ខេត្ត​ខ្មែរ​ដែល​បារាំង​កាត់​ឲ្យ​យួន


ខេត្ត​ខ្មែរ​ដែល​បារាំង​បាន​កាត់​ឲ្យ​យួន​នៅ​ថ្ងៃ​៤ មិថុនា ១៩៤៩ ត្រូវ​បាន​យួន​​ប្ដូរ​ឈ្មោះ​ជា​បន្ត​បន្ទាប់​នៅ​ពេល​ពួក​វា​កាន់កាប់ ។ ​ចាប់​ពី​ឆ្នាំ​១៩៥៦​មក យួន​បាន​ប្ដូរ​ឈ្មោះ​ពី​ឈ្មោះ​ខ្មែរ​ទៅ​ឈ្មោះ​យួន ដែល​មាន​បី​ដំណាក់ ។ ទី​មួយ​នៅ​ឆ្នាំ​១៩៥៦ ដល់ ១៩៧៥ ទី​ពីរ ១៩៧៨ ដល់ ១៩៨៩ និង​ដូរ​ម្ដង​ទៀត​ ជា​ឈ្មោះ​ដែល​ប្រើ​មក​ដល់​សព្វ​ថ្ងៃ ប៉ុន្តែ​ខ្មែរ​​យើង​ដែល​នៅ​ទីនោះ​នៅ​តែ​ហៅ​ឈ្មោះ​ខ្មែរ​ដដែល ហើយ​ពួក​គាត់​នៅ​តែ​រក្សា​ទំនៀមទម្លាប់​ប្រពៃណី អក្សរសាស្ត្រ ពុទ្ធ​សាសនា​ បើ​ទោះ​បី​ជា​មាន​ការ​កៀបសង្កត់ ជិះជាន់​​បំបិទ​សិទ្ធិ​យ៉ាង​ណា​ក្ដី និង​មាន​អ្នក​​តស៊ូ​ពលី​ជីវិត​​ដើម្បី​ជាតិ សាសនា និង​អក្សរសាស្ត្រ​ជា​បន្ត​បន្ទាប់​លុះ​បច្ចុប្បន្ន ។

ខេត្ត​ខ្មែរ​ពី​ដើម​មាន​ចំនួន​១៧ លុះ​ពេល​បារាំង​គ្រប់គ្រង វា​បាន​បែងចែក​ជា​២១​ខេត្ត​វិញ ។

ឈ្មោះ​ខេត្ត​ខ្មែរ​ពីដើម

  1. ខេត្ត​ក្រមួន ស
  2. ខេត្ត​កំពង់ឫស្សី
  3. ខេត្ត​ឃ្លាំង
  4. ខេត្ត​ដំបូកកោង
  5. ខេត្ត​ទឹកខ្មៅ
  6. ខេត្ត​បារាជ្ញ
  7. ខេត្ត​ផ្សារដែក
  8. ខេត្ត​ពលលាវ
  9. ខេត្ត​ពាម
  10. ខេត្ត​ព្រែក​ឫស្សី
  11. ខេត្ត​ព្រៃនគរ
  12. ខេត្ត​ព្រះត្រពាំង
  13. ខេត្ត​ព្រះសួគ៌
  14. ខេត្ត​មាត់ជ្រូក
  15. ខេត្ត​មេ ស
  16. ខេត្ត​រោងដំរី
  17. ខេត្ត​លង់ហោរ

ឈ្មោះ​ខេត្ត​​ខ្មែរ​​ពេល​បារាំង​កាន់កាប់ និង​ប្ដូរ​ទៅ​ឈ្មោះ​យួន​ក្រោយ​ពេល​ប្រគល់​ឲ្យ​យួន​កាន់កាប់

