០១. រាជធានីភ្នំពេញ
- ខណ្ឌ ដង្កោ
- ខណ្ឌ មានជ័យ
- ខណ្ឌ ចម្ការមន
- ខណ្ឌ ទួលគោក
- ខណ្ឌ ឫស្សីកែវ
- ខណ្ឌ ដូនពេញ
- ខណ្ឌ ៧មករា
- ខណ្ឌ សែនសុខ (ទើបបង្កើតថ្មី)
០២. ខេត្ត កំពង់ចាម
- ស្រុក ត្បូងឃ្មុំ
- ស្រុក ព្រៃឈរ
- ស្រុក មេមត់
- ស្រុក ចម្ការលើ
- ស្រុក ពញាក្រែក
- ស្រុក ស្រីសន្ធរ
- ស្រុក ស្ទឹងត្រង់
- ស្រុក កំពង់សៀម
- ស្រុក បាធាយ
- ស្រុក កងមាស
- ស្រុក ក្រូចឆ្មារ
- ស្រុក ជើងព្រៃ
- ស្រុក តំបែរ
- ស្រុក អូររាំងឪ
- ស្រុក កោះសូទិន
- ក្រុង កំពង់ចាម (ទើបបង្កើតថ្មី)
- ក្រុង សួង (ទើបបង្កើតថ្មី)
០៣. ខេត្ត កណ្ដាល
- ស្រុក កៀនស្វាយ
- ស្រុក ស្អាង
- ស្រុក កោះធំ
- ស្រុក ខ្សាច់កណ្ដាល
- ស្រុក ពញាឮ
- ស្រុក អង្គស្នួល
- ស្រុក កណ្ដាលស្ទឹង
- ស្រុក មុខកំពូល
- ស្រុក ល្វាឯម
- ស្រុក លើកដែក
- ក្រុង តាខ្មៅ (ទើបបង្កើតថ្មី)
០៤. ខេត្ត បាត់ដំបង
- ស្រុក ថ្មគោល
- ស្រុក មោងឫស្សី
- ស្រុក សង្កែ
- ស្រុក បាណន់
- ស្រុក បវេល
- ស្រុក ឯកភ្នំ
- ក្រុង បាត់ដំបង (ទើបបង្កើតថ្មី)
- ស្រុក ភ្នំព្រឹក
- ស្រុក កំរៀង
- ស្រុក រតនមណ្ឌល
- ស្រុក សំឡូត
- ស្រុក គាស់ក្រឡ
- ស្រុក រុក្ខគិរី (ទើបបង្កើតថ្មី)
- ស្រុក សំពៅលូន
០៥. ខេត្ត ព្រៃវែង
- ស្រុក ពារាំង
- ស្រុក ព្រះស្ដេច
- ស្រុក កំពង់ត្របែក
- ស្រុក ស្វាយអន្ទរ (ប្ដូរពីស្រុក ព្រៃវែង)
- ស្រុក មេសាង
- ស្រុក បាភ្នំ
- ស្រុក ស៊ីធរកណ្ដាល
- ស្រុក កញ្ច្រៀច
- ស្រុក ពាមជរ
- ស្រុក ពាមរក៍
- ស្រុក កំចាយមារ
- ស្រុក កំពង់លាវ
- ក្រុង ព្រៃវែង (ទើបបង្កើតថ្មី)
០៦. ខេត្ត សៀមរាប
- ស្រុក ជីក្រែង
- ស្រុក ពួក
- ស្រុក សូទ្រនិគម
- ស្រុក ប្រាសាទបាគង
- ស្រុក ក្រឡាញ់
- ស្រុក អង្គរជុំ
- ក្រុង សៀមរាប (ទើបបង្កើតថ្មី)
- ស្រុក បន្ទាយស្រី
- ស្រុក ស្រីស្នំ
- ស្រុក ស្វាយលើ
- ស្រុក វ៉ារិន
- ស្រុក អង្គរធំ
០៧. ខេត្ត បន្ទាយមានជ័យ
- ស្រុក មង្គលបូរី
- ស្រុក ព្រះនេត្រព្រះ
- ស្រុក អូរជ្រៅ
- ក្រុង សិរីសោភ័ណ (ទើបបង្កើតថ្មី)
- ស្រុក ភ្នំស្រុក
- ស្រុក ស្វាយចេក
- ក្រុង ប៉ោយប៉ែត (ទើបបង្កើតថ្មី)
- ស្រុក ថ្មពូក
- ស្រុក ម៉ាឡៃ
០៨. ខេត្ត តាកែវ
- ស្រុក បាទី
- ស្រុក ត្រាំកក់
- ស្រុក សំរោង
