ជេរ​ម៉ែ​ក៏​ខុស


មិន​ដឹង​ថា​ប្រពន្ធ​លោក​ណា​ទេ ។ ប្រហែល​ជា​អនាគត​ប្រពន្ធ​អស់​លោក​ហើយ😉

26 thoughts on “ជេរ​ម៉ែ​ក៏​ខុស

  1. Posoky ថ្ងៃសៅរ៍ ទី 13 ខែធ្នូ 2008 / 11:53 ព្រឹក

    ម៉េចបានថតបានបឿន ហាហា សង្ស័យមានខ្លួនហើយមើលទៅ។

  2. និរន្តរពិសិដ្ឋ ថ្ងៃសៅរ៍ ទី 13 ខែធ្នូ 2008 / 6:10 ល្ងាច

    ងាប់​ហើយ​! ស្មាន​តែ​ស្អី​គេ? ការ​ពិត​ចម្រៀង​កំប្លែង​ទេ!!!

  3. ទិណា ថ្ងៃអាទិត្យ ទី 14 ខែធ្នូ 2008 / 7:57 ព្រឹក

    នរណា

  4. ទីណា ថ្ងៃអាទិត្យ ទី 14 ខែធ្នូ 2008 / 9:25 ព្រឹក

    អស់ទាស់ហ្មង ! ចេះច្រៀងទៅរួចដែរហ្ន ?!
    ចង់ស្គាល់មុខមែនទែន ! ពិសេសគឺអ្នកថតយកមកដាក់ទីនេះ !
    ៚៚៚៚៚៚៚៚៚៚៚៚៚៚៚៚៚៚៚៚៚៚៚

  5. ទីណា ថ្ងៃអាទិត្យ ទី 14 ខែធ្នូ 2008 / 9:29 ព្រឹក

    គឺចង់ស្គាល់មុខផ្ទាល់មែនទែន ! មិនមែនមុខក្នុងរូបថតនៅទីនេះទេណា !៚
    ««««««««««««««««««««««««««««««««««««««««««««««««««««««««««««««««««

  6. naryphing ថ្ងៃអាទិត្យ ទី 14 ខែធ្នូ 2008 / 11:43 ព្រឹក

    lols yap

  7. Original Lab ថ្ងៃអាទិត្យ ទី 14 ខែធ្នូ 2008 / 8:51 ល្ងាច

    ស្រីនេះប្រហែលជាគ្មានម៉ែឪប្រដៅទេ បានជាច្រៀងចំរៀងបែបទៅរួច ។

  8. សុវុឌ្ឍី ថ្ងៃអាទិត្យ ទី 14 ខែធ្នូ 2008 / 10:04 ល្ងាច

    ស្រីខ្មែរមួយចំនួនអាឡូវយ៉ាប់ណាស់ សាហាវជាងប្រុសទៅទៀត។

  9. សុវុឌ្ឍី ថ្ងៃអាទិត្យ ទី 14 ខែធ្នូ 2008 / 10:07 ល្ងាច

    នរណាគេបានធ្វើប្តីម្នាក់នឹង ដឹងតែជេម៉ែរាល់ពេលម៉ង!!!!!!!

  10. nimol ថ្ងៃចន្ទ ទី 15 ខែធ្នូ 2008 / 11:18 ព្រឹក

    ចូល​ក្នុង​ប្លក់​លោក​បឿន​រងា​អឺយ​សែន​រងា។ ហើយ​ចុះ​ក្នុង​ប្លក់​របស់​ខ្ញុំ​ម៉េច​ក៏​អត់​មាន​ព្រិល​ធ្លាក់​ចឹង? ច្រណែន​ដល់​ហើយ!

  11. ខេមរអធិរាជ្យ ថ្ងៃចន្ទ ទី 15 ខែធ្នូ 2008 / 1:06 ល្ងាច

    េក្រាយពីបានស្តាប់បទនេះម្តងហើយម្តងទៀត ខ្ញុំអាចយល់ថា មកពីសង្សារ ឬ មិត្តប្រុស ឬ ប្តីនាងហ្នឹងពូកែរករឿងនាងពេក។ អាចថាប្តីនាងជាមនុស្សពិបាក ផ្គាប់ចិត្ត និង អាចថាប្តីនាងធ្វើបាបនាង បានជានាងដាច់ចិត្តច្រៀងជេរអញ្ចឹង នោះ។ យ៉ាងណាៗត្រូវចេះខន្តី! បើប្រពន្ធជេរអោយចេះអត់ បើប្រពន្ធសង្កត់​ អោយចេះទ្រាំ។ ឆ្នាំងណាគំរបហ្នឹង!

