ទាក់ទង​នឹង​ខ្ញុំ

ភ្លេច!


ម្សិលមិញ​ចេញ​ពី​កន្លែង​ធ្វើការ​ទៅ ក៏​ដាក់​នំ​បុ័ង​អស់​ម្នាក់​មួយ​ ពីរ​នាក់​ពួកម៉ាក ។ ទៅ​ដល់​សាលា​នៅ​ឃ្លាន​ទៀត​ក៏​ចូល​ដាក់​មី​ខ​គោ​ម្នាក់​មួយ​ចាន ។ ហូប​​អី​រួច​អស់​ហើយ ទៅ​ព្រីន​ក្រដាស រួច​ក៏​ចូល​រៀន​តែ​ម្ដង ។ រៀន​ចប់​មួយ​ម៉ោង ម៉ោង​ក្រោយ​ត្រូវ​ប្រឡង ។ ប្រឡង​រួច អី​រួច​អស់​ហើយ ចេញ​មក ពួកម៉ាក​ខ្ញុំ​រក​សំបុត្រ​ម៉ូតូ (ខ្ញុំ​ជិះ​ម៉ូតូ​ជាមួយ​ពួកម៉ាក​ដែរ) ។ រក​សំបុត្រ​មិន​ឃើញ ខ្ញុំ​ផា​ឲ្យ ព្រោះ​សំបុត្រ​ម៉ូតូ​បាត់​ចង់​រាល់​លើក ។ បន្តិច​មក បាន​នឹក​ឃើញ​ថា​ម៉ូតូ​នៅ​កន្លែង​ហូប​មី​មុខ​សាលា ។ បបួល​គ្នា​រត់​ទៅ… សំណាង​ម៉ូតូ​នៅ​ឈរ​ទីនោះ អត់​មាន​ចោរ​ណា​ចង់​បាន​អាលីង ។

នេះ​បាន​ហៅ​ថា​មហា​ភ្លេច​, ទុក​ចោល​ដល់​ទៅ​៣​ម៉ោង អត់​មាន​នឹកឃើញ​សោះ ។ កាល​ថ្ងៃ​អាទិត្យ​នោះ​ខ្ញុំ​ក៏​អ៊‍ីចឹង​ដែរ ។ ណាត់​មិត្តភ័ក្តិ​ថា​ជួប​ល្ងាច តេ​ប្រាប់​ពួកម៉ាក​ដែល​ខ្ញុំ​និយាយ​ខាង​លើ​ហ្នឹង​ឲ្យ​ទៅ​ជាមួយ​គ្នា, ប្រាប់​ថា​អត់​ទាន់​ដឹង​ម៉ោង​ប៉ុន្មាន​ទេ ចាំ​ខ្ញុំ​តេ​ទៅ​ប្រាប់ ។ អ្នក​ដែល​ណាត់​នោះ មក​អង្គុយ​ចាំ​ខ្ញុំ​ជាង​មួយ​ម៉ោង ហើយ​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាត់ ។ ខ្ញុំ​ឯណេះ​ក៏​ភ្លេច​ទៅ ដល់​ម៉ោង​៧​យប់​បាន​នឹកឃើញ ។ តេ​ទៅ​គេ ហើយ​តេ​ឲ្យ​ពួកម៉ាក​នោះ​មក ។ អា​ពួកម៉ាក​នោះ​អង្គុយ​ចាំ​តាំង​ពី​ម៉ោង​៥ សង្សារ​ហៅ​ទៅ​ហូប​អី​ក៏​អត់​បាន​ទៅ ។ អស្ចារ្យ​ដែរ​ខ្ញុំ…

Advertisements

20 thoughts on “ភ្លេច!”

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s