  1. ខេត្ត​កោះគង(ដំបូក​កោង) > Go Cong
  2. ខេត្ត​ក្រមួន​ស(រាជា) > Kien Giang
  3. ខេត្ត​កំពង់​ឫស្សី > Ben Tre
  4. ខេត្ត​ឈ្មោះ​ថ្មី(កំពង់គោ) > Tan An
  5. ខេត្ត​ឃ្លាំង(បាសាក់) > Soc Trang
  6. ខេត្ត​ចង្វា​ត្រពាំង(កំពប់​ស្រការ​ត្រី) > Bien Hoa
  7. ខេត្ត​ទឹកខ្មៅ > Ca Mau
  8. ខេត្ត​ទួល​តាមោក(ឈើ​ទាល​មួយ) > Thu Dau Mot
  9. ខេត្ត​ផ្សារដែក > Sa Dec
  10. ខេត្ត​ពលលាវ(ពោធិលើ) > Bac Lieu
  11. ខេត្ត​ពាម > Ha Tien
  12. ខេត្ត​ពាម​បារ៉ាជ្ញ > Long Xuyen
  13. ខេត្ត​ព្រែក​ឫស្សី > Can Tho
  14. ខេត្ត​ព្រៃនរគរ > Ho Chi Minh City
  15. ខេត្ត​ព្រះ​ត្រពាំង > Tra Vinh
  16. ខេត្ត​ព្រះ​បារៀ(ព្រះ​សួគ៌) > Ba Ria
  17. ខេត្ត​មាត់​ជ្រូក > Chau Doc
  18. ខេត្ត​មេ ស > Tien Giang
  19. ខេត្ត​រោង​ដំរី > Tay Ninh
  20. ខេត្ត​លង់ហោរ > Vinh Long
  21. ខេត្ត​អូរកាប់ > Vung Tau

កោះ

  1. កោះ​ណាម​ឌូ
  2. កោះ​ត្រល់ > Phu Quoc
  3. កោះ​ត្រឡាច > Dao Con Son
  4. កោះ​ត្រី
  5. កោះ​ទន្សាយ
  6. កោះ​ធំ
  7. កោះ​វៃ

ចុច​មើល​រូប​ពេញ

ខែត្រ​ខ្មែរ​នៅ​កម្ពុជា​ក្រោម ឬ​ខ្មែរ​ក្រោម

ផែនទី​ប្រទេស​វៀតណាម

ផែនទី​​ខែត្រ​ក្រុង​ប្រទេស​វៀតណាម​បច្ចុប្បន្ន

នេះ​​គឺ​បទ វាសនា​ខ្មែរ​កម្ពុជា​ក្រោម បទ​ភ្លេង គង់ ប៊ុនឈឿន ទំនុក​ច្រៀង ឯកឧត្ដម​​ថាច់ សេដ្ឋា និង​ច្រៀង​ដោយ​លោក ថាច់ អ៊ឹមវ៉ានស៊ី ។

~~.~~.~.~.~~.~~

ឯកសារ​យោង ៖

ឈ្មោះ​ខែត្រ​ប្ដូរ​ពី​ខ្មែរ​ទៅ​យួន ស្ត្រី​ខ្មែរ​អនឡាញ
សៀវភៅ ចៅហ្វាយ​គុយ វិរបុរស​ខ្មែរ​កម្ពុជាក្រោម (កែវ សុវត្តិ)
បទ​ចម្រៀង​ វិបសាយ​ខ្មែរ​ក្រោម
វិគីភេឌា ខេត្ត​របស់​វៀតណាម

23 thoughts on “ខេត្ត​ខ្មែរ​ដែល​បារាំង​កាត់​ឲ្យ​យួន

  1. Posoky ថ្ងៃសៅរ៍ ទី 24 ខែមករា 2009 / 7:11 ល្ងាច

    សំរាប់កូនខ្មែរ សម័យថ្មីភាគតិចណាស់ដែលបានដឹង ថាតើខេត្ត ខ្មែរយើងចំនួនប៉ុន្មាន? ដែលស្ថិតនៅក្រោមការគ្រប់គ្រង របស់សៀម នឹងយួន។ និយាយអោយត្រង់ទៅ ទើបតែថ្ងៃនេះទេ ដែលខ្ញុំបានដឹងតាមរយះបឿន ។
    ខ្ញុំប្រាថ្នាអោយខ្មែរគ្រប់រូបបានដឹង នឹងស្គាល់ប្រវត្តិសាស្រ្ត ខ្លួន ច្បាស់លាស់ផង មិនត្រូវចេះតែរាំ ចង្វាក់បរទេស សំលៀកបំពាក់បរទេស នឹង ម៉ូសស្តាយ បរទេសនោះទេ?