  12. ហនុមាន ថ្ងៃចន្ទ ទី 15 ខែធ្នូ 2008 / 11:28 ល្ងាច

    ហេ ហេ អី​ក៏ដូចសង្សារខ្ញុំម៉្លេះ ? មិនអីទេជេរម៉ែពេលថ្ងៃ ចាំពេលយប់យើងសួរថាអ្នកណាប៉ានាង ? ” who’s your daddy?” hahahanuman

  13. super ថ្ងៃអង្គារ ទី 16 ខែធ្នូ 2008 / 5:52 ព្រឹក

    លោកម្ចាស់ប្លុក ដាក់សំលេងគេអញ្ចឹង ប្រយត្នគេប្តឹងណា ឡូវនេះគេមាន ច្បាប់កម្មសិទ្ធ ច្បាប់រូបថត ណា។

  14. Samady KS ថ្ងៃអង្គារ ទី 16 ខែធ្នូ 2008 / 8:01 ព្រឹក

    អីយ៉ា….ចុះអ្នកណាគេជាអ្នកច្រៀងហ្នឹង? ជេម៉េអូនក៏ខុស?
    អរឿងហ្នឹងវាត្រូចតែខុសហើយ។ អូប្រហែលជាអ្នកដែលច្រៀងហ្នឹងធ្លាប់ជេម៉ែខ្លួនឯហើយមើលទៅ​!

  15. Sambath ថ្ងៃអង្គារ ទី 16 ខែធ្នូ 2008 / 1:25 ល្ងាច

    ចេះ​ទៅ​រួច ស្រី​ចង្រៃ នៅ​ក្បែរ​ខោក​ឲ្យងាប់។

  16. Chanroeun ថ្ងៃអង្គារ ទី 16 ខែធ្នូ 2008 / 2:18 ល្ងាច

    I don’t think it is a funny song because the characteristics of the authentic funny things are laughable and educational. Even many Cambodian comedians haven’t paid attention on the second character. Consequently, their comedy becomes the cause of the decline of ethical values in Cambodian society

  17. Piseth ថ្ងៃអង្គារ ទី 16 ខែធ្នូ 2008 / 4:51 ល្ងាច

    Very creative i suspect they eat all the good food ហើយមើលទៅបានជា ពូកែបែបនេះ។

  18. រាជ ថ្ងៃអង្គារ ទី 16 ខែធ្នូ 2008 / 5:53 ល្ងាច

    លោកហនុមាន ប្រហែលជាដេតឌីហ្នឹង ពេលយប់អត់អោយនាងគេងហើយមើលទៅបានជានាងជេរម៉ែ !

  19. ហនុមាន ថ្ងៃពុធ ទី 17 ខែធ្នូ 2008 / 2:50 ព្រឹក

    ប្អូនរាជ

    ដេតឌីអីហ្នឹង ខ្ញុំនៅកម្លោះចែស ! ហា ហា អារឿងថាអ្នកណាជាប៉ានាងហ្នឹងមិនមែនចង់និយាយថាជាឪពុកនាងទេ វាជា idiom​មួយដែលគេនិយមប្រើនៅ បរទេស អូយវែងឆ្ងាយណាស់ ខ្ញុំមិនសូវចេះពន្យល់ទេ​ចាំ មាន​ប្រពន្ទ
    ខ្លួបឯងទៅដឹងហើយ​! ហាហាហា

  20. evannak ថ្ងៃ​ព្រហស្បតិ៍ ទី 18 ខែធ្នូ 2008 / 4:05 ល្ងាច

    ជេរម៉ែបងក៏ខុស ជេរ​ម៉ែ​អូន​ក៏​ខុស ជេរ​ម៉ែ​គេក៏​ខុស​ដែរ ដូច្នេ​កុំជេរម៉ែ​បង​ទៀតណា… ហាហាហា

