កោះ​ឧកញ៉ា​តី​មុន​ថ្ងៃ​រៀប​លិច


ក្រោយ​ពី​បាត់​មុខ​អស់​រយៈពេល​ជិត​ពីរ​ឆ្នាំ​ពី​រស្មី​ហង្ស​មាស លោក ណូយ វ៉ាន់ណេត បាន​​ត្រឡប់​មក​ជា​ថ្មី​ជាមួយ​​នឹង​បទ​​ចម្រៀង​ដ៏​ពីរោះ នៅ​វ៉ុល ៣៧១ “កោះ​ឧកញ៉ាតី​មុន​ថ្ងៃ​រៀប​លិច” ។

លោក ណូយ វ៉ាន់ណេត ជា​អ្នក​ចម្រៀង​ជើង​ចាស់ ដែល​ធ្លាប់​មាន​ការគាំទ្រ​ពី​អ្នក​ស្ដាប់​ជា​ច្រើន​កាល​ពី​ឆ្នាំ ៩៦ ៩៧ ។ បទ​ល្បី​ដំបូង​របស់​គាត់​គឺ​បទ “​ដប់​ម៉ឺន” និង​បន្ទាប់​មក​មាន​បទ ឱ​ស្នេហ៍​មាស​បង, ខ្សាច់​ពណ៌​ភ្លើង និង​បទ​ជា​ច្រើន​ទៀត ប៉ុន្តែ​ក្រោយៗ​មក គាត់​បាត់​ប្រជាប្រិយភាព​អស់​មួយ​រយៈ​ធំ តែ​ក៏​បាន​ទទួល​ការគាំទ្រ​ជា​ថ្មី​ជាមួយ​នឹង​បទ “សម្រស់​បុប្ផា​កំពុង​ធំ” បន្ទាប់​មក​ក៏​ឮ​ថា​មាន​​រឿង​អាស្រូវ​មួយ​ចំនួន និង​លែង​ឮ​បទ​ចម្រៀង​របស់​កាត់​ជិត​ពីរ​ឆ្នាំ គឺ​ចាប់​ពី​វ៉ុល ២៥៨ “ស្វាមី​ប្រែ​ចិត្ត” ដែល​មាន​ចម្រៀង​អ្នក​ស្រី ហ៊ឹម ស៊ីវន ផង ។

កោះ​ឧកញ៉ាតីមុន​ថ្ងៃ​រៀប​លិច ​មិន​មាន​ការគាំទ្រ​ប៉ុន្មាន​ទេ ប៉ុន្តែ​ជា​បទ​ដែល​ពីរោះ និង​លន្លង់លន្លោច ។ ស្ដាប់​បទ​នេះ​ប្រាកដ​ជា​ធ្វើ​ឲ្យ​នឹក​ដល់​កោះ​ឧកញ៉ាតី និង សម្រស់​នារី​ម្នាក់​ដែល​គាត់​រៀបរាប់​ក្នុង​បទ​ចម្រៀង ។ ​នេះ​ជា​ស្នាដៃ​និពន្ធ​របស់​ឧកញ៉ា ហ៊ុន ហេង ។ សូម​សណ្ដាប់​ចម្រៀង​នេះ ៖


កោះ​ឧកញ៉ាតី​មុន​ថ្ងៃ​ហៀប​លិច
រលក​ព្រិចៗ​ រំលេច​ទេសភាព
ចន្ទ​ចង់​ប្ដូរ​វេន ថ្ងៃ​សែន​ទន់ទាប
ចុង​កោះ​ស្រស់​ប្រៀប​ដូច​ស្ងួន​បុប្ផា ។

កោះ​សែន​មនោរម្យ​ដែល​ខ្ញុំ​អាល័យ
កោះ​ឧកញ៉ាតី និស្ស័យ​ស្នេហា
កោះ​អើយ អើយ​កោះ​​អ្នក​ស្រស់​ម្ល៉េះ​ណា
តើ​ម្ចាស់​ចម្ការ ស្រស់​យ៉ាង​ណា​ទៅ ។

បង​អ្នក​ទេសចរ ជិះ​ទូកដ​ឆ្លង
មិន​នឹក​ស្មាន​ផង ថា​បង​ជួប​ពៅ
កោះ​ឧកញ៉ាតី មុន​ថ្ងៃ​លិច​ទៅ
បន្សល់​ទុក​នៅ អនុស្សាវរីយ៍ ។

មក​ដល់​ភ្នំពេញ​ទន្ទេញ​នឹក​កោះ
បង​នឹក​សម្ផស្ស សម្រស់​ឆវី
ជួប​គ្នា​ដំបូង បេះដូង​ទាំង​ពីរ
មិន​បាន​ដល់​ទីបំផុត​នៃ​ស្នេហ៍​៕