  2. ទឹម បឿន ថ្ងៃអាទិត្យ ទី 25 ខែមករា 2009 / 12:57 ព្រឹក

    ខ្ញុំ​ក៏​មិន​ធ្លាប់​បាន​ដឹង​ដែរ ពី​មុន​មក គិត​ថា​ខេត្ត​ដែល​យួន​យក មិន​មាន​ច្រើន​ដល់​ម្ល៉ឹង​ទេ ។ រឿងរ៉ាវ និង​ប្រវត្តិ​ខ្មែរ​ក្រោម គួរ​ឲ្យ​អាណោចអាធ័ម​ណាស់ ។

  3. កូនខ្មែរ-បារាំង ថ្ងៃអាទិត្យ ទី 25 ខែមករា 2009 / 6:27 ព្រឹក

    មិនមែនមានតែបារាំងទេដែលកាត់ដីទៅឲ្យយួននោះ ខ្មែរក៏មានដែរ ដូចជាព្រះបាទ​​ជ័យជេដ្ឋា ទីពីរ ជាដើម គឺមុនបារាំងទៅទៀត។ រដ្ឋាភិបាល ហេង សំរិន, ជា ស៊ីម, ហ៊ុន សែន ក៏ប្រហែលជាមាន​ខ្លះៗដែរ ហើយក៏ជាធម្មតាដែរ បើកាលណាមានជំនួយ គឺត្រូវតែ​មានសំណងជានិច្ច មិនអាចជៀសវាងបានឡើយ។

  4. ទឹម បឿន ថ្ងៃអាទិត្យ ទី 25 ខែមករា 2009 / 8:34 ព្រឹក

    ត្រូវ​ហើយ តែ​បើ​កុំ​ណា​តែ​បារាំង​ចេញ​ច្បាប់​ថ្ងៃ ៤ មិថុនា ១៩៤៩ ក៏​យួន​នៅ​មិន​ទាន់​​មាន​សិទ្ធិ​កាន់កាប់​ទឹកដី​នោះ​ទាំង​ស្រុង​ដែរ ។

  5. tpk1949 ថ្ងៃអាទិត្យ ទី 25 ខែមករា 2009 / 3:33 ល្ងាច

    កូនខ្មែរនៅកម្ពុជាក្រោម មិនមានសាលាសម្រាប់រៀនអក្សរខ្មែរទេ
    បើចង់ចេះត្រូវចូលវត្តបួស ទើបមានលោកគ្រូជាព្រះសង្ឃបង្រៀន ។
    ដូចនេះ បានជាកូនប្រុសខ្មែរនៅកម្ពុជាក្រោម ពេលធំដឹងក្តីម្តាយ ឪពុក
    នាំចូលនៅវត្តដើម្បីបួសរៀនហើយ ។ វត្តអារាម ព្រះពុទ្ធ ព្រះធម៌ និង
    ព្រះសង្ឃ គឺជាទីគោរពបូជាតែមួយគត់របសពលរដ្ឋខ្មែរក្រោមនៅកម្ពុជា
    ក្រោម ។ បើមិនមានវត្តអារាមទេ ខ្មែរក្រោមត្រូវបានក្លាយជាយួនអស់
    ហើយ ។ ពេលលោក អ្នក បានធ្វើដំណើរទៅដល់កម្ពុជាក្រោមហើយ
    ពិតជា បានឃើញទិដ្ឋភាពច្បាស់ជាមិនខាន ដោយឃើញលំនៅ
    ឋាន(ផ្ទះ)របស់ពលរដ្ឋខ្មែរក្រោមតូចៗ (ក្រ) តែវត្តអារាមវិញ ដូចជាព្រះ
    បារមរាជវាំងនៅស្រុកខ្មែរ នៅចំកណ្តាលភូមិស្រុកនីមួយៗ នោះ បញ្ជាក់
    ឲ្យឃើញថា ខ្មែរក្រោម នៅកម្ពុជាក្រោម ក្រៗចុះ តែចិត្តវិញ គោរព
    ព្រះពុទ្ធសាសនាដល់កំពូល ដោយមានលោក ឧកញ៉ា សឺង គុយ ជា
    និមិត្តរូប បានសុខចិត្តឲ្យយួនកាត់ ក្បាល ដើម្បីរក្សាព្រះពុទ្ធសាសានា
    ថេរវាទ ។

