ឈ្មោះ​ប្រទេស និង​ទីក្រុង​លើ​ពិភពលោក


កម្ពុជា – ភ្នំពេញ
កាណាដា – អូតាវ៉ា
កាតារ – ដូហា
កាមេរ៉ូន – យ៉ាអ៊ុនដេ
ការហ្សាកស្តង់ – អាសតាណា
កុងហ្គោ – ប្រាហ្សាវីល
កូឌីវ័រ, អៃវ៉ារីខូសត៍ – យ៉ាមូស៊ុគ្រូ
កូមូរ៉ូ – ម៉ូរ៉ូនី
កូរ៉េខាងជើង – ព្យុងយ៉ាង
កូរ៉េខាងត្បូង – សេអ៊ូល
កូស្តារីកា – សានអូសេ
កូឡំប៊ី – ប៊ូហ្គោតា
កេនយ៉ា – ណៃរុប៊ី
កោះម៉ាសាល – ម៉ាយូរូ
កោះសូឡូម៉ុង – អូនៀរ៉ា
ក្រិក – អាតែន
ក្រូអាត – ហ្សាហ្គ្រេប
ក្រេណាដា – សេនចចស៍
ខេបវើត – ប្រៃយ៉ា
គីរីបាទី – បៃគីរី
គុយបា – ហាវ៉ាណា
គៀរហ្គីស្តង់ – ប៊ីសកេក
ចិន – ប៉េកាំង
ឆីលី – សានទីយ៉ាហ្គោ
ជប៉ុន – តូក្យូ
ជីប៊ូទី – ជីប៊ូទី
ដាណឺម៉ាក – កូប៉ិនហាហ្គេន
ដូមីនិក – រូសូ
ណាមីប៊ី – វីនហូក
ណូរុ – យ៉ារេន
ណូវែលហ្សេឡង់ – វ៉ែលលីងតោន
តង់ហ្សានៀ – ដូដូម៉ា
តាហ្សីគីស្តង់ – ឌូស្សង់ប៊ី
តុងហ្គា – នូគូអាឡូហ្វា
តូហ្គោ – ឡូមី
តៃវ៉ាន់ – តៃប៉ិ
ថៃ – បាងកក
ទីម័រ​ខាងកើត – ឌីលី
ទុយណេស៊ី – ទុយនីស
ទុយវ៉ាលុយ – ហ្វឺណាហ្វឺទី
ទួរគី – អង់ការ៉ា
ទួរមេនីស្តង់ – អាស់ហ្គាបាត
ទ្រីនីដែត និង​តូបាហ្គោ – ព័រអហ្វស្ពែន
នីការ៉ាហ្គ័រ – ម៉ាណាហ្គា
នីហ្សេរ – នីអាម៉ី
នីហ្សេរីយ៉ា – អាប៊ូចា
នេប៉ាល់ – កាត់ម៉ាន់ឌូ
ន័រវែស – អូស្លូ
បង់ក្លាដេស – ដាកា
ប៉ាគីស្ថាន – អ៊ីស្លាម៉ាបាដ
ប៉ាណាម៉ា – ប៉ាណាម៉ា
ប៉ាពូញ៉ូហ្គីណេ – ព័រម៉ូរ៉េស្ប៊ី
ប៉ារ៉ាហ្គាយ – អាស៊ុនស៊ីយ៉ុន
ប៉ាឡូ – ខរ៉
ប៉ាឡេស្ទីន – ជេរ៉ូសាឡឹម
ប៉ូឡូញ – វ៉ាសាវ
ប៉េរ៉ូ – លីម៉ា
ប៊ឺគីណាហ្វាសូ – វ៉ាហ្គាដូកូ
ប៊ុតស្វាណា – ហ្គាបូរូន
ប៊ុលហ្គារី – សូហ្វីយ៉ា
ប៊ូតង់ – ធីមភូ
ប៊ូរុនឌី – ប៊ុយហ្សំប៊ូយរ៉ា
ប៊ូស្នៀ និង​ហឺហ្សេហ្គោវីណា – សារ៉ាយេវ៉ូ
បាបាដូស – ប្រីតច៍ថោន
បារ៉ែន – ម៉ាណាម៉ា
