ភ្លេច!


ម្សិលមិញ​ចេញ​ពី​កន្លែង​ធ្វើការ​ទៅ ក៏​ដាក់​នំ​បុ័ង​អស់​ម្នាក់​មួយ​ ពីរ​នាក់​ពួកម៉ាក ។ ទៅ​ដល់​សាលា​នៅ​ឃ្លាន​ទៀត​ក៏​ចូល​ដាក់​មី​ខ​គោ​ម្នាក់​មួយ​ចាន ។ ហូប​​អី​រួច​អស់​ហើយ ទៅ​ព្រីន​ក្រដាស រួច​ក៏​ចូល​រៀន​តែ​ម្ដង ។ រៀន​ចប់​មួយ​ម៉ោង ម៉ោង​ក្រោយ​ត្រូវ​ប្រឡង ។ ប្រឡង​រួច អី​រួច​អស់​ហើយ ចេញ​មក ពួកម៉ាក​ខ្ញុំ​រក​សំបុត្រ​ម៉ូតូ (ខ្ញុំ​ជិះ​ម៉ូតូ​ជាមួយ​ពួកម៉ាក​ដែរ) ។ រក​សំបុត្រ​មិន​ឃើញ ខ្ញុំ​ផា​ឲ្យ ព្រោះ​សំបុត្រ​ម៉ូតូ​បាត់​ចង់​រាល់​លើក ។ បន្តិច​មក បាន​នឹក​ឃើញ​ថា​ម៉ូតូ​នៅ​កន្លែង​ហូប​មី​មុខ​សាលា ។ បបួល​គ្នា​រត់​ទៅ… សំណាង​ម៉ូតូ​នៅ​ឈរ​ទីនោះ អត់​មាន​ចោរ​ណា​ចង់​បាន​អាលីង ។

នេះ​បាន​ហៅ​ថា​មហា​ភ្លេច​, ទុក​ចោល​ដល់​ទៅ​៣​ម៉ោង អត់​មាន​នឹកឃើញ​សោះ ។ កាល​ថ្ងៃ​អាទិត្យ​នោះ​ខ្ញុំ​ក៏​អ៊‍ីចឹង​ដែរ ។ ណាត់​មិត្តភ័ក្តិ​ថា​ជួប​ល្ងាច តេ​ប្រាប់​ពួកម៉ាក​ដែល​ខ្ញុំ​និយាយ​ខាង​លើ​ហ្នឹង​ឲ្យ​ទៅ​ជាមួយ​គ្នា, ប្រាប់​ថា​អត់​ទាន់​ដឹង​ម៉ោង​ប៉ុន្មាន​ទេ ចាំ​ខ្ញុំ​តេ​ទៅ​ប្រាប់ ។ អ្នក​ដែល​ណាត់​នោះ មក​អង្គុយ​ចាំ​ខ្ញុំ​ជាង​មួយ​ម៉ោង ហើយ​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាត់ ។ ខ្ញុំ​ឯណេះ​ក៏​ភ្លេច​ទៅ ដល់​ម៉ោង​៧​យប់​បាន​នឹកឃើញ ។ តេ​ទៅ​គេ ហើយ​តេ​ឲ្យ​ពួកម៉ាក​នោះ​មក ។ អា​ពួកម៉ាក​នោះ​អង្គុយ​ចាំ​តាំង​ពី​ម៉ោង​៥ សង្សារ​ហៅ​ទៅ​ហូប​អី​ក៏​អត់​បាន​ទៅ ។ អស្ចារ្យ​ដែរ​ខ្ញុំ…

20 thoughts on “ភ្លេច!

  1. រដ្ឋ ថ្ងៃអង្គារ ទី 13 ខែមករា 2009 / 12:34 ល្ងាច

    ភ្លេច​ភ្លាំង​ចឹង! គ្មាន​អី​ក្រៅ​ពី​ខ្លួន​ហ្នឹង​វា​កាន់​តែ​កញ្ចាស់​ទេ ហាហា ល្ម​មដឹង​ខ្លួន​​ហើយ…

  2. ខេមរអធិរាជ្យ ថ្ងៃអង្គារ ទី 13 ខែមករា 2009 / 12:44 ល្ងាច

    សំណាងហើយដែលមួយរយះនេះ​ ប៉ូលីសបង្រ្កាបបនបញ្ចាំម៉ូតូ។ល។ កុំអីហ្នឹង លោកចោរផ្អែមមាត់ទៀតហើយ។

  3. រដ្ឋា ថ្ងៃអង្គារ ទី 13 ខែមករា 2009 / 3:34 ល្ងាច

    ពិតជាសំណាងហើយដែលនឹកឃើញបើមិនអីចឹងប្រហែលរកកញ្ចក់ម៉ូតូអត់ឃើញផង!

  4. Khmer ថ្ងៃអង្គារ ទី 13 ខែមករា 2009 / 4:26 ល្ងាច

    You and your friend are really good luck. Why were all of u careless?