- ស្រុក ទ្រាំង
- ស្រុក គិរីវង់
- ស្រុក ព្រៃកប្បាស
- ស្រុក អង្គរបូរី
- ស្រុក កោះអណ្ដែត
- ក្រុង ដូនកែវ (ប្ដូរពីស្រុក ដូនកែវ)
- ស្រុក បុរីជលសារ
០៩. ខេត្ត កំពង់ស្ពឺ
- ស្រុក បសេដ្ឋ
- ស្រុក គងពិសី
- ស្រុក ឧដុង្គ
- ស្រុក សំរោងទង
- ស្រុក ភ្នំស្រួច
- ស្រុក ថ្ពង
- ក្រុង ច្បារមន (ប្ដូរពីស្រុក ច្បារមន)
- ស្រុក ឱរ៉ាល់
១០. ខេត្ត កំពង់ធំ
- ស្រុក បារាយណ៍
- ស្រុក ស្ទោង
- ស្រុក កំពង់ស្វាយ
- ស្រុក សន្ទុក
- ស្រុក ប្រាសាទបល្ល័ង្គ
- ស្រុក ប្រាសាទសម្បូរ
- ស្រុក សណ្ដាន់
- ក្រុង ស្ទឹងសែន (ប្ដូរពីស្រុក ស្ទឹងសែន)
១១. ខេត្ត កំពង់ឆ្នាំង
- ស្រុក រលាប្អៀរ
- ស្រុក កំពង់ត្រឡាច
- ស្រុក សាមគ្គីមានជ័យ
- ស្រុក កំពង់លែង
- ស្រុក បរិបូណ៍
- ស្រុក ទឹកផុស
- ក្រុង កំពង់ឆ្នាំង (ទើបបង្កើតថ្មី)
- ស្រុក ជលគិរី
១២. ខេត្ត កំពត
- ស្រុក ទឹកឈូ (ប្ដូរឈ្មោះពីស្រុកកំពត)
- ស្រុក កំពង់ត្រាច
- ស្រុក ឈូក
- ស្រុក បន្ទាយមាស
- ស្រុក អង្គរជ័យ
- ស្រុក ដងទង់
- ស្រុក ជុំគិរី
- ក្រុង កំពត (ប្ដូរពីស្រុក កំពង់បាយ)
១៣. ខេត្ត ស្វាយរៀង
- ស្រុក រមាសហែក
- ស្រុក ស្វាយជ្រំ
- ស្រុក កំពង់រោទិ៍
- ស្រុក រំដួល
- ស្រុក ស្វាយទាប
- ក្រុង ស្វាយរៀង (ទើបបង្កើតថ្មី)
- ស្រុក ចន្ទ្រា
- ក្រុង បាវិត (ទើបបង្កើតថ្មី)
១៤. ខេត្ត ពោធិ៍សាត់
- ស្រុក បាកាន
- ស្រុក ក្រគរ
- ក្រុង ពោធិ៍សាត់ (ប្ដូរពីស្រុក សំពៅមាស)
- ស្រុក ភ្នំក្រវាញ
- ស្រុក កណ្ដៀង
- ស្រុក វាលវែង
១៥. ខេត្ត កោះកុង
- ក្រុង ខេមរភូមិន្ទ (បង្កើតថ្មី)
- ស្រុក បទុមសាគរ
- ស្រុក ស្រែអំបិល
- ស្រុក មណ្ឌលសីមា
- ស្រុក គិរីសាគរ
- ស្រុក កោះកុង (មិនច្បាស់ថាជាស្រុក ឬជាក្រុង ឈ្មោះចាស់ស្រុក ស្មាច់មានជ័យ)
- ស្រុក ថ្មបាំង
១៦. ខេត្ត ក្រចេះ
- ស្រុក ព្រែកប្រសព្វ
- ស្រុក ឆ្លូង
- ស្រុក សម្បូរ
- ស្រុក ស្នួល
- ស្រុក ចិត្របូរី (ឈ្មោះចាស់ ស្រុក ក្រចេះ)
- ក្រុង ក្រចេះ (ទើបបង្កើតថ្មី)
១៧. ខេត្ត ព្រះវិហារ
- ស្រុក រវៀង
- ស្រុក ជាំក្សាន្ត
- ស្រុក គូលែន
- ស្រុក ជ័យសែន
- ស្រុក សង្គមថ្មី
- ស្រុក ឆែប
- ក្រុង ព្រះវិហារ (ទើបបង្កើតថ្មី)
- ស្រុក ត្បែងមានជ័យ
១៨. ខេត្ត រតនគិរី
- ក្រុង បានលុង (ទើបបង្កើតថ្មី)
