កូន​ស្រី​មិន​សូវ​យល់​សេចក្ដី


គ្រួសារ​មួយ​មាន​តែ​ម្ដាយ​និង​កូន ។ កូន​ស្រី​របស់​គាត់​មិន​សូវ​យល់​សេចក្ដី​ប៉ុន្មាន​ទេ ។ ថ្ងៃ​មួយ​លោក​៤​អង្គ​និមន្ត​មក​បិណ្ឌបាត ជួន​ជា​ពេល​ម្ដាយ​កំពុង​រវល់​នៅ​ក្រោយ​ផ្ទះ គាត់​ក៏​ប្រើ​កូនស្រី​​ឲ្យ​ដាក់​ជំនួស ។

ម្ដាយ៖ កូន​អ្ហាស៍! លោក​និមន្ត​មក​បិណ្ឌបាត​ហើយ កូន​ទៅ​ដាក់​ឲ្យ​ម៉ែ​បន្តិច, ដាក់​មួយ​អង្គ​មួយ​វែក​ទៅ​ណា!

កូនស្រី៖ ចាស ម៉ែ!

កូន​ស្រី​គាត់​ក៏​ទៅ​ដាក់, បន្តិច​ក្រោយ​មក ម្ដាយ​កស្រែក​សួរ​កូន​ពី​ក្រោយ​ផ្ទះ។

ម្ដាយ៖ ដាក់​បាត​លោក​ហើយ​ឬ​នៅ​កូន?

កូនស្រី៖ ដាក់​ហើយ​ម៉ែ! តែ​ដាក់​បាន​តែ​បី​អង្គ​ទេ។

ម្ដាយ៖ អ្ហា៎!! ម៉េច​អ៊‍ីចឹង???

កូនស្រី៖ ម៉ា​អង្គ​ទៀត​រត់​លឿន​ណាស់​ម៉ែ​អើយ ខ្ញុំ​ដាក់​អត់​ទាន់​ទេ។

7 thoughts on “កូន​ស្រី​មិន​សូវ​យល់​សេចក្ដី

  1. Rath ថ្ងៃសុក្រ ទី 28 ខែវិច្ឆិកា 2008 / 5:13 ល្ងាច

    អះហាស់🙂😀 ដល់កតែម្ដងបងឯង ទៅយករឿងមកពីណា មកកុហក ធ្វើឲ្យខ្ញុំសើចម្នាក់ឯង ឡើងហៀរទឹកទឹកភ្នែក។

  2. Rath ថ្ងៃចន្ទ ទី 1 ខែធ្នូ 2008 / 1:04 ព្រឹក

    ខ្ញុំ Comments ជិតម្ភៃដងហើយ មិនចូលសោះ សង្ស័យបងឯង Block ប្លុករបស់ខ្ញុំ​ដឹងអីនេះ?

  3. ទឹម បឿន ថ្ងៃចន្ទ ទី 1 ខែធ្នូ 2008 / 8:52 ព្រឹក

    មិនមែន​ទេ​អ្ហី? អត់​មាន​ឃើញ​ខំមិន​នៅ​ក្នុង​ Block ផង

  4. ខេមរអធិរាជ្យ ថ្ងៃអង្គារ ទី 2 ខែធ្នូ 2008 / 7:46 ព្រឹក

    រឿងនេះធ្វើអោយផ្ទុះសំណើចមែនមែន! ប៉ុន្តែពេលសើចហើយ
    ក៏ចាប់មានអារម្មណ៏ថា ប៉ះពាល់ដល់ពុទ្ធសាសនា ជាពិសេសព្រះសង្ឃ
    បើមិនច្រើនក៏តិចតួចដែរ។

  5. ថេង ថ្ងៃចន្ទ ទី 8 ខែធ្នូ 2008 / 10:05 ល្ងាច

    គួរឲចង់សើចណាស់ណ!
    អរគុណ

  6. VioletRiver ថ្ងៃអង្គារ ទី 28 ខែ​មេសា 2009 / 1:12 ព្រឹក

    Super, make me Lmao

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s