  21. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 18 ខែធ្នូ 2008 / 4:42 ល្ងាច

    តាមពិត​ប្រពន្ធ​វណ្ណៈ​តើ ហាហា

  22. Posoky ថ្ងៃសៅរ៍ ទី 20 ខែធ្នូ 2008 / 4:23 ព្រឹក

    បឿនជួយមើល graphic តើយ៉ាងណា? មិនទាន់ដំណើរការល្អទេ ព្រោះមានបញ្ហា unicode khmer ខ្លះៗ ជួយកែសំរួលផង ។

  23. super ថ្ងៃសៅរ៍ ទី 20 ខែធ្នូ 2008 / 6:21 ព្រឹក

    លោក Posoky មើលវចនានុប្រកមណឹងស្អាតដែរតា។ តែថាលោកធ្វើហើយមានច្បាប់កម្មសិទ្ធរឺអត់? លោកធ្វើយ៉ាងមិចអាចបញ្ចូលពាក្យក្នុងនឹងបាន​ដោយដៃរី import? មួយទៀតបើលោកអាចធ្វើវចនានុក្រមខ្មែរ អគ្លេសជាយូនីកូដបានរឺតតែប្រសើ​ រាល់ថ្ងៃប្រើអារបស់ចាស់ពិបាករកពាក្យដល់ហើយ។

  24. ស្រ៊ុន​​ សុភ័ក្រ្ត ថ្ងៃ​ព្រហស្បតិ៍ ទី 12 ខែ​កុម្ភៈ 2009 / 1:36 ល្ងាច

    ដោយ សេង ឌីណា

    អត្ថបទចុះផ្សាយកាលពីថ្ងៃទី 02/02/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 03/02/2009 15:44 ម៉ោងសកល

    នៅក្នុងចំនោមអតីតមេដឹកនាំខ្មែរក្រហម ដែល​ត្រូវ​បាន​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ធ្វើ​ការ​ចោទប្រកាន់ និង​ឃុំ​ខ្លួន សំណុំ​រឿង​របស់ ឌុច អតីត​មេគុក​ទួល​ស្លែង មាន​ភាព​ជឿនលឿន​ជាង​គេ រហូត​ដល់​បាន​ឈាន​ចូល​ទៅ​ដល់​ការ​បើក​សវនាការ​ជំនុំជម្រះ នៅ​ថ្ងៃ​ទី​១៧ កុម្ភៈ ឆ្នាំ​២០០៩។ តើ ឌុច ជា​នរណា?
    បោះពុម្ពអត្ថបទ
    ផ្ញើអត្ថបទ
    ប្រតិកម្មចំពោះអត្ថបទ

    កាំង ហ្កេចអ៊ាវ (ឌុច) រូបថត​កាល​ពី​ក្មេង

    ឌុច មានឈ្មោះដើមថា កាំង ហ្កេចអ៊ាវ កើត​នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​១៩៤២ នៅ​ស្រុក​កំពង់ចិន ខេត្ត​កំពង់ធំ។ កាំង ហ្កេចអ៊ាវ ជា​កូន​កាត់​ចិន មាន​បង​ប្អូន​បង្កើត ៥នាក់។

    ការសិក្សា និង​អាជីព​ជា​គ្រូ​បង្រៀន

    កាំង ហ្កេចអ៊ាវ រៀន​នៅ​កំពង់​ធំ​រហូត​ដល់​​បាក់អង (Bac I)។

    ក្រោយ​ពី​ប្រឡង​ជាប់​បាក់អង កាំង ហ្កេចអ៊ាវ បាន​មក​រៀន​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ក្នុង​ក្រុង​ភ្នំពេញ ដោយ​បាន​ស្នាក់នៅ​វត្ត​ឧណ្ណាឡោម។

    នៅ​ឆ្នាំ​១៩៦៤ កាំង ហ្កេចអ៊ាវ បាន​ប្រឡង​ជាប់​បាក់ឌុប​ ដោយ​​ជាប់​ជា​សិស្ស​ឆ្នើម​ទូទាំង​ប្រទេស​ផ្នែក​គណិតវិទ្យា។ បន្ទាប់​មក កាំង ហ្កេចអ៊ាវ បាន​ទៅ​រៀន​នៅ​វិទ្យាស្ថាន​គរុកោសល្យ នៅ​ជិត​វិមាន​ឯករាជ្យ។