12 thoughts on “កោះ​ឧកញ៉ា​តី​មុន​ថ្ងៃ​រៀប​លិច

  1. Posoky ថ្ងៃសុក្រ ទី 26 ខែធ្នូ 2008 / 10:07 ព្រឹក

    ខ្ញុំនៅតែស្រលាញ់បទ បុប្ផាកំពង់ធំ និយាយអីចឹងបានfont អីស្អាតបស់គេ ជួយអាប់ឡូដផង។

  2. ទឹម បឿន ថ្ងៃសុក្រ ទី 26 ខែធ្នូ 2008 / 10:44 ព្រឹក

    ហ្វុន Khmer OS Content ។ បង​មាន​នៅ​ក្នុង​កុំព្យូទ័រ​ស្រាប់​ហើយ​តើ! :D

  3. រដ្ឋ ថ្ងៃសុក្រ ទី 26 ខែធ្នូ 2008 / 1:28 ល្ងាច

    ពីរោះ​ណាស់​​លោក​ក្បឿន​អឺយ… បើ​និយាយ​ពីរ​វ៉ុល​មុន គឺ​កំពង់​ធំ និង​កំពង់សោម ខ្ញុំ​ចូលចិត្ត​ស្ដាប់​ណាស់ ។

  4. អគ្គលីបុត្រ ថ្ងៃសុក្រ ទី 26 ខែធ្នូ 2008 / 1:49 ល្ងាច

    ថ្ងៃ​ហៀប​លិច​ទៀត សំនួន​អ្នក​សៀម​ហ៊ាប​ ហ្មង​នឹង! កាលីប​បស់គេ​ហ្ន៎!

  5. kooms ថ្ងៃសុក្រ ទី 26 ខែធ្នូ 2008 / 1:55 ល្ងាច

    ខ្ញុំពេញចិត្តណាស់បឿន អគុណ! បឿនភ្លេចមួយបទទឿត គឺ ខិ្លនផ្កាម្លិះ ដែលធ្វើអោយលោក​ណូយ វ៉ាន់ណេត

  6. kooms ថ្ងៃសុក្រ ទី 26 ខែធ្នូ 2008 / 2:01 ល្ងាច

    ល្បីនឹងណា…

  7. កូនខ្មែរ-បារាំង ថ្ងៃសៅរ៍ ទី 27 ខែធ្នូ 2008 / 4:35 ព្រឹក

    ពីរោះមែនបទចម្រៀងនេះ ស្ដាប់ហើយធ្វើឲ្យចិត្តនឹកស្រុកខ្មែរតែម្ដង!
    អរគុណលោកបឿន ដែលបានដាកើបទនេះឲ្យស្ដាប់

  8. អគ្គលីបុត្រ ថ្ងៃសៅរ៍ ទី 27 ខែធ្នូ 2008 / 8:59 ព្រឹក

    យប់​មិញ​កំពុង ជប់លៀង​ នៅ​លើ​ទូក​កណ្តាល​ទន្លេ សប្បាយ​អស់​ស្ទះ! ស្រាប់​តែ​ភ្លៀងផង​ ខ្យល់​ផង ម៉ែ​ដាក់​មេ​ប្រូច​ចូល​ច្រាំង​វិញសឹង​មិន​ទាន់!

  9. 4cambodia ថ្ងៃសៅរ៍ ទី 27 ខែធ្នូ 2008 / 1:04 ល្ងាច

    ខានស្តាប់ ណយ វ៉ាន់ណេត យូរហើយ! ដាក់មួយបទនេះទៅ ដូចជាចង់ទៅមើល នារីតម្បាញនៅកោះហ្នឹង អាម៉ងនឹងហា៎…!

  10. រចនា ថ្ងៃអាទិត្យ ទី 28 ខែធ្នូ 2008 / 5:11 ល្ងាច

    ក៏​ចូល​ចិត្ត​បទ​ហ្នឹង​ដូច​គ្នា…

  11. KhmerIT ថ្ងៃអង្គារ ទី 30 ខែធ្នូ 2008 / 2:07 ព្រឹក

    ចំរៀង​របស់លោក​ សឹងតែគ្រប់បទ គឺសុទ្ធសឹង​ជាបទដែលដែល​ខ្ញុំចូលចិត្ត។ ទោះបីថា គាត់ចូលចិត្តយកបទ​លោកស៊ិន​ស៊ីសាមុត​មកច្រៀង​ ក៏គាត់​នៅ​តែ​ច្រៀង​មានអ្នក​ជាច្រើនទៀត។ មិនដូចអ្នកចំរៀងខ្លះ យកបទគេមកច្រៀង ហើយ បែជាច្រៀង​ដូចជាយកជាការមិនបាន។

  12. 4konkhmer ថ្ងៃសៅរ៍ ទី 3 ខែមករា 2009 / 10:56 ព្រឹក

    it very nice song i really love it

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s