បុណ្យ​ណូអែល​ម្សិលមិញ


បុណ្យ​ណូអែល​ម្សិលមិញ អត់​មាន​គិត​ថា​ទៅ​ណា​សោះ​ហើយ ។ ពេល​ចេញ​ពី​ធ្វើការ​គិត​ថា​ទៅ​ផ្ទះ តែ​ខាង​ប្រធាន​ផ្នែក​គណនេយ្យ​គេ​រៀបចំ​បាយល្ងាច​នៅ ភោជនីយដ្ឋាន ខ្មែរ​ថ្លៃ,  ឈ្មោះ​ពី​មុន ខ្មែរ-ថៃ តែ​ដោយ​ខ្មែរ ថៃ មាន​ទំនាស់​ច្រើន​ជាមួយ​គ្នា​ពេក​ក៏​មិន​ដឹង ​បាន​ជា​គេ​ដូរ​ឈ្មោះ ដើម្បី​កុំ​ឲ្យ​បាត់​ប្រជាប្រិយភាព ។

ចូល​ទៅ​ឃើញ​មនុស្ស​ចូល​​ហូប​អី​​ច្រើន​ណាស់ ភាគ​ច្រើន​ទៅ​ជា​គ្រួសារ ឬ​ជា​មិត្តភ័ក្ដិ ។ អាហារ​នៅ​ទី​នោះ​ឆ្ងាញ់​គួរសម ប៉ុន្តែ​ម្ហូប​ខ្លះ ហីរ​សម្បើម​ណាស់ រហូត​ហូប​មិន​ចង់​បាន ។

​ចេញ​ពី​កន្លែង​នោះ ចាស់ៗ​ឬ​អ្នក​ដែល​គេ​មាន​កិច្ចការ​ទៀត ចេញ​មក​ផ្ទះ​អស់ នៅ​សល់​តែ​កំលោះៗ ក្រមុំៗ​បួន ដប់​នាក់ ក៏​បន្ត​ទៅ​ខារ៉ាអូខេ​នៅ​ឡឺវេស ជាប់​ម៉ុងឌីយ៉ាល់ ។

ណូអែល​ឆ្នាំ​នេះ យ៉ាង​ហោច​ណាស់​ក៏​មិន​ស្ងាត់​ពេក​ដែរ ។

22 thoughts on “បុណ្យ​ណូអែល​ម្សិលមិញ

  1. សុភ័ក្ត្រ ថ្ងៃសុក្រ ទី 26 ខែធ្នូ 2008 / 3:33 ល្ងាច

    អួត​ម៉េះ​បង​បឿន

  2. Boeun ថ្ងៃសុក្រ ទី 26 ខែធ្នូ 2008 / 4:32 ល្ងាច

    នៅ​ស្រុក​ថៃ​អត់​ខារ៉ាអូខេ​ណា​អ្ហី? អួត​អ្នក​នៅ​ស្រុក​ថៃ​បន្តិច​ទៅ😛

  3. វីរិយា ថ្ងៃសុក្រ ទី 26 ខែធ្នូ 2008 / 5:11 ល្ងាច

    ខ្ញុំ​ដូច​ជា​គ្មាន​ព្រឺ​ព្រួច​នឹង​ណូអែល​សោះប៉ុន្មាន​ឆ្នាំ​ក្រោយ​នេះ! ធម្មតាៗ

  4. ទឹម បឿន ថ្ងៃសុក្រ ទី 26 ខែធ្នូ 2008 / 5:25 ល្ងាច

    អត់​ព្រឺព្រួច​ដូច​គ្នា​ហ្នឹង

  5. និមល ថ្ងៃសុក្រ ទី 26 ខែធ្នូ 2008 / 6:05 ល្ងាច

    ចាស់​ហើយ​ទើប​កម្លាំង​ព្រឺ​ព្រួច​ រំភើប​បែប​យុវវ័យ​ហ្នឹង​ថម​ថយ។ អូ! បើ​2-3 ឆ្នាំ​មុន​វិញ កាល​នៅ​រៀន អស់​ទាស់​ហើយ ឥឡូវ​ចូល​ធ្វើ​ការ ហាក់​ដូច​ជា​បាត់​បង់​សេវា​ជីវិត​អស់​រលីង។ ឃើញ​ក្មេងៗ ជាន់​នេះ ខ្ញុំ​ច្រណែន​ដល់​ហើយ។

