មូលហេតុ​នៃ​ការដក​តំណែង​លោក កែ គឹមយ៉ាន


ប្រភព​ពី​មន្រ្តី​ជាន់ខ្ពស់​នៅ​ទីស្តីការ​គណៈរដ្ឋមន្រ្តី​ដែល​និយាយ​មិន​ ហ៊ាន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​បាន​លើក​អំពី​មូលហេតុ​ខ្លះ​ទាក់ទង​នឹង​ការដកហូត ​តំណែង​លោក កែ គឹមយ៉ាន ចេញ​ពី​អគ្គ​មេ​បញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ។

លោក កែ គឹមយ៉ាន អតីត​អគ្គ​បញ្ជាការ​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ។

ប្រភព​បាន​បញ្ជាក់​ថា នៅ​ក្នុង​អង្គ​ប្រជុំ​គណៈរដ្ឋមន្រ្តី​កាលពី​ថ្ងៃ​សុក្រ ទី​២៣ មករា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា លោក កែ គឹមយ៉ាន មិន​បាន​ស្តាប់​បង្គាប់​នាយក​រដ្ឋមន្រ្តី។

លោក​នាយក​រដ្ឋមន្ត្រី​ចោទ​ថា លោក កែ គឹមយ៉ាន មាន​ដី​មិន​ស្រប​ច្បាប់​ជា​ច្រើន​កន្លែង​នៅ​តាម​ខែត្រ​នានា​ដែល​មិន​មាន​ នរណា​ហ៊ាន​ប៉ះពាល់​នោះ​ឡើយ។

លោក​នាយក​រដ្ឋមន្ត្រី​បាន​បន្ថែម​ទៀត​ថា លោក កែ គឹមយ៉ាន មិន​ត្រឹមតែ​ប៉ុណ្ណោះ​ហ៊ាន​ឈ្លោះ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ និង​មិន​ព្រម​ស្តាប់​បង្គាប់ លោក ទៀ បាញ់ ថែម​ទៀត៕

វិទ្យុ​អាស៊ីសេរី

16 thoughts on “មូលហេតុ​នៃ​ការដក​តំណែង​លោក កែ គឹមយ៉ាន

  1. ហនុមាន ថ្ងៃអង្គារ ទី 27 ខែមករា 2009 / 1:39 ព្រឹក

    ខ្ញុំមិនយល់ទាល់តែសោះ នៅបយ្យោបាយនៅប្រទេសកម្ពុជា មើលទៅប្រទេសយើងគ្មានស្គាល់ ឯករាជ្យទេមើលទៅ ? អោយតែ ជិះជាន់ កាប់សម្លាប់ ខ្មែរគ្នាឯងយ៉ាងនេះ តើកូនចៅយើងជំនាន់ក្រោយស្គាល់នៅសេចក្តីសុខយ៉ាងណាទេ ? យ៉ាប់ហ្មង​!

  2. កូនខ្មែរ-បារាំង ថ្ងៃអង្គារ ទី 27 ខែមករា 2009 / 3:56 ព្រឹក

    ជាធម្មតាទេ ឯករាជ្យពិតជាពិបាក ព្រោះនយោបាយរបស់ស្រុកខ្មែរ គឺក្រុងហាណូយឯណោះ​ទេជាអ្នកសម្រេចចិត្ត។​​ ហើយការគ្រប់គ្រងទៀតសោត គឺមិនមែនជាលទ្ធិប្រជាធិបតេយ្យទេ​គឺច្បាស់ជាលទ្ធិកុម្មុយនិស្តឬលទ្ធិផ្ដាច់ការនិយម!

  3. នេនទុំ ថ្ងៃអង្គារ ទី 27 ខែមករា 2009 / 6:05 ព្រឹក

    ល្អដែរផ្លាស់ចុះផ្លាស់ឡើង​ កាត់ចុះកាត់ឡើង ខ្ទេចខ្ទីអស់ទឹកដី អស់សម្បត្ដិធម្មជាតិ
    ហើយ។រវាងកែគឹមយ៉ាននិងហ៊ុនសែនយើងមិនដឹងជាមួយណាខុសមួយណាត្រូវទេ
    ប្រហែលជាស្អីមួយហើយមើលទៅ។ចាំមើលតទៅទៀត តើវាយ៉ាងម៉េច?

