កម្សាន្ត, ខ្សែ​ភាពយន្ត

កូន​ក្រមុំ​វ័យ​ក្មេង


លោកតា​របស់​សាំងមិន និង ស៊ូ បឿន ជា​មិត្ត​ចាស់ និង​ធ្លាប់​ធ្វើ​សង្គ្រាម​នៅ​សមរភូមិ​ជាមួយ​គ្នា ។ កាល​នៅ​ក្មេង ពួក​គាត់​សន្យា​ថា​នឹង​រៀបការ​កូនៗ​របស់​គាត់​ជាមួយ​គ្នា តែ​ពួក​​គាត់​មាន​តែ​កូន​ប្រុស ដូច្នេះ សន្យា​នេះ​ត្រូវ​បន្ត​មក​ជំនាន់​ក្រោយ​ទៀត គឺ សាំងមិន និង ស៊ូ បឿន ។

ស៊ូ បឿន ទើប​តែ​អាយុ ១៥​ឆ្នាំ ហើយ​កំពុង​រៀន​នៅ​វិទ្យាល័យ ​រៀបការ​​យ៉ាង​ម៉េច​កើត ? ចំណែក​សាំងមិន ប្រៀបដូច​ជា​បង​ប្រុស​បង្កើត​របស់ ស៊ូ បឿន ។ ប៉ុន្តែ​ប្រឆាំង​នឹង​បំណង​របស់​លោកតា​​ពួក​គេ​​មិន​បាន ព្រោះ​​គាត់​ជរា និង​កំពុង​មាន​ជំងឺ​មិន​ដឹង​ថា​នៅ​មាន​ពេល​ប៉ុន្មាន​ទៀត​សម្រាប់​ពួក​គេ ហើយ​នេះ​ជា​បំណង​ចុងក្រោយ​របស់​គាត់​​ផង ពួក​គេ​មាន​តែ​បង្ខំ​ចិត្ត​រៀបការ ។

“ស៊ូ បឿន​ក្មេង​យ៉ាង​នេះ រៀបការ​ហើយ​ដូច​ជា​បំផ្លាញ​អនាគត​នាង​ពេក​ហើយ ” នាង​ជា​សិស្ស​វិទ្យាល័យ ។ ពួកគេ​លាក់បាំង​អាពាហ៍ពិពាហ៍​នេះ ដើម្បី​បន្ត​ការសិក្សា​ទៅ​ទៀត ។ តើ​នឹង​មាន​អ្វី​កើតឡើង​​រវាង​កំលោះ សាំងមិន និង ក្មេង​ស្រី​អាយុ​១៥​ឆ្នាំ ស៊ូ បឿន​នេះ ?

រឿង​របស់​គេ​ទាំង​ពីរ បាន​បង្កើត​ជា​សាច់រឿង​ដ៏​ល្អ កំប្លែង និង​រំភើប​ស្ទើរ​ស្រក់​ទឹកភ្នែក ដែល​​ធ្វើ​ឲ្យ​រឿង​នេះ​មាន​ការគាំទ្រ​ពី​សំណាក់​អ្នក​ទស្សនា​​យ៉ាង​ច្រើន​ផង​ដែរ ។

កូន​ក្រមុំ​វ័យ​ក្មេង (어린 신부 ឬ My Litle Bride) ជា​ចំណង​ជើង​រឿង​កូរ៉េ​​នេះ​ ។

ចាប់អារម្មណ៍​ឡាន​នេះ​មាន​រូប​អង្គរវត្ត​នៅ​ជញ្ជាំង
ចាប់អារម្មណ៍ ឡាន ក្នុង រឿង នេះ មាន រូប អង្គរវត្ត នៅ ជញ្ជាំង
សាំង​មិន​មក​អង្គុយ​ត្រង់​នេះ តា​និយាយ​ប្រាប់
- សាំង មិន មក អង្គុយ ត្រង់ នេះ តា និយាយ ប្រាប់ ពួកឯង
-ខ្ញុំ​មិន​ព្រម​រៀបការ​ទេ!
- អត់ ទេ! ខ្ញុំ មិន រៀបការ ទេ!
ពេល​រៀបការ
ពេល រៀបការ
ហើយ...
អូន នឹង ធ្វើ ម្ហូប ឲ្យ ឆ្ងាញ់ ជូន បង ពិសា...
និង​ពេល​រំភើប
និង ... (ជា ពេល ដែល រំភើប ចង់ ស្រក់ ទឹកភ្នែក)
មិន​ស្មាន​ថា​រៀបការ​ពីរ​ឆ្នាំ​ហើយ ទើប​ដឹង​ថា​ស្រឡាញ់...
ការពីរឆ្នាំហើយទើបដឹងថាស្រឡាញ់

ដោនឡូត​ពី http://ncenmovie.blogspot.com/2007/07/my-little-bride.html

Advertisements

10 thoughts on “កូន​ក្រមុំ​វ័យ​ក្មេង”

  1. ចុះអ្នកណាក៏ឥតឃ្លាតម៉្លេះវើយ ? ត្រូវហើយ ពូសុខី បើមិនទាន់គ្រប់​១៨​ច្បាស់ជាចូលទ្រុងហើយណា !​ហាហាហា

    និយាយតាមត្រង់ចុះខ្ញុំមិនចូលចិត្ត មនុស្សប្រុសណាដែលមានអាយុច្រើន ហើយយកកូនក្មេងមកធ្វើប្រពន្ទទេ ព្រោះវាជាអំពើមិនយុត្តិធម័ចំពោះគ្នានៅក្មេងវ័យ
    ខ្ញុំមានមិត្តភក្រ័ម្នាក់ អាយុ ៤៥ឆ្នាំ យកប្រពន្ទ អាយុ ១៧ ឆ្នាំ ខ្ញុំមិនជឿថាស្នេហាអីខ្លាំងដល់ម្លឹងទេ ! ប្រហែលជា កម្លាំងទឹក ដុល្លាេទក៏មិនដឹង​ ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s