បារាំង – ប៉ារីស
បាហាម៉ាស – ណាសូ
បូលីវី – ស៊ូក្រេ
បេនីន – ព័រតូនូវ៉ូ
បេលីហ្ស – បែលម៉ូផេន
បេឡារុស្ស – មីន
បែលហ្សិក – ព្រុសសែល
ប្រុយណេ – បង់ដាសេរ៉ីបេកាវ៉ាន់
ប្រេស៊ីល – ប្រេស៊ីលីយ៉ា
ព័រទុយហ្គាល់ – លីសបូន
ភូមា – រ៉ង់ហ្គូន
ម៉ាដាហ្គាស្ការ – អត់តាណាណារីវ៉ូ
ម៉ារ៉ុក – រ៉ាបាត
ម៉ាលី – បាម៉ាកុ
ម៉ាល់ឌីវ – ម៉ាឡេ
ម៉ាល់តា – វ៉ាលលេតតា
ម៉ាសេដូនី – ស្កុបយី
ម៉ាឡាវី – លីឡង់វេ
ម៉ាឡេស៊ី – កូឡាឡាំពួរ
ម៉ិកស៊ិកូ – ម៉ិកស៊ិកូ
ម៉ុងតេណេក្រូ – ផតកូរិកា
ម៉ុងហ្គោល – អ៊ូឡានប៉ាតា
ម៉ុលដូវ៉ា – ឃីស៊ីណូ
ម៉ូណាកូ – ម៉ូណាកូ
ម៉ូរីតានី – ណូអាឆុត
ម៉ូរីទុស – ផតលុយស៍
ម៉ូហ្សាំប៊ិក – ម៉ាពុតូ
មីក្រូណេស៊ី – ផាឡិគី
យេមេន – សាណា
រ៉ូម៉ានី – ប៊ូខារ៉េសត៍
រ៉ូស្ស៊ី – មូស្គូ
រ្វ៉ាន់ដា – កីហ្គាលី
លិចធេនស្តែន – វ៉ាឌូហ្ស
លីទុយអានី – វីលនីស
លីបង់ – បៃរុត
លីប៊ី – ទ្រីប៉ូលី
លីបេរីយ៉ា – ម៉ុងរ៉ូវៀ
លុចហ្សំប៊ូរ – លុចហ្សំប៊ួរ
វ៉ាទីកង់ – វ៉ាទីកង់
វ៉ានុយអាទុយ – ផតវីឡា
វីណេហ្សូអេឡា – ការ៉ាកាស
វៀតណាម – ហាណូយ
សង់ឃិត និង​ណេវីស – បាស់ស្ទឺរី
សង់លូស៊ីយ៉ា – ខាសទ្រីស៍
សង់វ៉ាំងសង់ និង​គ្រីណាឌីន – ឃិងស៍ថោន
សហព័ន្ធ​អារ៉ាប់អេមីរេត – អាប៊ូដាប៊ី
សហរដ្ឋអាមេរិក – វ៉ាស៊ិងតោន
ស៊ីរី – ដាម៉ាស់
ស៊ុយអែត – ស្តុកហម
ស៊ូដង់ – ខារទូម
ស៊ូរីណែម – ប៉ារ៉ាម៉ារីបូ
ស៊ែរប៊ី – បែលហ្គ្រាដ
សាធារណរដ្ឋ​ឆេក – ប្រាក
សាធារណរដ្ឋ​ដូមីនិកាំង – សុងតូដូមីនហ្គោ
សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល – បង់គី
សាន់ម៉ារីណូ – សាន់ម៉ារីណូ
សាម័រ – អាពៀ
សាយប្រើស – នីកូស៊ី
សាហារ៉ាខាងលិច – អែលអាយអ៊ុន
សិង្ហបុរី – សិង្ហបុរី
សូម៉ាលី – ម៉ូហ្គាឌីស៊ូ
សេណេហ្គាល់ – ដាការ