- ស្រុក អូរជុំ
- ស្រុក វើនសៃ
- ស្រុក បរកែវ
- ស្រុក លំផាត់
- ស្រុក កូនក្រមុំ
- ស្រុក អណ្ដូងមាស
- ស្រុក អូរយ៉ាដាវ
- ស្រុក តាវែង
១៩. ខេត្ត ព្រះសីហនុ (ទើបបង្កើតថ្មី)
- ស្រុកព្រៃនប់
- ក្រុង ព្រះសីហនុ
- ស្រុក កំពង់សីលា (ពីមុនស្ថិតនៅក្នុងខេត្ត កោះកុង)
- ស្រុក ស្ទឹងហាវ
២០. ខេត្ត ស្ទឹងត្រែង
- ស្រុក ថាឡាបវិវ៉ាត់
- ក្រុង ស្ទឹងត្រែង (ប្ដូរពីស្រុក ស្ទឹងត្រែង)
- ស្រុក សេសាន
- ស្រុក សៀមប៉ាង
- ស្រុក សៀមបូក
២១. ខេត្ត ឧត្ដរមានជ័យ
- ក្រុង សំរោង (ប្ដូរពីស្រុក សំរោង)
- ស្រុក បន្ទាយអំពិល
- ស្រុក អន្លង់វែង
- ស្រុក ត្រពាំងប្រាសាទ
- ស្រុក ចុងកាល់
២២. ខេត្ត មណ្ដលគិរី
- ស្រុក កែវសីមា
- ស្រុក កោះញែក
- ស្រុក អូររាំង
- ស្រុក ពេជ្រាដា
- ក្រុង សែនមនោរម្យ (ប្ដូរពីស្រុក សែនមនោរម្យ)
២៣. ខេត្ត ប៉ៃលិន (ទើបបង្កើតថ្មី)
- ក្រុង ប៉ៃលិន
- ស្រុក សាលាក្រៅ
២៤. ខេត្ត កែប (ទើបបង្កើតថ្មី)
- ស្រុក ដំណាក់ចង្អើរ
- ក្រុង កែប
ឡូយមែន! សូមលោកដាក់ប្រភពផង!
អូ ខ្ញុំ តឹមតាដឹងថាមានខណ្ឌបង្កើតថ្មីនៅភ្នំពេញ។ អរគុណបងបឿនចំពោះឯកសារនេះ៕
ភ្លេច! ហើយខណ្ឌសែនសុខនៅម្តុំណាវិញទៅ?
អូហូ មួយខេត្តៗ សុទ្ធតែមានក្រុងម៉ងណ ឡូយមែនទែន!
អត់បានទៅផ្ទះប៉ុន្មានឆ្នាំគឹដូរឈ្មោះស្រុកបាត់ហើយ! សំណាងលោកប្អូនបឿនជូនដំណឹងទាន់កុំអីរកផ្ទះមិនឃើញ………ហាហាហា នេះបានគេហៅថា អស្ចារ្យ…
សុភ័ក្ត្រ៖ ប្រភពពី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត http://necelect.org.kh/Khmer/PressRelease/2009/Other/The%20Council%20Election%202009.pdf
ស្រុក បរិបូណ៏ ខែត្រ កំពង់ឆ្នាំង ជា ស្រុក កំណើត របស់ ខ្ញុំបាទ តែបេកយូរហើយ បើឲ្យទៅរកវិញ ប្រហែលជាគ្មានផ្លូវទេ មើលទៅ !
ខណ្ឌសែនសុខ ម៉េចមិនដាក់ថាខណ្ឌហ៊ុនសែនតែម្ដងទៅ បើសឹងតែគ្រប់សាលារៀននៅស្រុកខ្មែរមានសុទ្ធតែសាលាហ៊ុនសែនទៅហើយន៎ោះ!!!!!
មានតែសាលាមួយក្នុងភូមិមួយទេនៅស្រុកខ្មែរដែលថ្លើមធំមិនដាក់ឈ្មោះសម្តេច!
សាលាហ្នឹងស្ថិតនៅក្នុងភូមិតិរច្ឆាន!បើសិនជាដាក់ឈ្មោះភ្ជាប់ជាមួយឈ្មោះសម្តេចទៅវាអាក្រក់ស្តាប់ពេក!សាកប្រើឈ្មោះខ្ញុំដាក់លេងបន្តិចមើល!សាលាបឋមសិក្សាខេមរអធិរាជ្យតិរិច្ឆាន!ពិបាកស្តាប់អត់?