    អាត្មាភាព ចង់បានបងប្អូនខ្មែរនៅប្រទេសកម្ពុជា បានទៅលេងឲ្យ
    ស្គាល់ទឹកដីកម្ពុជាក្រោម ខ្លាំងណាស់ ។

    តែអាត្មាភាពស្តាយចំពោះលុយរបស់មន្ត្រីស្រុកខ្មែរមួយចំនួនធំ ទាំង
    ព្រះមហាក្សត្រផង ដែលបានចំណាយទៅទស្សកិច្ចនៅប្រទេសវៀតណាម
    តែមិនបានស្គាល់ទឹកដីកម្ពុជាក្រោមរបស់ខ្លួន បែរជានាំគ្នាទៅឆ្ងាយហួស
    ជើងមេឃ ដល់ទីក្រុងហាណូយ ឯណោះ ។ ម្តេចពួកគេ មិនទៅទស្សនកិច្ច
    នៅកម្ពុជាក្រោម (ភាគខាងត្បូងប្រទេសយួន) ម្តងផងទៅ ដើម្បីបាន
    សួរសុខទុក្ខពលរដ្ឋខ្មែរក្រោមផង ? ។ ចំណាយលុយច្រើនសន្ធឹកសន្ធាប់
    តែបែរជាគ្មានឪកាសស្គាល់អតីតទឹកដីរបស់ខ្លួនពិតជាស្តាយមែន ។
    http://www.preynokornews.blogspot.com

  6. កូនខ្មែរ-បារាំង ថ្ងៃចន្ទ ទី 26 ខែមករា 2009 / 1:46 ព្រឹក

    សម្ដេច សីហនុ ព្រមទាំងលោកតា សឺន សាន ក៏បានទាមទារទឹកដីកម្ពុជាក្រោមពីបារាំង​វិញដែរ តែមិនឈ្នះយួន!

  7. កូនយួន ថ្ងៃអង្គារ ទី 27 ខែមករា 2009 / 2:32 ល្ងាច

    មានអ្នកតំណាងរាស្ត្រ សុន ឆាយ តែមួយគាត់ដែលខ្លាហាន ហ៊ានទៅសួរសុខទុកបងប្អូនខ្មែរក្រោម ។

  8. សុវុឌ្ឍី ថ្ងៃអង្គារ ទី 27 ខែមករា 2009 / 6:12 ល្ងាច

    អរគុណបងបឿនដែលបានផ្សាយអត្តបទ ខ្ញុំជាក្មេងជំនាន់ក្រោយពិតជាមិនស្គាល់ពីឈ្មោះខេត្រខ្មែរដែលបាត់បង់ទៅប្រទេសជិតខាង សោកស្តាយមែនទែន បើមិនចឹងទេខ្មែរយើងសព្វថ្ងៃពិតជារុងរឿងដូចអារ្យប្រទេសហើយ៕

  9. អគ្គលីបុត្រ ថ្ងៃពុធ ទី 28 ខែមករា 2009 / 1:40 ល្ងាច

    ចង់​ទៅ​វ៉ៃ អាបារាំង​ និង​យួនឲ្យ​ខៀវ​ភ្នែក!

  10. ទឹម បឿន ថ្ងៃសៅរ៍ ទី 31 ខែមករា 2009 / 8:27 ព្រឹក

    សុំ​អភ័យទោស​ចំពោះ Comment មួយ​ដែល​មិន​បញ្ចេញ​ឈ្មោះ និង​សរសេរ​ពាក្យ​មិន​គួរ​ស្ដាប់​មួយ​ចំនួន ខ្ញុំ​បាន​លុប​ចេញ ។