សេរ៉ាឡេអូន – ហ្វ្រីថោន
សេសែល – វិចធ័ររៀ
សៅតូម និង​ព្រីនស៊ីប – សៅតូម
ស្រីលង្កា – កូឡំបូ
ស្លូវ៉ាគី – ប្រ៉ាទីសឡាវ៉ា
ស្លូវ៉ានី – ល្យូបល្យាណា
ស្វាស៊ីឡែន – អេមបាបាន
ស្វីស – ប៊ឺន
ហាយទី – ព័រអូព្រីន
ហុងគ្រី – ប៊ូដាប៉េសត៍
ហុងឌូរ៉ាស – តេហ្គុស៊ីហ្គាល់ប៉ា
ហុល្លង់ – អាំស្ទឺដាម
ហ្គាណា – អាក់ក្រា
ហ្គាតេម៉ាឡា – ហ្គាតេម៉ាឡា
ហ្គាបុង – លីប្រេវីល
ហ្គីណេ – កូណាគ្រី
ហ្គីណេប៊ីសៅ – ប៊ិសសូ
ហ្គីណេអេក្វាទ័រ – ម៉ាឡាបូ
ហ្គុយ៉ាណា – ចចថោន
ហ្គេមបៀរ – បង់ហ្សុល
ហ្វាំងឡង់ – ហេលស៊ីនគី
ហ្វីជី – ស៊ូវ៉ា
ហ្វីលីពីន – ម៉ានីល
ហ្សកដង់ – អាមម៉ុង
ហ្សកហ្ស៉ី – ប៊ីលីស៊ី
ហ្ស៊ីមបាវេ – ហារ៉ារេ
ហ្សាម៉ាអ៊ិគ – ឃិងស្តុន
ហ្សំប៊ី – ឡូសាកា
ឡាតវីយ៉ា – រីហ្គា
ឡាវ – វៀងច័ន្ទន៍
ឡេសូតូ – ម៉ាសេរុ
អង់គ្លេស – ឡុងដុង
អង់ដូរ៉ា – អង់ដូរ៉ា ឡា វេលឡា
អង់ទីហ្គា និង​បាប៊ូដា – សេនថ៍ចនស៍
អង់ហ្គោឡា – លូអានដា
ឥណ្ឌា – ញ៉ូដេលី
ឥណ្ឌូនេស៊ី – ចាកាតា
អ៊ីតាលី – រ៉ូម
អ៊ីរ៉ង់ – តេអេរ៉ង់
អ៊ីរ៉ាក់ – បាដាដ
អ៊ីស្រាអែល – ជេរ៉ូសាឡឹម
អ៊ីស្លង់ – រេក្យាវីក
អ៊ុយក្រែន – គៀវ
អ៊ុយប៊ែរគីស្តង់ – តាសឃិន
អ៊ុយរ៉ាហ្គាយ – ម៉ុងតេវីដេអូ
អ៊ុយហ្គាន់ដា – កាំប៉ាឡា
អាមេនៀ – យេរេវ៉ាន
អារ៉ាប់ប៊ីសាអូឌីដ – រីយ៉ាដ
អាល្លឺម៉ង់ – បែរឡាំង
អាល់បានី – ទីរ៉ាណា
អាល់ហ្សេរី – អាល់ហ្សេ
អាហ្រិកខាងត្បូង – ព្រិតធ័ររៀ
អាហ្វហ្គានីស្ថាន – កាប៊ុល
អាហ្សង់ទីន – ប៊ួណូស អៃរេស
អាហ្ស៊ែរបៃហ្សង់ – បាគូ
អូទ្រីស – វីយែន
អូម៉ង់ – ម៉ូស្កាត
អូស្ត្រាលី – ខេនប៊ឺរ៉ា
អៀរឡង់ – ដាប់ប្ល៊ីង
អេក្វាឌ័រ – គីតូ
អេត្យូពី – អាឌីសអាបាបា
អេរីទ្រា – អាសមេរ៉ា
អេស្តូនៀ – តាលីន
អេស្ប៉ាញ – ម៉ាឌ្រីដ
អេហ្សីប – គែរូ
អែលសាវ៉ាឌ័រ – សានសាវ៉ាឌ័រ