    នៅឆ្នាំ១៩៦៥ កាំង ហ្កេចអ៊ាវ បាន​ចេញ​ទៅ​ធ្វើ​គ្រូ​បង្រៀន​ផ្នែក​គណិតវិទ្យា រូបវិទ្យា និង​គីមីវិទ្យា ​នៅ​វិទ្យាល័យ​ស្គន់ ខេត្ត​កំពង់ធំ។ ​អ្នក​ដែល​ធ្លាប់​រៀន​ជា​មួយ កាំង ហ្កេចអ៊ាវ បាន​ឲ្យ​ដឹង​ថា កាំង ហ្កេចអ៊ាវ គឺ​ជា​គ្រូ​ម្នាក់​ដែល​មាន​ចរិត​ស្លូតបូត រាក់ទាក់ មិន​ចេះ​វាយឫក និង​ស្និទ្ធស្នាល​ជាមួយ​សិស្ស ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សិស្ស​ស្រលាញ់​ ចូលចិត្ត​គ្រប់ៗ​គ្នា។

    ការចូល​បក្ស​កុម្មុយនិស្ត

    ពេល​​នៅ​រៀន​ នៅ​​ភ្នំពេញ កាំង ហ្កេចអ៊ាវ ដែល​ជា​កូន​ចៅ​កសិករ​ក្រីក្រ បាន​មើល​ឃើញ​ពី​គម្លាត​យ៉ាង​ឆ្ងាយ​​​រវាង​​អ្នកក្រ និង​អ្នកមាន​។ ពេល​នោះ​ហើយ ដែល កាំង ហ្កេចអ៊ាវ ចាប់​ផ្តើម​មាន​គំនិត​ស្អប់​ខ្ពើម​វណ្ណៈសក្តិភូមិ ហើយ​ស្រឡាញ់​ចូលចិត្ត​គំនិត​​កុម្មុយនិស្ត។

    នៅ​ពេល​​ទៅ​រៀន​នៅ​វិទ្យា​ស្ថាន​គរុកោសល្យ កាំង ហ្កេចអ៊ាវ បាន​ស្គាល់ សុន សេន ដែល​ពេល​នោះ​ជា​នាយក​វិទ្យាស្ថាន ហើយ​ដែល​ក្រោយ​មក​បាន​ក្លាយ​ជា​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​នៃ​របប​ខ្មែរក្រហម​។

    នៅឆ្នាំ១៩៦៧ នៅ​ពេល​ធ្វើ​ជា​គ្រូ​បង្រៀន​នៅ​កំពង់​ធំ កាំង ហ្កេចអ៊ាវ បាន​ចូល​ជា​សមាជិក​បក្ស​កុម្មុយនិស្ត​កម្ពុជា ហើយ​បាន​ស្គាល់​ ទង់ សេងហឿន ដែល​​ក្រោយ​មក​បាន​​ក្លាយ​ទៅ​ជា​ជំនួយការ​របស់​ ឌុច នៅ​​គុក​ទួល​ស្លែង។

    នៅ​ឆ្នាំ​ដដែល​នោះ កាំង ហ្កេចអ៊ាវ ត្រូវបាន​ប៉ូលិស​នៃ​រដ្ឋាភិបាល​សង្គមរាស្រ្ត​និយម​​ចាប់​ខ្លួន យក​ទៅ​ដាក់​គុក​ព្រៃស នៅ​ភ្នំពេញ។ នៅ​​ក្នុង​គុក កាំង ហ្កេចអ៊ាវ បាន​ជួប​ជាមួយ ម៉ម ណៃ ហៅ ចាន់ ដែល​ក្រោយ​មក​បាន​ក្លាយ​ទៅ​ជា​អនុប្រធាន​របស់​ ឌុច នៅ​គុក​ទួលស្លែង។

