អក្ខរាវិរុទ្ធ, អក្សរសាស្ត្រ

អក្ខរាវិរុទ្ធ តំ និង ដំ


តំ និង ដំ បើ​ផ្សំ​ជាមួយ​ព្យាង្គ ឬ​ពាក្យ​ផ្សេង​ទៀត ​តែងតែ​​មាន​សូរ​ដូច​គ្នា តែ​​ន័យ​ខុសគ្នា ។ ដូចជា៖

តំបន់ ន. ប៉ែក, សង្កាត់, ភូមិភាគ ។ ឧ. តំបន់​ទួលគោល ក្រុង​ភ្នំពេញ ។

ដំបន់ គុ. មាំ, ស្ដុកស្ដម្ភ, ហំ ។ ឧ. ផ្ទះ​នេះ​ធំ​ដំបន់​ណាស់ ។

តំណាប់ ន. បង្អែម​គោគ ឬ​ស្ងួត ។ ឧ. ខ្ញុំ​ចូលចិត្ត​តំណាប់​ត្រឡាច​ជាង​តំណាប់​ផ្សេងៗ ។

ដំណាប់ ន. រន្ធ, រណ្ដៅ ។ ឧ. ជាងផ្ទះ​កំពុង​ដាប់​ដំណាប់​សសរ ។

តំណែង ន. ឋានៈ, មុខងារ, នាទី ។ ឧ. លោក​យ៉ាស ហ្គាយ​បាន​លាលែង​ពី​តំណែង​ជា​អ្នក​តំណាង​សិទ្ធិ​មនុស្ស​ពិសេស​នៅ​កម្ពុជា​របស់​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ទី ១៨ ខែ​កញ្ញា ឆ្នាំ​២០០៨ ។

ដំណែង កិ. និម្មិត, កាឡា​ខ្លួន, ផ្លាស់​ភេទ ។ ឧ. យក្ស​ដំណែង​ខ្លួន​ជា​ប្រើស​មាស ។

តំណក់ ន. សភាវៈ​រាវ​ដែល​ស្រក់​ចុះ​តក់ៗ ។ ឧ. ទឹកភ្លៀង​ស្រក់​មួយ​តំណក់ៗ​ពី​ដំបូល​ផ្ទះ ក្រោយ​ពេល​ភ្លៀង​រួច ។

ដំណក់ ន. ការដក់ ។ ឧ. ដំណក់​ទឹក​នៅ​ក្នុង​ស្រែ នាំ​ឲ្យ​ស្រូវ​ល្អ ។

តំណាល ន. រឿងរ៉ាវ​ដែល​និយាយ​តៗ​គ្នា, ប្រាប់, ថ្លែង ។ ឧ. ខ្ញុំ​តែង​ឮ​គេ​តំណាល​ថា កាល​សម័យ​បារាំង​ដាក់​អាណានិគម​លើ​ខ្មែរ ប្រជាជន​លំបាក​វេទនា​ណាស់, មួយ​ផ្ទះ មាន​ពីរ​នាក់​ប្ដី​ប្រពន្ធ មាន​តែ​ខោអាវ​មួយ​កំប្លេ, ម្នាក់​ស្លៀក​ខោអាវ ម្នាក់​ស្លៀក​បាវ ហើយ​ប្ដូរ​គ្នា​ម្ដង​ម្នាក់​ទៅ ។

ដំណាល គុ. ដែល​ស្រករ​គ្នា, ដែល​ស្មើ​គ្នា ។ ឧ. ប្រពន្ធ​ខ្ញុំ​មាន​អាយុ​ដំណាល​នឹង​ប្អូន​ខ្ញុំ ។

តំណុះ ន. ការតុះ, ភាវៈ​តុះ​ទញ់​គំនិត ។ ឧ. គាត់​និយាយ​អស់​តំណុះ​របស់​គាត់​តែ​ត្រឹម​ប៉ុណ្ណឹង​ហើយ ។