រៀបរៀង​ដោយ៖ ទឹម បឿន

26 thoughts on “ឈ្មោះ​ប្រទេស និង​ទីក្រុង​លើ​ពិភពលោក

  1. និរន្តរពិសិដ្ឋ ថ្ងៃអង្គារ ទី 9 ខែធ្នូ 2008 / 5:58 ល្ងាច

    អារឿង ឈ្មោះ​ប្រទេស ឈ្មោះ​ទីក្រុង ឬ​ឈ្មោះ​អី​ផ្សេងៗ​ទៀត គឺ​នៅ​តែ​មាន​បញ្ហា​នៅ​ពេល​ដែល​យើង​ចង់​យក​​មួយ​ណា​ជា​ប្រាកដ​។ ឧទាហរណ៍​ដូចជា ឈ្មោះ​ប្រទេស​ អាឡឺម៉ង់ អីចឹង ។ អ្នក​ខ្លះ សរសេរ អាឡឺម៉ង់ទៅ អ្នក​ខ្លះទៀត​សរសេរ អាល្លឺម៉ង់ គឺ​ពិបាក​នឹង​រក​ថា​មួយ​ណា​ខុស​ មួយ​ណា​ត្រូវ​ណាស់​។

  2. សុភ័ក្ត្រ ថ្ងៃអង្គារ ទី 9 ខែធ្នូ 2008 / 6:17 ល្ងាច

    វៀងច័ន្ទន៍ ឬ​វៀងចន្ទន៍ សរសេរ​បែប​នេះ​ទើប​ត្រឹម​ត្រូវ​តាម​អត្ថន័យ​នៃ​ឈ្មោះ​ទីក្រុង​នេះ។

  3. ទឹម បឿន ថ្ងៃអង្គារ ទី 9 ខែធ្នូ 2008 / 6:47 ល្ងាច

    អរគុណ សុភ័ក្ត្រ, ខ្ញុំ​​កែ​ពី វៀងចន្ទ ទៅ វៀងច័ន្ទន៍ ។ ចន្ទន៍ ឬ​ច័ន្ទន៍ ជា​ឈ្មោះ​ឈើ​ដែល​ក្រអូប ។ តែ​សុំ​ជួយ​ប្រាប់​ខ្ញុំ​បន្តិច​មើល វៀងច័ន្ទន៍ មានន័យ​យ៉ាងម៉េច ?

  4. ទឹម បឿន ថ្ងៃអង្គារ ទី 9 ខែធ្នូ 2008 / 6:56 ល្ងាច

    និរន្តរពិសិដ្ឋ៖ អាល្លឺម៉ង់ ជា​ពាក្យ​សរសេរ​តាម​បារាំង, ខ្ញុំ​ឃើញ​គេ​ប្រើ​ក្នុង​សៀវភៅ​ចាស់ៗ និង​សៀវភៅ​ប្រវត្តិសាស្ត្រ ។ ពាក្យ​បារាំង​សរសេរ Allemagne, ​បារាំង​ប្រើ​​អក្សរ L ពីរ​ បាន​ជា​​ខ្មែរ​ប្រើ ល្ល ។

  5. Original Lab ថ្ងៃអង្គារ ទី 9 ខែធ្នូ 2008 / 7:36 ល្ងាច

    ហើយចុះពាក្យ វៀតណាម ខ្ញុំឃើញអាស៊ីសេរីសរសេរថា យៀកណាម តើលោក បឿន មានដឹងថាមកពីស្អីទេនឹង?

  6. សុភ័ក្ត្រ ថ្ងៃពុធ ទី 10 ខែធ្នូ 2008 / 1:18 ព្រឹក

    ធានី​នៃ​ចន្ទន៍, ទីក្រុង​ដែល​សម្បូរ​ទៅ​ដោយ​ដើម​ឈើ​ក្រអូប (មាន​តម្លៃ)។
    មួយ​វិញ​ទៀត ខ្ញុំ​យល់​ថា​យើង​គួរ​បន្ត​ហៅ​ជនជាតិ​នេះ​ និង​ប្រទេស​នេះ​ថា “លាវ” ជា​ជាង “ឡាវ”។

  7. happylkt ថ្ងៃពុធ ទី 10 ខែធ្នូ 2008 / 8:49 ព្រឹក

    i very nice to see ur post to day and could u mind to tell me how to add code snowing into wordpress, please ?