ល្បង ហនុមាន នៅបរិបូរណ៍ ហ្នឹងនៅម្តុំណាដែរ ញ៉ុមនៅរលាប្អៀរជើង (ផ្សាពង្រ) ជិតល្បងដែរ! ខានទៅស្រុកយូរហើយមិនដឹងគេលើកផ្លូវទៅណាបាត់ក៏មិនដឹង,អាឡូវគេដូរឈ្មោះបាត់ទៀតមិនដឹងទៅរកឯណាទេ!
ល្បងខេមរអធិរាជ្យ និយាយលេងទេដឹងអីហ្នឹង! មានភូមិតិរច្ឆានពីណាទៀតហ្នឹង! ឬជាភូមិទើបនឹងបង្កើតថ្មី??????
ភូមិចាក់រុក ភូមិឆ្កឹះឆ្កៀល!
ភូមិតិរច្ឆាននឹងមានយូរមកហើយ ដើមហេតុឈ្មោះនឹងមានដោយសារ បារាំង តាមខ្ញុំចាំមកគឺនៅ ខេត្តកំពង់ឆ្នាំង ។ អាណិតបាត់ដំបងខ្ញុំដល់ហើយ! គេហែកប៊ិសអស់ដី បីលើកហើយដែលខេត្តដ៏កំសត់មួយនេះ ត្រូវបានគេជ្រៀកនោះ ។ តើសាលា ស ខេង ចំការមីននៅដដែលទេដឹង ឬក៏គេដូរបាត់ទៅហើយណ៎! អូយលោកបុត្រ ខ្ញុំមិនដែលឮភូមិនឹងទេ! ធ្លាប់ឭតែភូមិ តាកុយ , ។
ចឹងបានអេម 🙂 តែកុំសួរដឹងបានយ៉ាងខ្លាំង៣០ភាគរយទេ ជាពិសេសខេត្តខ្ញុំ
4cambodia: ខ្ញុំហ្នឹងហើយនៅភូមិហ្នឹងនោះ,អ្នកស្រុកអ្នកភូមិគ្មាននរណាគេហៅថាភូមិតិរច្ឆានទៀតទេ មានតែក្នុងប្រវត្តសាស្ត្រទេ។ តាំងពីខ្ញុំកើតមកគេហៅថាភូមិ គ្រាំងលាវ ប្រវត្តសាស្ត្រសសេរច្បាស់ណាស់ថា ពេលស្តេចខ្មែរ ដាក់ឈ្មោះភូមិគ្រាំងលាវទៅជាភូមិតិរច្ឆានដើម្បីផ្គាប់ចិត្តបារាំងបានតែ៣ឆ្នាំទេ ព្រោះមានមហេសីរបស់ស្តេចសម័យនោះមានស្រុកកំណើតនៅភូមិព្រាល ជាប់ភូមិគ្រាំងលាវ បានសុំអោយព្រះរាជាប្តូឈ្មោះភូមិ មកជាភូមិ គ្រាំងលាវដូចដើមវិញ ដោយខ្លាចអាប់ឱនព្រះកិត្តិនាមរបស់មហេសីអង្គនោះ។ ព្រះរាជាក៏បានចេញរាជបញ្ជារអោយប្តូរឈ្មោះភូមិមកជាភូមិគ្រាំងលាវវិញ។
ប្អូន សំណាង
និយាយលេងឫក៏និយាយមែនហ្នឹង? ប្អូនចេញពីភូមិតាំងពីកាលណា ឆ្នាំប៉ុន្នាន? ខ្ញុំចេញតាំងពី ឆ្នាំ ៧៥ មកម្ល៉េះ តាំងពិខ្ញុំមិនទាន់ស្លៀកខោ មកម្ល៉េះ ! អស្ចារ្យមែន បានជួបអ្នកស្រុក គ្នាឯង ផែនដីនេះពិតជា វិលទៅវិញទៅមកមែន!