    ក្រោយរដ្ឋប្រហារ ខែមិនា ឆ្នាំ១៩៧០ កាំង ហ្កេចអ៊ាវ ត្រូវ​បាន​រដ្ឋាភិបាល​ថ្មី​លើក​លែង​ទោស។ ចេញ​ពី​គុក កាំង ហ្កេចអ៊ាវ បាន​ទៅ​ស្នាក់​នៅ​វត្ត​ឧណ្ណាឡោម​ កន្លែង​ដែល​ធ្លាប់​​ស្នាក់​នៅ កាល​នៅ​ជា​សិស្ស។

    លាម សារុន អតីតព្រះសង្ឃ​នៅ​វត្ត​ឧណ្ណាឡោម និង​ជា​មិត្ត​ជិតស្និទ្ធិ​របស់ កាំង ហ្កេចអ៊ាវ បាន​ឲ្យ​ដឹង​ថា អ្នក​នៅ​វត្ត​ឧណ្ណាឡោម អ្នក​ណា​ក៏​ដឹង​ដែរ​ថា កាំង ហ្កេចអ៊ាវ គឺ​ជា​ខ្មែរក្រហម។ កាំង ហ្កេចអ៊ាវ ដែល​មាន​ឈ្មោះ​ក្រៅ​មួយ​ទៀត​ថា គៀវ មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធិ​ជាមួយ ខៀវ សំផន ជួន ជឿន និង​ជា​ពិសេស ជាមួយ សុក ធួក ហៅ វ៉ន វ៉េត ដែល​សុទ្ធសឹង​តែ​បាន​ក្លាយ​ជា​មេដឹកនាំ​ជាន់ខ្ពស់​នៃ​របប​ខ្មែរ​ក្រហម។

    ការ​រត់​ចូល​ព្រៃ​​ធ្វើ​បដិវត្តន៍

    ឌុច មេគុក​ទួល​ស្លែង

    នៅឆ្នាំ១៩៧៣ កាំង ហ្កេចអ៊ាវ បាន​រត់​ចេញ​ពី​ភ្នំពេញ ទៅ​ចូល​រួម​តស៊ូ​ជាមួយ​ខ្មែរ​ក្រហម នៅ​ក្នុង​ព្រៃ ស្ថិត​នៅ​តាម​បណ្តោយ​ជួរ​ភ្នំក្រវ៉ាញ។ កាំង ហ្កេចអ៊ាវ បាន​ចាប់​ផ្តើម​ប្រើ​ឈ្មោះ​បដិវត្តន៍​ថា ឌុច ហើយ​ត្រូវ​បាន វ៉ន វ៉េត តែង​តាំង​ឲ្យ​ធ្វើ​ជា​មេគុក ដែល​មាន​លេខ​សម្ងាត់​ថា ម១៣ ស្ថិត​នៅ​ឃុំ​អមលាំង ខេត្ត​កំពង់ស្ពឺ។ ក្រោយ​មក ឌុច បាន​បង្កើត​គុក​មួយ​ទៀត ដែល​មាន​លេខ​សម្ងាត់​ថា ម៩៩ ស្ថិត​នៅ​ជើង​ភ្នំ​ឱរ៉ាល់។

    បើទោះជាពេលនោះ ពួក​ខ្មែរ​ក្រហម​នៅ​មិន​ទាន់​ឡើង​កាន់​អំណាច​ក៏​ដោយ តែ​គុក​ដែល ឌុច កាន់កាប់​ស្ថិត​នៅ​ក្នុង​តំបន់​រំដោះ ដូច​នេះ​ស្ថិត​នៅ​ក្រោម​អំណាច​ខ្មែរ​ក្រហម​ពេញ​ទី។ មាន​អ្នក​ទោស​រាប់​ម៉ឺន​នាក់​បាន​ជាប់​នៅ​គុក​ទាំង​ពីរ​ខាង​លើ​នេះ។ គឺ​ចាប់​ពេល​នោះ​ហើយ​ដែល ឌុច បាន​ចាប់​ផ្តើម​ដក​ពិសោធន៍​របៀប​ធ្វើ​ទារុណកម្ម​សួរ​ចម្លើយ​អ្នក​ទោស។