ដំណុះ ន. ការដុះ, ដំណើរដុះ ។ ឧ. ដំណុះ​នៃ​សំណាប​នេះ គឺ​ដោយសារ​ភ្លៀង​ធ្លាក់​កាល​ពី​អាទិត្យ​មុន ។

តំណូច ន. ភាព​នៅ​តូច, បឋមវ័យ ។ ឧ. ក្មេង​មាន​តំណូច​ប៉ុណ្ណឹង​ទេ មិន​សម​បើ​ដឹង​ការ​ខុស​ត្រូវ​ដូច​ជា​មនុស្ស​ចាស់​យ៉ាង​ហ្នឹង​សោះ​គួរ​សរសើរ​វា​ណាស់ ។

ដំណូច ន. ភាព​ដូចគ្នា, បែប​ដូច​គ្នា ។ ឧ. ធៀប​ដំណូច​ឃើញ​ខុស​គ្នា គឺ​ធៀប​មើល​ឃើញ​មិន​ដូច​គ្នា ។

តំណឹង ន. ការតឹង, ភាពតឹងតែង ។ ឧ. កាន់​ដំណឹង គឺ​កាន់​សណ្ដាប់​ធ្នាប់​តឹង, លះ​បង់​ចោល​តំណឹង​ឥត​ប្រយោជន៍ គឺ​លះ​បង់ ចោល​ភាព​តឹង​តែង​ឥត​ប្រយោជន៍ ។

ដំណឹង ន. សេចក្ដី​ដែល​ឲ្យ​ដឹង, សេចក្ដី​ដែល​ដឹង, ការ​ដឹង ។ ឧ. ខ្ញុំ​ទើប​ទទួល​ដំណឹង​ថា ធារី​នឹង​មក​លេង​នៅ​អាទិត្យ​ក្រោយ។

Advertisements

13 thoughts on “អក្ខរាវិរុទ្ធ តំ និង ដំ”

  1. Hey Boeun I have something about network, maybe some bloggers know about this too. It was called Ad hoc network I heard it can be used for sharing file and also internet.

    e.g LaptopA (buil in wifi) has intenet cable connection and another laptopB/mobile phones (buil in wifi) want to use internet from Laptop A by wifi ….

    It say can do that by Adhoc network I think someone can give answer.

  2. Yes, you can share by Ad Hoc Wireless Network.

    On an internet connected computer, go to Wireless Network Properties and tick on an option call “This is a computer-to-computer (ad hoc) network: wireless access point are not used” to set this computer as an Ad Hoc computer and tick on “The key is provided for me automatically” for connecting to the internet automatically.

    You must give a Network name also.

  3. បឿន​ខ្ញុំ​មាន​ចម្ងល់​មួយ​ទាក់​ទង​រឿង​ “ដ” និង “ត” គឺ​ពាក្យ​ថា​ “Style”
    បើ​ប្រកប​ជា​ខ្មែរ​យើង “ស” ​ជើត “ត” ដាក់ស្រះ “អា” និង “យ”
    >>> ស្តាយ
    តែ​ពាក្យ​​ “ស្តាយ” ស្តាយ​ក្រោយ​ ស្តាយ​មុខ នេះ​ក៏​សរសេរ​ដូច​គ្នា​ដែរ តើយើង​ធ្វើ​ម៉េច​ទៅ​ដើម្បី​អាន​​ពាក្យ​បាន​ដោយ​មិន​ច្រឡំ? ឬ​ក៏ត្រូវ​សរសេរ​តាម​​សំឡេង​តាម​ភាសា​​បារាំង​វិញ “ស្ទីល”

  4. បើ​តាម​ចំណាំ, ប្រសិន​បើ​សរសេរ​ ស្ដា ហើយ​ប្រកប​នឹង​អក្សរ​ផ្សេង​ទៀត គេ​តែង​ប្រកប​​នឹង​សំឡេង​​ដ ។ ឧ. ស្ដាប់, ស្ដាយ, ស្ដារ ។ ករណី style បើ​សរសេរ​ “​ស្ដាយ” បែប​នេះ គេ​ប្រកប​នឹង​ជើង​ដ, ដូច្នេះ​ប្រហែល​ជា​អាច​សរសេរ​ជំនួស​ដូច្នេះ​បាន ស ជើង​ត ដាក់​ស្រៈ​អៃ ហើយ​អាច​បន្ថែម​ ល ឥត​សំឡេង​មួយ​ទៀត, គឺ “ស្តៃល៍” ។

