កេង វ៉ាន់សាក់ ទទួល​មរណភាព​ក្នុង​ជន្មាយុ​៨៤​ឆ្នាំ​ដោយ​ជំងឺ​ទឹក​ចូល​សួត


«ជា​ទំនៀម​ទម្លាប់​មក​ហូរហែ​មក​ហើយ ពួក​ខាង​ស្ដេច​អី​ហ្នឹង គេ​ថា សៀម​-ខ្មែរ​ហ្នឹង​ជា​បង​ប្អូន​គ្នា»។ នេះ​ជា​សំឡេង​បន្សល់​ទុក​របស់​លោក កេង វ៉ាន់សាក់ ដែល​ជា​បណ្ឌិត​អក្សរសាស្ត្រ​ខ្មែរ​ដ៏​ល្បីល្បាញ​ម្នាក់​ដែល​ទើប​បាន​ទទួល​ មរណភាព​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​មក​នេះ នៅ​ក្នុង​ក្រុង​ប៉ារីស ប្រទេស​បារាំង។

បណ្ឌិត​អក្សរសាស្ត្រ​ខ្មែរ លោក កេង វ៉ាន់សាក់ បាន​ទទួល​មរណភាព​ក្នុង​ជន្មាយុ ៨៤​ឆ្នាំ នៅ​មន្ទីរពេទ្យ Montmorency ក្នុង​ប្រទេស​បារាំង។

លោក កេង វ៉ាន់សាក់ គឺ​ជា​អ្នក​បង្កើត​ពុម្ព​អក្សរ​ខ្មែរ​សម្រាប់​ប្រើ​ក្នុង​ម៉ាស៊ីន​អង្គុលី​ លេខ​និង​ធ្លាប់​បាន​និពន្ធ​សៀវភៅ​ស្រាវជ្រាវ​វប្បធម៌ អក្សរសាស្ត្រ រឿង​ល្ខោន កំណាព្យ និង​រឿង​ខ្លីៗ តាំង​ពី​ទសវត្សរ៍ ១៩៤០ នោះ​មក។

ស្នាដៃ​របស់​លោក ដូចជា​រឿង សាច់​មិន​បាន​ស៊ី​យក​ឆ្អឹង​ព្យួរ​ក, អន្ទិត​គោ​លោត, ចិត្ត​ក្រមុំ, គុក​កាម​កិលេស, ល្បែងល្បោយ, ខ្មែរ​ស្លាប់​ខ្មែរ​រស់ និង​ការ​និពន្ធ​ជា​ភាសា​បារាំង​វិញ ដូចជា សំណេរ Quelques aspects de las L’itterature Khmere រឿង Reamker ដែល​បាន​បោះពុម្ព​នៅ​កម្ពុជា អត្ថបទ​នៃ​និក្ខេបទ Recherche D’un Fond Culturel Khmer និង​កំណាព្យ​ជា​ភាសា​បារាំង ឈ្មោះ Tragedie D’un Peuple។

លោក កេង វ៉ាន់សាក់ នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​ផ្តល់​កិច្ច​សម្ភាសន៍​ពិសេស​ជូន​វិទ្យុ​អាស៊ីសេរី ជា​ច្រើន​អំពី​ប្រវត្តិសាស្ត្រ​ទាក់ទង​នឹង​កម្ពុជា​និង​ការ​ស្រាវជ្រាវ​អំពី ​កម្រង​ពាក្យ​មួយ​ចំនួន​ទាក់ទង​នឹង​ប្រវត្តិ​អក្សរសាស្ត្រ​និង​វប្បធម៌​ ខ្មែរ។