    ក្នុងពេលនៅតស៊ូ​ក្នុង​ព្រៃ ឌុច បាន​រៀបការ​ជាមួយ​នឹង ឈឹម សុផល ហៅ រ៉ុម ដែល​រស់​នៅ​ក្នុង​ភូមិ​​មួយ ក្បែរ​កន្លែង ឌុច ធ្វើការ។

    នៅ​ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ

    ក្រោយពេលដែលខ្មែរក្រហម​បាន​ឡើង​កាន់​អំណាច នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ឌុច ត្រូវ​បាន​តែងតាំង​ឲ្យ​ធ្វើ​ជា​ប្រធាន​មន្ទីរ​សន្តិសុខ ស២១ ហៅ គុក​ទួល​ស្លែង នៅ​ក្រុង​ភ្នំពេញ។

    មន្ទីរ​សន្តិបាល ស-២១ ហៅ​គុក​ទួល​ស្លែង

    យោងតាមឯកសារ​នៅ​គុក​ទួល​ស្លែង ដែល​បច្ចុប្បន្ន​រក្សា​ទុក​ដោយ​ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ថ្នាក់​លើ​របស់ ឌុច គឺ សុន សេន ហៅ ខៀវ អតីត​គ្រូ​បង្រៀន​របស់ ឌុច ពេល​នៅ​វិទ្យាស្ថាន​គរុកោសល្យ និង នួន ជា ហៅ បងនួន អនុលេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា។ នៅ​ក្នុង​ឯកសារ​ទាំង​នេះ គេ​ឃើញ​មាន​ហត្ថលេខា​របស់ ឌុច លើ​កំណត់​ហេតុ​បញ្ជូន​ទៅ​ថ្នាក់​លើ និង​ចំណារ​របស់ ឌុច បញ្ជា​ឲ្យ​អ្នក​នៅ​ក្រោម​បង្គាប់ ធ្វើ​ទារុណកម្ម និង​សម្លាប់​អ្នក​ទោស​ជា​ដើម។

    នៅចន្លោះឆ្នាំ១៩៧៨ ដល់​ដើម​ឆ្នាំ​១៩៧៩ គឺ​ជា​រយៈពេល​ដែល​ខ្មែរ​ក្រហម​បង្កើន​ប្រតិបត្តិការ​បោស​សំអាត​ផ្ទៃ​ក្នុង​បក្ស​ខ្លាំង​ក្លា​ជាង​គេ។ ក្នុង​ពេល​នោះ​ មន្រ្តី​កម្មាភិបាល​ខ្មែរ​ក្រហម​យ៉ាង​ច្រើន​​ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​ឲ្យ ឌុច ធ្វើ​ទារុណកម្ម​សួរចម្លើយ​នៅ​គុក​ទួលស្លែង។ ឌុច បាន​​រៀប​ចំ​​ចង​ក្រង​ឯកសារ​ជា​ច្រើន​ស្តីពី​ប្រវត្តិរូប និង​ចម្លើយ​សារភាព​របស់​អ្នក​ទោស។ គឺ​ឯកសារ​ទាំង​នេះ​ហើយ ដែល​បាន​ក្លាយ​ទៅ​ជា​ភស្តុតាង​យ៉ាង​សំខាន់ ក្នុង​ការ​ស៊ើប​អង្កេត​របស់​តុលាការ​ ខ្មែរ​ក្រហម។

