សារព័ត៌មាន

មូលហេតុ​នៃ​ការដក​តំណែង​លោក កែ គឹមយ៉ាន


ប្រភព​ពី​មន្រ្តី​ជាន់ខ្ពស់​នៅ​ទីស្តីការ​គណៈរដ្ឋមន្រ្តី​ដែល​និយាយ​មិន​ ហ៊ាន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​បាន​លើក​អំពី​មូលហេតុ​ខ្លះ​ទាក់ទង​នឹង​ការដកហូត ​តំណែង​លោក កែ គឹមយ៉ាន ចេញ​ពី​អគ្គ​មេ​បញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ។

លោក កែ គឹមយ៉ាន អតីត​អគ្គ​បញ្ជាការ​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ។

ប្រភព​បាន​បញ្ជាក់​ថា នៅ​ក្នុង​អង្គ​ប្រជុំ​គណៈរដ្ឋមន្រ្តី​កាលពី​ថ្ងៃ​សុក្រ ទី​២៣ មករា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា លោក កែ គឹមយ៉ាន មិន​បាន​ស្តាប់​បង្គាប់​នាយក​រដ្ឋមន្រ្តី។

លោក​នាយក​រដ្ឋមន្ត្រី​ចោទ​ថា លោក កែ គឹមយ៉ាន មាន​ដី​មិន​ស្រប​ច្បាប់​ជា​ច្រើន​កន្លែង​នៅ​តាម​ខែត្រ​នានា​ដែល​មិន​មាន​ នរណា​ហ៊ាន​ប៉ះពាល់​នោះ​ឡើយ។

លោក​នាយក​រដ្ឋមន្ត្រី​បាន​បន្ថែម​ទៀត​ថា លោក កែ គឹមយ៉ាន មិន​ត្រឹមតែ​ប៉ុណ្ណោះ​ហ៊ាន​ឈ្លោះ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ និង​មិន​ព្រម​ស្តាប់​បង្គាប់ លោក ទៀ បាញ់ ថែម​ទៀត៕

វិទ្យុ​អាស៊ីសេរី

16 thoughts on “មូលហេតុ​នៃ​ការដក​តំណែង​លោក កែ គឹមយ៉ាន”

  1. ខ្ញុំមិនយល់ទាល់តែសោះ នៅបយ្យោបាយនៅប្រទេសកម្ពុជា មើលទៅប្រទេសយើងគ្មានស្គាល់ ឯករាជ្យទេមើលទៅ ? អោយតែ ជិះជាន់ កាប់សម្លាប់ ខ្មែរគ្នាឯងយ៉ាងនេះ តើកូនចៅយើងជំនាន់ក្រោយស្គាល់នៅសេចក្តីសុខយ៉ាងណាទេ ? យ៉ាប់ហ្មង​!

  2. ជាធម្មតាទេ ឯករាជ្យពិតជាពិបាក ព្រោះនយោបាយរបស់ស្រុកខ្មែរ គឺក្រុងហាណូយឯណោះ​ទេជាអ្នកសម្រេចចិត្ត។​​ ហើយការគ្រប់គ្រងទៀតសោត គឺមិនមែនជាលទ្ធិប្រជាធិបតេយ្យទេ​គឺច្បាស់ជាលទ្ធិកុម្មុយនិស្តឬលទ្ធិផ្ដាច់ការនិយម!

  3. ល្អដែរផ្លាស់ចុះផ្លាស់ឡើង​ កាត់ចុះកាត់ឡើង ខ្ទេចខ្ទីអស់ទឹកដី អស់សម្បត្ដិធម្មជាតិ
    ហើយ។រវាងកែគឹមយ៉ាននិងហ៊ុនសែនយើងមិនដឹងជាមួយណាខុសមួយណាត្រូវទេ
    ប្រហែលជាស្អីមួយហើយមើលទៅ។ចាំមើលតទៅទៀត តើវាយ៉ាងម៉េច?

  4. ចាំដឹង​រឿង​នេះ ច្បាស់​សិនចាំ​និយាយ​ក្រោយ!
    កុំអាលនិយាយមុនតិចមានរឿងលើសនេះទៅទៀតទៅ!។
    បងកូនខ្មែរបារាំង!នៅដល់បារាំងតែដឹងរឿងស្រុកខ្មែរច្រើនណាស់តើ!
    សុខសបាយដែរទេបងប្រុស?

  5. តិច​​ក្រែង​ជា​ល្ខោន​ទេ​ដឹង! យើង​អ្នក​តាម​ដាន​ខំ​តែ​តាម​ដាន​យំ​ស្រែក​តាម​ ក្រោយ​ឆាក គេ​អង្គុយ​ជក់​បារី​ផឹក​កាហ្វេ​ជា​មួយ​គ្នា​ធ្វើ​មិន​ដឹង, ឯង​ឯណេះ​​អស់​លុយ​សំបុត្រ និង ពេល​វេលា​ម៉ា​សន្ឋឹក។
    ចេះ​តែ​មាន​ម៉ង!

  6. ស្ងាត់មាត់អូនៗ បងៗ អានេះជារឿងនយោបាយដ៍សែនឈឺក្បាល ខ្ញុំក៍មិនយល់ដែរ សុខៗស្រាប់តែលឺដំណឹងនេះ ខ្ញុំក៍ស្រងាកចិត្ដមិនស្ទើរដែរ ព្រោះកន្លងមក គាត់ក៍ជាជំនិតម្នាក់របស់នាយករដ្ឋមន្រ្ដីយើងមួយរូបដែរនោះ!!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s