ចាម( ឡើងឋានៈហើយស្រុកកំណើតខ្ញុំ )

  22. សំណាង ថ្ងៃអាទិត្យ ទី 1 ខែ​កុម្ភៈ 2009 / 8:51 ល្ងាច

    បង​ហនុមាន៖ មិន​ទៅ​ណា​ឆ្ងាយ​ដល់​អាមេរិក កាណាដា​អី​ទេ​បង នៅ​​វៀតណាម​ក្បែរ​ផ្ទះ​ហ្នឹង​ទេ តែ​គ្រាន់​តែ​មិន​សូវ​បាន​ទៅ​ផ្ទះ។

  23. ហនុមាន ថ្ងៃចន្ទ ទី 2 ខែ​កុម្ភៈ 2009 / 12:45 ព្រឹក

    អូ អីច្ចឹងក៏ល្អដែរប្អូន សំណាង​ វាមិនសូវអស់ លុយផង​ ! ប្អូនរៀនខាងអ្វីដែរ?​ប្រាប់ពួកយើងឲ្យដឹងផងបានដែរហ្អា ?

  24. សំណាង ថ្ងៃចន្ទ ទី 2 ខែ​កុម្ភៈ 2009 / 12:25 ល្ងាច

    បង​ ហនុ​មាន៖ បាទ​បង ប្អូន​រៀន​ខាង​ឱ​សថសាស្រ​បង​អើយ ជិត​ចប់​ហើយ​នៅ​៦​ខែ​ទៀត​ចប់​ហើយ!

  25. ហនុមាន ថ្ងៃអង្គារ ទី 3 ខែ​កុម្ភៈ 2009 / 1:09 ព្រឹក

    ប្អូន សំណាង

    ប្រសើរណាស់ បងសូមជួយអរ មិនត្រឹមតែប្អូនម្នាក់ ទេ ឲ្យតែកូនខែមារា មានចិត្ត សិក្សា រៀនសូត្រ ដើម្បីខ្លួន គ្រួសារ នឹងប្រទេសជាតិ បងមានសេចក្តី ត្រេកអរណាស់ សូមឲ្យប្អុន នឹង និសិត្ស ទាំងឡាយ បាន ជោគជ័យ ក្នុងធាកជីវិត្តគ្រប់ៗ គ្នា !

  26. អែម ចាន់បុទុំ ថ្ងៃសុក្រ ទី 6 ខែ​កុម្ភៈ 2009 / 3:09 ល្ងាច

    អូរ បើតាមគ្នាដឹងខ័ណ្ឌដែលបង្កើតថ្មីនៅក្នុងរាជធានីភ្នំពេញនោះ គឹកាត់ចេញពីខណ្ឌឫស្សីកែវ ហើយឈ្មោះរបស់វាទាក់ទងនៅនឹងមន្រ្តីជាន់ខ្ពស់​របស់ខ្មែរយើង

  27. Khmer iT ថ្ងៃសៅរ៍ ទី 7 ខែ​កុម្ភៈ 2009 / 7:54 ល្ងាច

    ហើយចុះក្រុងពីមុន ឮថាដូរមកខេត្តវិញអស់ហើយអី?

  28. សុផា ថ្ងៃសៅរ៍ ទី 26 ខែ​កុម្ភៈ 2011 / 10:25 ល្ងាច

    អគុណ!​ ដែលចេះមានគំនិតចែករំលែកនូវចំណេះដឹងទៅដល់កូនខ្មែរគ្រប់រូប។

  29. 12022008 ថ្ងៃអាទិត្យ ទី 10 ខែកក្កដា 2011 / 2:41 ល្ងាច

    ឃុំស្រែខាងត្បូង​ស្រុក​ដងទុង​ខែត្រ​កំពត គឺជាស្រុក​កំណើតរបស់ខ្ញុំ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s