    ក្រោយ​ការដួលរលំ​នៃ​របប​ខ្មែរ​ក្រហម

    រូបថត​អ្នក​ទោស​គុក​ទួល​ស្លែង

    នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ឌុច ស្ថិត​ក្នុង​ចំណោម​មន្រ្តី​កម្មាភិបាល​ខ្មែរ​ក្រហម​ចុង​ក្រោយ​គេ​បង្អស់ ដែល​បាន​រត់​ចេញ​ពី​ភ្នំពេញ។ ឌុច បាន​ទៅ​ដល់​ប្រទេស​ថៃ​នៅ​កំឡុង​ខែ​ឧសភា ឆ្នាំ​១៩៧៩។ នៅ​ក្នុង​កំឡុង​ពេល​នោះ មិន​សូវ​មាន​ព័ត៌មាន​ច្បាស់លាស់​សរសេរ​ពី​ជីវិត​របស់ ឌុច នោះ​ទេ។ នៅ​ក្នុង​ឯកសារ​ខ្លះ ដូចជា សៀវភៅ​របស់​លោក Nic Danlop ដែល​មាន​ចំណងជើង​ថា The Lost Executioner ឬ ពេជ្ឈឃាត​បាត់​ខ្លួន បាន​សរសេរ​ថា ឌុច បាន​ទៅ​នៅ​ជួបជុំ​គ្រួសារ​របស់​គាត់​នៅ​ក្នុង​ព្រៃ ស្ថិត​ក្នុង​ស្រុក​សំឡូត។ ឌុច ត្រូវ​បាន បង​ទីពីរ នួន ជា ដក​តំណែង​ដោយ​ហេតុផល​​ថា ឌុច មិន​បាន​កម្ទេច​ឯកសារ​នៅ​គុក​ទួល​ស្លែង​ឲ្យ​អស់​មុន​នឹង​រត់​ចេញ​ពី​ភ្នំពេញ។ ក្រោយ​មក ឌុច បាន​ទៅ​ធ្វើ​ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស និង​គណិតវិទ្យា​ នៅ​សាលា​រៀន​មួយ ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​ស្ថិត​ក្នុង​ទឹក​ដី​ថៃ។

    នៅឆ្នាំ១៩៨៦ ឌុច ត្រូវ​បាន​មេដឹកនាំ​ខ្មែរ​ក្រហម​បញ្ជូន​ឲ្យ​ទៅ​ធ្វើ​ជា​គ្រូ​បង្រៀន​ភាសា​ខ្មែរ​នៅ​វិទ្យាស្ថាន​ភាសា​បរទេស​ក្រុង​ប៉េកាំង ប្រទេស​ចិន។ មួយ​ឆ្នាំ​ក្រោយ​មក ឌុច បាន​វិល​ត្រឡប់​មក​ប្រទេស​ថៃ​វិញ ហើយ​បាន​ដូរ​ឈ្មោះ​ទៅ​ជា ហង្ស ពិន វិញ។ ឌុច បាន​ទៅ​បម្រើ​ការ​នៅ​ការិយាល័យ​របស់ ប៉ុល ពត ដែល​ស្ថិត​នៅ​ក្នុង​ជំរំ​៥០៥។

    ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ ក្រុង​ប៉ារីស ២៣ តុលា ១៩៩១ ឌុច បាន​នាំ​គ្រួសារ​ទៅ​រស់​នៅ​ភូមិ​ផ្គាំ ស្រុក​ស្វាយ​ចេក ខេត្ត​បន្ទាយ​មាន​ជ័យ។ ឌុច បាន​វិល​ត្រឡប់​ទៅ​ប្រកប​របរ​ជា​គ្រូ​បង្រៀន​វិញ។ នៅ​ឆ្នាំ​១៩៩៥ ក្រោយ​ពី រ៉ុម ជា​ប្រពន្ធ​បាន​ស្លាប់​ដោយ​សង្រ្គាម ឌុច បាន​សុំ​ផ្លាស់​ទៅ​បង្រៀន​នៅ​អនុវិទ្យាល័យ​ស្វាយ​ចេក​វិញ។ ឌុច បាន​លក់​ផ្ទះ ហើយ​នាំ​កូន​ទៅ​នៅ​ស្វាយ​ចេក។ គឺ​នៅ​ពេល​នោះ​ហើយ ដែល ឌុច បាន​ថ្វាយ​ខ្លួន​ជឿ​ព្រះ​យេស៊ូវ ហើយ​ទទួល​ពិធី​ជ្រមុជ​ទឹក។ បន្ទាប់​មក ឌុច បាន​ក្លាយ​ទៅ​ជា​គ្រូ​គង្វាល​ជំនួយ នៅ​ក្នុង​​ព្រះវិហារ​មួយ​ឈ្មោះ Golden Western Cambodian Christian Church។