នេះ​ជា​ប្រសាសន៍​មួយ​របស់​បណ្ឌិត កេង វ៉ាន់សាក់ ដែល​បាន​ផ្តល់​កិច្ច​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី​ជុំវិញ​ការ​ ស្រាវជ្រាវ​អំពី​វប្បធម៌​ខ្មែរ ទាក់ទង​នឹង​បុណ្យ​អុំ​ទូក​ខ្មែរ ៖ «ថ្វាយ ​ហ្លួង ថ្វាយ​ស្ដេច​អី​ទៅ គ្រាន់​តែ​ថា​យើង​ពេល​ហ្នុង យើង​កុំ​ភ្លេច​គោល​ដៅ​ដើម គឺ​ធ្វើ​ពិធី​ថ្វាយ​ពាលី​ហ្នឹង ស្មា​រ​លា​ទោស ហើយ​និង​សន្យា​ថា រក្សា​ទឹក​ហ្នឹង ហើយ​លោក​ចូល​យោបល់​បន្តិច​ទៅ​ថា ហ្នឹង​ដូច​អស្ចារ្យ​ណាស់ គឺ​ជា​ពិធី​បុណ្យ​រក្សា​បរិស្ថាន… សម័យ​ថ្មី​នេះ​ទើប​រក​ឃើញ បង្កើត​ឡើង។ ឯ​ខ្មែរ​យើង​វិញ​តាំង​ពី​បរម​បុរណ​មក​ដែល​មាន​ខ្មែរ​ហ្នឹង គឺ​ថា​គេ​ដឹង គេ​កាន់​រឿង​ហ្នឹង​អស់​ហើយ គេ​ធ្វើ​ជា​ពិធី​សម្រាប់​ជាតិ​គេ​ទាំង​មូល …»

មរណភាព​របស់​បណ្ឌិត កេង វ៉ាន់សាក់ បាន​ញ៉ាំង​ឲ្យ​អ្នក​អក្សរសាស្ត្រ​ខ្មែរ​ជំនាន់​ក្រោយ​បាន​សម្តែង​ការ​សោក​ស្តាយ​ជា​ខ្លាំង។

លោក​សាស្ត្រាចារ្យ សូ មុយឃៀង នៃ​សមាជិក​ក្រុម​សង្កេត​ការណ៍​សេដ្ឋកិច្ច​សង្គមកិច្ច​និង​វប្បធម៌ ដែល​ជា​ក្រុម​ស្រាវជ្រាវ​ដ៏​សំខាន់​មួយ​របស់​កម្ពុជា បាន​មាន​ប្រសាសន៍​មរណភាព​របស់​លោក កេង វ៉ាន់សាក់ គឺ​ជា​ការ​បាត់​បង់​ឃ្លាំង​នៃ​ចំណេះដឹង​មួយ។

លោក​សាស្ត្រាចារ្យ សូ មុយឃៀង មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ខ្ញុំ​មាន​ សេចក្ដី​ក្រៀមក្រំ​យ៉ាង​ខ្លាំង​ដោយ​ឮ​ព័ត៌មាន​មិន​ល្អ​នេះ ព្រោះ​ថា ក្នុង​ជីវិត​របស់​ខ្ញុំ​ហ្នឹង ធ្លាប់​ជា​កូន​សិស្ស​របស់​គាត់​តាំង​ពី​យូរ​មក​ហើយ តែងតែ​ត្រង​ត្រាប់​ស្ដាប់​ដំបូន្មាន​របស់​គាត់ ហើយ​ចាត់​ទុក​គាត់​ជា​អ្នក​ប្រាជ្ញ​ម្នាក់​ដែល​ស្រាវជ្រាវ​ខាង​ការងារ​គ្រប់ ​បែប​យ៉ាង​ទាក់ទង​នឹង​ជាតិ​ខ្មែរ​ហ្នឹង។ ខ្ញុំ​គិត​ថា បច្ចុប្បន្ន​នេះ​ពុំ​មាន​នរណា​បាន​ស្រាវជ្រាវ​ដូច​គាត់​ទេ ហើយ​ចេះ​តែ​ត្រង​ត្រាប់​ស្ដាប់​ចាំ​តែ​ប្រសាសន៍​គាត់​ដើម្បី​ប្រមូល​ព័ត៌មាន ​គ្រប់​បែប​យ៉ាង​ហ្នឹង​ដើម្បី​រៀនសូត្រ​ជា​បន្ត​ទៅ​ទៀត អ្វី​ដែល​ត្រឹមត្រូវ អ្វី​ដែល​ល្អ ហ្នឹង​សុទ្ធ​តែ​យក​មក​គិត​បន្ត​ទៅ​ទៀត ទោះ​បី​មិន​បាន​ជួប​គាត់ បាន​តែ​ឮ​សំឡេង​គាត់​ហ្នឹង សប្បាយ​រីក​រាយ​ខ្លាំង​ណាស់។ នេះ​ជា​ការ​បាត់បង់​នូវ​ខួរ​ក្បាល​ធំ​មួយ​របស់​ខ្មែរ​យើង ហើយ​ខ្ញុំ​ចេះ​តែ​រង់ចាំ​មើល​គាត់ ឮ​ព័ត៌មាន​ថា​គាត់​ចង់​មក​ស្រុក​ខ្មែរ​ក្នុង​ពេល​ឆាប់ៗ​នេះ ឥឡូវ​ទៅ​ជា​រឿង​វិបត្តិ​ទៅ​វិញ ខ្ញុំ​សោក​ស្ដាយ​មែន​ទែន»