  8. naraths ថ្ងៃពុធ ទី 10 ខែធ្នូ 2008 / 11:06 ព្រឹក

    តាម​ខ្ញុំ​ចំណាំ វៀតណាម សម្គាល់​យួន​ប៉ែក​ខាង​ជើង ឯ​យៀកណាម សម្គាល់​យួន​ប៉ែក​ខាង​ត្បូង… តែ​យួន​ដូច​តែ​គ្នា ខុស​តែ​សៀង​ហៅ! 😀

  9. សុភ័ក្រ្ត ថ្ងៃពុធ ទី 10 ខែធ្នូ 2008 / 11:51 ព្រឹក

    កុំអោយពិបាក ហៅវៀនធៀន តាមអាគាំង អង់គ្លេសទៅ។​ កុំយ៉ាប់ពេក!​

  10. Vantha ថ្ងៃពុធ ទី 10 ខែធ្នូ 2008 / 1:17 ល្ងាច

    Hao Liao Ta Eng Tov A Khoss Ke

  11. engsamnang ថ្ងៃពុធ ទី 10 ខែធ្នូ 2008 / 1:57 ល្ងាច

    ចុះ​បាងកក​មានន័យដួចមេ្តច​អ្នកខ្លះថាមកពីពាក្យ​បឹងកក?

  12. វីរិយា ថ្ងៃពុធ ទី 10 ខែធ្នូ 2008 / 5:06 ល្ងាច

    មាន​សរសេរ​ខុស​ច្រើន​ណាស់!

  13. Original Lab ថ្ងៃ​ព្រហស្បតិ៍ ទី 11 ខែធ្នូ 2008 / 2:44 ព្រឹក

    បើតាមខ្ញុំឮពីពួកថៃប្រាប់ បាងកក គឺជាទីក្រុងមួយដែលមានឈ្មោះវែងជាងគេ​ក្នុងពិភពលោក ហើយមានន័យថា ទីក្រុងទេពនិមិត្ត ចំពោះពួកថៃវិញគេចូលចិត្ត​ហៅទីក្រុងនោះថាជា ក្រុងថេប (ប្រហែលជាមានន័យថា ក្រុងទេពជាភាសាខ្មែរ)

  14. Koy ថ្ងៃ​ព្រហស្បតិ៍ ទី 11 ខែធ្នូ 2008 / 4:39 ព្រឹក

    The correct pronunciation for Bangkok is Bang cock. កុំយ៉ាប់ពេក
    ហើយ​វាមានន័យថាស្រុកជល់មាន់។

  15. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 11 ខែធ្នូ 2008 / 8:23 ព្រឹក

    វីរិយា៖ បើ​ឃើញ​ខុស ជួយ​កែ​ផង ។

    សុភ័ក្ត្រ៖ តាំង​ពី​បឋម​មក ខ្ញុំ​ក៏​ធ្លាប់​សរសេរ លាវ ដែរ តែ​ក្រោយ​មក គេ​ថា​ឲ្យ​ប្ដូរ​សរសេរ ឡាវ​វិញ ។ ខ្ញុំ​នៅ​មិន​ទាន់​ដឹង​មូលហេតុ​ទេ ។

    ពាក្យ យៀកណាម ខ្ញុំ​មិន​ធ្លាប់​ឃើញ​គេ​សរសេរ​ទេ តែ​ធ្លាប់​ឮ​គេ​និយាយ ពិសេស​ចាស់ៗ​ជំនាន់​យាយតា​ខ្ញុំ ។

  16. chantra ថ្ងៃ​ព្រហស្បតិ៍ ទី 11 ខែធ្នូ 2008 / 10:29 ព្រឹក

    បឿន ខ្ញុំ​បាន​សរសេរ​វា​ជា​ខ្មែរ​ បាន 184​ ប្រទេស ហើយ​បាន​បញ្ចូល​វា​ក្នុង​ Spell Checker ហើយ​ដែរ.

    គ្រប់គ្នា​សាកល្បង​ទាញ​យក​វា​មក​មើល ៖ http://www.box.net/shared/r7vcvqj1v4

    អាច​ផ្ដល់​អនុសាសន៍ យ៉ាងម៉េច​យ៉ាង​ម៉ា ខ្ញុំអាច​កែសម្រួល​វា​ដាក់​ក្នុង Khmer Spell Checker កំណែ​ក្រោយ​ទៀត ។

    Spell Checker នេះ​ដំណើរការ​លើ​កម្មវិធី​ការិយាល័យ​ខ្មែរ OpenOffice អត់​ដើរ​លើ Microsoft Office ទេ។