    នៅឆ្នាំ១៩៩៧ ក្រោយ​ពី​មាន​ការ​បែក​បាក់​នៅ​ក្នុង​ចំណោម​ជួរ​ថ្នាក់​ដឹក​នាំ​ខ្មែរ​ក្រហម ឌុច បាន​រត់​ចេញ​ពី​ស្វាយ​ចេក ទៅ​កាន់​ប្រទេស​ថៃ។ ឌុច បាន​បម្រើ​ការ​ក្នុង​អង្គការ​មនុស្សធម៌​ផ្នែក​សុខាភិបាល​មួយ នៅ​ក្នុង​ជំរំ Ban Ma Muang។ រហូត​ដល់​ឆ្នាំ​១៩៩៨ ទើប ឌុច ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ប៉ុន្តែ​ដោយ​ខ្លាច​គេ​ស្គាល់​អត្តសញ្ញាណ​របស់​ខ្លួន​ថា​ជា​មេ​គុក​ទួល​ស្លែង ឌុច មិន​បាន​ត្រឡប់​ទៅ​ស្រុក​ស្វាយ​ចេក​វិញ​ទេ។ ឌុច បាន​ទៅ​ធ្វើ​ការ​ឲ្យ​អង្គការ​គ្រីស្ទាន​មួយ ឈ្មោះ World Vision នៅ​ស្រុក​រតនមណ្ឌល ខេត្ត​បាត់​ដំបង។

    ការ​ចាប់​ខ្លួន

    ឌុច ពី​មេគុក មក​ជា​ជន​ជាប់ចោទ
    (រូបថត៖ Reuters)
    នៅឆ្នាំ១៩៩៩ អ្នកកាសែត​បរទេស​ពីរ​រូប គឺ Nete Thayer និង Nic Dunlop បាន​ទៅ​ជួប​សម្ភាសន៍​ជាមួយ ឌុច។ ក្រោយ​ពី​បទសម្ភាសន៍​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​​ទស្សនាវដ្តី​សេដ្ឋកិច្ច​ចុង​បូព៌ា ឬ​តាម​ភាសា​អង់គ្លេស​ថា Far Eastern Economic Review ឌុច​ ក៏​បាន​ចូល​សារភាព ប្រគល់​​ខ្លួន​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា​។ ចាប់​ពី​ពេល​នោះ​មក ឌុច ត្រូវ​បាន​គេ​ចាប់​ឃុំ​ខ្លួន​នៅ​ក្នុង​មន្ទីរ​ឃុំ​ខ្លួន​នៃ​តុលាការ​យោធា ក្នុង​ក្រុង​ភ្នំពេញ។

    នៅថ្ងៃទី៣១ កក្កដា ឆ្នាំ២០០៧ ឌុច ត្រូវ​បាន​ផ្ទេរ​ពី​មន្ទីរ​ឃុំឃាំង​នៃ​តុលាការ​យោធា ទៅ​ឲ្យ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ ទទួល​បន្ទុក​ជំនុំ​ជម្រះ​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​វិញ។ ឌុច ត្រូវ​បាន​តុលាការ​ពិសេស​ធ្វើ​ការ​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ ថ្វី​ដ្បិត​តែ ឌុច មិន​មែន​ជា​អតីត​មេដឹកនាំ​ជាន់​ខ្ពស់​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ប៉ុន្តែ ក្នុង​ឋានៈ​ជា​ប្រធាន​គុក​ទួល​ស្លែង ដែល​ជា​កន្លែង​ធ្វើ​ទារុណកម្ម និង​សម្លាប់​មនុស្ស​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​នោះ ឌុច ត្រូវ​បាន​ចាត់​បញ្ជូល​ក្នុង​ចំនោម​អ្នក​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត ចំពោះ​ឧក្រិដ្ឋកម្ម នៅ​ក្នុង​របប​ខ្មែរ​ក្រហម ដូច​ដែល​មាន​ចែង​នៅ​ក្នុង​មាត្រា១ នៃ​ច្បាប់​ស្តី​ពី​ការ​បង្កើត​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ៕
    Khmer Unicode jhj

  25. ស្រ៊ុន​​ សុភ័ក្រ្ត ថ្ងៃ​ព្រហស្បតិ៍ ទី 12 ខែ​កុម្ភៈ 2009 / 1:43 ល្ងាច

    ចង់ស្តាប់រឿងកម្លែង(016203017)ហាសៗៗៗៗៗៗអុញម៉ែហៅ​    ទៅសិនហើយ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s