  11. ខេមរអធិរាជ្យ ថ្ងៃសៅរ៍ ទី 31 ខែមករា 2009 / 11:11 ព្រឹក

    រឿងកម្ពុជាក្រោមជារឿងដែលអ្នកដឹកនាំជំនាន់មុនបានប្រព្រឹត្តខុស។
    ការដែលនិយាយឡើងចង់ប្រើកំលាំងបាយលើអ្នកជិតខាងនិងមិត្តនៅអឺរ៉ុប
    គឺជាកំហុសមួយទៀតដែលកូនខ្មែរមិនត្រូវអនុញ្ញាតិអោយកើតមានឡើង
    ជាដាច់ខាត។​ សុំមើលសាច់ដុំខ្លួនឯងសិនទៅ​ មុនចង់ទៅវាយអ្នកនេះ ឬ​ អ្នកនោះ។ ប្រយ័ត្នមិនជាទៅវាយគេ បែរជាទៅអោយគេវាយ។​
    ជួយអត់បានទេ សុំទោស។​

    គួរតែនាំគ្នាគិតថាអាចធ្វើអ្វីបានដើម្បីជួយបងប្អូនខ្មែរកម្ពុជាក្រោមដើម្បីបន្ត
    កសាង អភិវឌ្ឈន៏​ និង​អភិរក្សវត្តអារម ទំនៀមទំលាប់ និង​ វប្បធម៏ជាដើម។

  12. រតនាតារាមុន្នី ថ្ងៃសុក្រ ទី 23 ខែតុលា 2009 / 8:19 ព្រឹក

    ទោះជាចង់យកមកវិញក៏ចាំជាតិក្រោយដែរ អ្នកខុសគឺអាបារាំង ដើម្បីចែកទឹកដីជាមួយពួកអង់គ្លេស ពួកវាបានយកកម្ពុជាធ្ចើជាខែលរបាំងទឹកដី ។អារឿងទឹកដីនេះវាចប់តាំពីយើងបានឯករាជ្យម៉្លេះ ហើយអារឿងដែលចង់បានដីមកវិញនោះ បើគិតទៅ វាទៅមិនរួចទេបងប្អូន ហួសពេលហើយ។ សូមទៅមើល ក្នុងប្រទេសវិញ តើវាម៉េចខ្លះ រីកចំរើនដល់ណាហើយ អភិវឌ្ឍន៍ដល់ណាហើយ តែខ្ញុំគិតទៅ ដូចជាមិន
    រីកចំរើនអីណាស់ណាទេ។

  13. Bunlin ថ្ងៃអាទិត្យ ទី 25 ខែតុលា 2009 / 8:49 ល្ងាច

    រតនាតារាមុន្នី​ និយាយត្រូវ ប្រទេសខ្មែរ 20 ទៅមុខទៀតក៏មិនរីកចំរើន ឲ្យតែអាភ្នែកខ្វាក់វានៅជានាយក ។

  14. engsamnang ថ្ងៃចន្ទ ទី 26 ខែតុលា 2009 / 3:35 ល្ងាច

    និយាយទៅ ណាស់ យួនវាកាន់ខេត្តខែ្មរទាំងអស់នេះដោយខុសច្បាប់ ហើយ យើងគឺមានសិទ្ធអាចទាមទាញមកវិញពាក់កណា្តល តែដូចអត់មាននរណាគេ ខ្វល់សោះផ្នែក​ខាងក្រោម និង មានការទាមទារមកវិញវិញសោះ។ ពួកខែ្មរក្រោម វេទនាណាស់ ស្តាយដីសែនធំ បាត់អោយទៅគេ ដឹងទេ កោះត្រប់ ដែលជាកោះធំជាងគេរបស់ខែ្មរ ហើយជាកោះស្អាតជាងគេកវាយកដែរ ។ ​និយាយទៅ ខាតមកលេងផ្ទះ បងបឿន យូរហើយ ឥឡូវមានអត្តបទនិយាយពីប្រវត្តិសាស្រ្តដែរតើ (ចង់ឃើញអានអត្តបទបែបនេះយូរ សង្យឹមថា មានអី្វបែ្លកជាងនេះ)។