មែនតើបង! ផ្ទះខ្ញុំនៅជាប់សាលារៀនរលាប្អៀរជើង មិនឆ្ងាយប៉ុន្មានពីផ្សារពង្រទេ ជិះបន្តិចទៅដល់ទីរួមស្រុមបរិបូរណ៍ហើយបង, ចុះបងចេញតាំងពីឆ្នាំ៧៥ហ្នឹងទៅប្រទេសណាវិញបង? ខ្ញុំជានិស្សិតចេញមករៀនសូត្រទេបង ឆ្នាំនេះឆ្នាំចុងក្រោយហើយបង ជិតបានទៅស្រុកវិញហើយ។
ប្អូន សំណាង
ល្អណាស់ប្អូន ខំសិក្សាឡើងទាន់ខ្លួននៅក្មេង បងចេញនៅ ឆ្នាំ ១៩៧៥នោះ មកសហរដ្ឋអាមេរិក ប្អូនមករៀនឯណាដែរ ? សហរដ្ឋ ឫកាណាដា ?
ត្រូវហើយ ប្អូនមានស្គាល់ លោកសាស្រ្តាចារ្យ ធុធ ថាន់ ធ្វើការ នៅ វិទ្យាល័យព្រះបាទសុរាម្រឹតទេ បើប្អូនស្គាល់ គាត់ ប្អូនបានស្គាល់ គ្រួសារបងហើយ ! អូ ភ្លេច សូមជួយអរប្អូនក្នុងការបានមករៀន
សូត្រនៅ បរទេស បានទៅវិញ កុំភ្លេចបងណា ?
ក្រុងកំពង់ចាម ទើបតែបង្កើតថ្មី ? មិនមែនទេដឹងលោក បឿន ព្រោះខ្ញុំចាំបានថាពីមុនគេកាត់ស្រុកកំពង់សៀម( ស្រុកកំណើតខ្ញុំ )មួយចំណែកហើយដាក់ឈ្មោះថា ស្រុកកំពង់ចាម ប៉ុន្តែបើមើលក្នុងតារាងខេត្តកំពង់ចាមដូចជាគ្មានស្រុកកំពង់ចាមសោះ ។ ត្រូវបានប្តូរឈ្មោះទេដឹង ?
តាមមើលប្ដូរពីស្រុកកំពង់ចាមមែនហើយ ។
ផ្ទៀងជាមួយស្រុកចាស់នៅ http://en.wikipedia.org/wiki/Districts_of_Cambodia
បើពិតជាអញ្ចឹងមែន ស្រុកកំណើតខ្ញុំផ្តើមពី ស្រុកកំពង់សៀម -> ស្រុកកំពង់ចាម -> ក្រុងកំពង់ចាម( ឡើងឋានៈហើយស្រុកកំណើតខ្ញុំ )
បងហនុមាន៖ មិនទៅណាឆ្ងាយដល់អាមេរិក កាណាដាអីទេបង នៅវៀតណាមក្បែរផ្ទះហ្នឹងទេ តែគ្រាន់តែមិនសូវបានទៅផ្ទះ។
អូ អីច្ចឹងក៏ល្អដែរប្អូន សំណាង វាមិនសូវអស់ លុយផង ! ប្អូនរៀនខាងអ្វីដែរ?ប្រាប់ពួកយើងឲ្យដឹងផងបានដែរហ្អា ?
បង ហនុមាន៖ បាទបង ប្អូនរៀនខាងឱសថសាស្របងអើយ ជិតចប់ហើយនៅ៦ខែទៀតចប់ហើយ!
ប្អូន សំណាង
ប្រសើរណាស់ បងសូមជួយអរ មិនត្រឹមតែប្អូនម្នាក់ ទេ ឲ្យតែកូនខែមារា មានចិត្ត សិក្សា រៀនសូត្រ ដើម្បីខ្លួន គ្រួសារ នឹងប្រទេសជាតិ បងមានសេចក្តី ត្រេកអរណាស់ សូមឲ្យប្អុន នឹង និសិត្ស ទាំងឡាយ បាន ជោគជ័យ ក្នុងធាកជីវិត្តគ្រប់ៗ គ្នា !
អូរ បើតាមគ្នាដឹងខ័ណ្ឌដែលបង្កើតថ្មីនៅក្នុងរាជធានីភ្នំពេញនោះ គឹកាត់ចេញពីខណ្ឌឫស្សីកែវ ហើយឈ្មោះរបស់វាទាក់ទងនៅនឹងមន្រ្តីជាន់ខ្ពស់របស់ខ្មែរយើង
ហើយចុះក្រុងពីមុន ឮថាដូរមកខេត្តវិញអស់ហើយអី?
អគុណ! ដែលចេះមានគំនិតចែករំលែកនូវចំណេះដឹងទៅដល់កូនខ្មែរគ្រប់រូប។
ឃុំស្រែខាងត្បូងស្រុកដងទុងខែត្រកំពត គឺជាស្រុកកំណើតរបស់ខ្ញុំ