លោក កេង វ៉ាន់សាក់ បាន​ទទួល​មរណភាព នា​វេលា​ម៉ោង​១២ និង​១៥​នាទី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ដោយសារ​តែ​ជំងឺ​ទឹក​ចូល​សួត។

អ្នក​ជិត​ស្និទ្ធ​នឹង​លោក កេង វ៉ាន់សាក់ បាន​ឲ្យ​ដឹង​ថា លោក កេង វ៉ាន់សាក់ ពិត​ជា​មាន​បំណង​មក​កាន់​កម្ពុជា នា​ពេល​ចុង​ក្រោយ​នោះ​មែន ហើយ​លោក​ថែម​ទាំង​មាន​បណ្តាំ​ថា ចង់​ឲ្យ​គេ​យក​ធាតុ​របស់​លោក​ទៅ​បញ្ចុះ​ជាមួយ​នឹង​ចេតិយ​មាតា​របស់​លោក​នៅ​ ប្រទេស​កម្ពុជា​ទៀត​ផង។

លោក កេង វ៉ាន់សាក់ មាន​ប្រសាសន៍​ថា ៖ «ចុង​ក្រោយ​បង្អស់​ហ្នឹង គាត់​សប្បាយ​ចិត្ត​ណាស់ គាត់​រៀប​ទៅ​ស្រុក​ខ្មែរ គាត់​ថា​គាត់​ចង់​ទៅ​ស្រុក​ខ្មែរ គាត់​សប្បាយ​ចិត្ត​ណាស់ ហើយ​ទៅ​គាត់​គ្រាន់​តែ​ផ្ដាំ​ផ្ញើ បើ​កាល​ណា​គាត់​ខូច​អី ឲ្យ​បូជា​សព​គាត់​យក​ទៅ​ដាក់​នៅ​ចេតិយ​ជាមួយ​ម្ដាយ​គាត់​នៅ​ស្រុក​ខ្មែរ​អី​ អ៊ីចឹង»

សិស្ស​លោក កេង វ៉ាន់សាក់ ម្នាក់​ឈ្មោះ លោក លី សូវី ដែល​ជា​អតីត​សាស្ត្រាចារ្យ​មធ្យម​សិក្សា​នៃ​ក្រសួង​អប់រំ បាន​មាន​ប្រសាសន៍​ថា លោក កេង វ៉ាន់សាក់ គឺ​ជា​មនុស្ស​ដែល​លោក​តែង​គោរព​យ៉ាង​ក្រៃលែង។

លោក លី សូវី មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ខ្ញុំ​បាន​ព័ត៌មាន​ហ្នឹង​មាន​ការ​សោក​ស្ដាយ​ណាស់។ គាត់ [កេង វ៉ាន់សាក់] ជា​គ្រូ​មួយ​ដ៏​ពិសេស ហើយ​ក៏​ជា​អ្នក​ប្រាជ្ញ​មួយ​សម្រាប់​ជាតិ​ខ្មែរ​យើង ដោយ​បាន​មរណភាព​ទៅ ខ្ញុំ​មាន​ការ​សោក​ស្ដាយ​យ៉ាង​ខ្លាំង។ សូម​ឧទ្ទិស​កុសល​ផល​បុណ្យ​ទាំង​អស់​ជូន​ដល់​លោកគ្រូ សូម​ឲ្យ​បាន​សុខ​ទៅ​អនាគត​ជាតិ សូម​ឲ្យ​សុខ​តែ​រហូត​ត​ទៅ»