  6. ហនុមាន ថ្ងៃសុក្រ ទី 26 ខែធ្នូ 2008 / 11:17 ល្ងាច

    ចំណែកខ្ញុំវិញ ណូអែលនេះដូចជាសោយហ្នង ឥតមានលុយទិញ ឥវ៉ាន់ជូនមិត្តស្រី​ ព្រោះរកការមិនទាន់បានធ្វើ ណាមួយសង្សាមានផ្ទីពោះទៀត យ៉ាប់ហ្នងខ្ញុំ ពួកម៉ាកប៉ាវទៅញាំសណ្តែកដីស្ងោ ហើមពោះចង់ងាប់ ថាសោយមួយចប៉ ហាហាហា

  7. Posoky ថ្ងៃសៅរ៍ ទី 27 ខែធ្នូ 2008 / 6:54 ព្រឹក

    ហនុមាន៖ អីចឹងមច្ឆាណុព្ឋ មិនអន់ចិត្តងាប់ ខ្ញុំអាចដឹងទៀតថា កូននឹងឈ្មោះមហារំអិល? ប្រយ័ត្នគេប្តឹង ធ្ងន់ហើយ ឆាប់ទិញអីលួងទៅ។

  8. ហនុមាន ថ្ងៃសៅរ៍ ទី 27 ខែធ្នូ 2008 / 7:30 ព្រឹក

    ហាហាហា​ ពួសុគី បិុនមានប្រសាសមែន ឥតអីទេ ស្នេហាខ្ញុំប្តូរផ្តាច់ ប្តូរអាចម៍គ្នាសិុណា !​ ហាហា

    ទិញឯណាបើគ្មានមួយរៀលផងហ្មឹង ចាំកូនកើតហើយចាំទិញអោយក៏បានដែរ កុំអោយខាតច្រើន ទិញតែម្តងរួច (killing two birds with one stone) មិនថាអីច្ចឹង មែនទេ ?

  9. naryphing ថ្ងៃសៅរ៍ ទី 27 ខែធ្នូ 2008 / 8:14 ព្រឹក

    good for u🙂

  10. Loto ថ្ងៃសៅរ៍ ទី 27 ខែធ្នូ 2008 / 4:22 ល្ងាច

    អត់បានការទាល់តែសោះយករឿងណូអែលមកពិភាក្សាធ្វើអោយខូចទំនៀមទំ
    លាប់ប្រពៃណីខ្មែរអស់។

  11. សុភ័ក្ត្រ ថ្ងៃសៅរ៍ ទី 27 ខែធ្នូ 2008 / 7:56 ល្ងាច

    [quote: ខ្ញុំ​ដូច​ជា​គ្មាន​ព្រឺ​ព្រួច​នឹង​ណូអែល​សោះប៉ុន្មាន​ឆ្នាំ​ក្រោយ​នេះ! ធម្មតាៗ] កញ្ចាស់​អែ​ហើយ នៅ​អត់​ដឹង​ខ្លួន​ទៀត!

  12. រជ្ជនី​ ថ្ងៃអង្គារ ទី 30 ខែធ្នូ 2008 / 11:00 ព្រឹក

    សុខ​សប្បាយ​ជា​ទេ​បង​ប្រុស​?​ 🙂

  13. អគ្គលីបុត្រ ថ្ងៃអង្គារ ទី 30 ខែធ្នូ 2008 / 3:57 ល្ងាច

    កញ្ចាស់​អីទេ អត់​ទាន់​ឈប់អិម​ផង​ហ្នឹង!

  14. Khmer star ថ្ងៃអង្គារ ទី 30 ខែធ្នូ 2008 / 4:57 ល្ងាច

    តើ​អ្នក​យល់​យ៉ាង​ណា​ដែរ​ នៅ​ពេល​ឃើញប្រជា​ជន​កម្ពុជា​នៅ​ស្រុក​ខ្មែរ​មួយ​ចំនួន​ រៀបចំ​ពិធី​បុណ្យណូអែល​នោះ?