  5. អគ្គលីបុត្រ ថ្ងៃអង្គារ ទី 13 ខែមករា 2009 / 5:02 ល្ងាច

    ខ្វះជាតិ​ស្ករ​ហើយ​បឿន!

  6. super ថ្ងៃអង្គារ ទី 13 ខែមករា 2009 / 6:02 ល្ងាច

    ប្រហែលជាគាត់ទើបតែស្រោចទឹកហើយ ទើបសំណាងចឹង😀

  7. សុភ័ក្ត្រ ថ្ងៃអង្គារ ទី 13 ខែមករា 2009 / 8:57 ល្ងាច

    ទៅ​បួស​ទៅ​លោក​អែង​នុះ!»

  8. ហនុមាន ថ្ងៃពុធ ទី 14 ខែមករា 2009 / 12:13 ព្រឹក

    ងាប់ ម៉ូតូ បឿន​ចាស់ពេកដឹង បានជាគ្មានអ្នកណាចង់បាន ? ហេ​ហេ​ហាហា

  9. Boeun ថ្ងៃពុធ ទី 14 ខែមករា 2009 / 8:54 ព្រឹក

    មិនមែន​ម៉ូតូ​ខ្ញុំ​ទេ ។

  10. Posoky ថ្ងៃពុធ ទី 14 ខែមករា 2009 / 12:05 ល្ងាច

    កុំតែភ្លេច ពេលណាត់ទៅយកនាងអូនបានហើយ។

  11. Original Lab ថ្ងៃពុធ ទី 14 ខែមករា 2009 / 11:13 ល្ងាច

    ចាស់ពេកហើយទេរឺ បានជាភេ្លចអីក៏ភ្លេចម្លេះ ?

  12. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 15 ខែមករា 2009 / 8:36 ព្រឹក

    បង​សូគី៖ នាង​អូន​មិន​អាច​ភ្លេច​បាន​ទេ ។
    ឡែប៖ ដូច​មិន​ទាន់​ចាស់​ប៉ុន្មាន​ទេ​ដឹង ? ទើប​២៥​ឆ្នាំ​ថ្មី​ហ្នឹង ។

  13. បណ្ឌិត ថ្ងៃសុក្រ ទី 16 ខែមករា 2009 / 2:59 ល្ងាច

    អាវ៉ា ២៥ឆ្នាំមិនចាស់គេហៅថាស្អីវិញហ្នុង??

  14. រាជ ថ្ងៃសុក្រ ទី 16 ខែមករា 2009 / 6:25 ល្ងាច

    គេហៅថាដុះស្លែ

  15. Boeun ថ្ងៃសៅរ៍ ទី 17 ខែមករា 2009 / 8:35 ព្រឹក

    បណ្ឌិត​ជិត​សាម​ហើយ​មិន​គិត😛

    ស្លែ​មិន​ហ៊ាន​មក​កាន់​ទេ​លោក😀

  16. បណ្ឌិត ថ្ងៃអាទិត្យ ទី 18 ខែមករា 2009 / 3:36 ល្ងាច

    បាទជិតសាមមែន តែមុខនៅក្មេងជាងលោក ២៥ទៀត ហេហហេហេ… :-p

  17. សុភ័ក្ត្រ ថ្ងៃអាទិត្យ ទី 18 ខែមករា 2009 / 3:47 ល្ងាច

    ហ៊ឺយ! មុខ​កញ្ចាស់​មិន​បាច់​មើល​ទាំង​ពីរ​អង្គា​នឹង​លោក​អែង​នុះ
    ខ្ញុំ​ឯណេះ​ទេ បាន​… ហេហេ… ខ្ជិល​អួត!😛

  18. duongchan ថ្ងៃអាទិត្យ ទី 18 ខែមករា 2009 / 8:44 ល្ងាច

    ភ្លេចអីក៏ភ្លេចចុះ តែកុំភ្លេចលុយជំពាក់ចន្ទឲ្យសោះ! តាមទារដល់ណា ក៏តាមដែរ ហាហាហា កុំជោរជាមួយចន្ទ😀

  19. ទឹម បឿន ថ្ងៃចន្ទ ទី 19 ខែមករា 2009 / 8:38 ព្រឹក

    បណ្ឌិត៖ សង្ស័យ​អត់​ដែល​ឆ្លុះ​កញ្ចក់​ទេ​លោក​ឯង ហាហា
    សុភ័ក្ត្រ៖ ក្មេងៗ​កុំ​មក​ចេះ ឡ!
    ចន្ទ៖ ង៉ៃ​ក្រោយ​ឈប់​ខ្ចី​ហើយ😛

  20. cambodia news ថ្ងៃសុក្រ ទី 23 ខែមករា 2009 / 11:54 ព្រឹក

    យី​!!! ខ្លួន​នៅក្មេង​សោះ​ ហេតុ​អ្វី​ឆាប់​ភ្លេចភ្លាំង​ខ្ឡាំង​ម្ល៉េះ វាមិនមែន​ជា​របស់​របរ​តូចតាច​ឯណា​។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s