  15. timboeun ថ្ងៃចន្ទ ទី 26 ខែតុលា 2009 / 3:42 ល្ងាច

    អត្ថបទ​នេះ ដាក់​តាំង​ពី​ខែ​មករា​ម្ល៉េះ មិនមែន​ជា​អត្ថបទ​ថ្មី​ទេ​សំណាង

  16. លក្ខិណា ថ្ងៃពុធ ទី 6 ខែកក្កដា 2011 / 8:10 ល្ងាច

    អីយ៉ា ខ្យល់អីទេបក់ខ្ញុំមកដល់ទីនេះ,,, សុំស្វាគមន៍ខ្លួនឯងមួយសិន ហេស ហេ (ថាលេងទ)! រីករាយដែលបានមកដល់ផ្ទះបងបឿន ដោយចៃដន្យ(ហៅតាមភ្ញៀវបង)!
    ទោះបីអត្ថបទនេះផ្សាយតាំងពី យូរ តែមិនទាន់ហួសពេលទេព្រោះខ្ញុំទើបតែបានឃើញ ហើយច្បាស់ថាខេត្តដែលបាត់បង់ទៅ មានខេត្តអីខ្លះ។ អរគុណសម្រាប់ព័ត៌មាន! ប្រសិនខ្ញុំចង់ផ្សព្វផ្សាយបន្ត (ដោយដាក់តំណរភ្ជាប់បងផង) មិនអីទេមែនទេ? អរគុណម្តងទៀត!

  17. មេទ័ពវ័យក្មេង ថ្ងៃ​ព្រហស្បតិ៍ ទី 7 ខែកក្កដា 2011 / 7:06 ល្ងាច

    តើមានយុទ្ធសាស្រ្តយ៉ាងណាដែលអាចយកមកវិញបាន?ហួសពេលឬនៅ? បើហួសមានតែផ្ដាច់ខ្លួនឬ?

  18. Lovepeehs05 ថ្ងៃ​ព្រហស្បតិ៍ ទី 7 ខែកក្កដា 2011 / 11:29 ល្ងាច

    ខ្ញុំគិតថា មិនចេះហួសពេលទេ ហើយក៏មិនមានកំណត់ដែរ ! នេះជាឱកាសម្តងម្នាក់ ឬម្នាក់ម្តង របស់អ្វីៗវាមិនដែលស្ថិតស្ថិរ ចិរកាលទេ ! កុំភ្លេចចូលមើល ព្រឹត្តិការណ៍ ដ៏រន្ធត់ ថ្ងៃ៥-៦កក្កដា ១៩៩៧ នៅប៉ុស្ត http://souriyavarman.wordpress.com សូមអរគុណ !

  19. thanhtam ថ្ងៃចន្ទ ទី 13 ខែ​ឧសភា 2013 / 10:03 ព្រឹក

    យើងជាកូនខ្មែរតូ្រថែរក្សាដែនដីខ្មែរ

  20. Lovepeehs05 ថ្ងៃពុធ ទី 22 ខែ​ឧសភា 2013 / 8:24 ព្រឹក

    សូមបញ្ជាក់ថាៈ បារាំងមិនមែនកាត់ទឹកដីខ្មែរកម្ពុជាក្រោមឱ្យទៅយួន ធ្វើជាកម្មសិទ្ធិទេ តែបារាំងគ្រាន់តែប្រគល់ឱ្យយួនគ្រប់គ្រងប៉ុណ្ណោះ នេះ ប្រហែលជាយួននាពេលនោះ គេមានសមត្ថភាពក្នុងការគ្រប់គ្រង ជាង ខ្មែរកម្ពុជាក្រោមយើង គឺសូមយល់ឱ្យបានច្បាស់លាស់ កុំឱ្យយល់ ច្រឡំ ដូច្នេះខ្មែរយើងមានសិទ្ធិទាមទារទឹកដីនេះមកគ្រប់គ្រងខ្លួនឯងវិញ !!

  21. Lim ថ្ងៃអង្គារ ទី 5 ខែវិច្ឆិកា 2013 / 9:08 ព្រឹក

    សួស្តីបងប្អូនខ្មែរទាំងអស់ ចំនែកកោះត្រល់បារាំងជាអ្នកកាត់អោយយួនដែលរឺទេ ចុះយើងធេ្វីដូចម្តេច ទើបយើងយកដីទាំងអស់នោះមកជាកម្មសិទ្ធិខ្មែរយើងវិញ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s