ក្រុម​គ្រួសារ​របស់​លោក​នៅ​មិន​ទាន់​ជូន​ដំណឹង​ថា តើ​នឹង​រៀបចំ​ធ្វើ​ពិធី​សព​នៅ​វេលា​ថ្ងៃ​ណា​មួយ​នៅ​ឡើយ​ទេ​នៅ​ឯ​ប្រទេស​ បារាំង​នោះ។ អ្នក​ជិត​ស្និទ្ធ លោក កេង វ៉ាន់សាក់ បាន​ឲ្យ​ដឹង​ថា លោក កេង វ៉ាន់សាក់ ពុំ​មាន​សេស​សល់​បង​ប្អូន ឬ​មាន​កូន​ចៅ​ឯ​ណា​នឹង​បាន ស្នង​ត្រកូល​ចំពោះ​រូប​លោក​នោះ​ឡើយ។

លោក កេង វ៉ាន់សាក់ បាន​ស្លាប់​ទៅ​ជាមួយ​ការ​បន្សល់​ទុក​ភរិយា​ម្នាក់​ឈ្មោះ ស៊ីវន ដែល​កំពុង​រស់នៅ​ប្រទេស​បារាំង៕

ពី​វិទ្យុ អាស៊ី​សេរី

12 thoughts on “កេង វ៉ាន់សាក់ ទទួល​មរណភាព​ក្នុង​ជន្មាយុ​៨៤​ឆ្នាំ​ដោយ​ជំងឺ​ទឹក​ចូល​សួត

  1. Koy ថ្ងៃអាទិត្យ ទី 21 ខែធ្នូ 2008 / 12:54 ល្ងាច

    សូមបកប្រែក្រៅផ្លូូវការ វ៉ាក់=ស៊ី

  2. engsamnang ថ្ងៃអាទិត្យ ទី 21 ខែធ្នូ 2008 / 1:25 ល្ងាច

    មរណភាពរបស់គាត់ប្រៀបដូចនឺងការបាត់បង់អ្នកមានទេពកាសល្យដ៏ពិត​ប្រាកដមា្នក់របស់ខែ្មរ។

  3. Posoky ថ្ងៃអាទិត្យ ទី 21 ខែធ្នូ 2008 / 11:19 ល្ងាច

    ខ្ញុំមិនទាន់បានឃើញ គេផ្សាយតាមទូរទស្សន័ជាតិ វិទ្យុជាតិ​ រែក័តាមរយះ សេចក្តីរំលែកមរណះពីប្រមុខរដ្ឋាភិបាល ព្រះមហាក្សត្រផង ហេហេ​ មកពីខ្ញុំអត់មានអីមើលទេដឹង។ និយាយអោយចំទៅមនុស្សភាគតិចណាស់នៅស្រុកខ្មែរដែលបានស្គាល់គិត ព្រោះតួយ៉ាងដូចជាខ្ញុំអីចឹង ទើបដឹងឈ្មោះគាត់នៅពេល ចេះស្តាប់វិទ្យុអាស៊ីសេរី ទេបើកាលនៅរៀនគឹសូន្យឈឹង។

  4. Posoky ថ្ងៃអាទិត្យ ទី 21 ខែធ្នូ 2008 / 11:26 ល្ងាច

    អូរបឿនបើមានពេលជួយមើលវចនានុក្រមសាកល្បងសូហ្វែរ របស់ខ្ញុំ ធ្វើសំរាប់ភាសា ថ្នែក អេឡិចត្រូនិច(ទិន្នន័យបានមកពីលោកម៉ន)។ជួយកែរតំរូវផង
    http://www.esnips.com/doc/21c5d952-ff11-45af-b982-b80bf48e09ca/Dictionary-Test

    ខ្ញុំចង់ធ្វើតាមរយះvb2008 ព្រោះងាយស្រួលចំពោះខ្មែរ យូនីកូដតែត្រូវរៀនកូដ បន្តិចសិន(internet)។

  5. super ថ្ងៃចន្ទ ទី 22 ខែធ្នូ 2008 / 8:52 ព្រឹក

    លោក Posoky ខ្ញុំមិនដឹងថា​ លោករីករាយអោយខ្ញុំផ្តល់គំនិតលើ វចនានុក្រមរបស់លោករឺអត់ទេ តែយ៉ាងណាខ្ញុំបានមើលដោយគ្មានការអនុញ្ញតិហើយ សុំទោសផង។ ធ្វើមិចបើចាប់អារម្មណ៏ទៅហើយ បើមិនពេញចិត្តក៏ឈប់មើលដែរ ព្រោះខ្ញុំពេញចិត្តនិងការរក្សារកម្មសិទ្ទបញ្ញា។