  15. ហនុមាន ថ្ងៃអង្គារ ទី 30 ខែធ្នូ 2008 / 10:34 ល្ងាច

    ចុះមានទៅទើសខុសអី Khmer Star យើងគ្រប់គ្នាមានសិទ្ទិពេញលេញតើ ចង់ជឿ ដល់សាសនាណាមួយក៏ជឿបាន គ្មានអ្នកណាហាមឃត់ទេ បុណ្យណូអែលមិនមែនសម្គាល់លើ
    បានរបស់ពីអ្នកផ្សេង ឫក៏ជូនរង្វាន់ដល់អ្នកផ្សេងទេ ណូអែលគឹការជួបជុំគ្រួសាេ មិត្តភក្រ័ បងប្អូនកូនចៅជិតឆ្ងាយ មកជួបជុំគ្នា ដើម្បីអបអរសាទរដល់ជីវិត្តរបស់យើងម្នាក់ ៗ

  16. ហនុមាន ថ្ងៃអង្គារ ទី 30 ខែធ្នូ 2008 / 10:37 ល្ងាច

    សុខតើរជ្ជនី តែមិនសូវសប្បាយ ព្រោះត្រជាក់ពេក ហាហាហា​

  17. វីរិយា ថ្ងៃពុធ ទី 31 ខែធ្នូ 2008 / 9:11 ព្រឹក

    សួស្តី​ឆ្នាំ​ថ្មី​បឿន! ជ័យជម្នះ​ថ្មី! ជូន​ពរ​ឲ្យ​សង្ហា​ឡើង​ៗ! ក្មេងទៅ​ៗ (ក្មេង​ទៅ​បាត់​​ចាស់​នៅ​សល់​ចាស់ (ចាស់បទ​ពិសោធន៍) ហាហាហាស) សម្រេច​គោល​បំណង​ប៉ង​ប្រាថ្នា​​ សួស្តី​ឆ្នាំ​ថ្មី!

  18. រដ្ឋ ថ្ងៃពុធ ទី 31 ខែធ្នូ 2008 / 1:11 ល្ងាច

    ឆ្នាំ​ថ្មី​ម៉ោ​ឥឡូវ​ហើយ​ណា៎​លោក! ឡៃ​តា​ធើ​ស្អី​ហ្នឹង មិន​គិត​ម៉ោ​ជូន​ពរ​គ្នីគ្នា​នេះ😛
    ជូន​ពរ​លោក​ក្បឿន​ព្រម​ទាំង​ប្រពន្ធ​កូន សុខ​សប្បាយ​ឆ្នាំ​ថ្មី ២០០៩!!!

  19. khmerasia ថ្ងៃពុធ ទី 31 ខែធ្នូ 2008 / 1:25 ល្ងាច

    សួស្តីឆ្នាំថ្មី
    ប្រិយមិត្តទាំងអស់ជាទីរាប់អាន​ ។

  20. បណ្ឌិត ថ្ងៃពុធ ទី 31 ខែធ្នូ 2008 / 1:34 ល្ងាច

    មែនហ្នឹង ដឹងណូអែលអីដែរក្បឿន ផ្ទះហ្នុះលិចទឹកអត់ទាន់ស្រកណាហី??😀

  21. ហនុមាន ថ្ងៃពុធ ទី 31 ខែធ្នូ 2008 / 11:44 ល្ងាច

    ត្រូវហើយ មិត្តរួមជាតិ សួស្តីឆ្នាំថ្មី ! សូមអ្នកទាំងអស់ប្រកបដោយពុទ្ទពរទាំងប្រការ គឹ​ អាយុ វណ្ណះ សុខះ ពលះ​នឹងបដិពាណ្នះ កុំបីឃ្លៀងឃ្លាតឡើយ ! អោយរកសុីមានបាន មានឡាន មានម៉ូតូ សិុក្លូ រម៉កឌុប បើបានធ្វើការធ្វើទាំងថ្ងៃទាំងយប់​​ ធ្វើបានសព្វគ្រប់មានកូន មានចៅ ​ បើនៅក្រមុំសូមជួបតែកម្លោះ ស្រឡាញ់គ្នាស្មាក់ស្មោះ ចៀសវៀងប្តីគេ !

    បើនៅកម្លោះ សូមឲ្យជួបក្រមុំ ដូចផ្កាក្រពុំ ដែលរីកស្គុះស្គាយ ចៀសវៀងម៉េម៉ាយ មានទុក្ខដល់ខ្លួន

    ចំណែកហនុមានខ្ញុំប៉ងសូមជួបនាងសូវាណ្ណមាឆ្ឆា ជួបគ្នាកាលណាកើតកូនកើតចៅ !

    សូមអភ័យទោសប្រិយមិត្ត បើមានការខុសឆ្គងសូមមេត្តា ព្រោះនេះជាសំដី ហិនិសិុ(Hennessy) ហាហា​ហា រីករាយឆ្នាំថ្មី​!

  22. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 1 ខែមករា 2009 / 12:43 ព្រឹក

    អរគុណ​សម្រាប់​ពរ​ឆ្នាំ​ថ្មី!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s