  4. អគ្គលីបុត្រ ថ្ងៃអង្គារ ទី 27 ខែមករា 2009 / 9:02 ព្រឹក

    គឺ​គេ​ចង់​ធ្វើ​ការ​សំអាត​ពួក​មិន​ស្តាប់​បង្គាប់​ចេញ ទុក​តែអាណា​ហៃ​អើ!

  5. cambodia economy ថ្ងៃអង្គារ ទី 27 ខែមករា 2009 / 11:20 ព្រឹក

    I wait and see the new government will remove the long-term corrupt senior officials from the post. Most of people are really pleased to see the move. How many senor officials will be removed from post?

  6. New generation ថ្ងៃអង្គារ ទី 27 ខែមករា 2009 / 11:58 ព្រឹក

    Ha ha ha what a joke, you are happy to see the clean government removes corrupt senior officers? so who are the most corrupted officers ? ha ha let tell us some more jokes

  7. វិរីយា ថ្ងៃអង្គារ ទី 27 ខែមករា 2009 / 2:59 ល្ងាច

    ខាងក្រោយ​រឿង​នេះ​មាន​រឿង​ផ្សេងៗ​ជា​ច្រើន តែ​នៅ​មិន​ទាន់​បាន​លាត​ត្រដាង​​នៅឡើយ!​ ខ្ញុំ​យល់ថា​អញ្ចឹង !

  8. កូនខ្មែរ-បារាំង ថ្ងៃពុធ ទី 28 ខែមករា 2009 / 5:54 ព្រឹក

    Qui vivra verra!

  9. កូនខ្មែរ-បារាំង ថ្ងៃពុធ ទី 28 ខែមករា 2009 / 5:58 ព្រឹក

    អគ្គលីបុត្រ ថាម៉ាច់តែហ្មង!

  10. Sreypou! ថ្ងៃពុធ ទី 28 ខែមករា 2009 / 3:45 ល្ងាច

    ចាំដឹង​រឿង​នេះ ច្បាស់​សិនចាំ​និយាយ​ក្រោយ!
    កុំអាលនិយាយមុនតិចមានរឿងលើសនេះទៅទៀតទៅ!។
    បងកូនខ្មែរបារាំង!នៅដល់បារាំងតែដឹងរឿងស្រុកខ្មែរច្រើនណាស់តើ!
    សុខសបាយដែរទេបងប្រុស?

  11. សំណាង ថ្ងៃពុធ ទី 28 ខែមករា 2009 / 11:33 ល្ងាច

    តិច​​ក្រែង​ជា​ល្ខោន​ទេ​ដឹង! យើង​អ្នក​តាម​ដាន​ខំ​តែ​តាម​ដាន​យំ​ស្រែក​តាម​ ក្រោយ​ឆាក គេ​អង្គុយ​ជក់​បារី​ផឹក​កាហ្វេ​ជា​មួយ​គ្នា​ធ្វើ​មិន​ដឹង, ឯង​ឯណេះ​​អស់​លុយ​សំបុត្រ និង ពេល​វេលា​ម៉ា​សន្ឋឹក។
    ចេះ​តែ​មាន​ម៉ង!

  12. បណ្ឌិត ថ្ងៃ​ព្រហស្បតិ៍ ទី 29 ខែមករា 2009 / 11:55 ព្រឹក

    ស្ងាត់មាត់អូនៗ បងៗ អានេះជារឿងនយោបាយដ៍សែនឈឺក្បាល ខ្ញុំក៍មិនយល់ដែរ សុខៗស្រាប់តែលឺដំណឹងនេះ ខ្ញុំក៍ស្រងាកចិត្ដមិនស្ទើរដែរ ព្រោះកន្លងមក គាត់ក៍ជាជំនិតម្នាក់របស់នាយករដ្ឋមន្រ្ដីយើងមួយរូបដែរនោះ!!!

  13. សំណាង ថ្ងៃ​ព្រហស្បតិ៍ ទី 29 ខែមករា 2009 / 1:56 ល្ងាច

    ចឹង​បាន​ថា !!!

  14. រាជ ថ្ងៃ​ព្រហស្បតិ៍ ទី 29 ខែមករា 2009 / 6:39 ល្ងាច

    គណបក្សប្រឆាំងខ្សោយ គេលេងគ្នាឯងម្តង
    តែអាគាត់នេះសមតែដក ។

  15. សំណាង ថ្ងៃ​ព្រហស្បតិ៍ ទី 29 ខែមករា 2009 / 10:42 ល្ងាច

    សម!!!!!!!!!!!!!!!!!!!!!!!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s