  17. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 11 ខែធ្នូ 2008 / 11:00 ព្រឹក

    ការសរសេរ​របស់​លោក និង​ខ្ញុំ​ខុស​គ្នា​មួយ​ចំនួន ។

    តាម​គំនិត​ខ្ញុំ លោក​ចន្ត្រា​មិន​គួរ​ដាក់​បញ្ចូល​មុន​ពាក្យ​នេះ​មាន​នៅ​ក្នុង​វចនានុក្រម ឬ​មិន​ទាន់​មាន​ការប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ពី​រាជបណ្ឌិត្យសភា​ឡើយ ចៀស​វាង​កុំ​ឲ្យ​មាន​ការខ្វែង​គំនិត​គ្នា​នៅ​ពេល​ក្រោយ ។ ​ខ្ញុំ​ខំ​ស្រាវជ្រាវ និង​រៀបរៀង​ឈ្មោះ​ប្រទេស​នេះ​ឡើង​អស់​ពេល​បី បួន​ថ្ងៃ បំណង​ចង់​ឲ្យ​មាន​ជា​គោល និង​ដើម្បី​ឲ្យ​ងាយ​កែប្រែ​ឲ្យ​ល្អ និង​យក​មក​ប្រើ​ជា​ផ្លូវការ​បាន​នៅ​ពេល​ខាង​មុខ ។

  18. Chanroeun Pa ថ្ងៃ​ព្រហស្បតិ៍ ទី 11 ខែធ្នូ 2008 / 11:57 ព្រឹក

    សូមសរសើរបឿន និងចន្រ្តាដែលបានលះបង់ពេលវេលានិងកំលាំងកាយចិត្តក្នុង​ការចងក្រងឈ្មោះ​ប្រទេស​ទាំងនេះ។ ខ្ញុំយល់ពីការលំបាក​ និងការមិនឯកភាព​គ្នា​​ក្នុងការ​បកប្រែ​ឈ្មោះប្រទេសនិងរាជ​ធានី នីមួយៗ។ ពេលខ្លះយើងមិនអាច​រង​ចាំអ្នកផ្សេងធ្វើ​បានឡើយ ខ្ញុំធ្លាបើមានបទពិសោធន៍រងចាំចាស់​ព្រឹទ្ធាចារ្យខ្មែរមួយ ចំនួនធ្វើនិង​ផ្តល់ប្រឹក្សាចំពោះគំរោងមួយចំនួន។ តែទីបំផុតខ្ញុំទទួលបានត្រឹមពាក្យសំដីបែប​ទុទិដ្ឋិនិយម និងមិនលើកទឹកចិត្ត។

    ខ្ញុំគិតថាយើងអាចធ្វើបានដោយផ្អែកលើគោលការណ៍បកប្រែ (translation and transliteration principle) រួមនិងគោលការណ៍​ Romanization. សូមទាក់ទងមកខ្ញុំប្រសិនបើមានអ្វីដែលខ្ញុំអាចជួយបាន។

    សុខសប្បាយ!

  19. Chanroeun Pa ថ្ងៃ​ព្រហស្បតិ៍ ទី 11 ខែធ្នូ 2008 / 12:09 ល្ងាច

    និយាយអញ្ចឹងខ្ញុំភ្លេចសួរថាតើ ក្រសួងមហាផ្ទៃ ឫរាជបណ្ឌិតសភាកម្ពុជាមាន​បាន បោះពុម្ពផ្សាយពីឈ្មោះប្រទេស​និងរាជធានីទាំងនោះហើយឫនៅ? ពិបាក​បន្តិច​ស្រុកយើង ពេលខ្លះការផ្សព្វផ្សាយនិងការចែករំលែកព័ត៌មានដូចជា​មិន​សូវបាន​ ទូលំទូលាយឡើយ។ ខ្ញុំកំពុងតែអោយគេធ្វើវែបសាយអោយមួយ​ឈ្មោះ ខេមបូសាស្រ្ត ដែលជាមជ្ឈមណ្ឌលព័ត៌មានអប់រំដែលមានផ្ទុក​ឯកសារនិងការបោះ ពុម្ពផ្សាយជាច្រើនដូចជា និក្ខេបបទ ទស្សនាវដ្តីអប់រំ ព្រឹត្តិបត្រ ។ល។​ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងជួយកសាងវែបសាយនេះ។

  20. Khmer IT ថ្ងៃសៅរ៍ ទី 13 ខែធ្នូ 2008 / 10:58 ព្រឹក

    ល្អមែន ហើយមានការព្យាយាម​ក្នុងការសរសេរ និងការស្រាវជ្រាវ​​មែន។ យើងជួយគ្នា​ម្នាក់មួយដៃ ម្នាក់មួយជើង ប្រទេសយើងក៏នឹងរីកចំរើន

  21. ទឹម បឿន ថ្ងៃសៅរ៍ ទី 13 ខែធ្នូ 2008 / 11:02 ព្រឹក

    ជួយ​ចឹង ខ្ញុំ​ខ្លាច​តែ​អត់​រស់​បាន​យូរ​ទេ ហាហា

  22. RAsmey ថ្ងៃអង្គារ ទី 16 ខែធ្នូ 2008 / 9:19 ព្រឹក

    បងបឿន សរដ្ឋអាមេរិក​ ទីក្រុងឈ្មោះវ៉ាស៊ីនតោន ឬ វ៉ាស៊ីនតោនឌីស៊ី?

  23. chantra ថ្ងៃពុធ ទី 17 ខែធ្នូ 2008 / 2:12 ល្ងាច

    បឿន​ឈ្មោះ​ប្រទេស​ទាំងនោះ​យើង​បាន​ដាក់​បញ្ចូល​ក្នុង Spell Checker តាំង​ពី​ដើម​ឆ្នាំ ២០០៧ ដោយ​សហការ​ជាមួយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ។

    ឈ្មោះ​ប្រទេស​ទាំង​នេះ​បាន​សរសេរ​ជា​ភាសាខ្មែរ​តាំង​ពី​ឆ្នាំ​ ២០០៤ ដើម្បី​បញ្ចូល​ក្នុង​កម្មវិធី OpenOffice, openSUSE, មយូរា និង មេខលា។

    ទម្រាំ​តែ​បាន​ ១៨៤ ប្រទេស ក្រុមការងារ​ពិភាក្សា​ចង់​បែក​ពពុះ​មាត់ គឺ​ពុំ​មែន​ចេះ​តែ​ដាក់​ចូល​ៗ​នោះ​ទេ។

    ហើយ​បើ​ចាំ​ឲ្យ​មាន​ការប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ពី​រាជបណ្ឌិត្យសភា​ ក្រុមការងារ​របស់ KhmerOSប្រហែល​ជា​ស្ទះ មិនអាច​ដំណើរការ​បាន​ដូច​សព្វថ្ងៃ​នេះ​ទេ ។

    មិនអីទេ​ពេលនេះ យើង​បាន​ទទូល​ការ​ប្រឹក្សា​ និង​សហការ​ពី​សំណាក់​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ក្នុង​ការ​បកប្រែពាក្យ​ផ្សេងៗ ការ​កសាង​វចនានុក្រម ពាក្យ​បច្ចេកទេស​ថ្មីៗ​ និង​ស្នើរសុំ​ពីរាជបណ្ឌិត្យសភា​ ដើម្បី​ប្រកាស​ជា​ផ្លូវការ ។

  24. ទឹម បឿន ថ្ងៃពុធ ទី 17 ខែធ្នូ 2008 / 2:20 ល្ងាច

    ប្រសើរ​ណាស់​អ៊‍ីចឹង ។ ឲ្យ​តែ​មាន​ការឯកភាព និង បាន​ដាក់​បញ្ចូល​ក្នុង​វចនានុក្រម ខ្ញុំ​ចាំ​តែ​ប្រើ​ទេ😀 ។

  25. evannak ថ្ងៃ​ព្រហស្បតិ៍ ទី 18 ខែធ្នូ 2008 / 11:08 ព្រឹក

    bangkok=bank cock.

  26. អានាង ថ្ងៃពុធ ទី 16 ខែធ្នូ 2009 / 12:43 ល្ងាច

    24–ខែធ្នូ15-2009
    ចាសខ្ញុំចាំមើលដែរដ3ស្រាវជ្រាវអំពីការសិក្សារបស់ខ្ញុំតើបងៗអោយខ្ញុំមើលបានទេ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s