    អ្វីដែខ្ញុំចង់សំណូមពរលោកអោយបន្ថែមនោះគឺ ការបង្ហាញពាក្យ លោកគូរតែបង្ហាញគ្រូសារនៃពាក្យ បើពាក្យនោះមាន នាមផង គុណនាមផង កិរិយាសព្ទផងនោះ គួរតែបង្ហាញអោយចេញទាំងអស់ទៅ ហើយមានថែមឩទាហណ៏កាន់តែប្រសើរ។ ធ្វើចឹងជូយដល់អ្នកប្រើប្រាស់ផងដែរក្នុងការរៀនអងគ្លេស។

  6. ទឹម បឿន ថ្ងៃចន្ទ ទី 22 ខែធ្នូ 2008 / 9:52 ព្រឹក

    យើង​មិន​ដែល​មាន​វចនានុក្រម​អេឡិចត្រូនិក​ទេ បើ​បាន​វចនានុក្រម​​ដូច្នេះ ​ល្អ​ណាស់ តែ​គួរ​ប្រយ័ត្ន​ចំពោះ​អក្ខរាវិរុទ្ធ​ខ្មែរ​ផង​ដែរ ត្បិត​វា​ជា​វចនានុក្រម ។

  7. អគ្គលីបុត្រ ថ្ងៃចន្ទ ទី 22 ខែធ្នូ 2008 / 2:03 ល្ងាច

    សង្ស័យ​គាត់​ដឹង​រឿង​ ពិត​ច្រើន ហើយ​ធ្លាប់​សហការ​ ជាមួយ​វិទ្យុ​អាស៊ីសេរី បកអាក្រាត ប៉ះពាល់ ដល់អ្នកធំ បាន​គ្មាន​អ្នកណារវល់!
    ពួកអាអស់​ហ្នឹង​ចឹង​មែន! សូម្បី​ឆ្កែ​បំរើវាងាប់ វាមិន​ខ្ចី​ចាប់​អារម្មណ៍ផង កុំថាដល់​អ្នកប្រឆាំងវាទៀត​នោះ!
    មាន​តែអ្នក​ដឹងរឿងដូចកូនចៅជំនាន់​ក្រោយ ជួយ​រំលែក​ទុក្ខ និង​បញ្ចេញការ​សោក​ស្តាយប៉ុណ្ណោះ!
    ខ្ញុំ​ចូល​ចិត្ត​ការ​បក​ស្រាយ​របស់​គាត់​ណាស់!
    បាត់បង់គាត់​ពិត​ជាគួរ​ឲ្យសោកស្តាយ ពន់ពេក! មិនដឹង​ថ្ងៃណា​ មាន​មនុស្សដូចគាត់ទៀត​ទេ បើ​នាំគា្នជិះជ្រេ ពេញផ្លូវ​អត់ចូល​សាលា​ផង​ហ្នឹង!

  8. denith ថ្ងៃចន្ទ ទី 22 ខែធ្នូ 2008 / 4:08 ល្ងាច

    For some reasons… I hate him. But his death is something that I must not overlooked. Rest in Peace.

  9. Koy ថ្ងៃចន្ទ ទី 22 ខែធ្នូ 2008 / 10:04 ល្ងាច

    គាត់គឺជាគូប្រឆាំងរបស់សម្តេចសង្ឈជួនណាត។

  10. វីរិយា ថ្ងៃអង្គារ ទី 23 ខែធ្នូ 2008 / 8:01 ព្រឹក

    ខ្ញុំ​សុំ​ចូល​រួម​មរណទុក្ខ​ក្រុម​គ្រួសារ​លោក​ផង !!!

  11. kooms ថ្ងៃអង្គារ ទី 23 ខែធ្នូ 2008 / 8:49 ព្រឹក

    បឿនសូម ពិនិត្យឈ្មោះរបស់ លោក កេង​ វ៉ាន់សាក់(ចំណងជើងអត្ថបទ កេង វ៉ាក់សាក់​ ទទួល… )

  12. ទឹម បឿន ថ្ងៃអង្គារ ទី 23 ខែធ្នូ 2008 / 8:53 ព្រឹក

    កូពី​ពី​អាស៊ីសេរី​មក អត់​បាន​ចាប់អារម្មណ៍ ។ អរគុណ Kooms

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s