    ពាក្យ​ស្ទីល ដែល​ជា​សំឡេង​អាន​តាម​ភាសា​បារាំង ត្រូវ​បាន​គេ​យក​មក​ប្រើ​ច្រើន​ដែរ​ហើយ ប្រហែល​ជា​គេ​អាចយក​ពាក្យ​ស្ទីល​នេះ​មក​ប្រើ​វិញ​ក៏​ថា​បាន។

  5. ពាក្យ តំ និង​ ដំ ភាគ​ច្រើន​កើត​ចេញ​ពី​វិធីកំលាយ​ពី​ពាក្យ​ផ្សេងៗ។
    ឧទាហរណ៍៖
    – តក់​ ទៅ​ជា តំណក់
    – តែង​ ទៅជា​ តំណែង
    – ឡើង ទៅ​ជា​ ដំឡើង

    ដូច្នេះ​ដើម្បី​កុំ​ឲ្យ​មាន​ការ​យល់​ច្រឡំ​រវាង​តំ និង​ ដំ គួរ​តែ​សិក្សា​ពី​វិធី​កំលាយ​ឲ្យ​បាន​ច្បាស់​លាស់​។

  6. វិធី​កម្លាយ​ត្រឹមត្រូវ តែ​សុំ​​ពិសិដ្ឋ​​ពិនិត្យ​មើល​អក្ខរាវិរុទ្ធ​លើ​អត្ថបទ​នោះ​។ ពាក្យ​ដែល​ត្រូវ​ផ្ទៀង

    កំលាយ ត្រូវ​សរសេរ​ជា កម្លាយ
    គំរប់ → គម្រប់
    អំរែក → អម្រែក
    សំលាប់ → សម្លាប់
    កំលាំង → កម្លាំង
    កំនើត → កំណើត
    ចំនេញ → ចំណេញ

    អរគុណ!

  7. ការ​ពិត​ទៅ​ ចំពោះ​ការ​សរសេរ​ជា​ព្យាង្គ​រាយ និង​ការ​សិក្សា​ជា​ព្យាង្គ​តម្រួត​ យើង​មិន​អាច​ចាត់​ទុក​មួយ​ណា​ថា​ខុស​បាន​ទេ​ ព្រោះ​​យើង​មិន​ទាន់​ឯកភាព​ថា​ត្រូវ​តែ​សរសេរ​ជា​ព្យាង្គ​តម្រួត ឬ​សរសេរ​ជា​ព្យាង្គ​រាយ​ឡើយ​។ តែ​ខ្ញុំ​គិត​ថា​ យើង​គួរ​សរសេរ​ជា​ព្យាង្គ​តម្រួត​តាម​លំនាំ​ខ្មែរ​យើង​ពី​បុរាណវិញ​​។ ហើយ​ចំពោះ​អក្សរ​ន និង​អក្សរ​ណ ក៏​ពុំ​ការ​ឯកភាព​គ្នា​ច្បាស់​លាស់​ដែរ តែ​យើង​គួរ​តែ​សរសេរ​ជា​អក្សរ​ណ​ដែរ​។

  8. ខ្ញុំ​ឯកភាព​ចំពោះ​ការ​ប្រើប្រាស់​វចនានុក្រម​សម្ដេច ជួន ណាត ជា​គោល តែ​ពាក្យ​ថ្មី​មួយ​ចំនួន​ដែល​មាន​បន្ថែម​ទៅ​ក្នុង​វចនានុក្រម​អក្ខរាវិរុទ្ធ​ភាសាខ្មែរ នៃ​វិទ្យាស្ថាន​ភាសាជាតិ នៃ​រាជបណ្ឌិត​សភា យើង​គួរតែ​យក​ជា​គោល​បាន​ដែរ​។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s